ជីវិតយើងម្នាក់ៗដូចជាដើរលើផ្លូវមួយ។ ពេលខ្លះផ្លូវនោះភ្លឺច្បាស់ល្អ តែពេលខ្លះទៀតវាងងឹតស្រពិចស្រពិល។
ក្នុងសៀវភៅសុភាសិត យើងឃើញពាក្យថា «ផ្លូវ» បានលើកឡើងជាងហុកសិបដង។ ពាក្យនេះមិនត្រឹមតែសំដៅលើផ្លូវដែលយើងដើរនោះទេ តែវាក៏សំដៅលើទិសដៅជីវិតរបស់យើងដែរ។ ស្ដេចសាឡូម៉ូនដ៏ឈ្លាសវៃបានដាស់តឿនថា «ចូរពិនិត្យមើលផ្លូវដែលជើងឯងដើរ ហើយផ្លូវទាំងអស់របស់ឯងត្រូវតែត្រង់» (សុភាសិត ៤:២៦)។ នៅទីនេះ យើងទទួលខុសត្រូវក្នុងការវាយតម្លៃ និងជ្រើសរើសផ្លូវត្រឹមត្រូវសម្រាប់ខ្លួនឯង។
ផ្លូវរបស់មនុស្សល្ងង់ និងផ្លូវរបស់មនុស្សប្រាជ្ញខុសគ្នាឆ្ងាយណាស់។ មនុស្សល្ងង់ដើរដូចជាឆ្លងកាត់របងបន្លាពេញដោយបន្លា ពោរពេញដោយឧបសគ្គ និងការលំបាក។ ផ្ទុយទៅវិញ មនុស្សប្រាជ្ញដើរលើផ្លូវរាបស្មើ គ្មានឧបសគ្គ ដោយមានស្នាមញញឹមជាប់នឹងបបូរមាត់ (សុភាសិត ១៥:១៩)។
គុណភាពនៃផ្លូវជីវិតរបស់យើងមិនមែនជារឿងចៃដន្យនោះទេ។ វាអាស្រ័យលើការសម្រេចចិត្ត និងអាកប្បកិរិយារបស់យើង។ ប្រសិនបើយើងវង្វេងចេញពីផ្លូវរបស់ព្រះ នោះគឺដោយសារតែយើងបានជ្រើសរើសធ្វើតាមចិត្តខ្លួនឯង ជាជាងការប្រគល់ជំហានរបស់យើងទៅព្រះ។ គម្ពីរបរិសុទ្ធព្រមានយើងថា «ចិត្តមនុស្សគិតគូរផ្លូវរបស់ខ្លួន តែព្រះយេហូវ៉ាទ្រង់ដឹកនាំជំហានរបស់គេ» (សុភាសិត ១៦:៩)។
ប្រសិនបើយើងមានអារម្មណ៍ថាខ្លួនកំពុងវង្វេងចេញពីផ្លូវរបស់ព្រះ វាមិនទាន់ហួសពេលទេក្នុងការកែតម្រូវទិសដៅ។ ចូរទទួលស្គាល់ការទទួលខុសត្រូវ និងទទួលយកផលវិបាកនៃការសម្រេចចិត្តរបស់ខ្លួន។ ឈប់ស្តីបន្ទោសអ្នកដទៃ ហើយទទួលយកថាព្រះនឹងសួរយើងអំពីទិសដៅនៃផ្លូវជីវិតរបស់យើង។
ចូរប្រគល់ផ្លូវជីវិតរបស់យើងទៅព្រះ ស្វែងរកប្រាជ្ញារបស់ទ្រង់ និងធ្វើតាមបញ្ញត្តិរបស់ទ្រង់។ ទោះបីជាយើងធ្លាប់បានធ្វើខុសក៏ដោយ សេចក្ដីស្រឡាញ់ និងព្រះគុណរបស់ព្រះនៅតែមានសម្រាប់ដឹកនាំយើងត្រឡប់ទៅផ្លូវត្រឹមត្រូវវិញ។ ដូចដែលអ្នកតែងទំនុកតម្កើងបាននិយាយថា «សូមទ្រង់ដឹកនាំជំហានទូលបង្គំតាមព្រះបន្ទូលរបស់ទ្រង់ ហើយកុំឲ្យអំពើទុច្ចរិតណាមួយមកគ្របសង្កត់ទូលបង្គំឡើយ» (ទំនុកដំកើង ១១៩:១៣៣)។
ដូច្នេះ ចូរចាំថាយើងទទួលខុសត្រូវចំពោះផ្លូវជីវិតរបស់យើង។ ចូរជ្រើសរើសដោយប្រាជ្ញា ហើយទុកចិត្តលើព្រះអង្គសង្គ្រោះឲ្យដឹកនាំជំហានរបស់យើងទៅរកជីវិតពេញលេញដែលទ្រង់បានរៀបចំសម្រាប់យើង។
ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មករកគង្វាល និងអ្នកថែរក្សាព្រលឹងអ្នករាល់គ្នាវិញហើយ។
យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។
គ្រប់គ្នាបានវង្វេងចេញ ហើយគេត្រឡប់ជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង ។
មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា នោះនឹងសម្រាកនៅក្នុងចំណោម មនុស្សស្លាប់ហើយ។
រាស្ត្ររបស់យើងជាហ្វូងចៀមដែលវង្វេងបាត់ ពួកគង្វាលរបស់គេបានបណ្ដាលឲ្យគេវង្វេងទៅ ក៏បានបំបែរគេចេញនៅលើភ្នំ គេបានដើរពីភ្នំធំ ចុះទៅដល់ភ្នំតូច ហើយបានភ្លេចក្រោលរបស់គេ។
«តើអ្នករាល់គ្នាយល់យ៉ាងណា? ប្រសិនបើបុរសម្នាក់មានចៀមមួយរយ ហើយចៀមមួយវងេ្វងបាត់ តើអ្នកនោះមិនទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគាត់រកចៀមនោះឃើញ គាត់មុខជាអរសប្បាយចំពោះចៀមនោះ លើសជាងឃើញចៀមកៅសិបប្រាំបួន ដែលមិនបានវង្វេងបាត់នោះទៅទៀត។ ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ក៏ដូច្នោះដែរ ទ្រង់មិនសព្វព្រះហឫទ័យឲ្យអ្នកណាម្នាក់ ក្នុងចំណាមអ្នកតូចតាចទាំងនេះ ត្រូវវិនាសបាត់បង់ឡើយ»។
«ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀមមួយរយ តែបាត់មួយ តើមិនទុកចៀមកៅសិបប្រាំបួនឲ្យនៅទីរហោស្ថាន រួចទៅតាមរកចៀមមួយដែលបាត់ ទាល់តែឃើញទេឬ? កាលរកឃើញហើយ នោះគាត់ក៏លើកចៀមដាក់លើស្មា ដោយអំណរ។ លុះពេលមកដល់ផ្ទះវិញ អ្នកនោះហៅមិត្តសម្លាញ់ និងពួកអ្នកជិតខាងរបស់ខ្លួនមក ប្រាប់ថា "ចូរអរសប្បាយជាមួយខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះខ្ញុំបានរកឃើញវិញហើយ"។ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្តីត្រេកអរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត ជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការប្រែចិត្ត»។
អ្នកណាដែលស្តាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីបន្ទោស នោះហៅថាវង្វេងវិញ។
ប៉ុន្តែ ពួកលេវីដែលបានឃ្លាតឆ្ងាយពីយើង ក្នុងកាលដែលពួកអ៊ីស្រាអែលវង្វេងចេញ គឺដែលគេបានលះចោលយើង ទៅតាមរូបព្រះទាំងប៉ុន្មានរបស់គេ គេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន។
ដ្បិតអស់អ្នកដែលបានភ្លឺម្តងមកហើយ ហើយបានភ្លក់អំណោយទានពីស្ថានសួគ៌ ក៏មានចំណែកជាមួយព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងបានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះ និងព្រះចេស្ដាទាំងឡាយនៃបរលោក ហើយបន្ទាប់មក ប្រសិនបើគេធ្លាក់ចេញពីជំនឿ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតបានឡើយ ព្រោះគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះសាជាថ្មី ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់មុខជាសាធារណៈទៀតផង។
ដីនោះនឹងទុកសម្រាប់ពួកសង្ឃ ជាកូនចៅសាដុក ដែលបានញែកជាបរិសុទ្ធ ហើយក៏រក្សាបញ្ញើរបស់យើង ឥតវង្វេងចេញ ក្នុងកាលដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេង ដូចជាពួកលេវីបានវង្វេងនោះឡើយ។
ព្រោះបើក្រោយពីគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកីយ៍នេះ ដោយសារការស្គាល់យេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើងហើយ តែបែរទៅជាជំពាក់ជំពិននឹងសេចក្ដីនេះម្ដងទៀត ហើយសេចក្ដីទាំងនោះបង្រ្កាបគេបាន នោះសណ្ឋានចុងក្រោយរបស់អ្នកនោះ នឹងក្លាយទៅអាក្រក់ជាងមុនទៅទៀត។ ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះល្អជាងដែលបានស្គាល់ រួចបែរចេញពីបទបញ្ជាបរិសុទ្ធ ដែលបានប្រគល់មកគេ។ ហេតុការណ៍កើតមានដល់គេ ដូចសេចក្ដីដែលសុភាសិតចែងទុកមកពិតមែន គឺថា «ឆ្កែបានត្រឡប់ទៅស៊ីកម្អួតរបស់វា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលក្នុងភក់វិញ»។
វេទនាដល់គេហើយ ដ្បិតគេបានងាកចេញពីយើង! អន្តរាយដល់គេហើយ ដ្បិតគេបានបះបោរប្រឆាំងនឹងយើង! ទោះបើយើងចង់លោះគេក៏ដោយ ក៏គេចេះតែនិយាយកុហកទាស់នឹងយើងដែរ។
ពីមុនទូលបង្គំបានវង្វេង ហើយក៏មានទុក្ខព្រួយ តែឥឡូវនេះ ទូលបង្គំប្រតិបត្តិតាម ព្រះបន្ទូលព្រះអង្គ។
ព្រមទាំងរក្សាជំនឿ និងមនសិការជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយជំនឿរបស់គេបានលិចលង់ទៅហើយ។ មកដល់ធីម៉ូថេ ជាកូនដ៏ពិតរបស់ខ្ញុំក្នុងជំនឿ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត ពីព្រះ ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅឲ្យអារក្សសាតាំង ដើម្បីឲ្យគេរៀនឈប់ប្រមាថព្រះទៀត។
ដូច្នេះ ចូរពិចារណាមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបរបស់ព្រះចុះ គឺទ្រង់ប្រិតប្រៀបចំពោះអស់អ្នកដែលដួល តែមានព្រះហឫទ័យសប្បុរសចំពោះអ្នក ដរាបណាអ្នកនៅជាប់នឹងសេចក្តីសប្បុរសរបស់ព្រះអង្គ ពុំនោះ អ្នកក៏នឹងត្រូវកាត់ចេញដែរ។
កុំឲ្យចិត្តឯងងាកទៅតាមផ្លូវ របស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ។
ហេតុនេះហើយបានជាយើងខឹងនឹងមនុស្សជំនាន់នោះ ហើយថា "ពួកគេចេះតែមានចិត្តវង្វេងជាដរាប គេមិនស្គាល់ផ្លូវរបស់យើងសោះ"។
គ្រានោះ មនុស្សជាច្រើននឹងឃ្លាតចេញពីជំនឿ គេនឹងក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក ក៏នឹងមានហោរាក្លែងក្លាយជាច្រើនលេចមក ហើយនាំឲ្យមនុស្សជាច្រើនវង្វេង ហើយដោយព្រោះអំពើទុច្ចរិតចម្រើនឡើងជាច្រើន សេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ។ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ចុងបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាគ្នាយើងមែន នោះនឹងបាននៅជាប់ជាមួយយើងហើយ។ ប៉ុន្ដែ ដែលគេបានចេញទៅ នោះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់គ្នាទេ។
គ្រប់គ្នាបានបែរចេញ ហើយទាំងអស់គ្នាត្រឡប់ជាឥតប្រយោជន៍ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តសប្បុរសឡើយ សូម្បីតែម្នាក់ក៏គ្មានផង» ។
បងប្អូនអើយ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានអ្នកណាម្នាក់វង្វេងចេញពីសេចក្តីពិត ហើយមានម្នាក់នាំអ្នកនោះឲ្យត្រឡប់មកវិញ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកន្លាតកាត់អស់ដែរ។ ត្រូវឲ្យអ្នកនោះដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យងាកចេញពីផ្លូវដែលគេវង្វេងនោះមកវិញ នោះឈ្មោះថា បានសង្គ្រោះព្រលឹងអ្នកនោះឲ្យរួចពីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្ត ។:៚
បងប្អូនអើយ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេទាន់ពេលកំពុងប្រព្រឹត្តអ្វីមួយខុស អ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរតម្រង់អ្នកនោះដោយចិត្តសុភាព។ ចូរប្រយ័ត្នខ្លួនឯងផង ក្រែងធ្លាក់ក្នុងការល្បួងដូចគេដែរ។
ប្រសិនបើអ្នកធ្វើឲ្យបងប្អូនអ្នកព្រួយចិត្តដោយព្រោះតែរឿងអាហារ នោះអ្នកមិនរស់នៅដោយសេចក្ដីស្រឡាញ់ទៀតទេ។ កុំធ្វើឲ្យអ្នកណាដែលព្រះគ្រីស្ទបានសុគតជំនួសត្រូវវិនាស ដោយសារតែអាហាររបស់អ្នកឲ្យសោះ
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអាក្រក់បែរចេញពីព្រះដ៏មានព្រះជន្មរស់។ ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ក្នុងកាលដែលនៅតែមានពាក្យថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។
ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ យើងនឹងមើលអស់ទាំងអំពើរាថយរបស់អ្នក ឲ្យបានជាឡើងវិញ»។ យើងខ្ញុំរាល់គ្នាមករកព្រះអង្គហើយ ដ្បិតព្រះអង្គជាព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា។
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
ចូរអ្នករាល់គ្នាពិចារណាមើលខ្លួនឯងទៅ តើអ្នករាល់គ្នាស្ថិតនៅក្នុងជំនឿមែនឬយ៉ាងណា។ ចូរល្បងមើលខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬ? ពិតមែន លើកលែងតែអ្នករាល់គ្នាធ្លាក់ចេញពីការល្បងលប៉ុណ្ណោះ!
អ្នកណាដែលមានចិត្តរសាយថយទៅ នោះនឹងបានឆ្អែតដោយផលនៃផ្លូវរបស់ខ្លួន តែមនុស្សល្អក៏នឹងបានស្កប់ស្កល់ ដោយផលនៃផ្លូវរបស់ខ្លួនដែរ។
ដ្បិតក្រោយពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ហើយយើងនៅតែប្រព្រឹត្តអំពើបាបដោយស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណានឹងលោះបាបយើងទៀតឡើយ
ដូច្នេះ អ្នកណាស្គាល់អំពើល្អដែលត្រូវធ្វើ តែមិនព្រមធ្វើ នោះរាប់ជាមានបាបដល់អ្នកនោះហើយ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។
ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។
៙ ឯខ្ញុំវិញ ខ្ញុំទូលថា «ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គហើយ»។
ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់ សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ។
រួចព្រះអង្គមានព្រះបន្ទូលទៅមនុស្សទាំងអស់ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ
ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រីស្ទក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ទាំងទុកតម្រាប់ឲ្យអ្នករាល់គ្នាដើរតាមលម្អានរបស់ព្រះអង្គ។
៙ ដ្បិតមើល៍ អស់អ្នកដែលនៅឆ្ងាយពីព្រះអង្គ នឹងត្រូវវិនាស ព្រះអង្គបំផ្លាញអស់អ្នកដែលផិតក្បត់ព្រះអង្គ។ រីឯទូលបង្គំវិញ ជាការប្រពៃណាស់ ដែលទូលបង្គំបាននៅជិតព្រះ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ា ជាទីជ្រកកោន ដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់ ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ។
ឯពួកអ្នកដែលប្រព្រឹត្តខុសខាងវិញ្ញាណ គេនឹងមានយោបល់ ហើយមនុស្សដែលរអ៊ូរទាំនឹងទទួលសេចក្ដីប្រៀនប្រដៅ។
ដ្បិតពីដើម យើងក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស និងវង្វេង ទាំងបម្រើសេចក្ដីប៉ងប្រាថ្នា សេចក្ដីស្រើបស្រាលគ្រប់បែបយ៉ាង ទាំងរស់នៅដោយចិត្តអាក្រក់ និងឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ?" ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា "យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ" »។
អ្នករាល់គ្នាបានរត់យ៉ាងល្អ តើអ្នកណារាំងរាអ្នករាល់គ្នាមិនឲ្យស្តាប់បង្គាប់សេចក្ដីពិតដូច្នេះ?
ដ្បិតនឹងមានគ្រាមួយមកដល់ ដែលមនុស្សមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្តរបស់គេ គេនឹងបែរត្រចៀកចេញពីសេចក្ដីពិត ហើយទៅស្ដាប់រឿងព្រេងវិញ។
ដ្បិតក្រោយពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ហើយយើងនៅតែប្រព្រឹត្តអំពើបាបដោយស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណានឹងលោះបាបយើងទៀតឡើយ គឺមានតែរង់ចាំការជំនុំជម្រះក៏គួរឲ្យភ័យខ្លាច និងភ្លើងដ៏សហ័ស ដែលនឹងឆាបឆេះពួកទាស់ទទឹងប៉ុណ្ណោះ។
ប៉ុន្ដែ អស់អ្នកដែលងាកទៅរក ផ្លូវវៀចវេររបស់ខ្លួនវិញ ព្រះយេហូវ៉ានឹងនាំគេចេញទៅ ជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអ៊ីស្រាអែល!
ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។
ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ។ ទីបំផុត គេនឹងត្រូវហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេទុកជាសិរីល្អ គេគិតតែពីអ្វីៗនៅផែនដីនេះប៉ុណ្ណោះ។
អ្នករាល់គ្នាមិនបានចម្រើនកម្លាំង ដល់សត្វណាដែលអន់កម្លាំង ហើយសត្វណាដែលឈឺ មិនបានមើលឲ្យជាទេ ណាដែលបាក់ជើង អ្នកមិនបានរុំអប ណាដែលត្រូវកម្ចាត់កម្ចាយ អ្នកមិនបាននាំមកវិញ ហើយណាដែលវង្វេង ក៏មិនបានស្វែងរកដែរ។ អ្នករាល់គ្នាបានគ្រប់គ្រងលើវា ដោយកម្លាំង ហើយតឹងរ៉ឹងវិញ។
តែមនុស្សសុចរិត បើគេបែរចេញពីអំពីសុចរិតរបស់ខ្លួនទៅប្រព្រឹត្តទុច្ចរិត ហើយធ្វើគ្រប់ការគួរស្អប់ខ្ពើម ដែលមនុស្សទុច្ចរិតតែងប្រព្រឹត្ត នោះតើនឹងរស់នៅឬ? អំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើ នោះនឹងគ្មាននឹកចាំពីបទណាមួយឡើយ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្ត ហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ។
មនុស្សអាក្រក់បានដាក់អន្ទាក់ ចាំចាប់ទូលបង្គំ ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។
ខ្ញុំអាចធ្វើបន្ទាល់បានថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ។
៙ អ្នកខ្លះអង្គុយនៅក្នុងទីងងឹត និងនៅក្នុងម្លប់នៃសេចក្ដីស្លាប់ ជាអ្នកទោសដែលជាប់ក្នុងសេចក្ដីវេទនា និងជាប់ច្រវាក់ ដ្បិតគេបានបះបោរប្រឆាំង នឹងព្រះបន្ទូលរបស់ព្រះ ហើយបានមើលងាយដំបូន្មាន របស់ព្រះដ៏ខ្ពស់បំផុត។
អ្នកណាដែលមិននៅជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។
អ្នករាល់គ្នាដែលចង់ពឹងលើក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត អ្នកបានផ្ដាច់ខ្លួនចេញពីព្រះគ្រីស្ទហើយ ក៏បានធ្លាក់ចេញពីព្រះគុណដែរ។
ជាអ្នកដែលបានឃ្លាតចេញពីសេចក្ដីពិត ដោយពោលថា ការរស់ឡើងវិញបានកើតឡើងរួចទៅហើយ ហើយគេកំពុងតែបង្វែរអ្នកខ្លះចេញពីជំនឿ។
ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។
គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។
អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុងមួយរំពេច ទាល់បើជួយផង។
ពូជដែលធ្លាក់លើថ្ម គឺអស់អ្នកដែលនៅពេលឮព្រះបន្ទូល នោះក៏ទទួលដោយអំណរ តែមិនចាក់ឫសសោះ គេជឿតែមួយភ្លែត ហើយនៅពេលមានការល្បងល គេក៏រសាយចិត្តទៅវិញ។
តើអ្នកណាអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបាន? តើទុក្ខលំបាក ឬសេចក្ដីវេទនា ការបៀតបៀន ការអត់ឃ្លាន ភាពអាក្រាត សេចក្តីអន្តរាយ ឬមួយដាវ? ដូចមានសេចក្តីចែងទុកមកថា៖ «ដោយព្រោះព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច គេរាប់យើងទុកដូចជាចៀមដែលត្រូវគេយកទៅសម្លាប់ »។ ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។ ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ប៉ុន្ដែ ដែលគ្រប់គ្នាជួបសេចក្ដីល្បួង នោះគឺដោយសារតែបំណងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមប៉ុណ្ណោះ រួចកាលណាបំណងប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាអំពើបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។
រីឯអ្នករាល់គ្នា ដែលពីដើមត្រូវឃ្លាតឆ្ងាយ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយសារអំពើអាក្រក់ ឥឡូវនេះ ព្រះអង្គបានផ្សះផ្សាក្នុងរូបសាច់ព្រះអង្គ ដោយបានទទួលសុគត ដើម្បីថ្វាយអ្នករាល់គ្នាជាតង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះព្រះអង្គ ប្រសិនបើអ្នករាល់គ្នាពិតជាបានចាក់គ្រឹះ ហើយមាំមួននៅក្នុងជំនឿ ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ។ ឯខ្ញុំ ប៉ុល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះ។
ហើយក្នុងចំណោមអ្នករាល់គ្នា នឹងមានអ្នកនិយាយបង្ខូច ដើម្បីទាក់ទាញពួកសិស្សឲ្យទៅតាមពួកគេ។
មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។ ព្រះទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស ដើម្បីរកមើលក្រែងមានអ្នកណាដែលមានប្រាជ្ញា គឺអ្នកដែលស្វែងរកព្រះ។ គេទាំងអស់គ្នាបានវង្វេងចេញ គេត្រឡប់ជាពុករលួយទាំងអស់គ្នា គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង ។
មើល៍ ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លី ដែលជួយសង្គ្រោះមិនបាននោះទេ ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្ដាលទីសាបសូន្យ។ យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំណាស់។ ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចម្រើនជាច្រើនឡើងនៅចំពោះព្រះអង្គ ចំណែកអំពើបាបរបស់យើងខ្ញុំ ក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំដែរ អំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ យើងខ្ញុំក៏ស្គាល់អំពើទុច្ចរិតរបស់យើងខ្ញុំហើយ គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក។ ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ ព្រះយេហូវ៉ាក៏ទតឃើញ ហើយយល់ឃើញថា នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។ ព្រះអង្គឃើញថា ឥតមានអ្នកណាមួយឡើយ ហើយក៏នឹកប្លែកពីការដែលឥតមានអ្នកណា សម្រាប់ជួយអង្វរជំនួសគេ ដូច្នេះ ព្រះពាហុរបស់ព្រះអង្គ បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គក៏គាំទ្រព្រះអង្គ។ ព្រះអង្គបានប្រដាប់អង្គដោយសេចក្ដីសុចរិត ទុកជាអាវក្រោះ ហើយសេចក្ដីសង្គ្រោះនៅលើព្រះសិរទុកជាមួកសឹក ព្រះពស្ត្រដោយសេចក្ដីសងសឹក និងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសាឃ្លុំអង្គ ព្រះអង្គនឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងព្រះអង្គ ហើយជាសំណងតបដល់ពួកខ្មាំងសត្រូវ ព្រះអង្គនឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រយ៉ាងនោះដែរ។ យ៉ាងនោះគេនឹងកោតខ្លាច ដល់ព្រះនាមនៃព្រះយេហូវ៉ាចាប់តាំងពីទិសខាងលិច ហើយដល់សិរីល្អនៃព្រះអង្គ ចាប់តាំងពីទិសខាងថ្ងៃរះ កាលណាខ្មាំងចូលមកដូចជាទឹកជន់ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងលើកទង់ជ័យឡើងទាស់នឹងវា។ គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ ហើយអំពើបាបរបស់អ្នករាល់គ្នា បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។
ដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ព្រះសោះ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតចោលម្សៀត និងទៅតាមការដែលមិនគួរគប្បីនឹងប្រព្រឹត្ត។
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តសង្វាតថែមទៀត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការដែលព្រះរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង ព្រោះបើអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ នោះអ្នករាល់គ្នានឹងមិនដែលជំពប់ដួលឡើយ។
ឱបងប្អូនអ្នកស្រុកកាឡាទីល្ងង់ខ្លៅអើយ! តើអ្នកណាបានធ្វើអំពើមកលើអ្នករាល់គ្នា? អ្នករាល់គ្នាបានទទួលសេចក្ដីបរិយាយយ៉ាងច្បាស់ អំពីព្រះយេស៊ូវគ្រីស្ទដែលត្រូវគេឆ្កាង នៅចំពោះភ្នែកអ្នករាល់គ្នាហើយ។
មនុស្សដែលសុចរិតជាអ្នកបង្ហាញផ្លូវ ដល់អ្នកជិតខាងខ្លួន តែផ្លូវរបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។
ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាបានស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់ ចូរអ្នករាល់គ្នាបែរមក ចូរបែរពីផ្លូវអាក្រក់របស់ខ្លួនចុះ។ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់?
តែឯពួកអ្នករំលង និងពួកមានបាប គេនឹងត្រូវបំផ្លាញជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ា គេនឹងត្រូវវិនាសទៅ។
អ្នករាល់គ្នាមិនដឹងទេឬ បើអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបម្រើ ហើយស្តាប់បង្គាប់ចៅហ្វាយណា នោះអ្នកជាបាវបម្រើរបស់ចៅហ្វាយដែលអ្នកស្តាប់តាមនោះឯង ទោះជាបាវបម្រើរបស់បាប ដែលនាំទៅរកសេចក្តីស្លាប់ ឬជាបាវបម្រើរបស់ការស្តាប់បង្គាប់ ដែលនាំឲ្យបានសុចរិតក្តី។
ហើយ «បើមនុស្សសុចរិតបានសង្រ្គោះទាំងពិបាកទៅហើយ តើមនុស្សទមិឡល្មើស និងមនុស្សបាប នោះនឹងទៅជាយ៉ាងណា?»
ចំណែកឯអ្នកបម្រើឥតប្រយោជន៍នេះ ចូរយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ"»។
ប៉ុន្ដែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្តពីរ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវរបស់ខ្លួន។
ដូច្នេះ អ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់យ៉ាងណា ចូររស់នៅក្នុងព្រះអង្គយ៉ាងនោះតទៅទៀតចុះ ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង។ ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ប៉ុន្ដែ ត្រូវដឹងដូច្នេះថា នៅថ្ងៃចុងក្រោយបង្អស់នឹងមានគ្រាលំបាក ឥឡូវនេះ អ្នកបានស្គាល់សេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយារបស់ខ្ញុំ បំណងចិត្ត ជំនឿ ការអត់ធ្មត់ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ក៏ឃើញការដែលគេបៀតបៀនខ្ញុំ និងទុក្ខលំបាកដែលបានកើតមានដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា គឺការបៀតបៀនដែលខ្ញុំស៊ូទ្រាំ តែព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតពីគ្រប់ទាំងអស់។ អស់អ្នកដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេរបៀតបៀនដូច្នេះឯង រីឯមនុស្សអាក្រក់ និងពួកបោកប្រាស់ គេចេះតែប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ ទាំងនាំមនុស្សឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ តែឯអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយបានជឿយ៉ាងមាំនោះចុះ ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។ ដ្បិតមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតអាង មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនមានចិត្តបរិសុទ្ធ ជាមនុស្សគ្មានចិត្ត គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ត មានចិត្តសាហាវ ស្អប់អំពើល្អ ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត មានចិត្តធំ ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ បដិសេធមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលបានមកពីការគោរពប្រតិបត្តិនោះឡើយ។ ចូរចៀសចេញពីមនុស្សប្រភេទនោះទៅ។
ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។
