ត្រូវរំលំអាសនារបស់ពួកគេ កម្ទេចស្ដូបរបស់គេ ហើយដុតបង្គោលសក្ការៈ របស់គេនឹងភ្លើងទៅ។ ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយបំផ្លាញឈ្មោះព្រះទាំងនោះ ចេញពីទីនោះផង។
គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។
តើអ្នករាល់គ្នានឹងធៀបយើងដូចជាអ្នកណា ហើយផ្ទឹមយើងឲ្យស្មើនឹងអ្នកណា ឬប្រៀបយើងឲ្យបានដូចជាអ្នកណា? ឯពួកអ្នកដែលចាយមាសពីថង់ដោយឥតស្តាយ ហើយថ្លឹងប្រាក់ដោយជញ្ជីង គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះឲ្យគេ រួចគេក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ។ គេលីយករូបនោះទៅតម្កល់ទុកនៅទីកន្លែង ហើយរូបនោះក៏ឈរនៅ ឥតឃ្លាតចេញទៅឯណាឡើយ ទោះបើអ្នកណាអំពាវនាវដល់រូបនោះ ក៏មិនចេះតប ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាបានឡើយ។
ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។
ចូរប្រយ័ត្នចុះ ក្រែងចិត្តអ្នករាល់គ្នាត្រូវសេចក្ដីល្បួង រួចបែរចេញទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះដទៃ
ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។
គេអួតអាងថាខ្លួនមានប្រាជ្ញា តែគេបែរជាល្ងីល្ងើ គេបានប្តូរសិរីល្អរបស់ព្រះដែលមិនចេះខូច យករូបសំណាក មើលទៅដូចជាមនុស្សដែលតែងតែស្លាប់ ឬដូចជាសត្វស្លាប សត្វជើងបួន និងសត្វលូនវារជំនួសវិញ។
(ដ្បិតអ្នករាល់គ្នាមិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ព្រោះព្រះយេហូវ៉ាដែលព្រះនាមជាព្រះប្រចណ្ឌ ព្រះអង្គជាព្រះទ្រង់មានព្រះហឫទ័យប្រចណ្ឌ)។
មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។ អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ហើយផឹកពីពែងរបស់អារក្សផងបានទេ។ អ្នករាល់គ្នាក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងបានដែរ។
ព្រះរបស់គេសុទ្ធតែជារូបសំណាក ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរ រូបទាំងនោះមិនចេះបញ្ចេញសំឡេង តាមបំពង់កឡើយ។
សូមកុំឆ្ងល់អ្វីឡើយ! សូម្បីតែអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។ ដូច្នេះ បើអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្តីសុចរិត នោះគ្មានអ្វីចម្លែកឡើយ។ ចុងបញ្ចប់របស់គេ នឹងបានស្របតាមអំពើដែលគេបានប្រព្រឹត្ត។
ប៉ុន្ដែ បើព្រះអង្គមិនរំដោះយើងខ្ញុំទេ បពិត្រព្រះករុណា សូមទ្រង់ជ្រាបថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះរបស់ព្រះករុណាឡើយ ក៏មិនព្រមថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើងនោះដែរ»។
មិនត្រូវមានព្រះណាផ្សេងនៅចំពោះ យើងឡើយ។ មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
ដូច្នេះ ចូរប្រយ័ត្នខ្លួន ក្រែងភ្លេចសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានតាំងជាមួយអ្នក រួចងាកបែរទៅឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានហាមឡើយ។ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាភ្លើងដែលឆេះបន្សុស ជាព្រះដែលប្រច័ណ្ឌ។
អស់អ្នកដែលថ្វាយបង្គំរូបឆ្លាក់នឹងត្រូវអាម៉ាស់ គឺជាអ្នកដែលអួតអាងពីរូបព្រះ ដែលឥតប្រយោជន៍របស់គេ។ នែ៎ ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ!
យើងជាយេហូវ៉ា នេះហើយជាឈ្មោះរបស់យើង យើងមិនព្រមប្រគល់សិរីល្អរបស់យើងដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់យើង ដល់រូបឆ្លាក់ឡើយ។
៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។ អស់អ្នកដែលធ្វើរូបទាំងនោះ នឹងត្រឡប់ដូចជារូបនោះឯង ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។
អស់អ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត នឹងរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
គ្រប់គ្នាបានត្រឡប់ជាមនុស្សល្ងីល្ងើ ហើយក៏ឥតមានតម្រិះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបឆ្លាក់របស់គេ ដ្បិតរូបសិតរបស់គេជាសេចក្ដីភូតភរ គ្មានខ្យល់ដង្ហើមនៅក្នុងវាឡើយ។ វាសុទ្ធតែឥតប្រយោជន៍ ជារបស់ក្លែងបញ្ឆោត នៅគ្រាដែលធ្វើទោសវា នោះវានឹងសូន្យបាត់ទៅ។
ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរប្រមូលគ្នាមក ហើយចូលឲ្យជិត ពួកអ្នកដែលលើកយកដុំឈើធ្វើជារូបព្រះឆ្លាក់របស់គេ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ។
ពីព្រោះអស់ទាំងទំនៀមទម្លាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ គេតាក់តែងដោយប្រាក់ និងមាស គេយកញញួរបោះជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណា។ រូបព្រះរបស់គេ ប្រៀបដូចជាទីងមោង នៅក្នុងចម្ការត្រសក់ រូបទាំងនោះមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ព្រោះដើរមិនរួច កុំកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។
ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា និងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះ បានជាជាងដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ
អ្នករាល់គ្នាមិនត្រូវបរិភោគសាច់ណាដែលជាប់មានទាំងឈាមផងនោះឡើយ មិនត្រូវប្រើរបៀនរបស់គ្រូអង្គុយធម៌ ឬមើលនក្ខត្តឫក្សផង។
ដូច្នេះ ស្ដេចសូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងដោយព្រោះទ្រង់បានសួរគ្រូខាប ឲ្យទស្សន៍ទាយ ហើយមិនបានទូលសួរព្រះយេហូវ៉ាឡើយ។ ហេតុនេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យស្ដេចសុគត រួចបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។
ទ្រង់ធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើង ក៏កាន់នក្ខត្តឫក្ស ហើយអង្គុយធម៌ ព្រមទាំងប្រកបនឹងគ្រូខាប ហើយគ្រូគាថាផង ទ្រង់ប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាអំពើដែលនាំឲ្យព្រះមានសេចក្ដីក្រោធ។
យើងនឹងកម្ចាត់អស់ទាំងរបៀនអាបធ្មប់ពីដៃឯងចេញ ឯងនឹងគ្មានគ្រូនក្ខត្តឫក្សតទៅទៀតទេ
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលយកកូនប្រុស ឬកូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើងជាតង្វាយ មិនត្រូវឲ្យឃើញមានគ្រូទស្សន៍ទាយ គ្រូគន់គូរក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចឡើយ ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់ គឺដោយព្រោះអំពើគួរស្អប់ខ្ពើមយ៉ាងនោះហើយ បានជាព្រះយេហូវ៉ាជាព្រះរបស់អ្នក បណ្តេញគេចេញពីមុខអ្នក។
ចូរឈរឥឡូវ ដោយពឹងដល់វេទមន្ត និងរបៀនរបស់អ្នកដែលមានជាច្រើននោះ ជាវិជ្ជាដែលអ្នកបានខំប្រព្រឹត្តតាម តាំងតែពីក្មេងមក ហើយលមើល ប្រហែលជាអ្នកនឹងបានប្រយោជន៍ខ្លះ ឬប្រហែលជាអ្នកអាចឈ្នះ។ អ្នកមានការនឿយណាយចិត្ត ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។ មើល៍ គេនឹងបានដូចជាជញ្ជ្រាំង ដូចជាភ្លើងឆេះគេ គេមិនអាចដោះខ្លួនឲ្យរួចពីអំណាចភ្លើងនោះបានឡើយ ភ្លើងនោះមិនមែនជារងើក ដែលគ្រាន់តែល្មមអាំងសាច់ ឬជាភ្លើងដែលអង្គុយកម្ដៅខ្លួនជុំវិញនោះទេ។
