Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 5:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 អ្នក​រាល់​គ្នា​បាន​រើស​យក​ស៊ីគុត ជា​ទេវ​រាជ​របស់​អ្នក និង​គីយុន ជា​រូប​ព្រះ​រប​ស់​អ្នក ព្រម​ទាំង​ផ្កាយ​របស់​ព្រះ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​សម្រាប់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ ស៊ីគុត​ជា​ទេវ‌រាជ​របស់​អ្នក និង​គីយូន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​រូប​ផ្កាយ​របស់​ព្រះ​នោះ ដែល​អ្នក​រាល់​គ្នា​បាន​សូន​ដោយ​ដៃ​ខ្លួន​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 អើ​ឯង​រាល់​គ្នា​បាន​លី‌សែង​បារាំ​នៃ​ម៉ូឡុក ជា​ព្រះ​របស់​ឯង នឹង​គីឃុន ជា​រូប​ព្រះ​របស់​ឯង ព្រម​ទាំង​ផ្កាយ​របស់​ព្រះ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ​សំរាប់​ខ្លួន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ ស៊ីគុត​ជា​ស្តេច​របស់​អ្នក និង​គីយូន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​រូប​ផ្កាយ​របស់​ព្រះ​នោះ ដែល​អ្នក​រាល់​គ្នា​បាន​សូន​ដោយ​ដៃ​ខ្លួន​ឯង

សូមមើលជំពូក ចម្លង




អេម៉ុស 5:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន និង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ និង​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន។ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​យើង ដើម្បី​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​យើង ហើយ​កាន់​តាម​បញ្ញត្តិ និង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ដូច​ជា​ដាវីឌ ជា​បិតា​ទេ។


ពី​ព្រោះ​គេ​បាន​បោះ‌បង់​ក្រឹត្យ‌ក្រម​របស់​យើង ឥត​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់​របស់​យើង ក៏​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ ដ្បិត​ចិត្ត​គេ​ជាប់​តាម​រូប​ព្រះ​របស់​គេ​វិញ។


មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក​ណា​មួយ​ទៅ​ធ្វើ​យញ្ញ​បូជា ថ្វាយព្រះ​ម៉ូឡុក​ឡើយ ក៏​កុំ​ឲ្យ​បង្អាប់​ដល់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​ឲ្យ​សោះ យើង​ជា​ព្រះ‌យេហូវ៉ា។


ដូច្នេះ យើង​នឹង​នាំ​អ្ន​ក​រាល់​គ្នា​ទៅ​ជា​ឈ្លើយ​នៅ​ខាង​នាយ​ក្រុង​ដាម៉ាស នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​មាន​នាមថា ព្រះ​នៃ​ពួក​ពល​បរិវារ។


អ្នក​រាល់​គ្នា​បាន​រើស​យក​ខ្ទម​របស់​ព្រះ‌ម៉ូឡុក និង​ផ្កាយ​របស់​ព្រះ‌រេមផាន់ ជា​រូប​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ថ្វាយ​បង្គំ។ ដូច្នេះ យើង​នឹង​និរទេស​អ្នក​រាល់​គ្នា ទៅ​ហួស​ស្រុក​បាប៊ី​ឡូន​ទៅ​ទៀត" ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម