ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 44:17 - ព្រះគម្ពីរខ្មែរសាកល

ការទាំងអស់​នេះ​បាន​ធ្លាក់មក​លើ​យើងខ្ញុំ ប៉ុន្តែ​យើងខ្ញុំ​មិន​បាន​ភ្លេច​ព្រះអង្គ​ទេ ហើយក៏​មិន​បាន​ក្បត់​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ការ​ទាំង​អស់​នេះ​បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ភ្លេច​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ក្បត់​នឹង​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ចំពោះ​យើង​ខ្ញុំ ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​បំភ្លេច​ព្រះអង្គ ហើយ​ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​ផ្ដាច់​ចំណង សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះអង្គ​ក៏​ដោយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ការ​ទាំង​នោះ​បាន​កើត​ដល់​យើង​ខ្ញុំ​ហើយ ប៉ុន្តែយើង​ខ្ញុំ​មិន​បាន​ភ្លេច​ទ្រង់​ឡើយ ក៏​មិន​បាន​ក្បត់​សេចក្ដី​សញ្ញា​ទ្រង់​ដែរ

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ចំពោះ​យើង​ខ្ញុំ ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​បំភ្លេច​ទ្រង់ ហើយ​ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​ផ្ដាច់​ចំណង សម្ពន្ធ‌មេត្រី​ជា​មួយ​ទ្រង់​ក៏​ដោយ។

សូមមើលជំពូក



ទំនុកតម្កើង 44:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​យើងខ្ញុំ​បាន​ភ្លេច​ព្រះនាម​របស់​ព្រះ​នៃយើងខ្ញុំ ឬ​លាត​ដៃ​របស់យើងខ្ញុំ​ទៅ​ព្រះ​ដទៃ


ពួកគាត់​បាន​បកក្រោយ ហើយ​ក្បត់​ដូច​ដូនតា​របស់ពួកគាត់​; ពួកគាត់​បាន​វៀច​ដូច​ធ្នូ​មិនត្រង់​។


ធ្វើដូច្នេះ ពួកគេ​នឹង​ដាក់​ការទុកចិត្ត​របស់ពួកគេ​លើ​ព្រះ ហើយ​មិន​ភ្លេច​កិច្ចការ​របស់​ព្រះ​ឡើយ ផ្ទុយទៅវិញ ពួកគេ​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ


មនុស្ស​អាក្រក់​នឹង​ត្រឡប់ទៅ​ឯ​ស្ថានមនុស្សស្លាប់​វិញ អស់ទាំង​ប្រជាជាតិ​ដែល​ភ្លេច​ព្រះ​ក៏ដូច្នោះដែរ​។


ដ្បិត​អ្នក​បាន​ភ្លេច​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់អ្នក ហើយ​មិន​បាន​នឹកចាំ​ថ្មដា​នៃ​ជម្រក​របស់អ្នក​។ ដោយហេតុនេះ ទោះបីជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់ចិត្ត ហើយ​ព្រោះ​មែកទំពាំងបាយជូរ​ពូជផ្សេង​ក៏ដោយ


មហន្តរាយ​ទាំងអស់​នេះ​បាន​ធ្លាក់មក​លើ​យើងខ្ញុំ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ហើយ ប៉ុន្តែ​យើងខ្ញុំ​មិន​បាន​ទូល​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ដោយ​បែរចេញ​ពី​អំពើទុច្ចរិត​របស់យើងខ្ញុំ និង​ដោយ​យកចិត្តទុកដាក់​នឹង​សេចក្ដីពិត​របស់ព្រះអង្គ​ឡើយ​។