ដ្បិតថ្ងៃអាយុរបស់ទូលបង្គំបានអស់ទៅដូចជាផ្សែង ហើយឆ្អឹងទូលបង្គំបានឆេះដូចជាឡភ្លើង;
ទំនុកតម្កើង 38:3 - ព្រះគម្ពីរខ្មែរសាកល គ្មានសុខភាពល្អនៅក្នុងសាច់ទូលបង្គំទេ ដោយសារតែសេចក្ដីក្រេវក្រោធរបស់ព្រះអង្គ គ្មានសេចក្ដីសុខសាន្តនៅក្នុងឆ្អឹងទូលបង្គំឡើយ ដោយសារតែបាបរបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះឡើយ ដោយព្រោះសេចក្ដីក្រោធរបស់ព្រះអង្គ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះអំពើបាបរបស់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះពិរោធរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺសព្វសព៌ាង្គកាយ ហើយអំពើបាបរបស់ទូលបង្គំ បានធ្វើឲ្យឆ្អឹងឆ្អែងរបស់ទូលបង្គំពុកអស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះទេ ដោយព្រោះសេចក្ដីខ្ញាល់របស់ទ្រង់ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះបាបរបស់ទូលបង្គំ អាល់គីតាប កំហឹងរបស់ទ្រង់ បានធ្វើឲ្យខ្ញុំឈឺសព្វសព៌ាង្គកាយ ហើយអំពើបាបរបស់ខ្ញុំ បានធ្វើឲ្យឆ្អឹងឆ្អែងរបស់ខ្ញុំពុកអស់ |
ដ្បិតថ្ងៃអាយុរបស់ទូលបង្គំបានអស់ទៅដូចជាផ្សែង ហើយឆ្អឹងទូលបង្គំបានឆេះដូចជាឡភ្លើង;
ដ្បិតព្រះហស្តរបស់ព្រះអង្គបានសង្កត់លើទូលបង្គំយ៉ាងធ្ងន់ទាំងយប់ទាំងថ្ងៃ កម្លាំងចិត្តរបស់ទូលបង្គំបានអស់ទៅ ដូចជាដោយភាពហួតហែងនៃរដូវក្ដៅ។ សេឡា
សូមឲ្យទូលបង្គំឮសេចក្ដីរីករាយ និងអំណរផង សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់ បានត្រេកអរវិញ។
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំខ្សោយណាស់ហើយ! ព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតឆ្អឹងទូលបង្គំញ័រញាក់!