Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 4:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​ទេ អ្នក​រាល់​គ្នា​សម្លាប់​គេ អ្នករាល់​គ្នា​មាន​ចិត្ត​ច្រណែន តែ​ពុំ​អាច​ទទួល​បាន​អ្វី​ឡើយ ក៏​ឈ្លោះ​ប្រ‌កែក ហើយ​តយុទ្ធ​គ្នា តែ​មិន​បាន​អ្វី​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​ទូល​សូម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 អ្នករាល់គ្នា​លោភចង់បាន ប៉ុន្តែ​មិនបាន​អ្វី ក៏​សម្លាប់​គេ​។ អ្នករាល់គ្នា​មានចិត្តច្រណែន ប៉ុន្តែ​មិនអាច​ទទួលបាន ក៏​ឈ្លោះប្រកែក ហើយ​តយុទ្ធគ្នា​។ អ្នករាល់គ្នា​មិនបាន​អ្វី ពីព្រោះ​អ្នករាល់គ្នា​មិន​បាន​ទូល​សុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 អ្នក​រាល់គ្នា​លោភ​ចង់​បាន​ ប៉ុន្ដែ​មិន​បាន​អ្វីឡើយ។​ អ្នក​រាល់គ្នា​សម្លាប់​គេ​ ហើយ​ច្រណែន​គេ​ ប៉ុន្ដែ​មិន​អាច​ទទួល​បាន​អ្វី​ឡើយ។​ អ្នក​រាល់គ្នា​ឈ្លោះ​ ហើយ​ទាស់ទែង​គ្នា។​ អ្នក​រាល់គ្នា​មិន​បាន​អ្វី​សោះ​ ព្រោះ​អ្នក​រាល់គ្នា​មិន​បាន​សុំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 បងប្អូន​មាន​ចិត្ត​លោភ‌លន់ តែ​មិន​បាន​ដូច​ការ​ប៉ង‌ប្រាថ្នា​ទេ បងប្អូន​ក៏​សម្លាប់ និង​ឈ្នានីស​គេ ហើយ​នៅ​តែ​គ្មាន​បាន​ផល​អ្វី បងប្អូន​ឈ្លោះ​ប្រកែក និង​ទាស់‌ទែង​គ្នា ក៏​នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះ​បងប្អូន​មិន​ទូល​សូម​ពី​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន តែ​មិន​បាន​ទេ អ្នក​រាល់​គ្នា​សំឡាប់​គេ ហើយ​មាន​ចិត្ត​ច្រណែន តែ​ពុំ​អាច​នឹង​បាន​ឡើយ ក៏​ឈ្លោះ​ប្រកែក ហើយ​ត‌យុទ្ធ​គ្នា តែ​មិន​បាន​អ្វី​សោះ ពី​ព្រោះ​មិន​សូម

សូមមើលជំពូក ចម្លង

អាល់គីតាប

2 បង​ប្អូន​មាន​ចិត្ដ​លោភ‌លន់ តែ​មិន​បាន​ដូច​ការ​ប៉ង‌ប្រាថ្នា​ទេ បង​ប្អូន​ក៏​សម្លាប់ និង​ឈ្នានីស​គេ ហើយ​នៅ​តែ​គ្មាន​បាន​ផល​អ្វី បង​ប្អូន​ឈ្លោះ​ប្រកែក និង​ទាស់‌ទែង​គ្នា ក៏​នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះ​បង​ប្អូន​មិន​សូម​ពី​អុលឡោះ។

សូមមើលជំពូក ចម្លង




យ៉ាកុប 4:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​រាជ‌ឱង្ការ​តប​ថា៖ «គឺ​ព្រោះ​យើង​បាន​និយាយ​នឹង​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ថា "ចូរ​លក់​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឯង​មក​ឲ្យ​យើង ឬ​បើ​ឯង​ចូល​ចិត្ត នោះ​យើង​នឹង​ឲ្យ​ចម្ការ​មួយ​ផ្សេង​ទៀត​ប្តូរ​នឹង​ចម្ការ​នេះ"។ តែ​គាត់​ឆ្លើយ​ថា "ទូល‌បង្គំ​មិន​ថ្វាយ​ចម្ការ​ទូល‌បង្គំ​ដល់​ទ្រង់​ទេ"»។


ឯ​ផ្លូវ​នៃ​អស់​អ្នក​ដែល​លោភ​ចង់​បាន កម្រៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត ចេញ​ពី​អ្នក​ដែល​បាន​កម្រៃ​បែប​នោះ។


គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ គ្មាន​ទាំង​កូន គ្មាន​បង‌ប្អូន​ទេ ប៉ុន្តែ ការ​នឿយ​ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​សោះ ភ្នែក​គេ​មិន​ស្កប់​ដោយ​ទ្រព្យ‌សម្បត្តិ​ឡើយ គេ​គិត​ថា «ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សម្រាប់​អ្នក​ណា?» នេះ​ជា​ការ​ឥត​ប្រយោជន៍ និង​អាក្រក់​ណាស់។


ប៉ុន្តែ អេហាស​តប​ថា៖ «យើង​មិន​សូម​ទេ ក៏​មិន​ព្រម​ល្បង‌ល​ព្រះ‌យេហូវ៉ា​ឡើយ»។


មួយ​ទៀត ដែល​ស្រា​ទំពាំង‌បាយ‌ជូរ ជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ គេ​ពង្រីក​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​ដូច​ជា​សេចក្ដី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់ គឺ​គេ​កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ខាង​ខ្លួន ក៏​បង្រួម​ជន​ជាតិ​ទាំង‌ឡាយ​ទុក​សម្រាប់​ខ្លួន​ដែរ»។


មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​មិន​បាន​ទូល​សូម​អ្វី​ក្នុង​នាមខ្ញុំ​ទេ។ ចូរ​ទូល​សូម​ចុះ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ដើម្បី​ឲ្យ​អំណររបស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន‌បើ​នាង​ស្គាល់​អំណោយ‌ទាន​របស់​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា "ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង" នោះ​នាង​នឹង​សុំ​ពី​អ្នក​នោះ​វិញ ហើយ​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង»។


ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូមពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។


អ្នក​រាល់​គ្នា​បាន​ដាក់​ទោស ហើយ​បាន​សម្លាប់​មនុស្ស​សុចរិត ដែល​គេ​មិន​បាន​ប្រឆាំង​តប​នឹង​អ្នក​រាល់​គ្នា​វិញ​សោះ។


អ្នក​ណា​ដែល​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយថា គ្មាន​ឃាតកណា​មួយ​មាន​ជីវិត​រស់​អស់​កល្ប​ជា‌និច្ច​នៅ​ក្នុង​ខ្លួន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម