Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 23:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កុំ​ផ្សព្វ​ផ្សាយ​រឿង​ក្លែង‌ក្លាយ កុំ​ចូល​ដៃ​ជា‌មួយ​មនុស្ស​អាក្រក់ ដើម្បី​ធ្វើ​ជា​បន្ទាល់​ទុច្ចរិត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កុំ​ផ្សព្វ​ផ្សាយ​រឿង​មិន​ពិត ហើយ​ក៏​កុំ​ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដើម្បី​ជួយ​មនុស្ស​អាក្រក់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កុំ​ឲ្យ​បង្កើត​រឿង​ក្លែង‌ក្លាយ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ចូល​ដៃ​នឹង​មនុស្ស​អាក្រក់ ដើម្បី​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ទុច្ចរិត​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កុំ​ផ្សព្វ​ផ្សាយ​រឿង​មិន​ពិត ហើយ​ក៏​កុំ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ ដើម្បី​ជួយ​មនុស្ស​អាក្រក់​ដែរ។

សូមមើលជំពូក ចម្លង




និក្ខមនំ 23:1
40 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ជម្រាប​ប្ដី​តាម​ពាក្យ​ដដែល​នោះ​ថា៖ «អា​បាវ​សាសន៍​ហេព្រើរ​ដែល​បង​បាន​នាំ​មក​នោះ វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ


ស្តេច​សួរ​ថា៖ «តើ​រាជ​បុត្រ​របស់​ចៅ‌ហ្វាយ​ឯង​នៅ​ឯ​ណា?» ស៊ីបា​ទូល​ថា៖ «លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ដ្បិត​លោក​គិត​ថា "នៅ​ថ្ងៃ​នេះ ពួក​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ប្រគល់​រាជ្យ​របស់​បិតា​មក​យើង​វិញ"»។


តែ​វា​បាន​ទូល​បង្កាច់​ទូល‌បង្គំ ជា​បាវ​បម្រើ នៅ​ចំពោះ​ទ្រង់​វិញ ឯ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដូច្នេះ សូម​ទ្រង់​សម្រេច​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ចុះ។


៙ អ្នក​ណា​ដែល​មួល​បង្កាច់ អ្នក​ជិត​ខាង​ខ្លួន​ដោយ​សម្ងាត់ ទូល‌បង្គំ​នឹង​បំផ្លាញ​ចេញ។ ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃ ទូល‌បង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ។


៙ ឱ​អណ្ដាត​បាក​បញ្ឆោត​អើយ តើ​ត្រូវ​ឲ្យ​អ្វី​ដល់​ឯង? ហើយ​តើ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដល់​ឯង?


ជា​អ្នក​ដែល​មិន​និយាយ​មួល​បង្កាច់​ដោយ​អណ្ដាត ហើយ​មិន​ធ្វើ​អាក្រក់​ដល់​មិត្ត​សម្លាញ់ ក៏​មិន​ហែក​កេរ្តិ៍​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ។


សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​តាម​បំណង​ចិត្ត បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​ក្លាយ បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយ​គេ​ដក​ដង្ហើម​ចេញ​ជាពាក្យ​ឃោរ‌ឃៅ។


មាន​សាក្សី​ក្លែង​ក្លាយ​លើក​គ្នា​ឡើង គេ​ចោទ​សួរ​ពី​រឿង​ហេតុ​ដែល​ទូល‌បង្គំ​មិន​ដឹង។


កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន។


ត្រូវ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស និង​មនុស្ស​សុចរិត នោះ​កុំ​សម្លាប់​គេ​ឡើយ ដ្បិត​មនុស្ស​អាក្រក់ នោះ​យើង​មិន​ដែល​រាប់​ជា​សុចរិត​ទេ។


អ្នក​ណា​ដែល​លាក់​សេចក្ដី​សម្អប់​ទុក នោះ​គឺ​ជា​អ្នក​មាន​បបូរ​មាត់​កុហក ហើយ​អ្នក​ណា​ដែល​និយាយ​ដើម​គេ នោះ​ជា​មនុស្ស​ល្ងី‌ល្ងើ។


អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សម្ដែង​ចេញ​នូវ​សេចក្ដី​សុចរិត តែ​សាក្សី​ក្លែង‌ក្លាយ នោះ​សម្ដែង​សេចក្ដី​កំភូត​វិញ។


សាក្សី​ស្មោះ​ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ តែង​តែ​ពោល​ពាក្យ​ភូត​ភរ​វិញ។


មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់ ហើយ​មនុស្ស​ភូត​ភរ​ក៏​ផ្ទៀង​ត្រចៀក ស្តាប់​អណ្ដាត​កាច។


សាក្សី​កោង‌កាច​គេ​ចំអក​មើល​ងាយ ចំពោះ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់ ក៏​ត្របាក់​លេប​អំពើ​ទុច្ចរិត​ដែរ។


សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក ក៏​គេច​មិន​រួច​ដែរ។


សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។


សាក្សី​ក្លែង​ក្លាយ​នឹង​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​បាន​ឮ​ច្បាស់ នោះ​នឹង​ធ្វើ​ទី​បន្ទាល់​ជាប់​នៅ​ជា​ដរាប។


កុំ​ឲ្យ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​ជិត​ខាង ដោយ​ឥត​ហេតុ​ឡើយ ក៏​កុំ​ឲ្យ​បញ្ឆោត​ដោយ​បបូរ​មាត់​ឯង​ដែរ។


អ្នក​ណា​ដែល​ធ្វើ​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន នោះ​ធៀប​ដូច​ជា​ញញួរ ដាវ និង​ព្រួញ​យ៉ាង​មុត។


ខ្យល់​ខាង​ជើង​រមែង​នាំ​ភ្លៀង​មក ហើយ​អណ្ដាត​ដែល​និយាយ​ដើម​គេ ក៏​នាំ​ឲ្យ​គេ​មាន​មុខ​មួ‌ម៉ៅ​ដូច្នោះ​ដែរ។


និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង‌ប្អូន​មួយ​ដែរ។


ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ព័ទ្ធ​ជុំ‌វិញ អស់​ទាំង​សម្លាញ់​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ គេ​ជា​ពួក​អ្នក​ដែល​ចាំ​មើល​តែ​ទូល‌បង្គំ​ដួល​ដែរ គេ​ថា ចូរបរិហារ​ចុះ នោះ​យើង​នឹង​បរិហារ​ដែរ ប្រហែល​ជា​យើង​នឹង​បញ្ចុះ​បញ្ចូល​វា​បាន​ទេ​ដឹង ដូច្នេះ យើង​នឹង​ឈ្នះ​វា​បាន នោះ​យើង​នឹង​សង‌សឹក​នឹង​វា។


អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច ឬ​ប្រព្រឹត្ត​ឆបោក ឬ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ


មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​អ្នក​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ជីវិត អ្នក​ជិត​ខាង​អ្នក​ដែរ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


គាត់​ទូល​សួរ​ថា៖ «តើ​បទ‌បញ្ជា​ណា​ខ្លះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច កុំ​ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ


ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា៖ «មើល៍! ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ចែក​ទ្រព្យ​ទូល‌បង្គំ​ពាក់​កណ្តាល ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូល‌បង្គំ​បាន​បំបាត់​អ្វី​ដល់​អ្នក​ណា នោះ​ទូល‌បង្គំ​នឹង​សង​គេ​មួយ​ជា​បួន​វិញ»។


ពួក​ទាហាន​ក៏​សួរ​លោក​ដែរ​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?» លោក​ឆ្លើយ​ទៅ​គេ​ថា៖ «កុំ​គំរាម​កំហែង ឬ​មួល​បង្កាច់​អ្នក​ណា​ម្នាក់​ដើម្បី​ប្រាក់​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ចុះ»។


«តើ​ក្រឹត្យ‌វិន័យ​របស់​យើង កាត់​ទោស​មនុស្ស​មុន​ពេល​ឮ​ចម្លើយ​ពី​អ្នក​នោះ ហើយ​មិន​បាន​ដឹង​ពី​អ្វី​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ជា​យ៉ាង​ណា​សិន​ទេ​ឬ?»


ហើយ​ហេតុ​អ្វី​ក៏​មិន​និយាយ​ថា ចូរ​យើង​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​និយាយ​បង្កាច់​យើង ថា​យើង​និយាយ​ដូច្នោះ? គេ​និយាយ​បង្កាច់​ដូច្នោះ សម​នឹង​ទទួល​ទោស​ហើយ។


ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​ភូត​ភរ​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន​វិញ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។


កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​អ្នក​ជិត​ខាង​របស់​អ្នក។


ជា​មនុស្ស​គ្មាន​ចិត្ត គ្មាន​អធ្យា‌ស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ ស្អប់​អំពើ​ល្អ


ប៉ុន្តែ ត្រូវ​ឆ្លើយ​ដោយ​សុភាព និង​គោរព ព្រម​ទាំង​មាន​មន‌សិការ​ជ្រះ​ថ្លា ដើម្បី​កាល​ណា​គេ​មួល​បង្កាច់​អ្នក​រាល់​គ្នា នោះ​អស់​អ្នក​ដែល​បង្ខូច​កិរិយា​ល្អ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ បែរ​ជា​ត្រូវ​ខ្មាស​វិញ។


បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ការ​សង្គ្រោះ ព្រះ‌ចេស្តា និង​រាជ្យ​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​អំណាច​របស់​ព្រះ‌គ្រីស្ទ​នៃ​ព្រះ‌អង្គ បាន​មក​ដល់​ហើយ ដ្បិត​អ្នក​ចោទ​ប្រកាន់​ពួក​បង‌ប្អូន​របស់​យើង ដែល​ចេះ​តែ​ចោទ​ពី​គេ​នៅ​ចំពោះ​ព្រះ​នៃ​យើង​ទាំង​យប់​ទាំង​ថ្ងៃ ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម