កូឡុស 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 តែឥឡូវនេះ អ្នករាល់គ្នាត្រូវលះបង់អំពើទាំងអស់នោះចោល គឺកំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ និងពាក្យអពមង្គលចេញពីមាត់អ្នករាល់គ្នាទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាត្រូវដោះសេចក្ដីទាំងអស់នោះចេញ គឺកំហឹង សេចក្ដីក្ដៅក្រហាយ គំនិតព្យាបាទ ការមួលបង្កាច់ និងពាក្យស្មោកគ្រោកពីមាត់របស់អ្នករាល់គ្នា។ សូមមើលជំពូកKhmer Christian Bible8 ប៉ុន្ដែឥឡូវនេះ ចូរអ្នករាល់គ្នាលះបង់អំពើទាំងអស់នោះចោលទៅ គឺចិត្ដក្ដៅក្រហាយ កំហឹង សេចក្ដីអាក្រក់ ការជេរប្រមាថ និងពាក្យមិនសមរម្យចេញពីមាត់របស់អ្នករាល់គ្នា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 តែឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្ដីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ នឹងពាក្យអព្វមង្គល ចេញពីមាត់ចោលទៅ សូមមើលជំពូកអាល់គីតាប8 តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹង ចិត្ដក្ដៅក្រហាយ ចិត្ដអាក្រក់ ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។ សូមមើលជំពូក |
ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញអ្នករាល់គ្នា ដូចដែលខ្ញុំចង់ឃើញ ហើយក្រែងលោអ្នករាល់គ្នាមិនឃើញខ្ញុំ ដូចដែលអ្នករាល់គ្នាចង់ឃើញនោះដែរ។ ខ្ញុំខ្លាចក្រែងលោមានការឈ្លោះប្រកែក ការច្រណែន កំហឹង ប្រណាំងប្រជែង បរិហារកេរ្ដិ៍គ្នា និយាយដើមគ្នា អួតបំប៉ោង និងវឹកវរ។