ពួកគេចោទប្រកាន់ទូលបង្គំស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំមានតែសេចក្ដីអធិស្ឋានប៉ុណ្ណោះ។
ទំនុកតម្កើង 55:16 - ព្រះគម្ពីរខ្មែរសាកល រីឯខ្ញុំវិញ ខ្ញុំនឹងស្រែកហៅព្រះ ហើយព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯខ្ញុំវិញ ខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ហើយព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ អាល់គីតាប រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរអុលឡោះ ហើយអុលឡោះតាអាឡានឹងសង្គ្រោះខ្ញុំ។ |
ពួកគេចោទប្រកាន់ទូលបង្គំស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំមានតែសេចក្ដីអធិស្ឋានប៉ុណ្ណោះ។
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
រីឯទូលបង្គំវិញ ការដែលចូលទៅជិតព្រះ គឺជាការល្អសម្រាប់ទូលបង្គំ; ទូលបង្គំបានយកព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាជាជម្រករបស់ទូលបង្គំ ដើម្បីប្រកាសអស់ទាំងកិច្ចការរបស់ព្រះអង្គ៕
គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។