ទូលបង្គំឈឺចិត្តដោយព្រោះមនុស្សអាក្រក់ ជាអ្នកដែលបោះបង់ចោល ក្រឹត្យវិន័យរបស់ព្រះអង្គ។
មានផ្លូវមួយដែលមើលទៅ ដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។
ដ្បិតត្រូវតែមានបក្សពួកក្នុងចំណោមអ្នករាល់គ្នាដូច្នេះឯង ទើបដឹងថាអ្នកណាជាមនុស្សពិតត្រង់ក្នុងចំណោមអ្នករាល់គ្នា។
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស
ហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់ឲ្យរឹតតែខ្លាំងថែមទៀត ចំពោះសេចក្ដីដែលយើងបានឮ ក្រែងយើងរសាត់ចេញពីសេចក្ដីទាំងនេះបាត់ទៅ។
ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។ នេះហើយជាការដែលព្រះយេហូវ៉ាធ្វើ ជាការដ៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ។
ពីដើមក៏មានហោរាក្លែងក្លាយកើតឡើងក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ ដូចជាគ្រូក្លែងក្លាយដែលនឹងកើតមានក្នុងចំណោមអ្នករាល់គ្នាដែរ គេនឹងនាំលទ្ធិខុសឆ្គង ដែលនាំឲ្យវិនាសចូលមកដោយសម្ងាត់ គេបដិសេធមិនព្រមទទួលស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ គេនាំសេចក្ដីវិនាសយ៉ាងទាន់ហន់មកលើខ្លួនគេ។
តែអ្នកណាដែលបដិសេធមិនទទួលស្គាល់ខ្ញុំ នៅចំពោះមនុស្ស ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ»។
ដ្បិតបើព្រះមិនបានសំចៃទុកមែកពីកំណើតទៅហើយ នោះក្រែងព្រះអង្គមិនសំចៃទុកអ្នកដែរ។ ដូច្នេះ ចូរពិចារណាមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបរបស់ព្រះចុះ គឺទ្រង់ប្រិតប្រៀបចំពោះអស់អ្នកដែលដួល តែមានព្រះហឫទ័យសប្បុរសចំពោះអ្នក ដរាបណាអ្នកនៅជាប់នឹងសេចក្តីសប្បុរសរបស់ព្រះអង្គ ពុំនោះ អ្នកក៏នឹងត្រូវកាត់ចេញដែរ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរអ្នករាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់អ្នក នោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញអ្នកទេ។ ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់អ្នក ដែលអ្នករាល់គ្នាប្រព្រឹត្តនោះ ហើយឲ្យខ្លួនមានចិត្តថ្មី និងវិញ្ញាណថ្មីចុះ ដ្បិតឱពូជពង្សពួកអ៊ីស្រាអែលអើយ អ្នករាល់គ្នាចង់ស្លាប់ធ្វើអី? ព្រោះយើងឥតមានអំណរចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរអ្នករាល់គ្នាវិលមក ដើម្បីឲ្យបានរស់នៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
គេបានធ្វើឲ្យទូលបង្គំ ហៀបតែនឹងសូន្យបាត់ពីផែនដី ប៉ុន្តែ ទូលបង្គំមិនបានបោះបង់ចោល ព្រះឱវាទរបស់ព្រះអង្គឡើយ។
មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។
អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់អារក្ស ត្រូវបានបង្ហាញឲ្យឃើញច្បាស់ដោយសារសេចក្ដីនេះ គឺអ្នកណាដែលមិនប្រព្រឹត្តអំពើសុចរិត អ្នកនោះមិនមែនមកពីព្រះទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនមកពីព្រះដែរ។
ហេតុនេះ សូមកុំបោះបង់ចោលចិត្តជឿជាក់របស់អ្នករាល់គ្នា ដែលនឹងធ្វើឲ្យអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនោះឡើយ។ ដ្បិតអ្នករាល់គ្នាត្រូវមានចិត្តស៊ូទ្រាំ ដើម្បីកាលណាអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះរួចហើយ អ្នករាល់គ្នានឹងទទួលបានតាមព្រះបន្ទូលសន្យា។
បើកិច្ចការនោះត្រូវឆេះ អ្នកនោះនឹងត្រូវខាត តែខ្លួនអ្នកនោះនឹងបានរួចជីវិត ប៉ុន្តែ នឹងរួចដូចជាឆ្លងកាត់ភ្លើង។
ចូរអ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្តសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយ ហើយបានឮអំពីអ្នករាល់គ្នាក្តី នោះខ្ញុំនឹងដឹងថា អ្នករាល់គ្នាបានឈរមាំមួន ដោយមានចិត្តគំនិតតែមួយ ទាំងតតាំងជាមួយគ្នាដើម្បីជំនឿលើដំណឹងល្អ ហើយមិនញញើតពួកអ្នកប្រឆាំង ក្នុងប្រការណាឡើយ។ នេះជាភស្តុតាងដែលពួកគេត្រូវវិនាស ប៉ុន្តែ អ្នករាល់គ្នានឹងបានសង្រ្គោះវិញ ហើយការនេះមកពីព្រះ។
ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ ហើយផ្លូវទូលាយ នោះនាំទៅរកសេចក្តីវិនាស ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។
សូមរំដោះទូលបង្គំឲ្យរួចពីអស់អ្នក ដែលប្រព្រឹត្តអាក្រក់ ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្ស ដែលកម្ចាយឈាម។
តែឥឡូវនេះ ដែលអ្នកបានស្គាល់ព្រះហើយ ឬថា ព្រះបានស្គាល់អ្នករាល់គ្នាវិញប្រសើរជាង នោះម្ដេចបានជាអ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍ផ្សេងៗខាងបឋមសិក្សា ដែលខ្សោយ ហើយឥតបានការដូច្នេះ? តើអ្នករាល់គ្នាចង់នៅជាប់ជាបាវបម្រើដល់ការទាំងនោះទៀតឬ?
