ពេលខ្លះយើងអាចជួបប្រទះនឹងស្ថានភាពដែលធ្វើឲ្យយើងចង់និយាយអាក្រក់ពីអ្នកដទៃ។ តែបើយើងពិចារណាមើលបទគម្ពីរអេភេសូរ ៤:២៩ គឺបានលើកឡើងថា «កុំឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់របស់អ្នករាល់គ្នាឡើយ គឺត្រូវនិយាយតែពាក្យល្អ ដែលផ្ដល់ការកសាងឡើង តាមតម្រូវការ ដើម្បីឲ្យអ្នកស្ដាប់បានទទួលព្រះគុណ»។
សូមគិតអំពីរឿងនេះ៖ ពាក្យសម្ដីរបស់យើងអាចកសាង ឬក៏បំផ្លាញបាន។ ពេលយើងនិយាយបង្កាច់បង្ខូចអ្នកដទៃ យើងមិនត្រឹមតែធ្វើឲ្យគេឈឺចាប់ទេ តែយើងក៏បង្ហាញពីចរិត និងគុណតម្លៃរបស់ខ្លួនយើងដែរ។
ក្នុងលេវីវិន័យ ១៩:១៦ ក៏បានបង្រៀនយើងអំពីសារៈសំខាន់នៃយុត្តិធម៌ និងសេចក្ដីពិតថា «កុំឲ្យអ្នកដើរនិយាយបង្កាច់បង្ខូចប្រជាជនរបស់អ្នក ក៏កុំឲ្យអ្នកឈរធ្វើជាសាក្សី ដែលនាំឲ្យអ្នកជិតខាងរបស់អ្នកត្រូវស្លាប់ដែរ យើងជាព្រះយេហូវ៉ា»។ ចូរយើងប្រុងប្រយ័ត្ននឹងពាក្យសម្ដីរបស់យើង ហើយជៀសវាងការនិយាយដើមគេ។
ជំនួសឲ្យការបំផ្លាញកេរ្តិ៍ឈ្មោះអ្នកដទៃ យើងគួរតែផ្សព្វផ្សាយសេចក្ដីពិត យុត្តិធម៌ និងពាក្យល្អៗ។ ដោយការធ្វើតាមគោលការណ៍ទាំងនេះ យើងអាចចូលរួមកសាងសង្គមមួយដែលគ្មានកន្លែងសម្រាប់ការបង្កាច់បង្ខូច គឺមានតែភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក។
បងប្អូនអើយ កុំនិយាយមួលបង្កាច់គ្នាទៅវិញទៅមកឡើយ អ្នកណានិយាយមួលបង្កាច់គ្នា ហើយថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះក៏និយាយមួលបង្កាច់ក្រឹត្យវិន័យ ហើយថ្កោលទោសក្រឹត្យវិន័យដែរ តែបើអ្នកថ្កោលទោសក្រឹត្យវិន័យ អ្នកមិនមែនកាន់តាមក្រឹត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ។
កុំឲ្យនិយាយបង្កាច់បាវបម្រើ ដល់ចៅហ្វាយវាឡើយ ក្រែងគេជេរឯង ហើយឯងជាប់មានទោសវិញ។
មានប្រាំមួយមុខ ដែលព្រះយេហូវ៉ាស្អប់ មានប្រាំពីរផង ដែលព្រះអង្គខ្ពើមឆ្អើម គឺភ្នែកឆ្មើងឆ្មៃ អណ្ដាតភូតភរ ដៃដែលកម្ចាយឈាមមនុស្សឥតទោស ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់ និងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត ហើយមនុស្សដែលសាបព្រោះសេចក្ដី ទាស់ទែងគ្នាក្នុងពួកបងប្អូនមួយដែរ។
អ្នកណាដែលលាក់សេចក្ដីសម្អប់ទុក នោះគឺជាអ្នកមានបបូរមាត់កុហក ហើយអ្នកណាដែលនិយាយដើមគេ នោះជាមនុស្សល្ងីល្ងើ។
សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក ក៏គេចមិនរួចដែរ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ
ប៉ុន្តែ ត្រូវឆ្លើយដោយសុភាព និងគោរព ព្រមទាំងមានមនសិការជ្រះថ្លា ដើម្បីកាលណាគេមួលបង្កាច់អ្នករាល់គ្នា នោះអស់អ្នកដែលបង្ខូចកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បែរជាត្រូវខ្មាសវិញ។
៙ អ្នកណាដែលមួលបង្កាច់ អ្នកជិតខាងខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ។ ហើយអ្នកណាដែលមានឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ ទូលបង្គំនឹងទ្រាំមិនបានឡើយ។
នៅក្នុងអ្នកមានមនុស្សដែលនិយាយបង្កាច់គេ ដើម្បីនឹងកម្ចាយឈាម នៅក្នុងអ្នក គេបានស៊ីនៅលើភ្នំ នៅកណ្ដាលអ្នកគេបានប្រព្រឹត្តការអាស្រូវបារាយណ៍។
ដ្បិត «អ្នកណាដែលស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាល្អ អ្នកនោះត្រូវបញ្ចៀសអណ្តាតចេញពីសេចក្តីអាក្រក់ ហើយទប់បបូរមាត់ កុំនិយាយពាក្យបោកបញ្ឆោត។
ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញអ្នករាល់គ្នា ដូចដែលខ្ញុំចង់ឃើញ ហើយក្រែងលោអ្នករាល់គ្នាមិនឃើញខ្ញុំ ដូចដែលអ្នករាល់គ្នាចង់ឃើញនោះដែរ។ ខ្ញុំខ្លាចក្រែងលោមានការឈ្លោះប្រកែក ការច្រណែន កំហឹង ប្រណាំងប្រជែង បរិហារកេរ្ដិ៍គ្នា និយាយដើមគ្នា អួតបំប៉ោង និងវឹកវរ។
មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។
ដ្បិតខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស ចេញមកជាគំនិតអាក្រក់ សហាយស្មន់ លួចប្លន់ សម្លាប់មនុស្ស ផិតក្បត់ លោភលន់ ចិត្តអាក្រក់ បោកប្រាស់ អាសអាភាស ច្រណែនឈ្នានីស ជេរប្រមាថ អំនួត និងឆ្កួតលេលា។ សេចក្តីអាក្រក់ទាំងនេះហើយដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
តែឥឡូវនេះ អ្នករាល់គ្នាត្រូវលះបង់អំពើទាំងអស់នោះចោល គឺកំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ និងពាក្យអពមង្គលចេញពីមាត់អ្នករាល់គ្នាទៅ។
ឯលោកយាយចាស់ៗក៏ដូច្នោះដែរ ត្រូវមានកិរិយាមារយាទឲ្យសមជាស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬញៀនស្រាឡើយ ត្រូវបង្រៀនអ្វីដែលល្អ
ចូរដកអស់ទាំងសេចក្តីជូរចត់ ចិត្តក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ
ដូច្នេះ ចូរលះបង់អស់ទាំងការអាក្រក់ កិច្ចកល ពុតត្បុត ចិត្តច្រណែន និងពាក្យនិយាយដើមគេទាំងប៉ុន្មានចេញទៅ។
ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង ព្រះដំណាក់របស់ព្រះអង្គបាន? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធ របស់ព្រះអង្គបាន? គឺអ្នកដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តអំពើសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្ត។ ជាអ្នកដែលមិននិយាយមួលបង្កាច់ដោយអណ្ដាត ហើយមិនធ្វើអាក្រក់ដល់មិត្តសម្លាញ់ ក៏មិនហែកកេរ្តិ៍ទាស់នឹងអ្នកជិតខាងខ្លួនឡើយ។
មិនត្រូវដើរចុះឡើងនិយាយដើមពីគេក្នុងពួកសាសន៍អ្នកឡើយ មិនត្រូវឈរទាស់នឹងជីវិត អ្នកជិតខាងអ្នកដែរ យើងនេះជាព្រះយេហូវ៉ា។
មនុស្សវៀចវេរ គេសាបព្រោះសេចក្ដីទាស់ទែងគ្នា ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្តសម្លាញ់ យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។
ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសម្ដីរបស់ខ្លួន ហើយក៏នឹងជាប់ទោស ដោយសារតែពាក្យសម្ដីរបស់ខ្លួនដែរ»។
ពួកគេមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង សេចក្ដីអាក្រក់ សេចក្តីលោភលន់ និងសេចក្តីព្យាបាទ ក៏មានពេញដោយសេចក្តីឈ្នានីស ការកាប់សម្លាប់ ឈ្លោះប្រកែក បោកបញ្ឆោត កិច្ចកល ពួកគេចូលចិត្តនិយាយដើម ជាដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ដែលខាងសាច់ឈាម ព្រះអង្គបានចាប់កំណើតក្នុងរាជវង្សព្រះបាទដាវីឌ និយាយបង្កាច់បង្ខូច ស្អប់ព្រះ ព្រហើនឆ្មើងឆ្មៃ អួតអាង បង្កើតការអាក្រក់ មិនស្តាប់បង្គាប់ឪពុកម្តាយ
កាលខ្ញុំមានទុក្ខព្រួយ ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ហើយព្រះអង្គបានឆ្លើយតបមកខ្ញុំ។ «ឱព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំឲ្យរួចពីបបូរមាត់ភូតភរ និងពីអណ្ដាតបោកបញ្ឆោតផង»។
អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។
ចូរឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះអ្នកជិតខាងខ្លួន កុំទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្ដើមយក ប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាង នឹងដើរទៅមកនិយាយមួលបង្កាច់គេ។ គ្រប់គ្នានឹងបព្ឆោាតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្ដាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់។ គេសង្កត់សង្កិន និងបោកបព្ឆោាតម្ដងហើយម្ដងទៀត គេមិនព្រមស្គាល់យើងឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ពេលគេនិយាយមួលបង្កាច់ យើងនិយាយពាក្យល្អ។ យើងបានត្រឡប់ដូចជាសំរាមរបស់លោកីយ៍ ជាកម្អែលរបស់មនុស្សទាំងអស់ រហូតដល់ថ្ងៃនេះ។
ត្រូវបញ្ចៀសអណ្ដាតខ្លួនពីសេចក្ដីអាក្រក់ និងបបូរមាត់ កុំពោលពាក្យបោកបញ្ឆោត។
មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងបង្ហាញចិត្តសុភាពគ្រប់យ៉ាងចំពោះមនុស្សទាំងអស់។
កុំផ្សព្វផ្សាយរឿងក្លែងក្លាយ កុំចូលដៃជាមួយមនុស្សអាក្រក់ ដើម្បីធ្វើជាបន្ទាល់ទុច្ចរិតឡើយ។
សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយ តែងតែពោលពាក្យភូតភរវិញ។
អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំ។
អ្នកណាដែលធ្វើបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួន នោះធៀបដូចជាញញួរ ដាវ និងព្រួញយ៉ាងមុត។
អ្នកបានប្រគល់មាត់របស់អ្នក ទៅបម្រើសេចក្ដីអាក្រក់ ហើយអណ្ដាតអ្នកតែងបង្កើតចេញ នូវពាក្យបោកប្រាស់។ ព្រះភ្លឺចាំងចែងពីក្រុងស៊ីយ៉ូន ដែលជាទីក្រុងដ៏មាន សោភ័ណភាពគ្រប់លក្ខណ៍។ អ្នកអង្គុយនិយាយដើមបងប្អូនរបស់ខ្លួន អ្នកនិយាយបង្កាច់បងប្អូនពោះមួយរបស់អ្នក។
សូមឲ្យបបូរមាត់ភូតភរក្លាយទៅជាគ ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយព្រហើន និងប្រមាថមើលងាយ។
ឯអណ្ដាតដ៏លំហើយ នោះជាដើមឈើនៃជីវិត តែបើមានសេចក្ដីវៀចវិញ នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។
សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។
«ឱព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំឲ្យរួចពីបបូរមាត់ភូតភរ និងពីអណ្ដាតបោកបញ្ឆោតផង»។ ៙ ឱអណ្ដាតបាកបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង? ហើយតើត្រូវធ្វើអ្វីទៀតដល់ឯង?
ពាក្យសម្ដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់មួយម៉ាត់ ដែលបានចូលទៅក្នុងពោះ។
មនុស្សល្អ បង្កើតជាសេចក្តីល្អ ចេញពីកំណប់ល្អដែលនៅក្នុងចិត្តរបស់គេ រីឯមនុស្សអាក្រក់វិញ បង្កើតជាសេចក្តីអាក្រក់ ចេញពីកំណប់អាក្រក់របស់ខ្លួន ដ្បិតមាត់របស់គេស្រដីចេញពីសេចក្តីបរិបូរ ដែលនៅក្នុងចិត្តរបស់ខ្លួន»។
ហើយអណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយនៃអវយវៈរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះដំណើរជីវិតទាំងមូល ហើយភ្លើងឆេះនោះមកពីស្ថាននរក។
អណ្ដាតអ្នកបង្កើតជាសេចក្ដីវិនាស អ្នកប្រសប់ខាងបោកបញ្ឆោត ប្រៀបដូចជាកាំបិតកោរយ៉ាងមុត។ អ្នកស្រឡាញ់ការអាក្រក់ ជាងការល្អ ហើយចូលចិត្តភូតភរ ជាងនិយាយការពិត។ –បង្អង់ ៙ ឱអណ្ដាតបោកបញ្ឆោតអើយ អ្នកស្រឡាញ់អស់ទាំងពាក្យដែលនាំឲ្យវិនាស។
អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។
ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់ ហើយទីណាដែលឥតមានអ្នកបេះបួយ នោះសេចក្ដីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ។
ប្រសិនបើអ្នកណាពោលថា «ខ្ញុំស្រឡាញ់ព្រះ» តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ អ្នកនោះក៏ពុំអាចស្រឡាញ់ព្រះ ដែលខ្លួនមើលមិនឃើញនោះបានដែរ។
កុំឲ្យធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាង ដោយឥតហេតុឡើយ ក៏កុំឲ្យបញ្ឆោតដោយបបូរមាត់ឯងដែរ។
មនុស្សដែលប្រព្រឹត្តអាក្រក់ គេតែងស្តាប់តាមបបូរមាត់អាក្រក់ ហើយមនុស្សភូតភរក៏ផ្ទៀងត្រចៀក ស្តាប់អណ្ដាតកាច។
៙ ឱព្រះយេហូវ៉ាអើយ សូមការពារមាត់ទូលបង្គំ សូមថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង!
កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។
អ្នកណាដែលរក្សាមាត់ និងអណ្ដាតខ្លួន ក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។
មួយវិញទៀត ពួកនាងទម្លាប់នៅដៃទំនេរ ទាំងដើរពីផ្ទះមួយទៅផ្ទះមួយ ហើយមិនត្រឹមតែនៅដៃទំនេរប៉ុណ្ណោះ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយ ក៏និយាយសេចក្ដីដែលមិនគួរនិយាយ។
ខ្ញុំបាននឹកថា «ខ្ញុំនឹងប្រយ័ត្នផ្លូវរបស់ខ្លួន ដើម្បីកុំឲ្យអណ្ដាតខ្ញុំមានបាប ដរាបណាមានមនុស្សអាក្រក់នៅចំពោះខ្ញុំ ខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ»។
ប្រសិនបើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតខ្លួន អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួន ហើយសាសនារបស់អ្នកនោះឥតប្រយោជន៍ទទេ។
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្ដាតភូតភរ នោះនៅតែមួយភ្លែតទេ។
ដ្បិតមាត់របស់មនុស្សអាក្រក់ និងមាត់របស់មនុស្សបោកបញ្ឆោត បានហាឡើងទាស់នឹងទូលបង្គំហើយ គេនិយាយទាស់នឹងទូលបង្គំ ដោយអណ្ដាតភូតភរ។ ៙ សូមឲ្យការនេះបានជារង្វាន់ពីព្រះយេហូវ៉ា ដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ គឺអស់អ្នកដែលនិយាយមូលបង្កាច់ ដល់ជីវិតទូលបង្គំ! ប៉ុន្ដែ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ ដោយព្រោះព្រះហឫទ័យសប្បុរស ដ៏ល្អរបស់ព្រះអង្គ សូមរំដោះទូលបង្គំផង! ដ្បិតទូលបង្គំជាមនុស្សក្រីក្រ ហើយទុគ៌ត ឯចិត្តនៅក្នុងខ្លួនទូលបង្គំក៏មានរបួសដែរ។ ទូលបង្គំទៅបាត់ ដូចជាស្រមោលនៅពេលល្ងាច ទូលបង្គំត្រូវគេរលាស់ចេញ ដូចជារលាស់កណ្តូប ក្បាលជង្គង់ទូលបង្គំញ័រ ដោយសារតមអាហារ ហើយរូបកាយទូលបង្គំសល់តែស្បែក និងឆ្អឹង។ ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេ កាលណាគេឃើញទូលបង្គំ គេគ្រវីក្បាល។ ៙ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង! សូមសង្គ្រោះទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ! សូមឲ្យគេបានដឹងថា នេះជាព្រះហស្តរបស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ ព្រះអង្គហើយដែលបានធ្វើការនេះ! ទុកឲ្យគេជេរប្រទេចចុះ តែព្រះអង្គវិញនឹងប្រទានពរ! កាលណាគេងើបឡើង គេនឹងត្រូវខ្មាស តែឯអ្នកបម្រើព្រះអង្គវិញ នឹងអរសប្បាយ។ សូមឲ្យពួកអ្នកចោទប្រកាន់ទូលបង្គំ ប្រដាប់ខ្លួនដោយសេចក្ដីអាប់យស សូមឲ្យគេឃ្លុំខ្លួនដោយសេចក្ដីអាម៉ាស់ ដូចជាពាក់អាវ! គេបានឡោមព័ទ្ធទូលបង្គំជុំវិញ ដោយពាក្យសម្អប់ ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ។
តែអ្វីដែលចេញពីមាត់ វាចេញមកពីក្នុងចិត្ត នេះហើយជាអ្វីដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ។ ដ្បិតបំណងអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ សហាយស្មន់ ការលួចប្លន់ ការធ្វើបន្ទាល់ក្លែងក្លាយ ពាក្យមួលបង្កាច់ សុទ្ធតែចេញមកពីក្នុងចិត្តទាំងអស់។
សម្ដីរបស់គេរអិលជាងខ្លាញ់ តែចិត្តរបស់គេមានពេញដោយចម្បាំង ពាក្យរបស់គេទន់ភ្លន់ជាងប្រេង តែពាក្យទាំងនោះជាដាវដែលហូតជាស្រេច។
ឯអណ្ដាតភូតភរ នោះរមែងស្អប់ដល់ពួកអ្នក ដែលវាបានធ្វើទុក្ខនោះ ហើយមាត់បញ្ចើចតែងតែបណ្ដាលឲ្យវិនាស។
អ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ត្រូវប្រព្រឹត្តចំពោះគេយ៉ាងនោះដែរ»។
ពាក្យសម្ដីរបស់មនុស្សអាក្រក់ សុទ្ធតែនិយាយពីការលបចាំកម្ចាយឈាម តែមាត់របស់មនុស្សទៀងត្រង់ នឹងជួយឲ្យគេរួចវិញ។
ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងថា អ្នករាល់គ្នាគួរឆ្លើយដល់មនុស្សគ្រប់គ្នាយ៉ាងណា។
មនុស្សព្រហើននាំគ្នាបង្ខូចឈ្មោះទូលបង្គំ ដោយពាក្យភូតភរ តែទូលបង្គំនឹងប្រតិបត្តិតាមព្រះឱវាទ របស់ព្រះអង្គយ៉ាងអស់ពីចិត្ត
ទោះទាំងសេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្ដាតនោះឯង។
មនុស្សទមិឡល្មើសតែងបំផ្លាញអ្នកជិតខាង ដោយសារមាត់ខ្លួន តែតម្រិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។
ឯរឿងគួរខ្មាស ពាក្យសម្ដីចម្កួត និងពាក្យសម្ដីអាសគ្រាម ក៏មិនត្រូវឲ្យមានដែរ គឺត្រូវពោលពាក្យអរព្រះគុណវិញ។
កេរ្តិ៍ឈ្មោះល្អ គួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ វិសេសជាងប្រាក់ និងមាសផង។
មានទាំងពាក្យឲ្យពរ ទាំងពាក្យជេរប្រទេចផ្តាសា ចេញមកពីមាត់តែមួយ។ បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។
អ្នកណាដែលដើរចុះឡើងនិយាយដើមគេ ជាអ្នកបើកសម្ដែងការលាក់កំបាំងហើយ ដូច្នេះ កុំភប់ប្រសព្វនឹងអ្នកណា ដែលមានមាត់ប៉ាចរហាចឡើយ។
ដែលបានសំលៀងអណ្ដាតដូចជាសំលៀងដាវ ហើយចោលពាក្យសម្ដីដ៏ជូរចត់របស់គេ ដូចជាព្រួញ
ត្រូវចៀសចេញឲ្យឆ្ងាយពីរឿងក្លែងក្លាយ ឯមនុស្សដែលគ្មានទោស និងមនុស្សសុចរិត នោះកុំសម្លាប់គេឡើយ ដ្បិតមនុស្សអាក្រក់ នោះយើងមិនដែលរាប់ជាសុចរិតទេ។
៙ មិនមែនជាខ្មាំងសត្រូវទេដែលបំបាក់មុខខ្ញុំ បើជាខ្មាំងសត្រូវមែន នោះខ្ញុំអាចទ្រាំទ្របាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំ ដែលលើកខ្លួនទាស់នឹងខ្ញុំដែរ បើជាអ្នកស្អប់ខ្ញុំមែន នោះខ្ញុំអាចពួនពីគេបាន។ ប៉ុន្ដែ គឺអ្នកឯងវិញទេតើ ជាមនុស្សស្មើនឹងខ្ញុំ ជាគូកន និងជាសម្លាញ់ស្និទ្ធស្នាលរបស់ខ្ញុំ។ យើងធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក្នុងដំណាក់ព្រះ យើងធ្លាប់ដើរជាមួយគ្នា ក្នុងចំណោមបណ្ដាជន។
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។
ដូច្នេះ គ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្តីអ្វីដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀកនៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ»។
មាត់របស់មនុស្សសុចរិត តែងបញ្ចេញប្រាជ្ញា តែអណ្ដាតវៀច នឹងត្រូវកាត់ចេញ។ បបូរមាត់របស់មនុស្សសុចរិត រមែងដឹងសេចក្ដីដែលគួរគប្បី តែមាត់របស់មនុស្សអាក្រក់ ពោលតែសេចក្ដីក្រវិចក្រវៀនវិញ។
ការដែលត្រូវបន្ទោសនៅកណ្ដាលជំនុំ នោះវិសេសជាងសេចក្ដីស្រឡាញ់លាក់កំបាំង។ របួសដែលមិត្តសម្លាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្ដីបញ្ឆោតវិញ។
អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្ដីគួរស្អប់ខ្ពើមប្រាំពីរមុខ ទោះបើសេចក្ដីសម្អប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ គង់តែសេចក្ដីអាក្រក់របស់គេ នឹងសម្ដែងចេញឲ្យច្បាស់ នៅចំពោះមុខពួកជំនុំ។
វាចូលចិត្តជេរប្រទេច សូមឲ្យបណ្ដាសាធ្លាក់លើវាចុះ! វាមិនចូលចិត្តនឹងការឲ្យពរទេ សូមឲ្យការជូនពរស្ថិតនៅឆ្ងាយពីវា! វាបានប្រដាប់ខ្លួនដោយការជេរប្រទេច ដូចជាពាក់អាវ សូមឲ្យការជេប្រទេចនោះ ចូលទៅក្នុងខ្លួនវាដូចជាទឹក ហើយចូលទៅក្នុងឆ្អឹងវាដូចជាប្រេង!
