Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទីតុស 3:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រ‌កែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ទាំង​បង្ហាញ​ចិត្ត​សុភាព​គ្រប់​យ៉ាង​ចំពោះ​មនុស្ស​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 កុំឲ្យ​មួលបង្កាច់​អ្នកណា កុំឲ្យឈ្លោះប្រកែក ត្រូវឲ្យ​មានចិត្តសប្បុរស ឲ្យ​សម្ដែង​សេចក្ដីសុភាពរាបសា​ទាំងស្រុង​ដល់​មនុស្ស​ទាំងអស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 មិន​ត្រូវ​និយាយ​បង្ខូច​អ្នកណា​ម្នាក់​ ឬ​រក​រឿង​ឈ្លោះ​ប្រកែក​ឡើយ​ ត្រូវ​មាន​ចិត្ត​ស្លូតបូត​ ទាំង​បង្ហាញ​ចិត្ដ​សុភាព​គ្រប់​បែប​យ៉ាង​ដល់​មនុស្ស​ទាំង​អស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 កុំ​ឲ្យ​គេ​និយាយ​អាក្រក់​ពី​នរណា កុំ​ឲ្យ​គេ​បង្ក​រឿង តែ​ឲ្យ​គេ​មាន​ចិត្ត​សប្បុរស និង​បង្ហាញ​ចិត្ត​ស្លូត​បូត​គ្រប់​យ៉ាង ចំពោះ​មនុស្ស​ទាំង​អស់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រកែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ទាំង​សំដែង​សេចក្ដី​សុភាព​គ្រប់​យ៉ាង ដល់​មនុស្ស​ទាំង​អស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 កុំ​ឲ្យ​គេ​និយាយ​អាក្រក់​ពី​នរ​ណា កុំ​ឲ្យ​គេ​បង្ក​រឿង តែ​ឲ្យ​គេ​មាន​ចិត្ដ​សប្បុរស និង​បង្ហាញ​ចិត្ដ​ស្លូត​បូត គ្រប់​យ៉ាង ចំពោះ​មនុស្ស​ទាំង​អស់​វិញ។

សូមមើលជំពូក ចម្លង




ទីតុស 3:2
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ប្រទាន​ខែល​នៃ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​មក​ទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ព្រះ‌អង្គ បាន​លើក​ទូល‌បង្គំ​ឡើង​ជា​ធំ។


សូម​កុំ​ឲ្យ​មនុស្ស​ដែល​មួល​បង្កាច់​គេ តាំង​នៅ​ជាប់​លើ​ផែន​ដី​ឡើយ សូម​ឲ្យ​សេចក្ដី​អាក្រក់​ដេញ​តាម មនុស្ស​ឃោរ‌ឃៅ​យ៉ាង​លឿន​ទៅ!


អ្នក​ណា​ដែល​មាន​ចិត្ត​ក្រោធ​ខ្លាំង នោះ​នឹង​ត្រូវ​ទទួល​ទោស ដ្បិត​បើ​អ្នក​ជួយ​គេ​ឲ្យ​រួច នោះ​អ្នក​នឹង​ត្រូវ​ជួយ​ត​ទៅ​ទៀត។


ស៊ូ​នៅ​ក្នុង​ទី​កៀន​មួយ​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា‌មួយ​ស្ត្រី ដែល​ចេះ​តែ​រក​រឿង។


និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង‌ប្អូន​មួយ​ដែរ។


ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។


ចូរ​យក​នឹម របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព។


លោក​ប៉ុល​ឆ្លើយ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សម្តេច​សង្ឃ​ទេ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "មិន​ត្រូវ​និយាយ​អាក្រក់ពី​អ្នក​ដឹកនាំ​ប្រជាជន​របស់​អ្នក​ឡើយ" »។


ពួក​ចោរ ពួក​លោភ​លន់ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​បោក​ប្រាស់ នោះ​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ។


ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ជាប់​ជំពាក់​ដល់​មនុស្ស​ទាំង‌អស់​ក៏​ដោយ គង់​តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​អ្នក​បម្រើ​ដល់​មនុស្ស​ទាំង‌អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។


ខ្ញុំ ប៉ុល ដែល​គេ​និយាយ​ថា កាល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ មាន​សេចក្តី​ក្លា‌ហាន​ចំពោះ​អ្នក​រាល់​គ្នា ខ្ញុំ​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​សុភាព និង​ចិត្ត​ស្លូត​បូត​របស់​ព្រះ‌គ្រីស្ទ


