ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 109:25 - ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​ពួកគេ​; កាលណា​ពួកគេ​ឃើញ​ទូលបង្គំ ពួកគេ​ក៏​គ្រវី​ក្បាល​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល​ដល់​គេ កាល​ណា​គេ​ឃើញ​ទូល‌បង្គំ គេ​គ្រវី​ក្បាល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​មនុស្ស‌ម្នា​ឃើញ​ទូលបង្គំ គេ​នាំ​គ្នា​សើច​ចំអក និង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល​ដល់​គេ កាល​ណា​គេ​ប្រទះ​ឃើញ​ទូលបង្គំ នោះ​គេ​គ្រវី​ក្បាល

សូមមើលជំពូក

អាល់គីតាប

ពេល​មនុស្ស‌ម្នា​ឃើញ​ខ្ញុំ គេ​នាំ​គ្នា សើច​ចំអក និង​គ្រវី​ក្បាល​ដាក់​ខ្ញុំ។​

សូមមើលជំពូក



ទំនុកតម្កើង 109:25
13 ការដាក់ឲ្យឆ្លើយតបគ្នា  

“វា​បាន​ទុកចិត្ត​លើ​ព្រះយេហូវ៉ា ទុកឲ្យ​ព្រះអង្គ​ស្រោចស្រង់​វា​ទៅ​! ដោយសារ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​វា ដូច្នេះ​ទុកឲ្យ​ព្រះអង្គ​រំដោះ​វា​ទៅ​!”។


ដូច្នេះ នេះ​ជា​ពាក្យ​ដែល​ព្រះយេហូវ៉ា​មានបន្ទូល​ទាស់នឹង​ស្ដេចនោះ​: កូនស្រី​ក្រមុំ​ស៊ីយ៉ូន​មើលងាយ​អ្នក ហើយ​សើចចំអក​ដាក់​អ្នក កូនស្រី​យេរូសាឡិម​គ្រវី​ក្បាល​ពីក្រោយ​អ្នក​។


ពួក​អ្នក​ដែល​ដើរកាត់​ទីនោះ​ក៏​ជេរប្រមាថ​ព្រះអង្គ​ទាំង​គ្រវី​ក្បាល ហើយ​ពោលថា​៖ “អ្ហាៈ! អ្នក​ដែល​កម្ទេច​ព្រះវិហារ ហើយ​សង់ឡើងវិញ​ក្នុង​បី​ថ្ងៃ​អើយ


ដ្បិត​សូម្បីតែ​ព្រះ​គ្រីស្ទ​ក៏​មិន​បាន​បំពេញព្រះទ័យ​អង្គទ្រង់​ដែរ គឺ​ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“ពាក្យត្មះតិះដៀល​របស់​អ្នក​ដែល​ត្មះតិះដៀល​ព្រះអង្គ បាន​ធ្លាក់​មកលើ​ទូលបង្គំ”។


ទាំង​រំពឹងមើលទៅ​ព្រះយេស៊ូវ​ដែលជា​ស្ថាបនិក និង​ជា​អ្នកបង្ហើយ​នៃ​ជំនឿ​។ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅលើ​ឈើឆ្កាង​ដោយ​មើលងាយ​ការអៀនខ្មាស ព្រោះតែ​អំណរ​ដែល​មាន​ដាក់នៅមុខ​ព្រះអង្គ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះ​។


ដោយហេតុនេះ ចូរឲ្យ​យើង​ចេញទៅ​ឯ​ព្រះអង្គ​នៅ​ខាងក្រៅ​ជំរំ ទាំង​ផ្ទុក​ការត្មះតិះដៀល​ដែល​ព្រះអង្គ​បានទទួល​។