ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ ទឹកដ៏ច្រើនក៏រត់គេច ដោយសារតែសំឡេងផ្គរលាន់របស់ព្រះអង្គ វាក៏ប្រញាប់រត់ចេញ;
ទំនុកតម្កើង 76:6 - ព្រះគម្ពីរខ្មែរសាកល ព្រះនៃយ៉ាកុបអើយ ដោយការស្ដីបន្ទោសរបស់ព្រះអង្គ អ្នកជិះរទេះចម្បាំង និងសេះបានលង់លក់អស់ហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះនៃលោកយ៉ាកុបអើយ ពេលព្រះអង្គបន្ទោស នោះទាំងអ្នកជិះ ទាំងសេះក៏ស្រឡាំងកាំងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះនៃលោកយ៉ាកុបអើយ ពេលព្រះអង្គស្រែកគំរាម កងទ័ពសេះ និងសេះរបស់ពួកគេកម្រើកលែងរួច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះនៃយ៉ាកុបអើយ កាលណាទ្រង់បន្ទោស នោះទាំងរទេះចំបាំង នឹងសេះផង ក៏ត្រូវលក់ស៊ប់ទាំងអស់គ្នា អាល់គីតាប ឱអុលឡោះជាម្ចាស់នៃយ៉ាកកូបអើយ ពេលទ្រង់ស្រែកគំរាម កងទ័ពសេះ និងសេះរបស់ពួកគេកំរើកលែងរួច។ |
ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ ទឹកដ៏ច្រើនក៏រត់គេច ដោយសារតែសំឡេងផ្គរលាន់របស់ព្រះអង្គ វាក៏ប្រញាប់រត់ចេញ;
ព្រះយេហូវ៉ាអើយ បាតផ្លូវទឹកបានលេចឡើង ហើយគ្រឹះនៃផែនដីត្រូវបានលាតត្រដាង ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ និងសន្ទុះដង្ហើមនៃព្រះនាសារបស់ព្រះអង្គ។
ដើមទំពាំងបាយជូរនោះត្រូវបានដុតក្នុងភ្លើង ត្រូវបានកាប់ចោល ហើយវិនាសដោយសារតែការស្ដីបន្ទោសនៃព្រះភក្ត្ររបស់ព្រះអង្គ។
បន្ទាប់មក ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ចេញទៅវាយសម្លាប់មនុស្ស ១៨៥ ០០០ នាក់ក្នុងជំរំរបស់អាស្ស៊ីរី។ ពេលពួកគេក្រោកឡើងនៅពេលព្រឹក នោះមើល៍! មនុស្សទាំងនោះបានទៅជាសាកសពទាំងអស់!
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “នៅថ្ងៃនោះ យើងនឹងវាយសេះទាំងអស់ដោយភាពភ្ញាក់ផ្អើល ហើយវាយអ្នកដែលជិះវាដោយភាពឆ្កួត។ យើងនឹងបើកភ្នែករបស់យើងមកលើវង្សត្រកូលយូដា ហើយវាយអស់ទាំងសេះរបស់ប្រជាជាតិនានាដោយភាពខ្វាក់ភ្នែក។