កាលណាទូលបង្គំបានរៀនចេះច្បាប់ដ៏សុចរិតរបស់ព្រះអង្គ ទូលបង្គំនឹងអរព្រះគុណព្រះអង្គដោយចិត្តទៀងត្រង់។
ទំនុកតម្កើង 119:171 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យបបូរមាត់របស់ទូលបង្គំបង្ហូរចេញនូវពាក្យសរសើរតម្កើងផង ពីព្រោះព្រះអង្គបានបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បបូរមាត់ទូលបង្គំនឹងហូរចេញជាពាក្យសរសើរ ដ្បិតព្រះអង្គបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងព្រះអង្គ ឥតឈប់ឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ ឲ្យស្គាល់ច្បាប់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមអនុញ្ញាតឲ្យបបូរមាត់ទូលបង្គំ បានពោល ពាក្យសរសើរ ដ្បិតទ្រង់បង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ អាល់គីតាប ខ្ញុំនឹងពោលពាក្យសរសើរតម្កើងទ្រង់ ឥតឈប់ឡើយ ដ្បិតទ្រង់បានបង្រៀនខ្ញុំ ឲ្យស្គាល់ហ៊ូកុំរបស់ទ្រង់។ |
កាលណាទូលបង្គំបានរៀនចេះច្បាប់ដ៏សុចរិតរបស់ព្រះអង្គ ទូលបង្គំនឹងអរព្រះគុណព្រះអង្គដោយចិត្តទៀងត្រង់។
អ្នកដែលថ្វាយតង្វាយអរព្រះគុណ គឺលើកតម្កើងសិរីរុងរឿងដល់យើង ហើយតម្រង់ផ្លូវរបស់ខ្លួន; យើងនឹងធ្វើឲ្យអ្នកនោះឃើញសេចក្ដីសង្គ្រោះរបស់ព្រះ”៕
ព្រះអម្ចាស់អើយ សូមបើកបបូរមាត់របស់ទូលបង្គំផង នោះមាត់របស់ទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។
ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំតាំងពីយុវវ័យរបស់ទូលបង្គំមកម្ល៉េះ! រហូតដល់ឥឡូវនេះ ទូលបង្គំប្រកាសកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ មានពរហើយ មនុស្សដែលព្រះអង្គប្រៀនប្រដៅ និងបង្រៀនតាមក្រឹត្យវិន័យរបស់ព្រះអង្គ