ទំនុកតម្កើង 28:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 សូមកុំទាញទូលបង្គំចេញជាមួយមនុស្សពាល ឬជាមួយពួកអ្នកដែលប្រព្រឹត្តអាក្រក់ ជាអ្នកដែលពោលពាក្យ ដោយមេត្រីនឹងអ្នកជិតខាង តែមានគំនិតអាក្រក់នៅក្នុងចិត្តនោះឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 សូមកុំអូសទូលបង្គំទៅជាមួយពួកមនុស្សអាក្រក់ ឬជាមួយពួកប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺពួកដែលនិយាយសេចក្ដីសុខសាន្តជាមួយអ្នកជិតខាងរបស់ខ្លួន ប៉ុន្តែមានគំនិតអាក្រក់ក្នុងចិត្តវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 សូមកុំឲ្យទូលបង្គំត្រូវវិនាសបាត់ទៅ ដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិត ដែលនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងខ្លួននោះឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 សូមកុំទាញទូលបង្គំទៅជាមួយនឹងមនុស្សអាក្រក់ ឬជាមួយនឹងមនុស្សដែលប្រព្រឹត្តការទុច្ចរិត ជាអ្នកដែលពោលពាក្យដោយមេត្រីនឹងអ្នកជិតខាង តែមានគំនិតកាចអាក្រក់នៅក្នុងចិត្តវិញ នោះឡើយ សូមមើលជំពូកអាល់គីតាប3 សូមកុំឲ្យខ្ញុំត្រូវវិនាសបាត់ទៅ ដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិត ដែលនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងខ្លួននោះឡើយ។ សូមមើលជំពូក |