Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 កុំ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ តែ​ត្រូវ​ស្វែង​រក​ប្រយោជន៍​ដល់​អ្នក​ដទៃ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 កុំឲ្យអ្នកណា​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ឡើយ ផ្ទុយទៅវិញ ចូរ​ស្វែងរក​ប្រយោជន៍​សម្រាប់​អ្នកដទៃ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ដូច្នេះ​ ចូរ​កុំ​ឲ្យ​អ្នកណា​ម្នាក់​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ​ ប៉ុន្ដែ​ចូរ​ស្វែងរក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​វិញ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កុំ​ឲ្យ​មាន​នរណា​ម្នាក់​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 កុំ​ឲ្យ​មាន​នរណា​ម្នាក់​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​វិញ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គា​ប់​ចិត្ត​មនុស្ស​គ្រប់​គ្នា ក្នុង​គ្រប់​កិច្ច‌ការ​ទាំង‌អស់ ខ្ញុំ​មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ស្វែង​រក​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​វិញ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ។


ក៏​មិន​ប្រព្រឹត្ត​បែប​មិន​គួរ​សម។ សេចក្ដី​ស្រឡាញ់​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស។


មើល៍ នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​រៀប​ចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នក​រាល់​គ្នា ក្រៅ​ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​មិន​គួរ​ឲ្យកូន​ចៅ​ប្រមូល​ទុក​សម្រាប់​ឪពុក​ម្តាយ​ទេ គឺ​ឪពុក‌ម្តាយ​វិញ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​សម្រាប់​កូន។


មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​សម្រាប់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម