Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:6 - ព្រះគម្ពីរខ្មែរសាកល

6 នៅពេល​សំឡេង​នេះ​បាន​លាន់ឮ​ដូច្នេះ ក៏​មាន​ហ្វូងមនុស្ស​មកផ្ដុំគ្នា ហើយ​ពួកគេ​ស្រឡាំងកាំង ពីព្រោះ​ពួកគេ​ម្នាក់ៗ​បាន​ឮ​អ្នកទាំងនោះ​និយាយ​ភាសា​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 កាល​បាន​ឮ​សំឡេង​នេះ​ នោះ​បណ្ដាជន​ក៏​នាំ​គ្នា​មក​មើល​ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ស្រឡាំង​កាំង​ ព្រោះ​ពួកគេ​ម្នាក់ៗ​បាន​ឮ​អ្នក​ទាំងនោះ​និយាយ​ភាសា​របស់​ពួកគេ​ផ្ទាល់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ មហាជន​នាំ​គ្នា​ចូល​មក ហើយ​ភ្ញាក់‌ផ្អើល​ជា​ខ្លាំង ព្រោះ​ម្នាក់ៗ​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​ដូច្នោះ មហា‌ជន​នាំ​គ្នា​រត់​មក​មើល ហើយ​ភ្ញាក់​ផ្អើល​ក្រៃ‌លែង ព្រោះ​ម្នាក់ៗ​បាន​ឮ​ពួក​សិស្ស​និយាយ​ភាសា​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ នោះ​បណ្តា​មនុស្ស​ក៏​ប្រជុំ​គ្នា ហើយ​គេ​មាន​សេចក្ដី​ស្រឡាំង‌កាំង ដោយ​គ្រប់​គ្នា​ឮ​ភាសា​ជាតិ​របស់​ខ្លួន ដែល​ពួក​សាវក​កំពុង​តែ​អធិប្បាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​ដូច្នោះ មហា‌ជន​នាំ​គ្នា​រត់​មក​មើល ហើយ​ភ្ញាក់​ផ្អើល​ក្រៃ‌លែង ព្រោះ​ម្នាក់ៗ​បាន​ឮ​ពួក​សិស្ស​និយាយ​ភាសា​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




កិច្ចការ 2:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មានអំពល់ ហើយ​អ្នក​យេរូសាឡិម​ទាំងមូល​ក៏​មានអំពល់​ជាមួយ​ទ្រង់​ដែរ​។


“នឹង​មាន​ទីសម្គាល់​នៅក្នុង​ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ហើយ​នៅលើ​ផែនដី​ក៏​នឹង​មាន​ការថប់បារម្ភ​ក្នុង​បណ្ដា​ប្រជាជាតិ ដោយសារតែ​ការវល់គំនិត​ចំពោះ​សូរសន្ធឹក​របស់​សមុទ្រ និង​រលក​។


រំពេចនោះ មាន​សូរសន្ធឹក​មកពី​លើមេឃ ដូចជា​ខ្យល់​បក់បោក​យ៉ាងខ្លាំង ឮ​ពេញ​ផ្ទះ​ដែល​ពួកគេ​កំពុង​អង្គុយ


នៅពេល​បុរសនោះ​កំពុង​តាមជាប់​ពេត្រុស និង​យ៉ូហាន ប្រជាជន​ទាំងអស់​ក៏​ស្រឡាំងកាំង ហើយ​នាំគ្នារត់មក​រក​ពួកគេ នៅត្រង់​របៀង​មួយ​ដែល​គេ​ហៅថា “របៀង​សាឡូម៉ូន”។


ដ្បិត​មាន​ទ្វារ​ដ៏ធំ​សម្រាប់​ការងារ​ដែលមានប្រសិទ្ធភាព បាន​បើកចំហ​ឲ្យ​ខ្ញុំ ហើយក៏​មាន​អ្នក​ប្រឆាំង​ច្រើន​ដែរ​។


កាល​ខ្ញុំ​បាន​ទៅ​ទ្រអាស​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ ទោះបីជា​ទ្វារ​បាន​បើក​ឲ្យ​ខ្ញុំ​ក្នុង​ព្រះអម្ចាស់​ហើយ​ក៏ដោយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម