ទោះបីជាទូលបង្គំបានដូចជាថង់ស្បែកនៅក្នុងផ្សែងក៏ដោយ ក៏ទូលបង្គំមិនភ្លេចបទបញ្ញត្តិរបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 31:12 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំត្រូវបានបំភ្លេចពីគំនិតគេ ដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ជា ដូចភាជនៈបាក់បែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានភ្លេចទូលបង្គំ ប្រៀបដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ដូចជាឆ្នាំងកំបែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណានឹកនាពីទូលបង្គំទៀតទេ ទូលបង្គំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពី មនុស្សណាដែលស្លាប់បាត់ហើយ ទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ អាល់គីតាប គ្មាននរណានឹកនាពីខ្ញុំទៀតទេ ខ្ញុំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។ |
ទោះបីជាទូលបង្គំបានដូចជាថង់ស្បែកនៅក្នុងផ្សែងក៏ដោយ ក៏ទូលបង្គំមិនភ្លេចបទបញ្ញត្តិរបស់ព្រះអង្គឡើយ។
រីឯពួកដែលស្វែងរកព្រលឹងរបស់ទូលបង្គំក៏ដាក់អន្ទាក់ ហើយពួកដែលប្រឹងរកដើម្បីធ្វើទុក្ខទូលបង្គំក៏និយាយសេចក្ដីអន្តរាយ; ពួកគេប៉ុនប៉ងល្បិចកលវាល់ព្រឹកវាល់ល្ងាច។
ព្រះអង្គនឹងបំបែកវា ដូចជាការបំបែកក្អមរបស់ជាងស្មូន គឺវាត្រូវបានវាយកម្ទេចដោយឥតប្រណី រហូតដល់រកអំបែងមួយក្នុងបំណែកវាសម្រាប់ដាក់ភ្លើងពីចង្ក្រាន ឬសម្រាប់ដងទឹកពីអាងក៏មិនបានផង”។