មនុស្សប្រុស ឬស្រីណាដែលធ្វើជាគ្រូខាប ឬជាគ្រូមន្តគាថា នោះត្រូវសម្លាប់ចោលកុំខាន ត្រូវគប់គេនឹងថ្មទៅ ឈាមគេត្រូវធ្លាក់លើគេវិញ»។
អ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា ដែលផិតទៅតាមគេ នោះយើងនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយកាត់ចេញពីសាសន៍ខ្លួនទៅ។
ក៏ធ្វើឲ្យបុត្រទ្រង់ឆ្លងកាត់ភ្លើង នៅក្នុងច្រកភ្នំរបស់កូនហ៊ីនណម ក៏ប្រព្រឹត្តនក្ខត្តឫក្ស អង្គុយធម៌ អាបធ្មប់ ហើយរកគ្រូខាប និងគ្រូគាថា។ ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ជាច្រើននៅព្រះនេត្រព្រះយេហូវ៉ា ជាហេតុដែលបណ្ដាលឲ្យព្រះមានសេចក្ដីក្រោធ។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។
ដូច្នេះ មិនត្រូវស្តាប់តាមពួកហោរារបស់អ្នក ឬតាមពួកគ្រូទាយ ពួកយល់សប្តិ ពួកគ្រូអង្គុយធម៌ ឬពួកគ្រូនក្ខត្តឫក្សនោះឡើយ ដែលនិយាយប្រាប់អ្នករាល់គ្នាថា កុំទៅបម្រើស្តេចបាប៊ីឡូន។
មានថ្ងៃមួយ ពេលយើងកំពុងធ្វើដំណើរទៅកន្លែងអធិស្ឋាន យើងបានជួបស្រីបម្រើម្នាក់ដែលមានអារក្សភីថង់ចូល ហើយធ្វើឲ្យពួកម្ចាស់របស់នាងរកកម្រៃបានយ៉ាងច្រើន ដោយការទាយ។ នាងដើរតាមលោកប៉ុល និងយើង ទាំងស្រែកថា៖ «អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់យើងពីផ្លូវសង្គ្រោះ»។ នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ ទាល់តែលោកប៉ុលមានការរំខានចិត្ត ហើយបែរទៅបង្គាប់វិញ្ញាណនោះថា៖ «យើងបញ្ជាឯងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ចូរចេញពីនាងនេះទៅ!» ហើយវាក៏ចេញនៅវេលានោះឯង។
អ្នករាល់គ្នាមិនត្រូវបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងអ្នកទៅជាស្មោកគ្រោកដោយសារគេដែរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
លុះព្រឹកឡើង ផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយណាស់ ស្ដេចចាត់គេឲ្យទៅហៅពួកគ្រូទាយ និងពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីព្ទមក រួចផារ៉ោនតំណាលសប្ដិនោះប្រាប់ពួកគេ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយថ្វាយស្ដេចបានឡើយ។
ដូច្នេះ ស្ដេចសូលមានរាជឱង្ការទៅពួករាជបម្រើថា៖ «ចូរទៅរកស្ត្រីណាដែលចេះខាបខ្មោចឲ្យយើង ដើម្បីឲ្យយើងបានទៅសួរទំនាយពីនាង» ពួកអ្នកបម្រើរបស់ទ្រង់ទូលឆ្លើយថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប»។ នោះស្តេចសូលបានក្លែងខ្លួន ហើយផ្លាស់សម្លៀកបំពាក់ចេញទៅ មានមនុស្សពីរនាក់ទៅជាមួយដែរ។ ស្ដេចសូលបានទៅជួបស្ត្រីនោះទាំងយប់ ហើយមានរាជឱង្ការថា៖ «សូមចូលរូប ហើយខាបយកព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់អ្នក»។ ស្ត្រីនោះឆ្លើយឡើងថា៖ «លោកជ្រាបច្បាស់ហើយថាស្ដេចសូលបានធ្វើយ៉ាងណា គឺទ្រង់បានបណ្ដេញពួកចេះខាប និងអន្ទងខ្មោចពីស្រុកចេញអស់ហើយ ចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឲ្យត្រូវស្លាប់ដូច្នេះ?»
«ពេលវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាដើរចុះឡើងនៅតំបន់ហួតហែង ដើម្បីរកកន្លែងសម្រាក តែរកមិនបានសោះ។ ពេលនោះ វាគិតថា "យើងនឹងត្រឡប់ទៅរកផ្ទះ ដែលយើងបានចេញមកនោះវិញ"។ ពេលវាមកដល់ វាឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយរៀបចំល្អ នោះវាក៏ចេញទៅនាំវិញ្ញាណប្រាំពីរផ្សេងទៀត ដែលអាក្រក់ជាងវាមក ហើយនាំគ្នាចូលទៅនៅទីនោះ ធ្វើឲ្យស្ថានភាពក្រោយរបស់មនុស្សនោះ កាន់តែអាក្រក់ជាងមុនទៅទៀត រីឯមនុស្សអាក្រក់ជំនាន់នេះ ក៏នឹងកើតឡើងដូច្នោះដែរ»។
ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង គេបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន។
មានអ្នកជឿជាច្រើននាក់បានចូលមកលន់តួ ហើយលាតត្រដាងពីអំពើដែលខ្លួនបានប្រព្រឹត្ត ហើយក៏មានអ្នកដែលប្រព្រឹត្តអំពើមន្តអាគមជាច្រើន បានយកក្បួនតម្រារបស់ខ្លួនមកដុតចោលនៅចំពោះមុខមនុស្សទាំងអស់។ គេបានគិតតម្លៃក្បួនតម្រាទាំងនោះមើល ឃើញមានតម្លៃជាសាច់ប្រាក់ប្រាំម៉ឺនកាក់។
ដ្បិតគ្មានមន្តអាគមណាទាស់នឹងពួកយ៉ាកុបបានឡើយ ក៏គ្មានអំពើណាទាស់នឹងអ៊ីស្រាអែលបានដែរ។ ឥឡូវនេះ នឹងមានគេថ្លែងពីយ៉ាកុប និងពីអ៊ីស្រាអែលថា "មើលអ្វីដែលព្រះបានធ្វើចុះ!"
យើងលើកទីសម្គាល់របស់ពួកមនុស្សភូតភរចោលចេញ ហើយក៏ធ្វើឲ្យគ្រូថ្លែងទំនាយទៅជាឆ្កួត ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ
គ្មានពន្លឺចង្កៀងណាភ្លឺនៅក្នុងឯង ឬឮសំឡេងប្តីប្រពន្ធថ្មោងថ្មី នៅក្នុងឯងទៀតឡើយ ដ្បិតពួកជំនួញរបស់ឯងសុទ្ធតែជាអ្នកធំនៅផែនដី ព្រោះអស់ទាំងសាសន៍បានវង្វេង ដោយសារមន្តអាគមរបស់ឯង
រីឯសំណល់មនុស្សដែលមិនបានស្លាប់ដោយសារគ្រោះកាចនោះ មិនព្រមប្រែចិត្តចេញពីកិច្ចការដែលដៃគេធ្វើឡើយ ក៏មិនព្រមលះបង់ការថ្វាយអារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើ ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះដែរ។ ពួកគេក៏មិនបានប្រែចិត្តពីការកាប់សម្លាប់ អំពើមន្តអាគម អំពើសហាយស្មន់ និងអំពើលួចប្លន់ ដែលគេប្រព្រឹត្តនោះសោះ។
ហេតុនេះបានជាព្រះអង្គបោះបង់ចោល ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត បានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។
ដ្បិតថេរ៉ាភីម ទាំងប៉ុន្មាន បានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូថ្លែងទំនាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សម្ដែងជាសេចក្ដីកំភូត ក៏កម្សាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវ របស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានគង្វាល។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ពួកហោរាគេថ្លែងទំនាយកុហកដោយនូវឈ្មោះយើងទេ យើងមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេថ្លែងទំនាយប្រាប់អ្នករាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្ដីឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ។
គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅឲ្យបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ។
ពួកហោរាបានបូកល្បាប់ឲ្យគេ ដោយឃើញនិមិត្តជាសេចក្ដីកំភូត ហើយថ្លែងទំនាយកុហកដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ក្នុងកាលដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលសោះ។
ដ្បិតស្តេចបាប៊ីឡូនបានឈរត្រង់ផ្លូវបែក គឺនៅត្រង់ដើមផ្លូវទាំងពីរនោះ ដើម្បីនឹងប្រើរបៀន ក៏អង្រួនព្រួញ សួរដល់ថេរ៉ាភីម ហើយមើលទំនាយក្នុងថ្លើម។
គេបានឃើញសេចក្ដីភូតភរ និងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាមានព្រះបន្ទូល តែព្រះយេហូវ៉ាមិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសម្រេចជាពិត។ ការដែលអ្នករាល់គ្នាថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ តែយើងមិនបានពោលសោះ តើមិនមែនឃើញនិមិត្តកំភូត និងថ្លែងទំនាយកុហកទេឬ? ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នករាល់គ្នាបញ្ចេញសេចក្ដីកំភូត ហើយឃើញពាក្យកុហកដូច្នេះ បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មើល៍ យើងទាស់នឹងអ្នករាល់គ្នាហើយ។ យើងនឹងប្រហារពួកហោរា ដែលឃើញនិមិត្តកំភូត ហើយដែលថ្លែងទំនាយកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់ប្រជារាស្ត្ររបស់យើងឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជី នៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។
ដូច្នេះ ស្ដេចសូលមានរាជឱង្ការទៅពួករាជបម្រើថា៖ «ចូរទៅរកស្ត្រីណាដែលចេះខាបខ្មោចឲ្យយើង ដើម្បីឲ្យយើងបានទៅសួរទំនាយពីនាង» ពួកអ្នកបម្រើរបស់ទ្រង់ទូលឆ្លើយថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប»។
ហើយក្រែងអ្នករាល់គ្នាងើបភ្នែកទៅលើមេឃ ហើយឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងអស់នៅលើមេឃ នោះមិនត្រូវបណ្ដោយខ្លួនទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិរបស់ទាំងនោះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានបណ្ដោយឲ្យគ្រប់ទាំងសាសន៍នៅក្រោមមេឃវិញ។
មួយទៀត ព្រះបាទយ៉ូសៀសបានបំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងថេរ៉ាភីម និងរូបព្រះទាំងប៉ុន្មាន និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ ដើម្បីឲ្យបានសម្រេចតាមពាក្យនៃក្រឹត្យវិន័យដែលកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាដ៏ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែល ហើយជាអ្នកដែលប្រោសលោះ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាដើម ហើយជាចុង ក្រៅពីយើងគ្មានព្រះណាទៀតឡើយ។
ដ្បិតអស់ទាំងព្រះរបស់ប្រជាជននានា សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។
គេបានថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនមែនជាព្រះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលបុព្វបុរសរបស់អ្នកមិនដែលកោតខ្លាច។
ដូច្នេះ ស្ដេចសូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងដោយព្រោះទ្រង់បានសួរគ្រូខាប ឲ្យទស្សន៍ទាយ
អ្នករាល់គ្នាបានរើសយកស៊ីគុត ជាទេវរាជរបស់អ្នក និងគីយុន ជារូបព្រះរបស់អ្នក ព្រមទាំងផ្កាយរបស់ព្រះដែលអ្នករាល់គ្នាបានធ្វើសម្រាប់ខ្លួន
ទាំងមនុស្សខ្លាំងពូកែ និងមនុស្សថ្នឹកចម្បាំង ទាំងចៅក្រម និងហោរា ទាំងគ្រូទាយ និងអ្នកចាស់ទុំ ក្បាំងសក់ ខ្សែចង្ក្រង់ ខ្សែក្រវាត់ ក្លងហិត គាថា ចិញ្ចៀន និងចិញ្ចៀនតែងច្រមុះ សម្លៀកបំពាក់សម្រាប់បុណ្យ កន្សែងទទូរ ផាហ៊ុម កាបូបយួរ កញ្ចក់ អាវសារូ មួក និងក្រមារបស់គេ។ នឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចងជំនួសខ្សែក្រវាត់ ក្បាលតម្ពែកជំនួសសក់សំអាង សំពត់ធ្មៃជំនួសសំពត់ល្បើក ស្នាមអាម៉ាស់ជំនួសរូបសម្ផស្ស។ ពួកប្រុសៗរបស់អ្នកនឹងដួលដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់អ្នក នឹងស្លាប់ក្នុងចម្បាំង។ អស់ទាំងទ្វារក្រុងនឹងមានការខ្សឹកខ្សួល ហើយសោយសោក នាងនឹងត្រូវចោលនៅតែឯង ហើយអង្គុយនៅដី។ ទាំងមេត្រួតលើហាសិបនាក់ និងមនុស្សដែលមានសក្តិយស ទាំងអ្នកប្រឹក្សា និងជាងប៉ិនប្រសប់ ហើយអ្នកមានវោហារយ៉ាងចំណានដែរ។
៙ បន្ទាប់មក គេទៅភ្ជាប់ខ្លួន នឹងព្រះបាល-ពេអរ ហើយបានបរិភោគសំណែន ដែលបានថ្វាយទៅព្រះដែលគ្មានជីវិត
ប្រជារាស្ត្ររបស់យើងត្រូវវិនាសទៅ ដោយព្រោះមិនស្គាល់យើង ដោយព្រោះអ្នកមិនព្រមស្គាល់យើង នោះយើងក៏មិនព្រមទទួលអ្នកជាសង្ឃដល់យើងដែរ ហើយដោយហេតុដែលអ្នក បានបំភ្លេចច្បាប់របស់ព្រះនៃអ្នក យើងក៏នឹងបំភ្លេចកូនចៅរបស់អ្នកដូចគ្នា។
នៅក្នុងក្រុងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានមក ប្រសិនបើឃើញមានបុរសម្នាក់ ឬស្ដ្រីម្នាក់នៅក្នុងចំណោមអ្នក ដែលប្រព្រឹត្តអំពើអ្វីអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយរំលងសេចក្ដីសញ្ញារបស់ព្រះអង្គ ហើយកុំឲ្យកើតមានចិត្តធំលើពួកបងប្អូនរបស់ខ្លួន ឬងាកបែរចេញពីបទបញ្ជា ទៅខាងស្តាំ ឬខាងឆ្វេងឡើយ ដើម្បីឲ្យរាជ្យរបស់ស្ដេច និងកូនចៅរបស់ស្ដេច បានស្ថិតស្ថេរយូរអង្វែងនៅក្នុងនគររបស់ខ្លួន នៅក្នុងសាសន៍អ៊ីស្រាអែលតទៅ»។ ទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំព្រះដទៃ ឬព្រះអាទិត្យ ព្រះចន្ទ ឬហ្វូងផ្កាយទាំងប៉ុន្មាននៅលើមេឃ ដែលខ្ញុំបានហាម រួចបើមានគេប្រាប់អ្នក ហើយអ្នកបានឮ ត្រូវស៊ើបសួរឲ្យអស់ពីចិត្ត ហើយបើរឿងនោះពិតប្រាកដ គឺមានគេប្រព្រឹត្តការគួរស្អប់ខ្ពើមបែបនោះ ក្នុងសាសន៍អ៊ីស្រាអែលមែន ត្រូវនាំបុរស ឬស្ដ្រីដែលបានប្រព្រឹត្តការអាក្រក់នោះ ទៅឯទ្វារក្រុង ហើយចោលសម្លាប់បុរស ឬស្រ្ដីនោះនឹងថ្មទៅ។
ពេលនោះ លោកសាំយូអែលបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខ ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច។ ស្តេចសូលបានបណ្តេញពួកគ្រូខាបទាំងអស់ និងពួកគ្រូអន្ទងខ្មោចចេញពីស្រុក។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា កុំឲ្យពួកហោរា និងពួកគ្រូថ្លែងទំនាយរបស់អ្នក ដែលនៅក្នុងចំណោមអ្នករាល់គ្នាបញ្ឆោតអ្នកឡើយ ក៏កុំទុកចិត្តការយល់សប្តិ ដែលគេយល់សប្តិនោះឡើយ
កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី ហើយយើងនឹងយកស្មរបន្ទាល់ស្មោះត្រង់ គឺអ៊ូរី ជាសង្ឃ និងសាការី ជាកូនបេរេគា ដើម្បីកត់សេចក្ដីទុក»។ ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ
តែសេចក្ដីទាំងពីរមុខនេះនឹងកើតដល់អ្នកជាមួយរំពេច នៅថ្ងៃដដែល គឺទាំងការបាត់បង់កូន ហើយនៅជាមេម៉ាយផង ការនោះនឹងកើតដល់អ្នកពេញទី ទោះបើអ្នកមានរបៀនជាច្រើន ហើយវេទមន្តជាបរិបូរយ៉ាងណាក៏ដោយ។
ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។ គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងទាំងនោះក៏ក្លាយទៅជាពស់ តែដំបងរបស់លោកអើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះអស់។
ដ្បិតសាសន៍ទាំងនោះ ដែលអ្នកនឹងបណ្ដេញគេចេញ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស និងគ្រូទស្សន៍ទាយទាំងអស់ តែព្រះយេហូវ៉ាជាព្រះរបស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ»។
ហើយក៏មានអ្នកដែលប្រព្រឹត្តអំពើមន្តអាគមជាច្រើន បានយកក្បួនតម្រារបស់ខ្លួនមកដុតចោលនៅចំពោះមុខមនុស្សទាំងអស់។ គេបានគិតតម្លៃក្បួនតម្រាទាំងនោះមើល ឃើញមានតម្លៃជាសាច់ប្រាក់ប្រាំម៉ឺនកាក់។
ចូរឈប់ទុកចិត្តដល់មនុស្ស ដែលមានតែដង្ហើមចេញចូលតាមរន្ធច្រមុះទៅ ដ្បិតតើគេមានតម្លៃប៉ុណ្ណាទៅ?
ទ្រង់បំបាត់ពួកសង្ឃរបស់រូបព្រះ ដែលពួកស្តេចយូដាបានតាំងឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី និងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មាន។
«ប្រសិនបើមានហោរាណាម្នាក់ ឬអ្នកយល់សប្ដិណាកើតឡើងក្នុងចំណោមអ្នករាល់គ្នា ហើយអ្នកនោះប្រាប់ទីសម្គាល់ ឬពីការអស្ចារ្យណា ត្រូវចោលសម្លាប់នឹងថ្ម ដ្បិតអ្នកនោះរកទាញឲ្យអ្នកបែរចេញពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបាននាំអ្នកចេញពីផ្ទះដែលអ្នកធ្វើជាទាសករ នៅស្រុកអេស៊ីព្ទ។ ដូច្នេះ សាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្ដីអាក្រក់បែបនេះ នៅក្នុងចំណោមអ្នករាល់គ្នាទៀត។ ប្រសិនបើអ្នកឮនិយាយពីទីក្រុងណាមួយ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គប្រទានឲ្យអ្នករស់នៅថា មានមនុស្សទមិឡល្មើសខ្លះ បានចេញពីក្នុងចំណោមអ្នករាល់គ្នា ហើយទាញពួកអ្នកក្រុងនោះចេញ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់ នោះត្រូវស៊ើបសួរ ហើយតាមដានរកឲ្យអស់ពីចិត្ត ហើយបើឃើញពិតប្រាកដថា មានអំពើរគួរស្អប់ខ្ពើមកើតឡើងក្នុងចំណោមអ្នករាល់គ្នាដូច្នោះមែន នោះត្រូវប្រហារពួកអ្នកក្រុងនោះដោយមុខដាវ គឺត្រូវបំផ្លាញចេញឲ្យអស់កុំឲ្យសល់ គឺមនុស្សទាំងអស់នៅក្នុងទីក្រុង ព្រមទាំងរបស់របរទាំងប៉ុន្មាននៅក្នុងទីក្រុងនោះ ហើយទាំងហ្វូងសត្វផង ដោយមុខដាវ។ ត្រូវប្រមូលអស់ទាំងជ័យភណ្ឌនៅទីក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង ហើយដុតទាំងអស់ ទាំងទីក្រុង និងជ័យភណ្ឌទាំងប៉ុន្មាន ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ។ មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញ នៅក្នុងដៃរបស់អ្នកឡើយ ដើម្បីឲ្យព្រះយេហូវ៉ាបានងាកពីសេចក្ដីក្រោធដ៏សហ័សចេញ ហើយសម្ដែងសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់អ្នកវិញ ព្រមទាំងចម្រើនអ្នកឲ្យច្រើនឡើង ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នក ប្រសិនបើអ្នកស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រព្រឹត្តអ្វីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ រួចទីសម្គាល់ ឬការអស្ចារ្យដែលអ្នកនោះប្រាប់កើតឡើងមែន ហើយគេនិយាយថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ (ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់) នោះមិនត្រូវស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គគ្រាន់តែល្បងលអ្នករាល់គ្នាមើល ឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង ឬយ៉ាងណា។ ត្រូវដើរតាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រូវកោតខ្លាចព្រះអង្គ ហើយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ត្រូវស្តាប់តាមសូរសៀងរបស់ព្រះអង្គ និងត្រូវគោរពប្រតិបត្តិដល់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គ។ រីឯហោរា ឬអ្នកយល់សប្តិនោះ នឹងត្រូវសម្លាប់ចោល ព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលទ្រង់បាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ព្រមទាំងលោះឲ្យរួចពីផ្ទះដែលអ្នកធ្វើជាទាសករ អ្នកនោះចង់តែទាញអ្នករាល់គ្នាឲ្យបែរចេញពីផ្លូវដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបង្គាប់ឲ្យដើរតាម។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
គេបានយកកូនប្រុសកូនស្រីរបស់គេ ទៅធ្វើយញ្ញបូជាឲ្យអារក្ស គេកម្ចាយឈាមមនុស្សដែលគ្មានទោស គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន ដែលគេយកទៅធ្វើយញ្ញបូជា ឲ្យរូបព្រះនៅស្រុកកាណាន ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក ដោយសារឈាម។
តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍ យើងទាស់នឹងខ្សែយ័ន្តរបស់អ្នករាល់គ្នា ដែលប្រើសម្រាប់ប្រមាញ់ព្រលឹងមនុស្ស ដូចប្រមាញ់សត្វស្លាប យើងនឹងហែកវាចេញពីដៃអ្នករាល់គ្នា ហើយនឹងដោះលែងព្រលឹងទាំងនោះឲ្យរួច គឺជាព្រលឹងដែលអ្នករាល់គ្នាបានតាមប្រមាញ់ ដូចប្រមាញ់សត្វស្លាបនោះ។
ត្រូវដុតកម្ទេចអស់ទាំងរូបព្រះឆ្លាក់របស់គេ មិនត្រូវនឹកស្តាយប្រាក់ ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកធ្វើជារបស់ខ្លួនដែរ ក្រែងវាក្លាយជាអន្ទាក់ដល់អ្នក ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវនាំយករបស់ដែលគួរស្អប់ខ្ពើមចូលក្នុងផ្ទះរបស់អ្នកឡើយ ក្រែងអ្នកត្រឡប់ទៅជាត្រូវវិនាស ដូចរបស់ទាំងនោះដែរ។ ត្រូវស្អប់ខ្ពើមរបស់ទាំងនោះឲ្យអស់ពីចិត្ត ដ្បិតវាជារបស់ដែលត្រូវវិនាស»។
កាលណាអ្នកអំពាវនាវ នោះឲ្យពួកដែលអ្នកបានប្រមូលជួយអ្នកឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងយើងវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់យើងទុកជាមត៌ក។
ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់អ្នករាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នករាល់គ្នាចុះ
ហេតុនេះ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
យើងក៏ប្រាប់គេថា ចូរឲ្យគ្រប់គ្នាបោះចោលអស់ទាំងរបស់គួរស្អប់ខ្ពើម ដែលគាប់ភ្នែកអ្នក កុំធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់ស្រុកអេស៊ីព្ទឡើយ យើង គឺយេហូវ៉ានេះ ជាព្រះរបស់អ្នករាល់គ្នាហើយ។ តែគេបានរឹងចចេសនឹងយើង ឥតព្រមស្តាប់តាមយើងឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចកំហឹងរបស់យើង ទាស់នឹងគេនៅកណ្ដាលស្រុកអេស៊ីព្ទ។
ដ្បិតកាលណាអ្នករាល់គ្នាថ្វាយតង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង គឺអ្នកធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់អ្នក ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើយើងនឹងឲ្យអ្នករាល់គ្នាសួរដល់យើងឬ? ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងមិនឲ្យអ្នករាល់គ្នាសួរដល់យើងទេ។
ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។ គេអួតអាងថាខ្លួនមានប្រាជ្ញា តែគេបែរជាល្ងីល្ងើ គេបានប្តូរសិរីល្អរបស់ព្រះដែលមិនចេះខូច យករូបសំណាក មើលទៅដូចជាមនុស្សដែលតែងតែស្លាប់ ឬដូចជាសត្វស្លាប សត្វជើងបួន និងសត្វលូនវារជំនួសវិញ។
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។
ទូលបង្គំនឹងមិនតាំងអ្វីមួយដែលឥតប្រយោជន៍ នៅចំពោះភ្នែកទូលបង្គំឡើយ។ ទូលបង្គំស្អប់កិច្ចការរបស់អស់អ្នក ដែលងាកចេញពីព្រះ កិរិយាបែបនេះនឹងមិនជាប់ នៅក្នុងខ្លួនទូលបង្គំឡើយ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
«ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។
ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបង្កឲ្យមានការបាក់បែក ហើយរវាតចិត្ត ទាស់នឹងសេចក្តីបង្រៀនដែលអ្នករាល់គ្នាបានទទួល នោះត្រូវបែរចេញពីអ្នកទាំងនោះទៅ។ ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវា ដោយមានជំនឿមាំមួន ទាំងដឹងថា បងប្អូនរួមជំនឿរបស់អ្នករាល់គ្នា នៅក្នុងពិភពទាំងមូល ក៏កំពុងរងទុក្ខលំបាកដូចអ្នករាល់គ្នាដែរ។
៙ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាល្អគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ បន្ទាល់របស់ព្រះយេហូវ៉ានោះពិតប្រាកដ ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
ទីណាគ្មានអ្នកប្រាជ្ញានាំមុខ ប្រជាជន រមែងដួលចុះ តែបើមានអ្នកប្រឹក្សាច្រើន នោះមានសេចក្ដីសុខវិញ។
បើហោរាណាត្រូវបញ្ឆោត ហើយបានបញ្ចេញពាក្យណានោះ គឺព្រះយេហូវ៉ា យើងនេះហើយ ដែលបានបញ្ឆោតគេ ហើយយើងនឹងលូកដៃទៅលើគេ ព្រមទាំងបំផ្លាញគេចេញពីពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងទៅផង
៙ ចូរថយចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅជារៀងដរាប។
ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក
កាលលោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ ទៅដល់ក្រុងប៉ាផុស លោកក៏ជួបគ្រូមន្ដអាគមសាសន៍យូដាម្នាក់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ។ គ្រូនោះនៅជាមួយលោកអភិបាលជាតិរ៉ូមម្នាក់ ឈ្មោះស៊ើគាស-ប៉ូឡូស ជាមនុស្សដ៏ឆ្លាតវៃ។ លោកបានហៅលោកបាណាបាស និងលោកសុលមក ព្រោះចង់ស្តាប់ព្រះបន្ទូលរបស់ព្រះ។ ប៉ុន្ដែ អេលីម៉ាស ជាគ្រូមន្តអាគម (ដ្បិតឈ្មោះគាត់ប្រែមកដូច្នេះ) ចេះតែប្រឆាំងនឹងលោកទាំងពីរ ដើម្បីបង្វែរលោកអភិបាលនោះមិនឲ្យជឿ។
ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅអ្នកថា ជាអ្នកល្វតល្វន់ ហើយទន់ភ្លន់ទៀតហើយ។ ពីព្រោះអ្នកបានទុកចិត្តនឹងអំពើកំណាចរបស់អ្នក អ្នកបានគិតថា គ្មានអ្នកណាឃើញអ្នកទេ ឯប្រាជ្ញា និងចំណេះរបស់អ្នក បានបង្ខូចចិត្តអ្នកហើយ អ្នកបាននឹកក្នុងចិត្តថា គឺយើងនេះហើយ ឥតមានអ្នកណាទៀតឡើយ។ ដោយហេតុនោះ នឹងមានការអាក្រក់កើតដល់អ្នក ដែលអ្នកនឹងមិនដឹងជាកើតមកពីណាផង ហើយនឹងមានសេចក្ដីវេទនាធ្លាក់មកលើអ្នក ដែលអ្នកនឹងបង្វែរចេញមិនបានឡើយ ក៏នឹងមានសេចក្ដីវិនាសលោមកលើអ្នកភ្លាម ជាសេចក្ដីដែលអ្នកនឹងមិនដែលបានស្គាល់សោះ។ ចូរឈរឥឡូវ ដោយពឹងដល់វេទមន្ត និងរបៀនរបស់អ្នកដែលមានជាច្រើននោះ ជាវិជ្ជាដែលអ្នកបានខំប្រព្រឹត្តតាម តាំងតែពីក្មេងមក ហើយលមើល ប្រហែលជាអ្នកនឹងបានប្រយោជន៍ខ្លះ ឬប្រហែលជាអ្នកអាចឈ្នះ។ អ្នកមានការនឿយណាយចិត្ត ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។ មើល៍ គេនឹងបានដូចជាជញ្ជ្រាំង ដូចជាភ្លើងឆេះគេ គេមិនអាចដោះខ្លួនឲ្យរួចពីអំណាចភ្លើងនោះបានឡើយ ភ្លើងនោះមិនមែនជារងើក ដែលគ្រាន់តែល្មមអាំងសាច់ ឬជាភ្លើងដែលអង្គុយកម្ដៅខ្លួនជុំវិញនោះទេ។ របស់ទាំងប៉ុន្មានដែលអ្នកបានខំតាមនោះ នឹងបានដូច្នោះ ហើយពួកអ្នកដែលបានខំតាមជាមួយអ្នកតាំងតែពីក្មេងមក គេនឹងងេងងោងទៅតាមផ្លូវរបស់គេរៀងខ្លួន ហើយគ្មានអ្នកណាសម្រាប់ជួយសង្គ្រោះអ្នកឡើយ។ ចូរយកត្បាល់កិន ហើយកិនម្សៅទៅ ត្រូវដោះស្បៃអ្នកចេញ ហើយបកសម្លៀកបំពាក់អ្នកចុះ ចូរសើយសំពត់អ្នកឡើង ហើយដើរកាត់ទន្លេទៅ។ កាយអាក្រាតរបស់អ្នកនឹងត្រូវបើកចំហ គេនឹងឃើញកេរខ្មាសរបស់អ្នក យើងនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ។
ដូច្នេះ យើងក៏បណ្ដោយឲ្យគេ ទៅតាមចិត្តរឹងចចេសរបស់គេ ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។ ឱប្រសិនបើប្រជារាស្ត្ររបស់យើង ព្រមស្តាប់តាមយើងទៅអេះ! ឱប្រសិនបើអ៊ីស្រាអែល ព្រមដើរតាមផ្លូវរបស់យើងទៅអេះ!
ចូរប្រយ័ត្នក្រែងនៅក្នុងចំណោមអ្នករាល់គ្នានៅថ្ងៃនេះ មានបុរស ឬស្រ្ដីណា ឬពូជអំបូរណា ឬកុលសម្ព័ន្ធណា ដែលមានចិត្តបែរចេញពីព្រះយេហូវ៉ាជាព្រះរបស់យើង ទៅគោរពបម្រើព្រះរបស់សាសន៍ទាំងនោះ។ ចូរប្រយ័ត្នក្រែងនៅក្នុងចំណោមអ្នករាល់គ្នា មានឫសណាដែលបង្កើតជាតិពុល និងផ្លែល្វីងជូរចត់
ពួកសង្ឃក៏មិនបានសួរថា៖ តើព្រះយេហូវ៉ាគង់នៅឯណា? គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់យើងទេ ពួកគ្រប់គ្រង បានប្រព្រឹត្តរំលងនឹងយើង ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ ដែលឥតមានប្រយោជន៍អ្វីសោះ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «សាតាំង ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ"» ។
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺថ្ងៃម្សិល ថ្ងៃនេះ និងរហូតអស់កល្បជានិច្ច។
បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ កុំឲ្យយល់ច្រឡំឡើយ។ គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
ឱបងប្អូនអ្នកស្រុកកាឡាទីល្ងង់ខ្លៅអើយ! តើអ្នកណាបានធ្វើអំពើមកលើអ្នករាល់គ្នា? អ្នករាល់គ្នាបានទទួលសេចក្ដីបរិយាយយ៉ាងច្បាស់ អំពីព្រះយេស៊ូវគ្រីស្ទដែលត្រូវគេឆ្កាង នៅចំពោះភ្នែកអ្នករាល់គ្នាហើយ។
ប៉ុន្តែ កាលពួកផារិស៊ីបានឮពាក្យនេះ គេឆ្លើយឡើងថា៖ «អ្នកនេះដេញអារក្ស ដោយសារតែបេលសេប៊ូល ជាមេអារក្សប៉ុណ្ណោះ»។ ដោយជ្រាបគំនិតរបស់គេ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អស់ទាំងនគរណាដែលបែកបាក់ទាស់ទែងគ្នាឯង នឹងត្រូវវិនាសមិនខាន ហើយក្រុងណា ឬផ្ទះណាដែលបែកបាក់ទាស់ទែងគ្នាឯង នោះក៏មិនអាចស្ថិតស្ថេរនៅបានដែរ ហើយបើសាតាំង ដេញសាតាំង វាបែកបាក់ទាស់ទែងនឹងខ្លួនវា នោះធ្វើដូចម្តេចឲ្យរាជ្យរបស់វាស្ថិតស្ថេរនៅបាន? ប្រសិនបើខ្ញុំដេញអារក្សដោយសារបេលសេប៊ូលមែន តើកូនរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្នកណាទៅវិញ? ដូច្នេះ ពួកគេនឹងធ្វើជាចៅក្រមរបស់អ្នករាល់គ្នា។
មើល៍! ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាចនឹងដើរជាន់ទាំងពស់ និងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ។
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។ គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។
ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។ ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន? តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ? តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណា ជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ព្រះអង្គក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវ បានជាមេត្រីនឹងអ្នកនោះដែរ។
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។ អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
រីឯមនុស្សអាក្រក់ និងពួកបោកប្រាស់ គេចេះតែប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ ទាំងនាំមនុស្សឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។
ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
៙ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬទុកចិត្តនឹងមនុស្សលោក ដែលមិនអាចសង្គ្រោះអ្នកណាបាននោះឡើយ។ កាលគេផុតដង្ហើមទៅ គេវិលត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង គំនិតរបស់គេ ក៏សូន្យបាត់ទៅដែរ។ ៙ មានពរហើយអ្នកណាដែលមានព្រះ របស់យ៉ាកុបជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ ចូរសរសើរតម្កើងព្រះនាម ដ៏បរិសុទ្ធរបស់ព្រះអង្គ! ព្រះអង្គមិនប្រព្រឹត្តនឹងយើង តាមតែអំពើបាបរបស់យើងនោះឡើយ ក៏មិនសងតាមតែអំពើទុច្ចរិតរបស់យើងដែរ។ ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។ ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ៙ រីឯមនុស្សវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកប៉ះ នោះក៏សូន្យបាត់ទៅ ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។ តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។ ៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។ ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច! អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា ព្រះអង្គជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា បំពាក់ជាមកុដដល់ឯង ព្រះអង្គប្រោសប្រទានឲ្យជីវិតឯង បានស្កប់ស្កល់ដោយរបស់ល្អ ដើម្បីឲ្យវ័យក្មេងរបស់ឯងបានកែឡើងជាថ្មី ដូចសត្វឥន្ទ្រី។
ខ្ញុំយកស្ថានសួគ៌ និងផែនដីឲ្យធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំបានដាក់ជីវិត និងសេចក្ដីស្លាប់ ហើយព្រះពរ និងបណ្ដាសា នៅមុខអ្នករាល់គ្នា។ ដូច្នេះ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឲ្យអ្នក និងពូជពង្សរបស់អ្នកបានរស់នៅ រួចវិលត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ គឺទាំងអ្នក និងកូនចៅរបស់អ្នក ហើយស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ក្នុងគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់អ្នកនៅថ្ងៃនេះ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គតទៅ ដ្បិតគឺព្រះអង្គហើយជាជីវិត និងជាអាយុយឺនយូរដល់អ្នក ដើម្បីឲ្យអ្នកបានរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក ថានឹងប្រទានដល់ពួកលោក»។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ តើមានអ្នកណា ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ?
ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យវៀច ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀច របស់មនុស្សអាក្រក់។ ផ្លូវគេសុទ្ធតែក្ងិចក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។ «ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!» ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់ ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ ទោះបើទឹកសមុទ្រគ្រហឹម ហើយពុះកញ្រ្ជោល ទោះបើភ្នំទាំងឡាយត្រូវកក្រើកញ័រ ដោយរលកដោលឡើងក្ដី។ –បង្អង់
ព្រះយេហូវ៉ាជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។ ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ា ជាទីទុកចិត្ត ជាអ្នកដែលមិនបែរទៅរកមនុស្សអំនួត ឬទៅរកអស់អ្នកដែលវង្វេង ទៅតាមសេចក្ដីភូតភរ។ ៙ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលព្រះអង្គបានធ្វើ មានច្រើនណាស់ ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ គ្មានអ្នកណាអាចប្រៀបផ្ទឹម ស្មើនឹងព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំនឹងប្រកាស រៀបរាប់ពីការអស្ចារ្យទាំងនោះ នោះមានច្រើនឥតគណនា មិនអាចរៀបរាប់អស់ឡើយ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមរំដោះទូលបង្គំ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គផង! ដ្បិតជីវិតទូលបង្គំនឹងផុតទៅដោយទុក្ខព្រួយ ហើយឆ្នាំនៃអាយុទូលបង្គំ ថយទៅដោយស្រែកថ្ងូរ កម្លាំងទូលបង្គំចុះខ្សោយ ព្រោះតែអំពើបាប របស់ទូលបង្គំ ហើយឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ។ ដោយព្រោះខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀល ជាពិសេស ចំពោះអ្នកជិតខាងរបស់ទូលបង្គំ ហើយជាហេតុគួរខ្លាចដល់ពួកអ្នក ដែលស្គាល់ទូលបង្គំ អស់អ្នកដែលឃើញទូលបង្គំនៅតាមផ្លូវ គេគេចមុខពីទូលបង្គំ។ គេបានភ្លេចទូលបង្គំ ប្រៀបដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ដូចជាឆ្នាំងកំបែក។ ដ្បិតទូលបង្គំបានឮពាក្យមួលបង្កាច់ របស់មនុស្សជាច្រើន ការភ័យខ្លាចមកពីគ្រប់ជ្រុងទាំងអស់ គេឃុតឃិតគ្នាទាស់នឹងទូលបង្គំ គេគ្រោងនឹងដកជីវិតទូលបង្គំ។ តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំទុកចិត្តដល់ព្រះអង្គ ទូលបង្គំពោលថា «ព្រះអង្គជាព្រះរបស់ទូលបង្គំ»។ អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តព្រះអង្គ សូមរំដោះទូលបង្គំ ចេញពីកណ្ដាប់ដៃ ខ្មាំងសត្រូវរបស់ទូលបង្គំ និងពីអស់អ្នកដែលបៀតបៀនទូលបង្គំផង! សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើព្រះអង្គ សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ! ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំអំពាវនាវរកព្រះអង្គ សូមឲ្យពួកមនុស្សអាក្រក់ត្រូវខ្មាស សូមឲ្យគេដេកស្ងៀមនៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទៅ! សូមឲ្យបបូរមាត់ភូតភរក្លាយទៅជាគ ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយព្រហើន និងប្រមាថមើលងាយ។ ឱព្រះហឫទ័យសប្បុរស របស់ព្រះអង្គបរិបូរក្រៃលែង ព្រះអង្គបានបម្រុងទុកសម្រាប់អស់អ្នកដែល កោតខ្លាចព្រះអង្គ សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ នៅចំពោះមុខពួកកូនមនុស្ស។ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមជួយទូលបង្គំឲ្យរួចជាប្រញាប់ សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាបន្ទាយយ៉ាងមាំ សម្រាប់សង្គ្រោះទូលបង្គំផង! ព្រះអង្គលាក់គេក្នុងទីកំបាំង នៃព្រះវត្តមានព្រះអង្គ ឲ្យរួចពីឧបាយរបស់មនុស្ស ព្រះអង្គថែរក្សាគេនៅក្នុងព្រះពន្លារបស់ព្រះអង្គ ឲ្យរួចពីអណ្ដាតមួលបង្កាច់។ សូមលើកតម្កើងព្រះយេហូវ៉ា ដ្បិតព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរស ដ៏អស្ចារ្យរបស់ព្រះអង្គ ដល់ទូលបង្គំ នៅក្នុងទីក្រុង ដែលសត្រូវឡោមព័ទ្ធ។ ទូលបង្គំបានពោលទាំងភ័យស្លន់ថា «ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្រ របស់ព្រះអង្គហើយ»។ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំ។ ឱអស់អ្នកដែលជាពួកបរិសុទ្ធ របស់ព្រះអង្គអើយ ចូរស្រឡាញ់ព្រះយេហូវ៉ា ព្រះយេហូវ៉ាការពារមនុស្សស្មោះត្រង់ តែព្រះអង្គសងដល់មនុស្សព្រហើនជាបរិបូរ។ ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង! ដ្បិតព្រះអង្គជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ សូមនាំ ហើយតម្រង់ផ្លូវទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។ ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។ មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។ មនុស្សអាក្រក់ឃើញដូច្នេះ គេមានចិត្តខឹង គេសង្កៀតធ្មេញ ហើយរលាយបាត់ទៅ ចិត្តប្រាថ្នាចង់បានរបស់មនុស្សអាក្រក់ នឹងវិនាសសូន្យទៅ។ ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។ ធនធាន និងទ្រព្យសម្បត្តិស្ថិតនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់អ្នកនោះ នៅជាប់ជាដរាប។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។ ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត របស់អ្នកផ្សាយចេញដូចពន្លឺ ហើយអំពើយុត្តិធម៌របស់អ្នក ដូចពន្លឺនៅពេលថ្ងៃត្រង់។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តសង្វាតថែមទៀត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការដែលព្រះរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង ព្រោះបើអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ នោះអ្នករាល់គ្នានឹងមិនដែលជំពប់ដួលឡើយ។ ដ្បិតយ៉ាងនេះនឹងមានផ្លូវបើកចំហឲ្យអ្នករាល់គ្នា ចូលទៅក្នុងព្រះរាជ្យដ៏នៅអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះនៃយើង។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
មើល៍ ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លី ដែលជួយសង្គ្រោះមិនបាននោះទេ ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្ដាលទីសាបសូន្យ។ យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំណាស់។ ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចម្រើនជាច្រើនឡើងនៅចំពោះព្រះអង្គ ចំណែកអំពើបាបរបស់យើងខ្ញុំ ក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំដែរ អំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ យើងខ្ញុំក៏ស្គាល់អំពើទុច្ចរិតរបស់យើងខ្ញុំហើយ គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក។ ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ ព្រះយេហូវ៉ាក៏ទតឃើញ ហើយយល់ឃើញថា នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។ ព្រះអង្គឃើញថា ឥតមានអ្នកណាមួយឡើយ ហើយក៏នឹកប្លែកពីការដែលឥតមានអ្នកណា សម្រាប់ជួយអង្វរជំនួសគេ ដូច្នេះ ព្រះពាហុរបស់ព្រះអង្គ បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គក៏គាំទ្រព្រះអង្គ។ ព្រះអង្គបានប្រដាប់អង្គដោយសេចក្ដីសុចរិត ទុកជាអាវក្រោះ ហើយសេចក្ដីសង្គ្រោះនៅលើព្រះសិរទុកជាមួកសឹក ព្រះពស្ត្រដោយសេចក្ដីសងសឹក និងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសាឃ្លុំអង្គ ព្រះអង្គនឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងព្រះអង្គ ហើយជាសំណងតបដល់ពួកខ្មាំងសត្រូវ ព្រះអង្គនឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រយ៉ាងនោះដែរ។ យ៉ាងនោះគេនឹងកោតខ្លាច ដល់ព្រះនាមនៃព្រះយេហូវ៉ាចាប់តាំងពីទិសខាងលិច ហើយដល់សិរីល្អនៃព្រះអង្គ ចាប់តាំងពីទិសខាងថ្ងៃរះ កាលណាខ្មាំងចូលមកដូចជាទឹកជន់ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងលើកទង់ជ័យឡើងទាស់នឹងវា។ គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ ហើយអំពើបាបរបស់អ្នករាល់គ្នា បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។
ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។ ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។
មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត នៅក្នុងជម្រៅចិត្តមនុស្ស ហើយព្រះអង្គបង្រៀនឲ្យទូលបង្គំមានប្រាជ្ញា នៅក្នុងចិត្តដែលលាក់កំបាំង។ សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ ។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ពីដើម អ្នករាល់គ្នាបានស្លាប់ក្នុងអំពើរំលង និងក្នុងអំពើបាប ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។ ដូច្នេះ ចូរនឹកចាំថា កាលពីដើមអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលត្រូវបានពួកអ្នកកាត់ស្បែកខាងសាច់ឈាមដោយដៃមនុស្ស ហៅអ្នករាល់គ្នាថា ពួកមិនកាត់ស្បែក នៅពេលនោះ អ្នករាល់គ្នាមិនមានព្រះគ្រីស្ទទេ ក៏ឃ្លាតចេញពីជនជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលព្រះអង្គបានសន្យាទុក គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះនៅក្នុងពិភពលោកនេះដែរ។ តែឥឡូវនេះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ។ ដ្បិតព្រះអង្គជាសេចក្ដីសុខសាន្តរបស់យើង ព្រះអង្គបានធ្វើទាំងពីររួមមកតែមួយ ហើយបានរើជញ្ជាំងខណ្ឌញែក គឺភាពជាសត្រូវនឹងគ្នារវាងយើងចេញ ដោយរូបសាច់របស់ព្រះអង្គ។ ព្រះអង្គបានបំបាត់ក្រឹត្យវិន័យដែលមានបទបញ្ជា និងបញ្ញត្តិទាំងឡាយចេញ ដើម្បីឲ្យព្រះអង្គបានយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយក្នុងព្រះអង្គទ្រង់ ដោយតាំងឲ្យមានសេចក្ដីសុខសាន្ត ហើយឲ្យព្រះអង្គបានផ្សះផ្សាសាសន៍ទាំងពីរជាមួយព្រះ ក្នុងរូបកាយតែមួយ តាមរយៈឈើឆ្កាង ទាំងបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាងនោះឯង។ ហើយពេលព្រះអង្គបានយាងមក នោះព្រះអង្គបានប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្តដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់អស់អ្នកដែលនៅជិតផង ដ្បិតដោយសារព្រះអង្គ យើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះវរបិតា ដោយព្រះវិញ្ញាណតែមួយ។ ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកក្រៅទៀតទេ គឺជាជនរួមជាតិតែមួយជាមួយពួកបរិសុទ្ធ និងជាសមាជិកគ្រួសាររបស់ព្រះ ជាការដែលអ្នករាល់គ្នាបានរស់នៅតាមរបៀបលោកីយ៍នេះ តាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណដែលសព្វថ្ងៃនេះ កំពុងត្រួតត្រាអស់អ្នកដែលមិនស្ដាប់បង្គាប់។ ដែលបានសង់ឡើងលើគ្រឹះរបស់ពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទអង្គទ្រង់ផ្ទាល់ ជាថ្មជ្រុងយ៉ាងឯក។ នៅក្នុងព្រះអង្គ សំណង់ទាំងមូលបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាព្រះវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏ត្រូវបានសង់ឡើងក្នុងព្រះអង្គដែរ សម្រាប់ជាដំណាក់របស់ព្រះ ក្នុងព្រះវិញ្ញាណ។ ពីដើម យើងទាំងអស់គ្នាក៏បានរស់នៅតាមតណ្ហាខាងសាច់ឈាមរបស់យើង ក្នុងចំណោមអ្នកទាំងនោះដែរ ដោយប្រព្រឹត្តតាមសេចក្តីប៉ងប្រាថ្នារបស់គំនិតខាងសាច់ឈាម ហើយយើងជាប់នៅក្នុងសេចក្ដីក្រោធតាំងកំណើត ដូចជាមនុស្សឯទៀតដែរ។ ប៉ុន្តែ ព្រះដែលមានសេចក្តីមេត្តាករុណាដ៏លើសលុប ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំងដែលព្រះអង្គបានស្រឡាញ់យើង ទោះជាពេលដែលយើងបានស្លាប់ដោយសារអំពើរំលងរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសឲ្យយើងបានរស់ រួមជាមួយព្រះគ្រីស្ទ (អ្នករាល់គ្នាបានសង្រ្គោះដោយសារព្រះគុណ)
កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះព្រួយព្រះហឫទ័យឡើយ ដ្បិតព្រះអង្គបានដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ថ្ងៃប្រោសលោះ។
សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។
អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹង មនុស្សស្លាប់ ដែលនៅខាងក្រោម។
គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាថ្លឹងចិត្ត។
មានផ្លូវមួយដែលមើលទៅ ដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។
អ្នកណាដែលមិននៅជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។
កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះសូម្បីតែនិយាយ ក៏គួរឲ្យខ្មាសទៅហើយ
វេទនាដល់ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ
ដ្បិតព្រះអង្គជាព្រះនៃយើង ហើយយើងជាប្រជារាស្ត្រ នៅក្នុងវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ មិនត្រូវតាំងចិត្តរឹងរូស ដូចកាលនៅមេរីបា ឬដូចកាលថ្ងៃនៅម៉ាសា ក្នុងទីរហោស្ថាននោះឡើយ
មានការដ៏អស្ចារ្យ ហើយគួរស្ញែងខ្លាច បានកើតឡើងនៅក្នុងស្រុក គឺពួកហោរាបានថ្លែងទំនាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន ឯប្រជារាស្ត្រយើងក៏ឃើញយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើអ្នករាល់គ្នាធ្វើដូចម្តេច?
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយតបដល់ពួកលោក ព្រះអង្គជាព្រះដែលអត់ទោសដល់ពួកលោក តែព្រះអង្គធ្វើទោសចំពោះកំហុស ដែលពួកលោកបានប្រព្រឹត្ត។ ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង ហើយថ្វាយបង្គំនៅឯភ្នំបរិសុទ្ធរបស់ព្រះអង្គចុះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គបរិសុទ្ធ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ វេទនាដល់ពួកកូនចៅដែលរឹងចចេស ជាពួកអ្នកប្រឹក្សាគ្នា តែមិនមែននឹងយើង ហើយតាំងសញ្ញា តែមិនមែនតាមវិញ្ញាណរបស់យើងទេ គឺជាការដែលបន្ថែមអំពើបាបទៅលើបាបរបស់គេទៀត។
ដោយពាក្យថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា វេទនាដល់ពួកស្រីៗដែលធ្វើអំបោះពាក់នៅកដៃមនុស្ស ហើយធ្វើស្បៃបាំងមុខ សម្រាប់ក្បាលគ្រប់មនុស្ស ទោះទាំងធំទាំងតូច ដើម្បីនឹងចាប់ព្រលឹងគេ អ្នករាល់គ្នារកចាប់ព្រលឹងរបស់សាសន៍យើងដូច្នេះ តើអាចជួយសង្គ្រោះព្រលឹងគេដែលមកឯអ្នកឲ្យរស់នៅបានឬ?
អ័ហាប់ក៏ចាត់គេឲ្យទៅឯពួកកូនចៅអ៊ីស្រាអែលទាំងអស់ ហើយបានប្រមូលទាំងពួកហោរាមកឯភ្នំកើមែលផងដែរ រួចលោកអេលីយ៉ាក៏ចូលទៅជិតពួកជន សួរថា៖ «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំងពីរនេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ»។ តែពួកប្រជាជនមិនបានឆ្លើយ សូម្បីមួយម៉ាត់ឡើយ។
នៅថ្ងៃនោះ សំណល់ពួកសាសន៍អ៊ីស្រាអែល និងអស់អ្នកក្នុងពូជពង្សយ៉ាកុបដែលបានរួចខ្លួនមក គេនឹងលែងពឹងផ្អែកមនុស្សដែលបានវាយគេតទៅ ហើយនឹងផ្អែកលើព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសាន៍អ៊ីស្រាអែលដោយពិតត្រង់វិញ ឯពួកដែលសល់ គឺជាសំណល់នៃពួកយ៉ាកុប គេនឹងត្រឡប់មកឯព្រះដ៏មានព្រះចេស្តាវិញ ឱអ៊ីស្រាអែលអើយ ទោះបើជនជាតិអ្នកបានដូចជាខ្សាច់នៅសមុទ្រក៏ដោយ គង់តែនឹងមានតែសំណល់ប៉ុណ្ណោះដែលមកវិញ ដ្បិតបានសម្រេចឲ្យមានការបំផ្លាញ ដោយសេចក្ដីសុចរិតដ៏លើសលន់
គេប្រាប់ដល់ពួកមើលឆុតថា "កុំឲ្យមើលឡើយ" ហើយដល់ពួកហារាថា កុំឲ្យថ្លែងទំនាយពីសេចក្ដីទៀងត្រង់ ឲ្យយើងស្តាប់ឲ្យសោះ គឺត្រូវនិយាយពីសេចក្ដីស្រួលបួលវិញ ត្រូវថ្លែងទំនាយជាសេចក្ដីភូតភរចុះ
មិនត្រូវទុកឲ្យស្ត្រីដែលជាគ្រូអាបធ្មប់នៅរស់ឡើយ។ អ្នកណាដែលរួមសង្វាសជាមួយសត្វ អ្នកនោះនឹងត្រូវស្លាប់។ ប្រសិនបើចោរកំពុងតែលួច ហើយគេទាន់ រួចវាយសម្លាប់ នោះអ្នកសម្លាប់ចោរគ្មានទោសនឹងឈាមវាឡើយ។ អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះណាក្រៅពីព្រះយេហូវ៉ា នោះត្រូវតែបំផ្លាញចោលឲ្យអស់។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជារបស់ដែលដៃជាងបានធ្វើ រួចយកទៅដាក់នៅទីសម្ងាត់"។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នា ដោយពាក្យថា "អាម៉ែន!"។
គេបានបណ្ដាលឲ្យព្រះអង្គប្រចណ្ឌដោយសារព្រះដទៃ ក៏បានចាក់រុកឲ្យព្រះអង្គខ្ញាល់ ដោយសារការគួរស្អប់ខ្ពើម។ គេបានថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនមែនជាព្រះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលបុព្វបុរសរបស់អ្នកមិនដែលកោតខ្លាច។
អ្នករាល់គ្នាត្រូវរំលំអាសនារបស់គេ បំបាក់បំបែករូបព្រះ និងបំផ្លាញបង្គោលសក្ការៈ របស់គេចេញ។ (ដ្បិតអ្នករាល់គ្នាមិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ព្រោះព្រះយេហូវ៉ាដែលព្រះនាមជាព្រះប្រចណ្ឌ ព្រះអង្គជាព្រះទ្រង់មានព្រះហឫទ័យប្រចណ្ឌ)។
កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។
គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។ គេបានយកកូនប្រុសកូនស្រីរបស់គេ ទៅធ្វើយញ្ញបូជាឲ្យអារក្ស គេកម្ចាយឈាមមនុស្សដែលគ្មានទោស គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន ដែលគេយកទៅធ្វើយញ្ញបូជា ឲ្យរូបព្រះនៅស្រុកកាណាន ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក ដោយសារឈាម។ ដូច្នេះ គេបានធ្វើឲ្យខ្លួនមានសៅហ្មង ដោយសារអំពើដែលប្រព្រឹត្ត ហើយបានក្បត់ព្រះដោយសារអំពើរបស់គេ។
ជនជាតិដែលបណ្ដាលឲ្យយើងខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ គេអង្គុយនៅក្នុងផ្នូរខ្មោច ហើយស្នាក់នៅកន្លែងលាក់កំបាំង គេស៊ីសាច់ជ្រូក ហើយមានសម្លគួរខ្ពើមនៅក្នុងឆ្នាំងរបស់គេ
ពេលនោះ បើអ្នកណាប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះគ្រីស្ទគង់នៅទីនេះ" ឬ "នៅទីនោះ" កុំជឿគេឡើយ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុនហើយ
ដ្បិតសេចក្តីក្រោធរបស់ព្រះ បានសម្ដែងពីស្ថានសួគ៌មក ទាស់នឹងគ្រប់ទាំងសេចក្តីទមិឡល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិតរបស់គេ ដ្បិតអ្វីដែលគេអាចស្គាល់ពីព្រះបាន នោះជាក់ច្បាស់ដល់ពួកគេហើយ ព្រោះព្រះបានបង្ហាញឲ្យគេឃើញ។ ដែលព្រះអង្គបានសន្យាពីមុន តាមរយៈពួកហោរាព្រះអង្គ នៅក្នុងគម្ពីរបរិសុទ្ធ តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។ គេអួតអាងថាខ្លួនមានប្រាជ្ញា តែគេបែរជាល្ងីល្ងើ គេបានប្តូរសិរីល្អរបស់ព្រះដែលមិនចេះខូច យករូបសំណាក មើលទៅដូចជាមនុស្សដែលតែងតែស្លាប់ ឬដូចជាសត្វស្លាប សត្វជើងបួន និងសត្វលូនវារជំនួសវិញ។
ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រីស្ទឆាប់យ៉ាងនេះ ហើយទៅតាមដំណឹងល្អមួយផ្សេង នេះមិនមែនមានន័យថា មានដំណឹងល្អណាមួយផ្សេងទៀតនោះទេ តែមានអ្នកខ្លះបំភាន់អ្នករាល់គ្នា ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ ប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។ ដូចយើងបាននិយាយពីមុនមកហើយ ឥឡូវនេះ ខ្ញុំនិយាយម្តងទៀតថា ប្រសិនបើអ្នកណាប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។
ពីដើមក៏មានហោរាក្លែងក្លាយកើតឡើងក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ ដូចជាគ្រូក្លែងក្លាយដែលនឹងកើតមានក្នុងចំណោមអ្នករាល់គ្នាដែរ គេនឹងនាំលទ្ធិខុសឆ្គង ដែលនាំឲ្យវិនាសចូលមកដោយសម្ងាត់ គេបដិសេធមិនព្រមទទួលស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ គេនាំសេចក្ដីវិនាសយ៉ាងទាន់ហន់មកលើខ្លួនគេ។ ជាពិសេសអស់អ្នកដែលប្រព្រឹត្តអំពើស្មោកគ្រោក តាមសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ហើយមើលងាយសិទ្ធិអំណាច។ ពួកគេព្រហើន មានក្បាលរឹង មិនខ្លាចនឹងជេរប្រមាថពួកអ្នកដែលប្រកបដោយសេរីល្អឡើយ សូម្បីតែពួកទេវតាដែលមានកម្លាំង និងឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏មិនដែលចោទប្រកាន់ ប្រមាថពួកអ្នកទាំងនោះ នៅចំពោះព្រះអម្ចាស់ផង។ ប៉ុន្តែ មនុស្សទាំងនេះ ប្រៀបដូចជាសត្វតិរច្ឆាន គ្មានវិចារណញ្ញាណ កើតមកសម្រាប់តែឲ្យគេចាប់ ហើយសម្លាប់ប៉ុណ្ណោះ គេជេរប្រមាថអ្វីៗដែលគេមិនយល់ ហើយពួកគេនឹងត្រូវវិនាសទៅ ដូចសត្វតិរច្ឆានទាំងនោះដែលត្រូវវិនាសដែរ គេរងទុក្ខជាឈ្នួលនៃអំពើទុច្ចរិតរបស់គេ។ គេរាប់ការនោះជាសេចក្ដីត្រេកត្រអាល ដើម្បីអរសប្បាយនៅពេលថ្ងៃ។ គេជាស្នាមប្រឡាក់ និងជាសេចក្ដីស្មោកគ្រោក ដោយត្រេកអរនឹងសេចក្ដីបញ្ឆោតរបស់ខ្លួន កាលគេជប់លៀងជាមួយអ្នករាល់គ្នា។ គេមានភ្នែកពេញដោយសេចក្តីផិតក្បត់ ដោយធ្វើបាបមិនចេះស្កប់ គេទាក់ទាញព្រលឹងដែលទន់ខ្សោយ។ គេមានចិត្តពូកែខាងលោភលន់ ជាពួកកូនដែលត្រូវបណ្ដាសា។ គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនរបស់បេអ៊រ ដែលស្រឡាញ់ឈ្មួលនៃអំពើទុច្ចរិត តែគាត់ត្រូវទទួលការស្ដីបន្ទោស ដោយព្រោះអំពើរំលងរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ បាននិយាយជាសំឡេងមនុស្ស ហើយឃាត់សេចក្ដីចំកួតរបស់ហោរានោះ។ ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ និងជាពពកដែលខ្យល់ព្យុះបក់ផាត់ ដ្បិតសេចក្ដីងងឹតសូន្យឈឹងបានបម្រុងទុកសម្រាប់ពួកគេ។ គេនិយាយអួតពីសេចក្ដីឥតប្រយោជន៍ គេប្រើតណ្ហាស្រើបស្រាលខាងសាច់ឈាម ដើម្បីទាក់ទាញអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកអ្នកដែលរស់នៅក្នុងសេចក្ដីវង្វេង។ គេសន្យាឲ្យអ្នកទាំងនោះមានសេរីភាព តែខ្លួនគេជាទាសករនៃសេចក្ដីពុករលួយ ដ្បិតមនុស្សជាទាសករចំពោះអ្វីដែលមានអំណាចលើខ្លួន។ មនុស្សជាច្រើននឹងដើរតាមផ្លូវឧបាយមុខរបស់គេ ហើយមនុស្សម្នាប្រមាថផ្លូវនៃសេចក្តីពិត ព្រោះតែអ្នកទាំងនោះ។ ព្រោះបើក្រោយពីគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកីយ៍នេះ ដោយសារការស្គាល់យេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើងហើយ តែបែរទៅជាជំពាក់ជំពិននឹងសេចក្ដីនេះម្ដងទៀត ហើយសេចក្ដីទាំងនោះបង្រ្កាបគេបាន នោះសណ្ឋានចុងក្រោយរបស់អ្នកនោះ នឹងក្លាយទៅអាក្រក់ជាងមុនទៅទៀត។ ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះល្អជាងដែលបានស្គាល់ រួចបែរចេញពីបទបញ្ជាបរិសុទ្ធ ដែលបានប្រគល់មកគេ។ ហេតុការណ៍កើតមានដល់គេ ដូចសេចក្ដីដែលសុភាសិតចែងទុកមកពិតមែន គឺថា «ឆ្កែបានត្រឡប់ទៅស៊ីកម្អួតរបស់វា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលក្នុងភក់វិញ»។ គេនឹងកេងចំណេញអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត ដោយសារចិត្តលោភលន់របស់គេ។ ទោសរបស់គេដែលមានតាំងពីយូរមកហើយ មិននៅស្ងៀមឡើយ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនដេកលក់ដែរ។