ឱព្រះអើយ សូមនិម្មិតបង្កើតចិត្តបរិសុទ្ធឲ្យទូលបង្គំ សូមស្ដារវិញ្ញាណទៀងត្រង់ឡើងវិញ នៅក្នុងទូលបង្គំផង!
ទំនុកតម្កើង 80:7 - ព្រះគម្ពីរខ្មែរសាកល ព្រះនៃពលបរិវារអើយ សូមបង្វែរយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គបំភ្លឺមកផង ដើម្បីឲ្យយើងខ្ញុំបានសង្គ្រោះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះនៃពួកពលបរិវារអើយ សូមនាំយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រព្រះអង្គភ្លឺមក នោះយើងខ្ញុំនឹងបានរួចជីវិត! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមទតមកយើងខ្ញុំដោយ ព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។ អាល់គីតាប ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយ ចិត្តសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត! |
ឱព្រះអើយ សូមនិម្មិតបង្កើតចិត្តបរិសុទ្ធឲ្យទូលបង្គំ សូមស្ដារវិញ្ញាណទៀងត្រង់ឡើងវិញ នៅក្នុងទូលបង្គំផង!
ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ សូមបង្វែរយើងខ្ញុំមកវិញ; សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គបំភ្លឺមកផង ដើម្បីឲ្យយើងខ្ញុំបានសង្គ្រោះ!៕
ឱព្រះអើយ សូមបង្វែរយើងខ្ញុំមកវិញ; សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គបំភ្លឺមកផង ដើម្បីឲ្យយើងខ្ញុំបានសង្គ្រោះ!
ជាការពិត ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាដ៏ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលមានបន្ទូលដូច្នេះថា៖ “អ្នករាល់គ្នានឹងបានសង្គ្រោះដោយការកែប្រែចិត្ត និងការសម្រាក កម្លាំងរបស់អ្នករាល់គ្នានឹងនៅក្នុងការនៅស្ងៀម និងក្នុងការទុកចិត្ត”។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមទេ
ព្រះអង្គទ្រង់ជួបអ្នកដែលរីករាយនឹងប្រព្រឹត្តសេចក្ដីសុចរិត គឺអ្នកដែលនឹកចាំព្រះអង្គក្នុងមាគ៌ារបស់ព្រះអង្គ។ មើល៍! ព្រះអង្គបានព្រះពិរោធ ពីព្រោះយើងខ្ញុំបានប្រព្រឹត្តបាប; យើងខ្ញុំនៅក្នុងបាបជាយូរមកហើយ ចុះតើយើងខ្ញុំនឹងបានសង្គ្រោះឬ?
នេះគឺដើម្បីឲ្យ: ‘ពួកគេមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់ ក្រែងលោពួកគេបែរមកវិញ ហើយត្រូវបានលើកលែងទោស ’ ”។