Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:171 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

171 ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ ឥត​ឈប់​ឡើយ ដ្បិត​ព្រះអង្គ​បាន​បង្រៀន​ទូលបង្គំ ឲ្យ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

171 សូមឲ្យ​បបូរមាត់​របស់ទូលបង្គំ​បង្ហូរចេញ​នូវ​ពាក្យសរសើរតម្កើង​ផង ពីព្រោះ​ព្រះអង្គ​បាន​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

171 បបូរ​មាត់​ទូល‌បង្គំ​នឹង​ហូរ​ចេញ​ជា​ពាក្យ​សរសើរ ដ្បិត​ព្រះ‌អង្គ​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

171 សូម​អនុញ្ញាត​ឲ្យ​បបូរ​មាត់​ទូលបង្គំ បាន​ពោល ពាក្យ​សរសើរ ដ្បិត​ទ្រង់​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

171 ខ្ញុំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង​ទ្រង់ ឥត​ឈប់​ឡើយ ដ្បិត​ទ្រង់​បាន​បង្រៀន​ខ្ញុំ ឲ្យ​ស្គាល់​ហ៊ូកុំ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:171
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​ពិចារណា​មើល​វិន័យ​ដ៏​សុចរិត ដែល​ព្រះអង្គ​បាន​បង្គាប់​មក។


អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ថ្វាយ​ពាក្យ អរ​ព្រះ‌គុណ​ទុក​ជា​តង្វាយ ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នក ដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។


ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​បន្លឺ​សំឡេង ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ​ផង។


ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​បាន​ប្រៀន‌ប្រដៅ​ទូលបង្គំ តាំង​ពី​ទូលបង្គំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​នេះ ទូលបង្គំ​នៅ​តែ​ប្រកាស អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ដដែល។


ឱ​ព្រះ‌អម្ចាស់​អើយ អ្នក​ណា​មាន​ព្រះអង្គ​រំឭក​ដាស់‌តឿន ហើយ​យក​ក្រឹត្យ‌វិន័យ​មក​ប្រៀន‌ប្រដៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម