ចិត្តលោភលន់គឺជាចិត្តដែលមិនអាចដឹងគុណចំពោះអ្វីៗទាំងអស់ដែលព្រះបានធ្វើជារៀងរាល់ថ្ងៃដើម្បីចិញ្ចឹមបីបាច់ថែរក្សាយើង។ វាប្រៀបដូចជាការស្រេកទឹកមិនចេះរីងស្ងួត ចង់បានលុយកាក់ហួសហេតុពេក ហើយមិនខ្វល់ពីបំណងប្រាថ្នា និងផែនការរបស់ព្រះឡើយ។
លោភលន់បានធ្វើឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងផ្លូវអាក្រក់ ដោយធ្វើឲ្យពួកគេជឿថាពួកគេនឹងមានបានដោយការរកប្រាក់មិនស្មោះត្រង់ ហើយមិនអើពើនឹងអ្នកដែលមានចិត្តល្អ។ ចូរចាំថា ព្រះមិនចាត់ទុកជនល្មើសថាគ្មានទោសទេ ហើយទ្រង់នឹងវិនិច្ឆ័យអំពើរបស់យើង។ ដូច្នេះ ចូរយើងបង្ហាញខ្លួនដោយស្មោះត្រង់នៅចំពោះមុខព្រះអង្គ។
ប្រសិនបើយើងបានលួច បោកប្រាស់ ឬក៏បញ្ឆោតគេ ចូរយើងសុំការអភ័យទោសពីព្រះ ហើយសងវិញនូវអ្វីដែលយើងបានយកពីអ្នកដទៃដោយមិនស្មោះត្រង់។ លោភលន់អាចធ្វើឲ្យយើងឈឺ គេងមិនលក់ ហើយមិនអាចរីករាយនឹងអ្វីដែលយើងធ្វើបានឡើយ ពីព្រោះមនសិការរបស់យើងនឹងចោទប្រកាន់យើង ហើយសន្តិភាពនឹងនៅឆ្ងាយពីយើង។
ថ្ងៃនេះជាថ្ងៃល្អដើម្បីចាប់ផ្តើមធ្វើអ្វីៗឲ្យបានត្រឹមត្រូវ ហើយបន្សល់ទុកនូវឥទ្ធិពលល្អដល់អ្នកដែលជឿជាក់លើយើង។ ខ្ញុំសូមណែនាំឲ្យយើងដើរទៅមុខមួយជំហានម្តងៗ ព្រោះគ្មានអ្វីដែលអាចសម្រេចបានក្នុងពេលមួយយប់នោះទេ។ ចូរយើងទុកចិត្តលើព្រះអម្ចាស់ លើកម្លាំងដែលទ្រង់ប្រទានមក ហើយជឿថាយើងអាចធ្វើអ្វីៗបានទាំងអស់នៅក្នុងព្រះគ្រីស្ទ ដែលជាអ្នកប្រទានកម្លាំងដល់យើង។
ដ្បិតមនុស្សអាក្រក់តែងអួតពីបំណងចិត្ត ដែលខ្លួនប្រាថ្នា ឯមនុស្សលោភលន់ គេជេរប្រមាថ ហើយបោះបង់ព្រះយេហូវ៉ា។
ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។
កុំលោភចង់បានផ្ទះរបស់អ្នកជិតខាងខ្លួន កុំលោភចង់បានប្រពន្ធគេ ឬបាវបម្រើប្រុសស្រីរបស់គេ គោ លា ឬអ្វីផ្សេងទៀតដែលជារបស់អ្នកជិតខាងខ្លួនឡើយ»។
រួចព្រះអង្គមានព្រះបន្ទូលទៅគ្រប់គ្នាថា៖ «ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ»។
បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស រមែងសម្លាប់ខ្លួន ដ្បិតដៃគេមិនព្រមធ្វើការសោះ។ មនុស្សអាក្រក់លោភលន់ចង់តែបានរហូត តែមនុស្សសុចរិតវិញ តែងធ្វើទាន ឥតសំចៃឡើយ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
ត្រូវដុតកម្ទេចអស់ទាំងរូបព្រះឆ្លាក់របស់គេ មិនត្រូវនឹកស្តាយប្រាក់ ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកធ្វើជារបស់ខ្លួនដែរ ក្រែងវាក្លាយជាអន្ទាក់ដល់អ្នក ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។
រីឯអំពើសហាយស្មន់ សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភលន់ នោះមិនត្រូវឲ្យឮឈ្មោះក្នុងចំណោមអ្នករាល់គ្នាផង ព្រោះមិនគួរគប្បីក្នុងពួកបរិសុទ្ធឡើយ។
វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន លុះព្រឹកភ្លឺឡើង គេធ្វើការនោះ ព្រោះគេមានកម្លាំងដៃនឹងធ្វើបាន។ ចូរក្រោកឡើង ហើយចេញទៅចុះ ដ្បិតនេះមិនមែនជាកន្លែង សម្រាប់ឯងរាល់គ្នាសម្រាកទេ ព្រោះសេចក្ដីស្មោកគ្រោកបង្ករឲ្យមាន វិនាសកម្មយ៉ាងខ្លោចផ្សា។ បើមានមនុស្សណាដែលប្រព្រឹត្តដោយភូតភរ មកកុហកថា "ខ្ញុំនឹងថ្លែងទំនាយប្រាប់អ្នក បើមានស្រាទំពាំងបាយជូរ និងពីគ្រឿងស្រវឹង" គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។ ឱយ៉ាកុបអើយ យើងនឹងកៀរប្រមូលឯងរាល់គ្នាមកវិញ យើងនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា យើងនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា គឺដូចជាសត្វមួយហ្វូងនៅកណ្ដាលវាលស្មៅ គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំងដោយមានគ្នាច្រើន។ ពួកអ្នកដែលសម្រាប់បុកទម្លាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។ គេលោភចង់បានស្រែចម្ការ ក៏ដណ្តើមយកបាន ព្រមទាំងផ្ទះផង ហើយរឹបយកទៅ គេសង្កត់សង្កិនទាំងមនុស្ស និងផ្ទះរបស់គេ គឺជាមនុស្ស និងមត៌ករបស់គេដែរ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
ប៉ុន្តែ ដោយបាបឆ្លៀតឱកាសតាមរយៈបញ្ញត្តិ នោះក៏បង្កើតឲ្យមានការលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ ដ្បិតបើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
អ្នកណាដែលមានចិត្តធំ នោះបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។
ដ្បិតព្រះឱវាទដែលចែងថា៖ «កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំលោភលន់» ហើយបទបញ្ជាណាឯទៀតក៏ដោយ សរុបមកក្នុងពាក្យតែមួយនេះថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចខ្លួនឯង» ។
ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់ នោះមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ហេតុការណ៍ទាំងនោះបានកើតឡើងជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្តីអាក្រក់ ដូចជាពួកលោក។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
អ្នករាល់គ្នាប្រាថ្នាចង់បាន តែមិនបានទេ អ្នករាល់គ្នាសម្លាប់គេ អ្នករាល់គ្នាមានចិត្តច្រណែន តែពុំអាចទទួលបានអ្វីឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនទូលសូម។
អ្នកណាដែលលោភចង់បានកម្រៃ នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ។
ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ដល់អ្នកធំបំផុតក្នុងពួកគេ សុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ ហើយចាប់តាំងពីហោរាទៅដល់សង្ឃ គ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ។
ហេតុនោះ យើងនឹងលើកប្រពន្ធគេឲ្យដល់អ្នកដទៃ ហើយស្រែចម្ការរបស់គេដល់ពួកអ្នក ដែលនឹងគ្រប់គ្រងតទៅ ដ្បិតតាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំជាងគេ សុទ្ធតែលោភលន់ ចាប់តាំងពីហោរា រហូតដល់សង្ឃ គ្រប់គ្នាប្រព្រឹត្តសេចក្ដីភូតភរ។
គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតបាវបម្រើនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬនឹងកាន់ខាងមួយ ហើយមើលងាយមួយ ដូច្នេះ អ្នករាល់គ្នាក៏ពុំអាចបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ?
ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះឲ្យច្បាស់ថា អ្នកប្រព្រឹត្តអំពើសហាយស្មន់ មនុស្សស្មោកគ្រោក ឬមនុស្សដែលមានចិត្តលោភលន់ (គឺមនុស្សថ្វាយបង្គំរូបព្រះ) មិនអាចគ្រងមត៌កក្នុងព្រះរាជ្យរបស់ព្រះគ្រីស្ទ និងរបស់ព្រះបានឡើយ។
កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។
យើងបានខឹង ហើយបានវាយគេ ដោយព្រោះអំពើទុច្ចរិតនៃចិត្តលោភរបស់គេ យើងបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេចេះតែថយទៅតាមអំពើចិត្តជានិច្ច។
ដូច្នេះ ខ្ញុំយល់ឃើញថា គួរតែជំរុញឲ្យពួកបងប្អូនធ្វើដំណើរមកជួបអ្នករាល់គ្នាជាមុន ដើម្បីរៀបចំអំណោយដែលអ្នករាល់គ្នាបានសន្យានេះឲ្យបានរួចរាល់ ហើយបង្ហាញថា នោះជាអំណោយស្ម័គ្រពីចិត្តមែន មិនមែនដោយបង្ខំ។
ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះ»។
ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញ។
កុំនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំប្រើប្រាជ្ញាឲ្យបានមានឡើងដែរ។ ពេលភ្នែករបស់អ្នកសម្លឹងមើលវា វានឹងបាត់ទៅ ដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាប ក៏នឹងហើរទៅលើមេឃដូចជាឥន្ទ្រី។
អ្នកណាដែលស្រឡាញ់ប្រាក់ នឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តទ្រព្យដ៏បរិបូរ ក៏មិនស្កប់ចិត្តដោយផលចម្រើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍។
គេលោភចង់បានស្រែចម្ការ ក៏ដណ្តើមយកបាន ព្រមទាំងផ្ទះផង ហើយរឹបយកទៅ គេសង្កត់សង្កិនទាំងមនុស្ស និងផ្ទះរបស់គេ គឺជាមនុស្ស និងមត៌ករបស់គេដែរ។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅអ្នកនោះថា "ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះ យើងនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ?" អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបម្រុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។
មនុស្សអាក្រក់លោភលន់ចង់តែបានរហូត តែមនុស្សសុចរិតវិញ តែងធ្វើទាន ឥតសំចៃឡើយ។
ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។
ឯអស់អ្នកដែលចង់ធ្វើជាអ្នកមាន តែងធ្លាក់ទៅក្នុងការល្បួង ហើយជាប់អន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើន ដែលនាំឲ្យមានទុក្ខទោស ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាសអន្តរាយ។
អ្នកណាដែលមានភ្នែកអាក្រក់ នោះកំពុងតែរួសរាន់ដេញតាមទ្រព្យសម្បត្តិ ឥតដឹងឡើយថា សេចក្ដីខ្វះខាតនឹងតាមខ្លួនទាន់។
ពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ ក៏បានស្តាប់គ្រប់សេចក្តីទាំងនោះដែរ ហើយគេចំអកឲ្យព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកសម្តែងខ្លួនថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ជាស្ថានដែលគ្មានចោរចូលទៅជិត ឬកន្លាតស៊ីបំផ្លាញឡើយ។ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា ចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះដែរ»។
គេនឹងកេងចំណេញអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត ដោយសារចិត្តលោភលន់របស់គេ។ ទោសរបស់គេដែលមានតាំងពីយូរមកហើយ មិននៅស្ងៀមឡើយ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនដេកលក់ដែរ។
