ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 77:5 - ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​រិះគិត​អំពី​អស់ទាំង​ថ្ងៃ​កាលពីបុរាណ គឺ​អស់ទាំង​ឆ្នាំ​ដ៏យូរលង់មកហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​ពិចារណា​ពី​សម័យ​ចាស់​បុរាណ ក៏​នឹក​ចាំ​ពី​ឆ្នាំ​ទាំង​ឡាយ​ដ៏​យូរ​លង់​កន្លង​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​រំពឹង​គិត​អំពី​អតីតកាល គឺ​ពី​ជំនាន់​ដើម​ដ៏​យូរ‌លង់​ណាស់​មក​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​បាន​ពិចារណា​ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយ នឹង​អស់​ទាំង​ឆ្នាំ​ពី​កាល​មុន

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​រំពឹង​គិត​អំពី​អតីតកាល គឺ​ពី​ជំនាន់​ដើម​ដ៏​យូរ‌លង់​ណាស់​មក​ហើយ

សូមមើលជំពូក



ទំនុកតម្កើង 77:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

វាល់ព្រឹកវាល់ល្ងាច ពួក​សត្រូវ​របស់ទូលបង្គំ​បាន​ត្មះតិះដៀល​ទូលបង្គំ ពួកអ្នក​ចំអកមើលងាយ​ទូលបង្គំ ប្រើឈ្មោះ​ទូលបង្គំ​ទៅ​ដាក់បណ្ដាសា​គេ​។


ទូលបង្គំ​នឹកចាំ​អំពី​សម័យ​បុរាណ ទូលបង្គំ​ជញ្ជឹងគិត​អំពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ ទូលបង្គំ​សញ្ជឹងគិត​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


ឱ​ព្រះ​អើយ យើងខ្ញុំ​បាន​ឮ​នឹង​ត្រចៀក​យើងខ្ញុំ គឺ​ដូនតា​របស់យើងខ្ញុំ​បាន​ប្រាប់​យើងខ្ញុំ នូវ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​សម័យ​របស់ពួកគាត់ គឺ​នៅ​សម័យ​បុរាណ​។


តើនឡើង​! តើនឡើង​! ព្រះពាហុ​របស់​ព្រះយេហូវ៉ា​អើយ សូម​បំពាក់​ឫទ្ធានុភាព​! សូម​តើនឡើង​ដូច​ក្នុង​គ្រា​ពីបុរាណ ក្នុង​ជំនាន់​ដើម​។ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​កាប់កម្ទេច​រ៉ាហាប់ ដែល​ចាក់ទម្លុះ​សត្វសមុទ្រធំសម្បើម​នោះ​?