Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 20:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កុំ​លោភ​ចង់​បាន​ផ្ទះ​របស់​អ្នក​ជិត​ខាង​ខ្លួន កុំ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​បម្រើ​ប្រុស​ស្រី​របស់​គេ គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​អ្នក​ជិត​ខាង​ខ្លួន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 កុំ​លោភ‌លន់​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ កុំ​លោភ‌លន់​ចង់​បាន​ប្រពន្ធ​គេ ឬ​ក៏​លោភ‌លន់​ចង់​បាន​អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​គេ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្តី ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 កុំ​លោភ​លន់​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ កុំ​លោភ​លន់​ចង់​បាន​ប្រពន្ធ​គេ ឬ​ក៏​លោភ​លន់​ចង់​បាន​អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​គេ​ឡើយ»។

សូមមើលជំពូក ចម្លង




និក្ខមនំ 20:17
41 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​នឹង​មិន​យក​អ្វី​សោះ​ឡើយ សូម្បី​តែ​ចេស​មួយ​សរសៃ ខ្សែ​ស្បែក​ជើង​មួយ ឬ​អ្វីៗ​ដែលជា​របស់​ព្រះ‌ករុណា​ឡើយ ក្រែង​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា "យើង​បាន​ធ្វើ​ឲ្យ​អាប់‌រ៉ាម​ក្លាយ​ជា​អ្នក​មាន"។


ដូច្នេះ ពេល​ស្ត្រី​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិ‌ភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ថា ដើម​ឈើ​នោះគួរ​ឲ្យចង់​បាន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា នាង​ក៏​បេះ​ផ្លែ​ឈើ​នោះ​មក​បរិ‌ភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្តីដែល​នៅ​ជា‌មួយ ហើយ​ប្តី​ក៏​បរិ‌ភោគ​ដែរ។


ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ និង​សត្វ​របស់​គេ​ទាំង​អស់​នឹង​មិន​ត្រឡប់​មក​ជា​របស់​យើង​ទេ​ឬ? ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា‌មួយ​យើង​ហើយ»។


ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ ដោយ​ចាប់​ចិត្ត​បាន?


បើ​ចិត្ត​ខ្ញុំ​បាន​ចុះ​ចូល នឹង​សេចក្ដី​លួង​លោម​របស់​ស្ត្រី​ណា ហើយ​ខ្ញុំ​បាន​លប​ចាំ​នៅ​មាត់​ទ្វារ​អ្នក​ជិត​ខាង​ខ្ញុំ


ដ្បិត​មនុស្ស​អាក្រក់តែង​អួត​ពី​បំណង​ចិត្ត ដែល​ខ្លួន​ប្រាថ្នា ឯ​មនុស្ស​លោភលន់ គេ​ជេរ​ប្រមាថ ហើយ​បោះ​បង់​ព្រះ‌យេហូវ៉ា។


សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ!


ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក។


ដូច្នេះ អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ប្រពន្ធ របស់​អ្នក​ជិត​ខាង នោះ​ក៏​ដូច​គ្នា​ដែរ អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​នាង នោះ​មិន​រួច​ពី​មាន​ទោស​ឡើយ។


គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ គ្មាន​ទាំង​កូន គ្មាន​បង‌ប្អូន​ទេ ប៉ុន្តែ ការ​នឿយ​ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​សោះ ភ្នែក​គេ​មិន​ស្កប់​ដោយ​ទ្រព្យ‌សម្បត្តិ​ឡើយ គេ​គិត​ថា «ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សម្រាប់​អ្នក​ណា?» នេះ​ជា​ការ​ឥត​ប្រយោជន៍ និង​អាក្រក់​ណាស់។


គឺ​អ្នក​ណា​ដែល​ដើរ​ដោយ​សុចរិត ហើយ​ពោល​សេចក្ដី​ទៀង​ត្រង់ ជា​អ្នក​ដែល​ស្អប់​កម្រៃ​ដែល​បាន​មក​ដោយ​សង្កត់‌សង្កិន ហើយ​រា​ដៃ​មិន​ព្រម​ទទួល​សំណូក ក៏​ចុក​ត្រចៀក​មិន​ស្តាប់​រឿង​ពី​ការ​កម្ចាយ​ឈាម ហើយ​ដែល​ធ្មេច​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ផង។


យើង​បាន​ខឹង ហើយ​បាន​វាយ​គេ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​នៃ​ចិត្ត​លោភ​របស់​គេ យើង​បាន​គេច​មុខ ហើយ​មាន​សេចក្ដី​ក្រោធ តែ​គេ​ចេះ​តែ​ថយ​ទៅ​តាម​អំពើ​ចិត្ត​ជា‌និច្ច។


ឯ​ភ្នែក និង​ចិត្ត​របស់​អ្នក រក​តែ​បំពេញ​សេចក្ដី​លោភ​របស់​អ្នក ក៏​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស ព្រម​ទាំង​ជិះ​ជាន់ និង​ប្រព្រឹត្ត​សេចក្ដី​ច្រឡោត​ប៉ុណ្ណោះ។


គេ​ប្រៀប​ដូច​ជា​សេះ​ដែល​ចិញ្ចឹម​ដោយ​ល្អ ហើយ​រត់​ទៅ​មក​តាម​តែ​ចិត្ត គឺ​គេ​ស្រែក​កញ្ជ្រៀវ​រក​ប្រពន្ធ របស់​អ្នក​ជិត​ខាង​គ្រប់​គ្នា។


គេ​ក៏​មក​រក​អ្នក ដូច​ជា​បណ្ដា‌ជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​អ្នក ដូច​ជា​ប្រជា‌រាស្ត្រ​យើង ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អ្នក តែ​មិន​ប្រព្រឹត្ត​តាម​សោះ ដ្បិត​បបូរ​មាត់​គេ​សម្ដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​រក​កម្រៃ​ដល់​ខ្លួន​វិញ។


គេ​លោភ​ចង់​បាន​ស្រែ​ចម្ការ ក៏​ដណ្តើម​យក​បាន ព្រម​ទាំង​ផ្ទះ​ផង ហើយ​រឹប​យក​ទៅ គេ​សង្កត់‌សង្កិន​ទាំង​មនុស្ស និង​ផ្ទះ​របស់​គេ គឺ​ជា​មនុស្ស និង​មត៌ក​របស់​គេ​ដែរ។


វេទនា​ដល់​មនុស្ស​ដែល​បាន​កម្រៃ ដោយ​ទុច្ចរិត​សម្រាប់​ផ្ទះ​ខ្លួន ដើម្បី​នឹង​តាំង​សម្បុក​នៅ​លើ​ទី​ខ្ពស់ ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​នៃ​សេចក្ដី​អាក្រក់។


តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់​ចែង​អ្វី​ដែល​ជា​របស់​ខ្ញុំ តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន​ព្រោះ​តែ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?"


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្ត្រី​ណា​ម្នាក់ ដោយ​ចិត្ត​ស្រើប‌ស្រាល នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ទៅ​ហើយ។


រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា៖ «ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ»។


ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ ក៏​បាន​ស្តាប់​គ្រប់​សេចក្តី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ព្រះ‌អង្គ។


ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​ប្រាក់ មាស ឬ​សម្លៀក​បំពាក់​របស់​អ្នក​ណា​ឡើយ។


កាល​ដី​នោះ​មិន​ទាន់​លក់​នៅ​ឡើយ តើ​ដីនោះ​មិន​មែន​ជា​របស់​អ្នក​ទេ​ឬ? ហើយ​ក្រោយ​ពី​លក់​ទៅ តើ​ប្រាក់​នោះមិន​នៅ​ក្នុង​អំណាច​របស់​អ្នក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ? នេះ​មិន​មែន​កុហក​មនុស្ស​ទេ គឺ​កុហក​ព្រះ​ទេតើ!»។


ដ្បិត​ព្រះឱវាទ​ដែល​ចែង​ថា៖ «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច កុំ​លោភ​លន់» ហើយ​បទ‌បញ្ជា​ណា​ឯ​ទៀត​ក៏​ដោយ សរុប​មក​ក្នុង​ពាក្យ​តែ​មួយ​នេះ​ថា៖ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ដូច​ខ្លួន​ឯង» ។


ដូច្នេះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? តើ​គម្ពីរ‌វិន័យ​ជា​បាប​ឬ? មិន​មែន​ដូច្នោះ​ទេ! តែ​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ។ ប្រសិន‌បើ​គម្ពីរ​វិន័យ​មិន​បាន​ចែង​ថា «កុំ​លោភ​លន់ » នោះ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា​លោភ​លន់​ជា​អ្វី​ដែរ។


ពួក​ចោរ ពួក​លោភ​លន់ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​បោក​ប្រាស់ នោះ​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ។


រីឯ​អំពើ​សហាយ​ស្មន់ សេចក្ដី​ស្មោក​គ្រោក​គ្រប់​យ៉ាង និង​សេចក្តី​លោភ​លន់ នោះ​មិន​ត្រូវ​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ផង ព្រោះ​មិន​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ​ឡើយ។


ចូរ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ឲ្យ​ច្បាស់​ថា អ្នក​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ មនុស្ស​ស្មោក​គ្រោក ឬ​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់ (គឺ​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ) មិន​អាច​គ្រង​មត៌ក​ក្នុង​ព្រះរាជ្យ​របស់​ព្រះ‌គ្រីស្ទ និង​របស់​ព្រះ​បាន​ឡើយ។


កុំ​លោភ​ចង់​បាន​ប្រពន្ធ​អ្នក​ជិត​ខាង​របស់អ្នក។ កុំ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​របស់​អ្នក ឬ​ចម្ការ ឬ​អ្នក​បម្រើ​ប្រុស ឬ​អ្នក​បម្រើ​ស្រី​របស់​គេ ឬ​គោ លា ឬ​របស់​អ្វី​របស់​អ្នក​ជិត​ខាង​អ្នក​ឡើយ"»។


ត្រូវ​ដុត​កម្ទេច​អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ មិន​ត្រូវ​នឹក​ស្តាយ​ប្រាក់ ឬ​មាស ដែល​ជាប់​នៅ​នឹង​រូប​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​មក​ធ្វើ​ជា​របស់​ខ្លួន​ដែរ ក្រែងវា​ក្លាយ​ជា​អន្ទាក់​ដល់​អ្នក ដ្បិត​របស់​ទាំង​នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។


ទី​បំផុត គេ​នឹង​ត្រូវ​ហិន​វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ​ទុក​ជា​សិរី‌ល្អ គេ​គិត​តែ​ពី​អ្វីៗ​នៅ​ផែនដី​នេះ​ប៉ុណ្ណោះ។


ដូច្នេះ ចូរ​សម្លាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​អំពើ​សហាយ​ស្មន់ ស្មោក‌គ្រោក ចិត្ត​ស្រើប​ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភ​លន់ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។


កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។


ក្នុង​ជយ័‌ភណ្ឌ ខ្ញុំប្របាទ​បាន​ឃើញ​អាវ​ធំ​មួយ​យ៉ាង​ល្អ​មក​ពី​ស្រុក​ស៊ីណើរ សាច់​ប្រាក់​ទម្ងន់​ពីរ​រយ​សេកែល និង​មាស​មួយ​ដុំ​ទម្ងន់​ហាសិប​សេកែល។ ពេល​នោះ ដោយ​ខ្ញុំ​ប្របាទ​មាន​ចិត្ត​លោភ​ចង់​បាន ខ្ញុំ​ប្របាទ​ក៏​យក​របស់​ទាំង​នោះ​ទុក។ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​បាន​កប់​ក្នុង​ដី កណ្ដាល​ជំរំ​របស់​ខ្ញុំប្របាទ ដោយ​ដាក់​ប្រាក់​នៅ​ខាង​ក្រោម»។


ខ្ញុំ​នៅ​ទី​នេះ​ស្រាប់ ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា និង​នៅ​មុខ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឲ្យ​នេះ​ចុះ ថា​តើ​ខ្ញុំ​បាន​យក​គោ​របស់​អ្នក​ណា? តើខ្ញុំបាន​យក​លា​របស់​អ្នក​ណា? តើ​ខ្ញុំ​បាន​បំភាន់​អ្នក​ណា? តើ​ខ្ញុំ​បាន​សង្កត់‌សង្កិន​អ្នក​ណា? ឬ​តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា​ដើម្បី​បំបិទ​ភ្នែក​ខ្ញុំ? សូម​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ​ចុះ ខ្ញុំ​នឹង​សងគេ​វិញ»។


ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​សោះ គឺ​បាន​ស្ទុះ​ទៅ​ចាប់​យក​របឹប ហើយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម