Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 7:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប៉ុន្តែ ដោយ​បាប​ឆ្លៀត​ឱកាស​តាម​រយៈ​បញ្ញត្តិ នោះ​ក៏​បង្កើត​ឲ្យ​មាន​ការ​លោភ​លន់​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ខ្ញុំ ដ្បិត​បើ​គ្មាន​ក្រឹត្យ‌វិន័យ បាប​ក៏​ស្លាប់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ប៉ុន្តែ​បាប​បាន​ឆ្លៀតឱកាស​តាមរយៈ​បទបញ្ជា ហើយ​បង្កើត​សេចក្ដីលោភលន់​គ្រប់បែបយ៉ាង​នៅក្នុង​ខ្ញុំ​។ ជាការពិត បើគ្មាន​ក្រឹត្យវិន័យ បាប​ក៏​ស្លាប់​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ប៉ុន្ដែ​តាមរយៈ​បញ្ញត្ដិ​ បាប​បាន​ឆ្លៀត​ឱកាស​ឲ្យ​មាន​សេចក្ដី​លោភលន់​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ខ្ញុំ​ ដ្បិត​បើ​គ្មាន​ក្រឹត្យវិន័យ​ទេ​ បាប​ក៏ស្លាប់​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បាប*​ក៏​ឆ្លៀត​ឱកាស​ដែល​បញ្ញត្តិ​ហាម​ឃាត់​ខ្ញុំ​នោះ បង្កើត​ឲ្យ​មាន​ការ​លោភ‌លន់​គ្រប់​យ៉ាង​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ប្រសិន​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ បាប​ក៏​រលាយ​សូន្យ​ដែរ​ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តែ​កាល​អំពើ​បាប​បាន​ឱកាស ដោយ‌សារ​បញ្ញត្ត នោះ​ក៏​បង្កើត​គ្រប់​ទាំង​សេចក្ដី​លោភ នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ដ្បិត​ក្រៅ​ពី​ក្រិត្យ‌វិន័យ អំពើ​បាប​បាន​ស្លាប់​សូន្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បាប​ក៏​ឆ្លៀត​ឱកាស​ដែល​បញ្ញត្ដិ​ហាម​ឃាត់​ខ្ញុំ​នោះ បង្កើត​ឲ្យ​មាន​ការ​លោភ‌លន់​គ្រប់​យ៉ាង​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ប្រសិន​បើ​គ្មាន​ហ៊ូកុំ​ទេ បាប​ក៏​រលាយ​សូន្យ​ដែរ។

សូមមើលជំពូក ចម្លង




រ៉ូម 7:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ផិត​ក្បត់ លោភ​លន់ ចិត្ត​អាក្រក់ បោក​ប្រាស់ អាស‌អាភាស ច្រណែន​ឈ្នានីស ជេរ​ប្រមាថ អំនួត និង​ឆ្កួត​លេលា។


ប្រសិន‌បើ​ខ្ញុំ​មិន​បាន​មក​និយាយ​ប្រាប់​គេ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​គ្មាន​អ្វី​ដោះ​សា​អំពើ​បាប​របស់​ខ្លួន​ឡើយ។


ប្រសិន‌បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ច‌ការ​ក្នុង​ចំណោម​ពួក​គេ ដែល​គ្មាន​អ្នក​ណា​ទៀត​បាន​ធ្វើ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​បាន​ឃើញ ហើយ​គេ​ស្អប់​ទាំង​ខ្ញុំ ស្អប់​ទាំង​ព្រះ‌វរបិតា​របស់​ខ្ញុំ។


ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ ដ្បិត​តាម​រយៈ​ក្រឹត្យ‌វិន័យ នោះ​សម្ដែង​ឲ្យ​ស្គាល់​អំពើ​បាប។


ដ្បិត​ក្រឹត្យ​វិន័យ​បង្កើត​ឲ្យ​មាន​សេចក្តី‌ក្រោធ តែ​ទី​ណា​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ទីនោះ​ក៏​គ្មាន​សេចក្តី​ល្មើស​ដែរ។


ក្រឹត្យ‌វិន័យ​បាន​ចូល​មក ធ្វើ​ឲ្យ​អំពើ​រំលង​នោះ​កាន់​តែ​កើន​ឡើង តែ​នៅ​ទី​ណា​ដែល​បាប​កើន​ឡើង នោះ​ព្រះ‌គុណ​ក៏​រឹត​តែ​ចម្រើន​ជា​បរិបូរ​ឡើង​ដែរ។


ដ្បិត ដោយ​បាប​ឆ្លៀត​ឱកាស​តាម​រយៈ​បញ្ញត្តិ វា​ក៏​បញ្ឆោត​ខ្ញុំ ហើយ​សម្លាប់​ខ្ញុំ​ដោយ​សារ​បញ្ញត្តិ​នោះ​ឯង។


តើ​អ្វី​ដែល​ល្អ​នេះ​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​តាម​រយៈ​អ្វី​ដែល​ល្អ​នោះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា បាប​គឺ​ជា​បាប ហើយ​តាម​រយៈ​បញ្ញត្តិ​នោះ បាប​ត្រឡប់​ជា​ធ្ងន់​ហួស​ហេតុ។


តាម​ពិត មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ


ពី​ដើម​ខ្ញុំ​រស់​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ លុះ​បញ្ញត្តិ​មក​ដល់ នោះ​បាប​ក៏​រស់​ឡើង


រី​ឯ​ទ្រនិច​នៃ​សេចក្តី​ស្លាប់ គឺ​អំពើ​បាប ហើយ​អំណាច​របស់​បាប គឺ​ក្រឹត្យ‌វិន័យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម