តាមរយៈព្រះ យើងខ្ញុំនឹងប្រព្រឹត្តយ៉ាងខ្លាំងពូកែ; គឺព្រះអង្គហើយ ដែលជាន់ឈ្លីបច្ចាមិត្តរបស់យើងខ្ញុំ៕
ទំនុកតម្កើង 44:5 - ព្រះគម្ពីរខ្មែរសាកល តាមរយៈព្រះអង្គ យើងខ្ញុំច្រានផ្ដួលបច្ចាមិត្តរបស់យើងខ្ញុំ តាមរយៈព្រះនាមរបស់ព្រះអង្គ យើងខ្ញុំជាន់ឈ្លីពួកអ្នកតតាំងនឹងយើងខ្ញុំ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារព្រះនាមព្រះអង្គ យើងខ្ញុំបានច្រានផ្ដួលសត្រូវ ដោយសារព្រះនាមព្រះអង្គ យើងជាន់ឈ្លីពួកអ្នកដែលលើកគ្នា ទាស់នឹងយើងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារព្រះអង្គ យើងខ្ញុំបានយកជ័យជម្នះលើបច្ចាមិត្ត ដោយសារព្រះនាមរបស់ព្រះអង្គ យើងខ្ញុំបានបង្ក្រាបអស់អ្នក ដែលប្រឆាំងនឹងយើងខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំនឹងច្រានផ្តួលពួកខ្មាំងសត្រូវ ដោយសារទ្រង់ ហើយនឹងជាន់ឈ្លីពួកអ្នក ដែលលើកគ្នាទាស់នឹងយើងខ្ញុំ ដោយនូវព្រះនាមទ្រង់ អាល់គីតាប ដោយសារទ្រង់ យើងខ្ញុំបានយកជ័យជំនះលើបច្ចាមិត្ត ដោយសារនាមរបស់ទ្រង់ យើងខ្ញុំបានបង្ក្រាបអស់អ្នក ដែលប្រឆាំងនឹងយើងខ្ញុំ |
តាមរយៈព្រះ យើងខ្ញុំនឹងប្រព្រឹត្តយ៉ាងខ្លាំងពូកែ; គឺព្រះអង្គហើយ ដែលជាន់ឈ្លីបច្ចាមិត្តរបស់យើងខ្ញុំ៕
ព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គនឹងឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំរៀបរាប់ទូលព្រះអង្គ ទាំងប្រុងស្មារតីផង។
នៅក្នុងព្រះ យើងនឹងធ្វើកិច្ចការដ៏ខ្លាំងពូកែ; គឺព្រះអង្គហើយ ដែលជាន់ឈ្លីពួកបច្ចាមិត្តរបស់យើង៕
ដ្បិតព្រះយេហូវ៉ាជាចៅក្រមរបស់ពួកយើង ព្រះយេហូវ៉ាជាអ្នកតែងច្បាប់របស់ពួកយើង ព្រះយេហូវ៉ាជាព្រះមហាក្សត្ររបស់ពួកយើង ព្រះអង្គនឹងសង្គ្រោះពួកយើង។
ខ្ញុំឃើញចៀមឈ្មោលនោះជល់ទៅទិសខាងលិច ទៅទិសខាងជើង និងទៅទិសខាងត្បូង។ គ្មានសត្វណាមួយឈរនៅមុខវាបានឡើយ ក៏គ្មានអ្នកណារំដោះឲ្យរួចពីកណ្ដាប់ដៃរបស់វាបានដែរ គឺវាបានធ្វើតាមអំពើចិត្ត ហើយវាបានលើកខ្លួនឡើង។
ពួកគេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលជាន់ឈ្លីក្នុងភក់តាមផ្លូវក្នុងចម្បាំង។ ពួកគេនឹងច្បាំងដោយព្រោះមានព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហើយធ្វើឲ្យពួកអ្នកជិះសេះអាម៉ាស់មុខផង។
ព្រះនៃសេចក្ដីសុខសាន្តនឹងកម្ទេចសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ។ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នករាល់គ្នា!