គឺមានម្នាក់ដែលនៅតែឯងឥតមានគូ គ្មានទាំងកូន គ្មានបងប្អូនទេ ប៉ុន្តែ ការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយសោះ ភ្នែកគេមិនស្កប់ដោយទ្រព្យសម្បត្តិឡើយ គេគិតថា «ខ្ញុំធ្វើការនឿយហត់ ហើយបង្អត់សេចក្ដីល្អដល់ព្រលឹងដូច្នេះ នោះតើសម្រាប់អ្នកណា?» នេះជាការឥតប្រយោជន៍ និងអាក្រក់ណាស់។
ឯផ្លូវនៃអស់អ្នកដែលលោភចង់បាន កម្រៃក៏យ៉ាងនោះដែរ សេចក្ដីនោះនឹងដកយកជីវិត ចេញពីអ្នកដែលបានកម្រៃបែបនោះ។
អ្នករាល់គ្នាប្រាថ្នាចង់បាន តែមិនបានទេ អ្នករាល់គ្នាសម្លាប់គេ អ្នករាល់គ្នាមានចិត្តច្រណែន តែពុំអាចទទួលបានអ្វីឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនទូលសូម។ អ្នករាល់គ្នាទូលសូមដែរ តែមិនបានទទួល ព្រោះអ្នករាល់គ្នាទូលសូមដោយបំណងអាក្រក់ សម្រាប់តែនឹងបំពេញចិត្តស្រើបស្រាលរបស់ខ្លួន។
អ្នកណាដែលទីពឹងលើទ្រព្យសម្បត្តិខ្លួន នឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងរីកចម្រើន ដូចជាស្លឹកឈើខៀវខ្ចី។
ព្រះយេស៊ូវទតទៅគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះណាស់ ការដែលសត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះទៅទៀត»។
កេរ្តិ៍ឈ្មោះល្អ គួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ វិសេសជាងប្រាក់ និងមាសផង។
ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តចំពោះអ្វីដែលខ្ញុំមាន។ ខ្ញុំធ្លាប់ទ្រាំក្នុងការចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងគ្រប់សារពើទាំងអស់ហើយ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ប៉ុន្ដែ ខ្ញុំសូមជម្រាបថា ចូរដើរដោយព្រះវិញ្ញាណ មិនត្រូវបំពេញសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ ដ្បិតសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម តែងតែទាស់នឹងព្រះវិញ្ញាណ ហើយសេចក្ដីប៉ងប្រាថ្នារបស់ព្រះវិញ្ញាណ ក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ក៏រាំងរាអ្នករាល់គ្នាមិនឲ្យធ្វើការ ដែលអ្នករាល់គ្នាចង់ធ្វើទៅកើត។
ពួកទាហានក៏សួរលោកដែរថា៖ «ចុះយើងខ្ញុំវិញ តើយើងត្រូវធ្វើដូចម្តេច?» លោកឆ្លើយទៅគេថា៖ «កុំគំរាមកំហែង ឬមួលបង្កាច់អ្នកណាម្នាក់ដើម្បីប្រាក់ឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះចុះ»។
ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរដល់អស់អ្នកដែលជាប់ឃុំឃាំង ក៏ទ្រាំឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់ខ្លួនដោយអំណរ ព្រោះអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានទ្រព្យសម្បត្តិដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។
គឺសូមកម្ចាត់សេចក្ដីភូតភរ និងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារ ដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលព្រះអង្គ ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
ប្រសិនបើមនុស្សណាម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែ ធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ តើមានប្រយោជន៍អ្វីដល់អ្នកនោះ?
កេហាស៊ី ជាអ្នកបម្រើរបស់អេលីសេ ជាអ្នកសំណព្វរបស់ព្រះ គាត់នឹកថា៖ «មើល៍ ចៅហ្វាយខ្ញុំបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ខ្ញុំនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោក»។ ពេលនោះ កេហាស៊ីក៏ទៅតាមណាម៉ាន់ កាលណាម៉ាន់ឃើញម្នាក់កំពុងរត់មកតាម លោកក៏ចុះពីរទេះទៅទទួល ហើយសួរថា៖ «សុខសប្បាយទាំងអស់គ្នាទេឬ?» គាត់ឆ្លើយថា៖ «សុខសប្បាយជាទេ តែចៅហ្វាយខ្ញុំបានចាត់ខ្ញុំឲ្យមកជម្រាបលោកថា "មានមនុស្សកំលោះពីរនាក់ជាពួកហោរា ទើបនឹងមកដល់ពីស្រុកភ្នំអេប្រាអិម ដូច្នេះ សូមលោកមេត្តាឲ្យប្រាក់មួយហាប និងសំលៀបបំពាក់ពីរបន្លាស់មកសម្រាប់គេ"»។ ណាម៉ាន់ឆ្លើយតបថា៖ «សូមឲ្យអ្នកយកដល់ទៅពីរហាបចុះ» លោកក៏បង្ខំ រួចដាក់ប្រាក់ពីរហាបចុះក្នុងថង់ពីរ ព្រមទាំងឲ្យអាវពីរបន្លាស់ ដាក់ឲ្យអ្នកបម្រើរបស់លោកពីរនាក់បានលីទៅខាងមុខកេហាស៊ី ។ លុះទៅដល់ភ្នំហើយ នោះគាត់យកថង់ទាំងពីរ ពីដៃរបស់គេទៅទុកក្នុងផ្ទះ រួចឲ្យគេទៅវិញ គេក៏ចេញទៅ។ លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា៖ «កេហាស៊ីអើយ ឯងមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំប្របាទមិនបានទៅឯណាទេ»។ ប៉ុន្តែ លោកមានប្រសាសន៍ថា៖ «តើវិញ្ញាណខ្ញុំមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬ? តើជាឱកាសគួរទទួលប្រាក់ និងសម្លៀកបំពាក់ ព្រមទាំងចម្ការអូលីវ ចម្ការទំពាំងបាយជូរ និងចៀម គោ ហើយបាវប្រុសបាវស្រីឬ? ហេតុនេះ រោគឃ្លង់របស់ណាម៉ាន់នឹងនៅជាប់នឹងឯងវិញ ព្រមទាំងកូនចៅឯងជារៀងរាបដរាបទៅ»។ ដូច្នេះ គាត់ក៏ចេញពីមុខលោកទៅ កើតមានរោគឃ្លង់សដូចហិមៈតែម្តង។
«ដ្បិតដំណើរនេះប្រៀបដូចជាបុរសម្នាក់ ដែលហៀបនឹងចេញដំណើរ បានហៅពួកអ្នកបម្រើរបស់ខ្លួនមកប្រគល់ទ្រព្យសម្បត្តិទុកនឹងគេ។ គាត់ឲ្យទៅម្នាក់ប្រាំពាន់ ម្នាក់ទៀតពីរពាន់ ហើយម្នាក់ទៀតមួយពាន់ គឺឲ្យម្នាក់ៗតាមសមត្ថភាពរបស់គេរៀងៗខ្លួន រួចគាត់ក៏ចេញទៅ។ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំពាន់ទៀត។ អ្នកដែលបានទទួលពីរពាន់ក៏ដូច្នោះដែរ គឺចំណេញបានពីរពាន់ទៀត។ ប៉ុន្តែ អ្នកដែលបានទទួលមួយពាន់ គាត់ចេញទៅ ហើយជីកដីកប់ប្រាក់ចៅហ្វាយរបស់ខ្លួនទុក។ លុះអស់រយៈពេលជាយូរក្រោយមក ចៅហ្វាយរបស់អ្នកបម្រើទាំងនោះត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយពួកគេ។ ក្នុងចំណោមពួកនាង មានប្រាំនាក់ល្ងង់ ហើយប្រាំនាក់មានគំនិត ពេលនោះ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាំពាន់ទៀតចូលមក ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញប្រាំពាន់ទៀត"។ ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។ អ្នកដែលបានទទួលពីរពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញពីរពាន់ទៀត"។ ចៅហ្វាយរបស់គាត់ ពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។ បន្ទាប់មក អ្នកដែលបានទទួលមួយពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹង លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ ដូច្នេះ ខ្ញុំខ្លាច ហើយយកប្រាក់របស់លោកទៅកប់ទុកក្នុងដី មើល៍ សូមលោកយកប្រាក់របស់លោកវិញចុះ"។ ប៉ុន្តែ ចៅហ្វាយរបស់គាត់ឆ្លើយថា "អ្នកបម្រើអាក្រក់ ហើយខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ នោះអ្នកគួរតែយកប្រាក់របស់ខ្ញុំទៅផ្ញើទុកនឹងអ្នកចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងបានទទួលប្រាក់របស់ខ្ញុំ ទាំងដើមទាំងការ។ ដូច្នេះ ចូរយកប្រាក់ពីអ្នកនេះ ហើយប្រគល់ឲ្យអ្នកដែលមានមួយម៉ឺនវិញ។ ដ្បិតនឹងឲ្យកាន់តែច្រើនដល់អស់អ្នកដែលមាន ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន នោះនឹងត្រូវដកយក សូម្បីតែអ្វីៗដែលអ្នកនោះមានផង។ ដ្បិតពេលស្ត្រីល្ងង់យកចង្កៀងទៅ ពួកនាងមិនបានយកប្រេងទៅជាប់ជាមួយទេ ចំណែកឯអ្នកបម្រើឥតប្រយោជន៍នេះ ចូរយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ"»។
ឥឡូវនេះ ពួកអ្នកមានអើយ ចូរស្រែកទ្រហោយំទៅ ព្រោះតែទុក្ខវេទនាដែលនឹងកើតមានដល់អ្នករាល់គ្នា។ បងប្អូនអើយ ចូរយកពួកហោរា ដែលបានថ្លែងក្នុងព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីការរងទុក្ខ និងពីការអត់ធ្មត់ចុះ។ មើល៍! យើងរាប់អស់អ្នកដែលចេះស៊ូទ្រាំ ថាជាអ្នកមានពរ។ អ្នករាល់គ្នាបានឮពីការស៊ូទ្រាំរបស់លោកយ៉ូបហើយ ក៏បានឃើញថា នៅទីបំផុតព្រះអម្ចាស់មានព្រះហឫទ័យយ៉ាងណាចំពោះគាត់ គឺទ្រង់មានព្រះហឫទ័យអាណិតអាសូរ និងមេត្ដាករុណាយ៉ាងពោរពេញ។ ប៉ុន្ដែ លើសពីនេះទៅទៀត បងប្អូនអើយ កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ឬស្បថនឹងអ្វីផ្សេងទៀតក៏ដោយ តែសូមឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា ប្រាកដជា «បាទ» ហើយពាក្យ «ទេ» ប្រាកដជា «ទេ» ដើម្បីកុំឲ្យអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។ ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។ លោកអេលីយ៉ាជាមនុស្សដែលមានចិត្តដូចយើងដែរ តែលោកបានអធិស្ឋានយ៉ាងអស់ពីចិត្ត សុំកុំឲ្យមានភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់មកលើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ បន្ទាប់មក លោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីក៏បង្កើតផលផ្លែឡើង។ បងប្អូនអើយ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានអ្នកណាម្នាក់វង្វេងចេញពីសេចក្តីពិត ហើយមានម្នាក់នាំអ្នកនោះឲ្យត្រឡប់មកវិញ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកន្លាតកាត់អស់ដែរ។ ត្រូវឲ្យអ្នកនោះដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យងាកចេញពីផ្លូវដែលគេវង្វេងនោះមកវិញ នោះឈ្មោះថា បានសង្គ្រោះព្រលឹងអ្នកនោះឲ្យរួចពីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្ត ។:៚ មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនោះនឹងក្លាយជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើងនៅគ្រាចុងបំផុតនេះ។
ឯអ្នកណាដែលចូលចិត្តតែការលេងសប្បាយ នោះនឹងត្រូវទៅជាមនុស្សទាល់ក្រ អ្នកណាដែលចូលចិត្តតែស្រា និងប្រេង នោះមិនដែលទៅជាអ្នកមានទេ។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ
សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ!
ទ្រព្យសម្បត្តិដែលរកបានរហ័ស នោះក៏រលោះទៅរហ័សដែរ តែអ្នកណាដែលសន្សំដោយប្រឹងប្រែង នោះនឹងចម្រើនឡើងជាដរាប។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
«ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬផឹកអ្វីនោះឡើយ ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះដែរ។ តើជីវិតមិនវិសេសជាងម្ហូបអាហារ ហើយរូបកាយមិនវិសេសជាងសម្លៀកបំពាក់ទេឬ?
កុំបើកឲ្យចិត្តច្រណែន នឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ។
ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាថា បើអ្នកណាមិនព្រមធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគឡើយ។
ចូរឲ្យទៅគេ នោះគេនឹងឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ និងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ»។
ចូរប្រោសអ្នកជំងឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យបានជាស្អាត ហើយដេញអារក្សឲ្យចេញពីមនុស្ស។ អ្នករាល់គ្នាទទួលមកដោយឥតបង់ថ្លៃ ត្រូវឲ្យដោយឥតបង់ថ្លៃដែរ។
មិនចំណូលស្រា មានចិត្តស្លូតបូត មិនចេះរករឿងហេតុ មិនឈ្លោះប្រកែក មិនស្រឡាញ់ប្រាក់។
សេចក្ដីដែលនាំឲ្យគេរកពឹងដល់មនុស្សណា នោះគឺជាសេចក្ដីសប្បុរសរបស់អ្នកនោះ ហើយមនុស្សទាល់ក្រ រមែងវិសេសជាងមនុស្សភូតភរ។
ចូរឲ្យដល់អ្នកណាដែលសុំ ហើយកុំប្រកែកនឹងអ្នកណាដែលចង់ខ្ចីអ្វីមួយពីអ្នកឡើយ»។
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នករាល់គ្នា ជាពួកផារិស៊ី អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅទេ តែចំណែកខាងក្នុង អ្នករាល់គ្នាមានពេញដោយចិត្តលោភ និងគំនិតអាក្រក់។ សូមអត់ទោសអំពើបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ [តែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្តីអាក្រក់វិញ]»។ ឱមនុស្សល្ងីល្ងើអើយ ព្រះដែលបង្កើតខាងក្រៅ តើមិនបានបង្កើតខាងក្នុងដែរទេឬ? ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ដូចជាមានទុក្ខព្រួយ តែសប្បាយជានិច្ច ដូចជាទ័លក្រ តែកំពុងធ្វើឲ្យមនុស្សជាច្រើនទៅជាមាន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។
ទ្រង់ក៏មានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេថា៖ «មានស្រែចម្ការរបស់អ្នកមានម្នាក់បានកើតផលចម្រើនជាបរិបូរ ហើយអ្នកនោះរិះគិតក្នុងចិត្តថា "តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច? ដ្បិតខ្ញុំគ្មានកន្លែងណានឹងដាក់ផលរបស់ខ្ញុំទាំងនេះទេ"។ គាត់ក៏គិតថា "ខ្ញុំត្រូវធ្វើយ៉ាងនេះ គឺខ្ញុំនឹងរុះជង្រុកខ្ញុំចេញ ហើយពង្រីកឲ្យធំជាងមុន រួចប្រមូលផល និងទ្រព្យសម្បត្តិទៅទុកនៅទីនោះ"។ រួចខ្ញុំនឹងប្រាប់ដល់ចិត្តថា "ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ"។ គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀមដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅអ្នកនោះថា "ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះ យើងនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ?"
បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកម្រៃច្រើន តែមានអំពើទុច្ចរិតវិញ។
អ្នករាល់គ្នាដឹងហើយថា យើងមិនដែលប្រើពាក្យបញ្ចើចបញ្ជើ ឬប្រព្រឹត្តដោយចិត្តលោភលន់ឡើយ ដ្បិតមានព្រះជាសាក្សីស្រាប់។
ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។
ដើម្បីកុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាម្នាក់ក្នុងការនេះឲ្យសោះ ព្រោះព្រះអម្ចាស់នឹងសងសឹកក្នុងគ្រប់ការទាំងនេះ ដូចយើងបានប្រាប់អ្នករាល់គ្នាពីមុន ក៏បានធ្វើបន្ទាល់រួចស្រេចហើយ។
មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
«មានពរហើយ អស់អ្នកដែលមាន សេចក្តីកម្សត់ខាងវិញ្ញាណ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
អ្នកនោះសម្រាលចេញពីផ្ទៃម្តាយមកយ៉ាងណា ក៏ត្រូវត្រឡប់ទៅវិញខ្លួនទទេ ដូចជាបានមកនោះដែរ ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ។
មុខជានឹងគ្មានសេចក្ដីសុខនៅក្នុងចិត្តទេ ហើយនឹងទុករបស់ដែលគេពេញចិត្ត ឲ្យគង់នៅមិនបានឡើយ។ គ្មានសល់អ្វីដែលគេមិនបានត្របាក់លេប ចូលទៅនោះទេ ហេតុនោះ សេចក្ដីចម្រើនរបស់គេ នឹងមិននៅស្ថិតស្ថេរឡើយ។
កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
អ្នកណាដែលមើលគេដោយចិត្តល្អ នឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួន ដល់មនុស្សទាល់ក្រ។
ខ្ញុំមិនដែលលោភចង់បានប្រាក់ មាស ឬសម្លៀកបំពាក់របស់អ្នកណាឡើយ។ អ្នករាល់គ្នាផ្ទាល់ដឹងស្រាប់ហើយថា ខ្ញុំបានធ្វើការដោយដៃរបស់ខ្ញុំផ្ទាល់ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។ ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំតែងតែបង្ហាញអ្នករាល់គ្នាថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយអ្នកទន់ខ្សោយ ហើយត្រូវនឹកចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា៖ "ដែលឲ្យ នោះបានពរជាងទទួល"»។
កុំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែត្រូវស្វែងរកប្រយោជន៍ដល់អ្នកដទៃវិញ។
និងពេលឃើញអស់អ្នកដែលទុកចិត្ត នឹងរបស់ទ្រព្យរបស់ខ្លួន ហើយអួតអាងអំពីទ្រព្យសម្បត្តិ ដ៏បរិបូររបស់ខ្លួន? ប្រាកដមែន គ្មានអ្នកណាម្នាក់ អាចលោះជីវិតខ្លួនបានឡើយ ក៏គ្មានតម្លៃណាដែលអាចថ្វាយព្រះ ដើម្បីលោះជីវិតខ្លួនបានដែរ
កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។ ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។ កុំឲ្យម្នាក់ៗស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃផង។
ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន?
គេទូលឆ្លើយថា៖ «របស់សេសារ»។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។
បងប្អូនអើយ ព្រះបានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែសូមកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាឱកាសសម្រាប់សាច់ឈាមឡើយ គឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។
លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។
«ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។
ពេលព្រះយេស៊ូវបានឮដូច្នោះ ទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្តីមួយទៀត ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅស្ថានសួគ៌វិញ រួចមកតាមខ្ញុំចុះ»។
មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។
កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។
សូមកុំភាន់ច្រឡំ «ពួកម៉ាកអាក្រក់តែងបង្ខូចកិរិយាល្អ»។ ចូរភ្ញាក់ដឹងខ្លួន រស់នៅដោយសុចរិត ហើយឈប់ធ្វើបាប ដ្បិតអ្នកខ្លះមិនស្គាល់ព្រះទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។
ដ្បិតអស់អ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីការរបស់សាច់ឈាម តែអស់អ្នកដែលរស់នៅតាមព្រះវិញ្ញាណ នោះគិតតែពីការរបស់ព្រះវិញ្ញាណ។ គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។
គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។
វេទនាហើយ ពួកអ្នកដែលយកផ្ទះគេ មកភ្ជាប់ធ្វើជាផ្ទះរបស់ខ្លួន ហើយប្រមូលស្រែចម្ការតៗគ្នា ឥតមានចន្លោះណាសោះ នោះបណ្ដាលឲ្យអ្នករាល់គ្នា រស់នៅតែឯងក្នុងស្រុកនោះ។
រីឯពូជដែលបានធ្លាក់ទៅក្នុងគុម្ពបន្លា នេះគឺជាអ្នកដែលឮព្រះបន្ទូល តែសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ និងសេចក្តីបញ្ឆោតរបស់ទ្រព្យសម្បត្តិ ខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យកើតផលបានឡើយ។
ប៉ុន្ដែ ត្រូវដឹងដូច្នេះថា នៅថ្ងៃចុងក្រោយបង្អស់នឹងមានគ្រាលំបាក ឥឡូវនេះ អ្នកបានស្គាល់សេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយារបស់ខ្ញុំ បំណងចិត្ត ជំនឿ ការអត់ធ្មត់ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ក៏ឃើញការដែលគេបៀតបៀនខ្ញុំ និងទុក្ខលំបាកដែលបានកើតមានដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា គឺការបៀតបៀនដែលខ្ញុំស៊ូទ្រាំ តែព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតពីគ្រប់ទាំងអស់។ អស់អ្នកដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេរបៀតបៀនដូច្នេះឯង រីឯមនុស្សអាក្រក់ និងពួកបោកប្រាស់ គេចេះតែប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ ទាំងនាំមនុស្សឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ តែឯអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយបានជឿយ៉ាងមាំនោះចុះ ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។ ដ្បិតមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតអាង មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនមានចិត្តបរិសុទ្ធ
អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។