ដ្បិត​ខ្ញុំ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ឃើញ​អ្នក​រាល់​គ្នា ដូច​ដែល​ខ្ញុំ​ចង់​ឃើញ ហើយក្រែង​លោ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ ដូច​ដែល​អ្នក​រាល់​គ្នា​ចង់​ឃើញ​នោះ​ដែរ។ ខ្ញុំ​ខ្លាច​ក្រែង​លោ​មាន​ការ​ឈ្លោះ​ប្រកែក ការ​ច្រ‌ណែន កំ‌ហឹង ប្រ‌ណាំង​ប្រ‌ជែង បរិ‌ហារ​កេរ្ដិ៍​គ្នា និយាយ​ដើម​គ្នា អួត​បំ​ប៉ោង និង​វឹក‌វរ។


រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់


បង‌ប្អូន​អើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​គេ​ទាន់​ពេល​កំពុង​ប្រព្រឹត្ត​អ្វី​មួយ​ខុស អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព។ ចូរ​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។


ដូច្នេះ ពេល​យើង​មាន​ឱកាស យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ពិសេសេ ដល់​បង‌ប្អូន​រួម​ជំនឿ។


ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត‌បូត​គ្រប់​ជំពូក ទាំង​អត់‌ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់


ចូរ​ដក​អស់​ទាំង​សេចក្តី​ជូរ​ចត់ ចិត្ត​ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ


ចូរ​សម្តែង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​សេចក្ដី​សម្លូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។


ទោះ​បើ​យើង​មាន​សិទ្ធិ​អាច​បង្គាប់ ក្នុង​នាម​ជា​សាវក​របស់​ព្រះ‌គ្រីស្ទ​ក៏​ដោយ តែ​យើង​បាន​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ស្លូត‌បូត ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ។


ឯ​ប្រពន្ធ​របស់​គេ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​ដើម​គេ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។


មិន​ចំណូល​ស្រា មាន​ចិត្ត​ស្លូត‌បូត មិន​ចេះ​រក​រឿង​ហេតុ មិន​ឈ្លោះ​ប្រកែក មិន​ស្រឡាញ់​ប្រាក់។


ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។


បង‌ប្អូន​អើយ កុំ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ អ្នក​ណា​និយាយ​មួល​បង្កាច់​គ្នា ហើយ​ថ្កោល​ទោស​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ក៏​និយាយ​មួល​បង្កាច់​ក្រឹត្យ​វិន័យ ហើយ​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​ដែរ តែ​បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ អ្នក​មិន​មែន​កាន់​តាម​ក្រឹត្យ‌វិន័យ​ទេ គឺឈ្មោះ​ថា​ជា​អ្នក​ថ្កោល​ទោស​វិញ។


ដូច្នេះ ចូរ​លះ​បង់​អស់​ទាំង​ការ​អាក្រក់ កិច្ច‌កល ពុត​ត្បុត ចិត្ត​ច្រណែន និង​ពាក្យ​និយាយ​ដើម​គេ​ទាំង​ប៉ុន្មាន​ចេញ​ទៅ។


ដ្បិត «អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ល្អ អ្នក​នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ចេញ​ពី​សេចក្តី​អាក្រក់ ហើយ​ទប់​បបូរ​មាត់ កុំ​និយាយ​ពាក្យ​បោក​បញ្ឆោត។


ជា​ទី​បញ្ចប់ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​មួយ មាន​ចិត្ត​អាណិត‌អាសូរ មាន​ចិត្ត​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព។


ពួក​គេ​ងឿង​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​ចូល​រួម​នៅ​ក្នុង​អំពើ​ខូច​អាក្រក់​ដ៏​ហូរ​ហៀរ​ជា​មួយ​ពួក​គេ ហើយ​គេ​ក៏​ប្រមាថ​អ្នក​រាល់​គ្នា។


ជា​ពិសេស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក តាម​សេចក្ដី​ប៉ង​ប្រាថ្នាខាង​សាច់​ឈាម ហើយ​មើល​ងាយ​សិទ្ធិ​អំណាច។ ពួក​គេ​ព្រហើន មាន​ក្បាល​រឹង មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ពួក​អ្នក​ដែល​ប្រកប​ដោយ​សេរីល្អ​ឡើយ


ប៉ុន្តែ អ្នក​ទាំង​នោះ​ហ៊ាន​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​មិន​យល់ ហើយ​បំផ្លាញ​ខ្លួន​គេ​ដោយ​សេចក្តី​ទាំង​នោះ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​គ្មាន​វិចារណ​ញ្ញាណ។


អ្នក​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ ពួក​គេ​រវើ‌រវាយ ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក គេ​បដិសេធ​សិទ្ធិ​អំណាច ហើយ​ជេរ​ប្រមាថ​ពួក​ដែល​មាន​សិរីល្អ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម