ប៉ុន្តែពួកគាត់ឆាប់ភ្លេចកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំដំបូន្មានរបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 78:35 - ព្រះគម្ពីរខ្មែរសាកល ពួកគាត់ក៏នឹកឃើញថាព្រះជាថ្មដារបស់ពួកគាត់ ហើយនឹកឃើញថាព្រះដ៏ខ្ពស់បំផុតជាព្រះប្រោសលោះរបស់ពួកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេនឹកចាំថា ព្រះជាថ្មដារបស់ពួកគេ គឺព្រះដ៏ខ្ពស់បំផុត ព្រះអង្គជាអ្នកប្រោសលោះរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹកឃើញថា ព្រះជាម្ចាស់ជាថ្មដារបស់ពួកគេ ហើយថាព្រះដ៏ខ្ពង់ខ្ពស់បំផុតបានការពារពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នឹកចាំថា ព្រះទ្រង់ជាថ្មដារបស់ខ្លួនគេ គឺព្រះដ៏ខ្ពស់បំផុត ទ្រង់ជាអ្នកប្រោសលោះដល់គេ។ អាល់គីតាប ពួកគេនឹកឃើញថា អុលឡោះជាថ្មដារបស់ពួកគេ ហើយថាអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតបានការពារពួកគេ។ |
ប៉ុន្តែពួកគាត់ឆាប់ភ្លេចកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំដំបូន្មានរបស់ព្រះអង្គឡើយ។
ពួកគាត់បានភ្លេចព្រះដែលជាព្រះសង្គ្រោះរបស់ពួកគាត់ ដែលធ្វើកិច្ចការដ៏ធំឧត្ដមនៅអេហ្ស៊ីប
សូមនឹកចាំសហគមន៍របស់ព្រះអង្គ ដែលព្រះអង្គបានទិញតាំងពីបុរាណ ជាកុលសម្ព័ន្ធដែលព្រះអង្គបានប្រោសលោះមកធ្វើជាមរតករបស់ព្រះអង្គ; សូមនឹកចាំភ្នំស៊ីយ៉ូនដែលព្រះអង្គគង់នៅផង។
ពួកគេភ្លេចអ្វីៗដែលព្រះអង្គបានធ្វើ និងកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានសម្ដែងដល់ពួកគេ។
ពួកគាត់មិនបាននឹកចាំអំពីព្រះហស្តរបស់ព្រះអង្គ នៅថ្ងៃដែលព្រះអង្គបានប្រោសលោះពួកគាត់ពីខ្មាំងសត្រូវឡើយ
ធ្វើដូច្នេះ ពួកគេនឹងដាក់ការទុកចិត្តរបស់ពួកគេលើព្រះ ហើយមិនភ្លេចកិច្ចការរបស់ព្រះឡើយ ផ្ទុយទៅវិញ ពួកគេនឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ
យ៉ាកុបជាដង្កូវអើយ មនុស្សនៃអ៊ីស្រាអែលអើយ កុំខ្លាចឡើយ យើងនឹងជួយអ្នក! ព្រះប្រោសលោះរបស់អ្នកជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល! នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃអ៊ីស្រាអែល ហើយជាព្រះប្រោសលោះរបស់ពួកគេ គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាដើម និងជាចុង។ គ្មានព្រះណាក្រៅពីយើងឡើយ។
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ព្រះរបស់អ្នក ជាអ្នកដែលបង្រៀនអ្នកឲ្យទទួលប្រយោជន៍ ហើយនាំអ្នកឲ្យដើរក្នុងផ្លូវដែលអ្នកគួរដើរ។
ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។