ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដ្បិតយើងស្គាល់ទង្វើ និងគំនិតរបស់ពួកគេ។ នឹងមានពេលមកដល់ដើម្បីប្រមូលអស់ទាំងប្រជាជាតិ និងភាសា នោះពួកគេនឹងមក ហើយឃើញសិរីរុងរឿងរបស់យើង។
កិច្ចការ 2:5 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានជនជាតិយូដាដែលមកពីគ្រប់ប្រជាជាតិនៅក្រោមមេឃ ជាអ្នកមានជំនឿស៊ប់ ស្នាក់នៅយេរូសាឡិម។ Khmer Christian Bible នៅពេលនោះ មានជនជាតិយូដាដែលគោរពកោតខ្លាចព្រះជាម្ចាស់មកពីគ្រប់ប្រជាជាតិនៅក្រោមមេឃកំពុងស្នាក់នៅក្នុងក្រុងយេរូសាឡិម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលនោះ មានសាសន៍យូដាដែលគោរពកោតខ្លាចព្រះ មកពីគ្រប់ប្រទេសនៅក្រោមមេឃ ស្នាក់នៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានជនជាតិយូដា ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូសាឡឹមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅក្រុងយេរូសាឡិម មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ អាល់គីតាប ពេលនោះ មានជនជាតិយូដា ជាអ្នកគោរពប្រណិប័តន៍អុលឡោះ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូសាឡឹមដែរ។ |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដ្បិតយើងស្គាល់ទង្វើ និងគំនិតរបស់ពួកគេ។ នឹងមានពេលមកដល់ដើម្បីប្រមូលអស់ទាំងប្រជាជាតិ និងភាសា នោះពួកគេនឹងមក ហើយឃើញសិរីរុងរឿងរបស់យើង។
ដំណឹងល្អអំពីអាណាចក្រស្ថានសួគ៌នេះ នឹងបានប្រកាសនៅក្នុងពិភពលោកទាំងមូល ដើម្បីជាទីបន្ទាល់ដល់ប្រជាជាតិទាំងអស់ បន្ទាប់មកទើបទីបញ្ចប់នឹងមកដល់។
ដ្បិតដូចដែលផ្លេកបន្ទោរភ្លឺផ្លេកពីជើងមេឃម្ខាង ទៅជើងមេឃម្ខាងយ៉ាងណា កូនមនុស្សក៏នឹងជាយ៉ាងនោះដែរនៅថ្ងៃរបស់លោក។
ពេលនោះ មើល៍! នៅយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន។ បុរសនេះជាមនុស្សសុចរិត និងមានជំនឿស៊ប់ ហើយកំពុងរង់ចាំការសម្រាលទុក្ខដល់អ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏សណ្ឋិតលើគាត់ដែរ។
ម្នាក់ឈ្មោះក្លេអូប៉ាសទូលតបនឹងព្រះអង្គថា៖ “ក្នុងអ្នកដែលស្នាក់នៅយេរូសាឡិម មានតែលោកប៉ុណ្ណោះឬ ដែលមិនដឹងហេតុការណ៍ដែលកើតឡើងនៅទីនោះក្នុងប៉ុន្មានថ្ងៃនេះ?”។
ក្នុងចំណោមហ្វូងមនុស្សដែលឡើងទៅថ្វាយបង្គំនៅក្នុងពិធីបុណ្យនោះ មានជនជាតិក្រិកខ្លះ។
លោកមានជំនឿស៊ប់ ហើយលោកជាមួយក្រុមគ្រួសារទាំងមូលរបស់លោក កោតខ្លាចព្រះ។ លោកចែកទានជាច្រើនដល់ប្រជាជន ហើយតែងតែអធិស្ឋានទៅព្រះជានិច្ច។
នៅពេលទូតសួគ៌ដែលនិយាយនឹងកូនេលាសចាកចេញទៅហើយ លោកក៏ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់ដែលមានជំនឿស៊ប់ ពីក្នុងចំណោមអ្នកដែលចាំបម្រើលោកមក
ប៉ុន្តែពួកយូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពស់ដែលគោរពកោតខ្លាចព្រះ និងពួកមេដឹកនាំរបស់ទីក្រុងនោះ ហើយពន្យុះឲ្យបៀតបៀនប៉ូល និងបារណាបាស រួចបណ្ដេញអ្នកទាំងពីរចេញពីតំបន់របស់ពួកគេ។
មានបុរសម្នាក់ឈ្មោះអាណានាស គាត់មានជំនឿស៊ប់ស្របតាមក្រឹត្យវិន័យ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ។
គាត់ក៏ក្រោកឡើង ចេញដំណើរទៅ។ ពេលនោះ មើល៍! មានមហាតលិកជនជាតិអេត្យូពីម្នាក់ ជាមន្ត្រីរាជវាំងរបស់កានដេសមហាក្សត្រិយានីនៃអេត្យូពី លោកត្រួតលើរាជ្យទ្រព្យទាំងមូលរបស់ព្រះនាង។ លោកបានមកយេរូសាឡិមដើម្បីថ្វាយបង្គំ
ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់នូវជំនឿមែន ទាំងត្រូវបានចាក់គ្រឹះ ហើយមាំមួន ដោយមិនរង្គើចេញពីសេចក្ដីសង្ឃឹមនៃដំណឹងល្អដែលអ្នករាល់គ្នាបានឮ។ គឺដំណឹងល្អនេះ ដែលត្រូវបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំ ប៉ូល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះដែរ។