ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 118:7 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​នៅខាង​ខ្ញុំ ធ្វើជា​អ្នកជួយ​ដល់​ខ្ញុំ ដូច្នេះ​ខ្ញុំ​នឹង​មើល​ចុះមក​ពួកអ្នកដែល​ស្អប់​ខ្ញុំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ហើយ​ព្រះ‌អង្គ​ជា​ជំនួយ​របស់​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ជ័យ​ជម្នះ​ឈ្នះ​លើ អស់​អ្នក​ដែល​ស្អប់​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ហើយ​ជួយ​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ជួយ​ខ្ញុំ​ដែរ ដូច្នេះ ខ្ញុំ​នឹង​ឃើញ​ការ​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ខ្ញុំ តាម​បំណង​ចិត្ត​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

ដោយ​អុលឡោះ‌តាអាឡា​កាន់​ខាង​ខ្ញុំ ហើយ​ជួយ​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

សូមមើលជំពូក



ទំនុកតម្កើង 118:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​របស់គេ​នឹងធឹង ក៏មិន​ចេះ​ខ្លាច​ឡើយ រហូតដល់​បាន​មើល​ចុះមក​ពួក​បច្ចាមិត្ត​របស់គេ​។


មើល៍! ព្រះ​ជា​ជំនួយ​ដល់​ទូលបង្គំ ព្រះអម្ចាស់​ជា​អ្នក​ទ្រទ្រង់​ព្រលឹង​របស់ទូលបង្គំ​។


ទូលបង្គំ​នឹង​ថ្វាយ​តង្វាយស្ម័គ្រចិត្ត​ដល់​ព្រះអង្គ​។ ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះនាម​របស់ព្រះអង្គ​ល្អ​!


ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា ហើយ​ភ្នែក​របស់ខ្ញុំ​បាន​មើល​ចុះមក​ពួក​សត្រូវ​របស់ខ្ញុំ​៕


ព្រះអង្គ​បាន​ប្រោសលោះ​ព្រលឹង​របស់ខ្ញុំ​ដោយ​សុខសាន្ត ចេញពី​ចម្បាំង​ទាស់នឹង​ខ្ញុំ ទោះបីជា​មាន​មនុស្ស​ជាច្រើន​ប្រឆាំងនឹង​ខ្ញុំ​ក៏ដោយ​។


ព្រះ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ខ្ញុំ នឹង​យាង​មកទទួល​ខ្ញុំ ព្រះ​នឹង​ឲ្យ​ខ្ញុំ​មើល​ចុះមក​ពួក​សត្រូវ​របស់ខ្ញុំ​។


សូម​កុំ​សម្លាប់​ពួកគេ​ឡើយ ក្រែងលោ​ប្រជារាស្ត្រ​របស់ទូលបង្គំ​ភ្លេច​; សូម​ធ្វើឲ្យ​ពួកគេ​ដើរសាត់អណ្ដែត​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ ហើយ​បន្ទាប​ពួកគេ​ចុះ​ផង​! ព្រះអម្ចាស់​ជា​ខែល​នៃយើងខ្ញុំ​អើយ​!


ភ្នែក​របស់ទូលបង្គំ​នឹង​មើល​ចុះមក​ពួក​សត្រូវ​របស់ទូលបង្គំ ត្រចៀក​របស់ទូលបង្គំ​នឹង​ឮ​អំពី​មនុស្ស​ធ្វើអាក្រក់​ដែល​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ ត្រូវបានកម្ចាត់កម្ចាយ​។


ដ្បិត​យើង​គឺ​យេហូវ៉ា ជា​ព្រះ​របស់អ្នក យើង​នឹង​កាន់​ដៃស្ដាំ​របស់អ្នក ទាំង​និយាយ​នឹង​អ្នក​ថា​៖ “កុំ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក”។