ត្រូវឲ្យពាក្យរបស់អ្នក មែនគឺមែន ទេគឺទេ សេចក្តីណាដែលលើសពីនេះ សុទ្ធតែមកពីអាកំណាចទាំងអស់»។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបង្កឲ្យមានការបាក់បែក ហើយរវាតចិត្ត ទាស់នឹងសេចក្តីបង្រៀនដែលអ្នករាល់គ្នាបានទទួល នោះត្រូវបែរចេញពីអ្នកទាំងនោះទៅ។ ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។
ព្រះយេហូវ៉ានឹងកាត់អស់ទាំងបបូរមាត់ បញ្ចើចបញ្ចើចេញ ព្រមទាំងអណ្ដាតដែលអួតអាងយ៉ាងសម្បើម ជាអស់អ្នកដែលពោលថា «ដោយសារអណ្ដាតរបស់យើង យើងនឹងឈ្នះ បបូរមាត់របស់យើង ស្រេចលើយើង តើអ្នកណាជាចៅហ្វាយលើយើង?»
ឯមនុស្សចោលម្សៀត ជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺជាមនុស្សដែលប្រើមាត់ពោលពាក្យវៀច ជាអ្នកដែលមិចភ្នែក ហើយធ្វើជាទីសម្គាល់ ដោយជើង និងដៃ ជាអ្នកដែលមានសេចក្ដីវៀចនៅក្នុងចិត្ត ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច ព្រមទាំងសាបព្រោះការទាស់ទែងគ្នា។ ដូច្នេះ សេចក្ដីអន្តរាយរបស់វា និងលោមកភ្លាមមួយរំពេចក្នុងពេលបន្ទាន់នោះ វានឹងត្រូវបាក់បែកឥតមានអ្វីជួយផង។
ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់រងទុក្ខ ដោយព្រោះសម្លាប់គេ លួចគេ ធ្វើការអាក្រក់ ឬចូលដៃក្នុងរឿងរបស់អ្នកដទៃឡើយ។
មាត់គេពេញដោយពាក្យជេរប្រមាថ ពាក្យបោកបញ្ឆោត និងពាក្យកំណាច នៅក្រោមអណ្ដាតគេមានពាក្យអពមង្គល និងទុច្ចរិត។
ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ តែមាត់មនុស្សអាក្រក់បង្ហូរចេញ ជាសេចក្ដីអាក្រក់វិញ។
ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្ដាតភូតភរ នោះជាចំហាយទឹកដែលផាត់ទៅមក និងជាអន្ទាក់នៃសេចក្ដីស្លាប់។
សូមកុំទាញទូលបង្គំចេញជាមួយមនុស្សពាល ឬជាមួយពួកអ្នកដែលប្រព្រឹត្តអាក្រក់ ជាអ្នកដែលពោលពាក្យ ដោយមេត្រីនឹងអ្នកជិតខាង តែមានគំនិតអាក្រក់នៅក្នុងចិត្តនោះឡើយ។
បងប្អូនអើយ កុំរអ៊ូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។
«ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
មនុស្សមានប្រាជ្ញា តែងប្រមូលចំណេះទុក តែឯងមាត់របស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីហិនវិនាសដែលនៅបង្កើយវិញ។
ពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន? ដ្បិតមាត់តែងនិយាយចេញពីសេចក្តីបរិបូរដែលមាននៅក្នុងចិត្ត។
ដូច្នេះ ឱមនុស្សអើយ ទោះបីអ្នកជាអ្នកណាក៏ដោយ ពេលអ្នកថ្កោលទោសគេ អ្នកមិនអាចដោះសាបានឡើយ ដ្បិតពេលអ្នកថ្កោលទោសគេ នោះអ្នកកាត់ទោសខ្លួនឯង ព្រោះខ្លួនអ្នកផ្ទាល់ដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគេដែរ។
ប៉ុន្តែ ប្រាជ្ញាដែលមកពីស្ថានលើ ដំបូងបង្អស់គឺបរិសុទ្ធ បន្ទាប់មក មានចិត្តសន្តិភាព សុភាពរាបសា មានអធ្យាស្រ័យ មានពេញដោយចិត្តមេត្តាករុណា និងផលល្អ ឥតរើសមុខ ឥតពុតមាយា។ អស់អ្នកដែលផ្សះផ្សាគេ តែងសាបព្រោះសន្តិភាព ហើយគេច្រូតបានផលជាសេចក្ដីសុចរិត។
ខ្យល់ខាងជើងរមែងនាំភ្លៀងមក ហើយអណ្ដាតដែលនិយាយដើមគេ ក៏នាំឲ្យគេមានមុខមួម៉ៅដូច្នោះដែរ។
មើល៍! គេឈឺនឹងសម្រាលអំពើទុច្ចរិតរបស់គេ ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់ ហើយសម្រាលចេញជាសេចក្ដីភូតភរ។ គេបានជីកធ្វើរណ្តៅ ហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ ដែលគេធ្វើនោះ អំពើអាក្រក់របស់គេ នឹងត្រឡប់មកលើក្បាលគេវិញ ហើយអំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើក្រយៅក្បាលគេវិញដែរ។
មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។
កុំបើកមាត់ឯងបណ្ដាលឲ្យរូបសាច់ឯងធ្វើបាបឡើយ ក៏កុំឲ្យពោលនៅមុខទេវតាថា នេះជាការច្រឡំទេ តើចង់ឲ្យព្រះមានសេចក្ដីក្រោធ ដោយសំឡេងឯង ហើយបំផ្លាញការនៃដៃឯងធ្វើឬ?
តែព្រះអង្គមានព្រះបន្ទូលតបថា៖ «ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាម»។
ប៉ុន្តែ ព្រះនឹងបំផ្លាញអ្នករហូតតទៅ ព្រះអង្គនឹងចាប់យកអ្នកទៅ ហើយកន្ត្រាក់អ្នកចេញពីជំរំ ព្រះអង្គនឹងដកអ្នកចេញពីទឹកដី របស់មនុស្សរស់នេះ។ –បង្អង់
អ្នកណាដែលមើលងាយ ចំពោះអ្នកជិតខាងខ្លួន នោះឥតមានប្រាជ្ញាទេ តែអ្នកណាមានយោបល់ រមែងនៅស្ងៀមវិញ។
ដូចជាមនុស្សឆ្កួតដែលបោះអង្កត់ឧស កំពុងឆេះចោល និងព្រួញផង ហើយត្រូវស្លាប់ មនុស្សដែលបញ្ឆោតអ្នកជិតខាង រួចពោលថា «ខ្ញុំគ្រាន់តែធ្វើលេងទេតើ»
ឯអស់អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះអត់ទោសឲ្យមិនបានឡើយ។
ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន ឥតប្រែប្រួលឡើយ ទោះជាត្រូវខាតបង់ក៏ដោយ។