Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 4:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ប្រជា‌រាស្ត្រ​របស់​យើង​ត្រូវ​វិនាស​ទៅ ដោយ​ព្រោះ​មិន​ស្គាល់​យើង ដោយ​ព្រោះ​អ្នក​មិន​ព្រម​ស្គាល់​យើង នោះ​យើង​ក៏​មិន​ព្រម​ទទួល​អ្នក​ជា​សង្ឃ​ដល់​យើង​ដែរ ហើយ​ដោយ​ហេតុ​ដែល​អ្នក បាន​បំ​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​អ្នក យើង​ក៏​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដូច​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ប្រជា‌ជន​របស់​យើង​វិនាស ព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។ ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើង យើង​នឹង​បណ្ដេញ​អ្នក​មិន​ឲ្យ​បំពេញ​មុខងារ ជា​បូជា‌ចារ្យ​របស់​យើង​ទៀត​ដែរ។ ដោយ​អ្នក​បាន​បំភ្លេច​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​អ្នក យើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រាស្ត្រ​អញ គេ​ត្រូវ​បំផ្លាញ​ទៅ ដោយ​ខ្វះ​ខាត​ដំរិះ​ដូច្នេះ​ដោយ​ព្រោះ​ឯង​មិន​ព្រម​ទទួល​ដំរិះ បាន​ជា​អញ​ក៏​នឹង​បោះ‌បង់​ចោល​ឯង មិន​ឲ្យ​ធ្វើ​ជា​សង្ឃ​ដល់​អញ​ទៀត​ដែរ ហើយ​ដោយ​ហេតុ ដែល​ឯង​បាន​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​ឯង នោះ​អញ​ក៏​នឹង​ភ្លេច​កូន​ចៅ​របស់​ឯង​ដូច​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ប្រជា‌ជន​របស់​យើង​វិនាស ព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។ ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើង យើង​នឹង​បណ្ដេញ​អ្នក​មិន​ឲ្យ​បំពេញ​មុខ‌ងារ ជា​អ៊ីមុាំ​បម្រើ​យើង​ទៀត​ដែរ។ ដោយ​អ្នក​បាន​បំភ្លេច​ហ៊ូកុំ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក យើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង




ហូសេ 4:6
54 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​នៅ​គ្រា​នោះ ពួក​អ៊ីស្រា‌អែល​ឥត​មាន​ព្រះ​ដ៏​ជា​ពិត​ទេ ក៏​គ្មាន​ពួក​សង្ឃ​ដែល​បង្ហាត់​បង្រៀន ហើយ​គ្មាន​ក្រឹត្យ‌វិន័យ​ដែរ នៅ​អស់​កាល​ជា​យូរ​មក​ហើយ


ប៉ុន្តែ បើ​គេ​មិន​ស្តាប់ គេ​នឹង​ត្រូវ​វិនាស​ដោយ​ដាវ ហើយ​ស្លាប់​ទៅ​ដោយ​ខ្វះ​ប្រាជ្ញា។


ទូល‌បង្គំ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ព្រោះ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ បំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។


៙ សូម​ទត​មើល​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​រំដោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទេ។


ទោះ​ជា​មនុស្ស​អាក្រក់​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។


ដ្បិត​ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​រាប​សា តែ​មនុស្ស​ឆ្មើង‌ឆ្មៃ ព្រះ‌អង្គ​បន្ទាប​គេ​ចុះ។


បបូរ​មាត់​របស់​មនុស្ស​សុចរិត ឃ្វាល​រក្សា​មនុស្ស​ជា​ច្រើន តែ​មនុស្ស​ល្ងី‌ល្ងើ គេ​ស្លាប់​បាត់​ទៅ ដោយ​ខ្លះ​យោបល់​វិញ។


មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ នោះ​មិន​គួរ​គប្បី​ទេ ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួស​ផ្លូវ​ហើយ។


ឯ​គោ​វា​ស្គាល់​ម្ចាស់ ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ អ៊ីស្រាអែល​មិន​ស្គាល់​សោះ រាស្ត្រ​យើង​មិន​ពិចារ‌ណា​ទេ»។


ពី​ព្រោះ​អ្នក​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​អ្នក ហើយ​មិន​បាន​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​ថ្មដា​នៃ​កម្លាំង​អ្នក ហេតុ​នោះ​បាន​ជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​អ្នក ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង។


កាល​ណា​មែក​ស្វិត​ក្រៀម​ទៅ​ហើយ នោះ​នឹង​ត្រូវ​កាច់​ចេញ ហើយ​ពួក​ស្រីៗ​នឹង​មក​ដុត​ចោល ពី​ព្រោះ​ជន​ជាតិ​នេះ​ឥត​មាន​យោបល់ ហេតុ​ដូច្នេះ ព្រះ​ដែល​បាន​បង្កើត​គេ ព្រះ‌អង្គ​នឹង​មិន​ប្រណី​ដល់​គេ​ឡើយ ព្រះ​ដែល​បាន​សូន​គេ​ឡើង ព្រះ‌អង្គ​នឹង​មិន​ផ្តល់​ព្រះ‌គុណ​ដល់​គេ​សោះ។


ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​វិល​ទៅ​មក ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង​ដែរ គឺ​ទាំង​ពួក​សង្ឃ និង​ពួក​ហោរា ក៏​វិល​ទៅ​មក​ដោយ​គ្រឿង​ស្រវឹង គេ​ត្រូវ​បំផ្លាញ​ទៅ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង ក្នុង​និមិត្ត​គេ​យល់​ខុស​ទទេ ក៏​រមិល​ក្នុង​ការ​ជំនុំ‌ជម្រះ។


រួច​គេ​បញ្ជូន​ឲ្យ​ដល់​ម្នាក់​ដែល​គ្មាន​ចំណេះ ដោយ​ពាក្យ​ថា «សូម​អ្នក​មើល​សៀវភៅ​នេះ» តែ​អ្នក​នោះ​ឆ្លើយ​តប​មក​វិញ​ថា «ខ្ញុំ​មិន​ចេះ​អក្សរ​ទេ»។


ឯ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ជា​កូន​ក្មេង​ដែល​សង្កត់‌សង្កិន​គេ ហើយ​ជា​ស្រីៗ​ដែល​មាន​អំណាច​លើ​គេ​ដែរ ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ពួក​អ្នក​ដែល​នាំ​មុខ​អ្នក គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​អ្នក​ដើរ​ដែរ។


ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​ប្រមូល​គ្នាមក ហើយ​ចូល​ឲ្យ​ជិត ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ធ្វើ​ជា​រូប​ព្រះ​ឆ្លា​ក់​របស់​គេ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ។


ហេតុ​នោះ​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​ដោយ​ព្រោះ​គេ​ខ្វះ​ប្រាជ្ញា ពួក​អ្នក​រុងរឿង​ត្រូវ​អត់​ឃ្លាន​រហិត‌រហៃ​ទៅ ហើយ​ពួក​បណ្ដា‌ជន​ណែន‌ណាន់ ក៏​ខះ​ក​ដោយ​ស្រេក​ទឹក។


ពួក​សង្ឃ​ក៏​មិន​បាន​សួរ​ថា៖ តើ​ព្រះ‌យេហូវ៉ា​គង់​នៅ​ឯ​ណា? គឺ​ពួក​អ្នក​ដែល​កាន់​ប្រើ​ក្រឹត្យ‌វិន័យ គេ​មិន​បាន​ស្គាល់​យើង​ទេ ពួក​គ្រប់‌គ្រង បាន​ប្រព្រឹត្ត​រំលង​នឹង​យើង ហើយ​ពួក​ហោរា​បាន​ទាយ ដោយ​ព្រះ‌បាល​ផង គេ​បាន​ដើរ​តាម​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​សោះ។


ពិត​ប្រាកដ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ល្ងី‌ល្ងើ គេ​មិន​ស្គាល់​យើង​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេង‌វង្វាន់ ឥត​មាន​យោបល់​ឡើយ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។


ឱ​ជន​ជាតិ​ល្ងី‌ល្ងើ ហើយ​ឥត​យោបល់ ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ​ចុះ។


គេ​ត្រូវ​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង​ឲ្យ​ចេះ​សម្គាល់​របស់​បរិសុទ្ធ និង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត។


តែ​ពេល​គេមក​ដល់​កន្លែង​សម្បូណ៌​សប្បាយ គេ​ក៏​បាន​បរិភោគ​ឆ្អែត​ឆ្អន់ ហើយ​កាល​គេ​បាន​ស្កប់​ស្កល់​ហើយ គេ​ក៏​មាន​ចិត្ត​ប៉ោង​ឡើង ហេតុ​នេះ​ហើយ​បាន​ជា​គេ​បំ​ភ្លេច​យើង។


យើង​នឹង​ដាក់​ទោស​នាង​សម្រាប់​អស់​ទាំង​ថ្ងៃ ដែល​នាង​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​បាល គឺ​ពេល​ដែល​នាង​បាន​តែង​ខ្លួន ដោយ​ទំហូ និង​គ្រឿង​លម្អ​ផ្សេងៗ​របស់​នាង ហើយ​រត់​តាម​គូ​ស្នេហ៍​របស់​នាង រួច​បំភ្លេច​យើង​ចោល នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​រឿង​ទាស់​នឹង​ពួក​អ្នក​ស្រុក​នេះ ដ្បិត​គ្មាន​សេចក្ដី​ស្មោះ​ត្រង់ គ្មាន​ភក្ដី‌ភាព ហើយ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ នៅ​ក្នុង​ស្រុក​នេះ​ឡើយ


ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។


យើង​នឹង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នករាល់​គ្នា នៅ​ពេល​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា នៅ​ពេល​គេ​ប្រព្រឹត្ត​អំពើ​ផិតក្បត់​ដែរ ដ្បិត​ខ្លួន​គេ​ជា​បុរស ក៏​បាន​ដក​ខ្លួន​ទៅ​ជា​មួយ​ស្រី​ពេស្យា​ដែរ គេ​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​ពួក​ស្រី​ពេស្យា​ក្នុង​ទីសក្ការៈ ប្រជា‌ជន​ដែល​ឥត​គំនិត​យោបល់​បែប​នេះ នឹង​ត្រូវ​វិនាស​ទៅ។


អំពើ​ដែល​គេ​ប្រព្រឹត្ត មិន​បើក​ឲ្យ​គេ​វិល​មក​រក​ព្រះ​របស់​គេ​វិញ​បាន​ឡើយ ដ្បិត​និស្ស័យ​ពេស្យា​ចារ​នៅ​ក្នុង​គេ​ហើយ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ។


ដ្បិត​យើង​ចង់​បាន​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល មិន​មែន​យញ្ញ‌បូជា​ទេ គឺ​ចង់​ឲ្យ​អ្នក​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​តង្វាយ​ដុត។


អេប្រាអិម​ប្រៀប​ដូច​ជា​សត្វ​ព្រាប ដែល​អាប់​ឥត​ប្រាជ្ញា ហើយ​គ្មាន​គំនិត គេ​ហៅ​រក​សាសន៍​អេស៊ីព្ទ រួច​គេ​ទៅ​ពឹង​ស្រុក​អាស‌ស៊ើរ។


ពួក​មនុស្ស​ដទៃ​បាន​បង្ហិន​កម្លាំង​របស់​គេ តែ​គេ​មិន​ដឹង​ខ្លួន​ទេ សក់​គេ​ស្កូវ​ល្បាយ​នៅ​លើ​ក្បាល​ទៅ​ហើយ តែ​គេ​មិន​ដឹង​ខ្លួន​ទៀត។


ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​របស់​អ្នក​ចុះ! មាន​សត្រូវ​បោះ​ពួយដូច​ឥន្ទ្រី មក​លើ​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ព្រោះ​ពួក​អ៊ីស្រា‌អែល​បាន​បំពាន លើ​សេចក្ដី​សញ្ញា​របស់​យើង ហើយ​បះ​បោរ​ប្រឆាំង​នឹង​ច្បាប់​របស់​យើង។


ទោះ​បើ​យើង​សរ‌សេរ​អស់​ទាំង​មាត្រា​ច្បាប់ របស់​យើង​ទុក​សម្រាប់​គេ​ក៏​ដោយ ក៏​គេ​ចាត់​ទុក​ជា​ច្បាប់​ដទៃ​ដែរ។


ដ្បិត​អ៊ីស្រា‌អែល​បាន​បំភ្លេច​ព្រះ​ដែល​បង្កើត​ខ្លួន ក៏​សង់​វិមាន​ផ្សេងៗ​ឡើង ហើយ​យូដា​បាន​សង់​ទី​ក្រុង ដែល​មាន​កំផែង​ការ​ពារ​កាន់​តែ​ច្រើន តែ​យើង​នឹង​ចាត់​ភ្លើង​ទៅ​លើ​ទី​ក្រុង​របស់​គេ ភ្លើង​នោះ​នឹង​បំផ្លាញ​ទី​មាំ​មួន​របស់​គេ​ទៅ។


ព្រះ​របស់​ខ្ញុំ​នឹង​បោះ​បង់​ចោល​គេ ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌អង្គ​ទេ គេ​នឹង​សាត់​អណ្តែត​នៅ​កណ្ដាល​អស់​ទាំង​សាសន៍។


អ៊ីសាយ​បង្កើត​ស្តេច​ដាវីឌ ស្តេច​ដាវីឌ​យក​ប្រពន្ធ​របស់​អ៊ូរី បង្កើត​បាន​សាឡូម៉ូន


កុំ​អំពល់​នឹង​គេ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់ នោះ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​ក្នុង​រណ្តៅ»។


"ប្រជា‌ជន​នេះ​គោរព​យើង​តែ​បបូរ​មាត់ ប៉ុន្តែ ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង


កូន​ប្រុស​របស់​លោកអេលី​ជា​មនុស្ស​អាក្រក់ ឥត​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម