ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
ទំនុកតម្កើង 83:15 - ព្រះគម្ពីរខ្មែរសាកល សូមដេញតាមពួកគេដោយព្យុះសង្ឃរារបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេតក់ស្លុតដោយខ្យល់កួចរបស់ព្រះអង្គយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមដេញតាមគេដោយខ្យល់គំហុក របស់ព្រះអង្គ ហើយធ្វើឲ្យគេញ័ររន្ធត់ ដោយព្យុះសង្ឃរារបស់ព្រះអង្គយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមប្រើខ្យល់ព្យុះរបស់ព្រះអង្គដេញតាមពួកគេ និងប្រើព្យុះសង្ឃរារបស់ព្រះអង្គ ធ្វើឲ្យពួកគេញ័ររន្ធត់យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមដេញតាមគេដោយខ្យល់គំហុករបស់ទ្រង់ ហើយធ្វើឲ្យគេភ័យញ័រ ដោយព្យុះសង្ឃរារបស់ទ្រង់យ៉ាងនោះឯង អាល់គីតាប សូមប្រើខ្យល់ព្យុះរបស់ទ្រង់ដេញតាមពួកគេ និងប្រើព្យុះសង្ឃរារបស់ទ្រង់ ធ្វើឲ្យពួកគេញ័ររន្ធត់យ៉ាងនោះដែរ។ |
ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
ព្រះរបស់យើងនឹងយាងមក ព្រះអង្គនឹងមិននៅស្ងៀមឡើយ; មានភ្លើងស៊ីបំផ្លាញនៅពីមុខព្រះអង្គ មានខ្យល់ព្យុះយ៉ាងខ្លាំងនៅជុំវិញព្រះអង្គ។
មុនភ្លើងបន្លាប៉ះឆ្នាំងរបស់អ្នករាល់គ្នា ព្រះអង្គនឹងផាត់យកទៅ ទោះបីជាវាស្រស់ ឬឆេះក៏ដោយ។
យើងនឹងធ្វើឲ្យសេចក្ដីយុត្តិធម៌ទៅជាខ្សែរង្វាស់ ហើយធ្វើឲ្យសេចក្ដីសុចរិតទៅជាខ្សែប្រយោល; ដុំទឹកកកនឹងបក់នាំយកជម្រកនៃសេចក្ដីភូតភរទៅ ហើយទឹកដ៏ច្រើននឹងជន់លិចទីលាក់កំបាំង។
ព្រះយេហូវ៉ានឹងធ្វើឲ្យគេឮព្រះសូរសៀងដ៏រុងរឿងរបស់ព្រះអង្គ ហើយធ្វើឲ្យឃើញការចុះមកនៃព្រះពាហុរបស់ព្រះអង្គ ជាមួយនឹងព្រះពិរោធដ៏ក្រេវក្រោធ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ ព្រមទាំងព្យុះភ្លៀង ព្យុះសង្ឃរា និងដុំទឹកកកផង។
ភ្លៀងក៏បង្អុរចុះ ទឹកក៏បុកមក ខ្យល់ក៏បក់បោក ហើយប៉ះទង្គិចនឹងផ្ទះនោះ វាក៏រលំទៅ ហើយការរលំនោះសាហាវណាស់”។
អ្នករាល់គ្នាមិនមែនចូលមកដល់ភ្នំដែលអាចពាល់បាន ដែលមានភ្លើងឆេះ ដែលមានភាពងងឹត ភាពស្រអាប់ ខ្យល់ព្យុះ