ទូលបង្គំមិនបានបែរចេញ ពីវិន័យរបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។
ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។
ដូច្នេះ ពួកស្ងួនភ្ងាអើយ អ្នករាល់គ្នាដឹងសេចក្ដីនេះជាមុនហើយ ចូរប្រយ័ត្នក្រែងពួកទទឹងច្បាប់នាំអ្នករាល់គ្នាឲ្យវង្វេងចេញ ហើយបាត់បង់សេចក្ដីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នា។
តើអ្នកជានរណាបានជាហ៊ានថ្កោលទោសអ្នកបម្រើរបស់គេដូច្នេះ? អ្នកនោះឈរឬដួលក្តី នោះស្រេចលើចៅហ្វាយរបស់គេទេតើ! ហើយគេនឹងឈរបាន ដ្បិតព្រះអម្ចាស់អាចធ្វើឲ្យគេឈរបាន។ ម្នាក់យល់ថា ថ្ងៃមួយល្អជាងថ្ងៃមួយ ម្នាក់ទៀតយល់ថា ថ្ងៃណាក៏ដូចថ្ងៃណា។ ចូរឲ្យគ្រប់គ្នាជឿប្រាកដក្នុងគំនិតរបស់ខ្លួនចុះ។
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «យប់នេះ អ្នករាល់គ្នានឹងរវាតចិត្ត ដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ"
មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ា ជាទីទុកចិត្ត ជាអ្នកដែលមិនបែរទៅរកមនុស្សអំនួត ឬទៅរកអស់អ្នកដែលវង្វេង ទៅតាមសេចក្ដីភូតភរ។
ដូច្នេះ ដល់ថ្ងៃដែលបាវបម្រើនោះមិនរង់ចាំ និងនៅវេលាណាដែលគាត់មិនដឹង នោះចៅហ្វាយនឹងមកដល់ ហើយលោកនឹងធ្វើទោសយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយពួកមនុស្សមិនជឿផង។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
កុំស្រឡាញ់លោកីយ៍ ឬអ្វីៗនៅក្នុងលោកីយ៍នេះឡើយ បើអ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។ លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។
អ្នកណាដែលគេចខ្លួនចេញពីអ្នកដទៃ អ្នកនោះគិតតែប្រយោជន៍ខ្លួនឯង អ្នកនោះមានចិត្តទាស់ប្រឆាំង នឹងអស់ទាំងយោបល់ដែលត្រឹមត្រូវ។
ដូច្នេះ អ្នកនឹងនិយាយថា «ព្រះបានកាច់មែកទាំងនោះចេញ ដើម្បីយកខ្ញុំមកបំបៅជំនួស!» ព្រះមិនបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គ ដែលទ្រង់ស្គាល់ជាមុននោះឡើយ។ តើអ្នករាល់គ្នាមិនជ្រាបសេចក្ដីដែលគម្ពីរថ្លែងពីលោកអេលីយ៉ា ពីដំណើរដែលលោកទូលអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? លោកទូលថា៖ ត្រូវហើយ ព្រះអង្គកាច់ចេញ ដោយព្រោះគេមិនជឿ ឯអ្នកវិញ នៅជាប់បានដោយសារតែអ្នកមានជំនឿប៉ុណ្ណោះ។ ដូច្នេះ មិនត្រូវឆ្មើងឆ្មៃឡើយ តែត្រូវកោតខ្លាចវិញ។
ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រីស្ទឆាប់យ៉ាងនេះ ហើយទៅតាមដំណឹងល្អមួយផ្សេង នេះមិនមែនមានន័យថា មានដំណឹងល្អណាមួយផ្សេងទៀតនោះទេ តែមានអ្នកខ្លះបំភាន់អ្នករាល់គ្នា ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទប៉ុណ្ណោះ។
ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
មនុស្សព្រហើនចំអកមើលងាយ ទូលបង្គំជាពន់ពេក ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះដែលបានរង្វាន់? ដូច្នេះ ចូររត់តាមរបៀបនោះដើម្បីឲ្យបានរង្វាន់ចុះ។ កីឡាករទាំងអស់សុទ្ធតែលត់ដំខ្លួនគ្រប់បែបយ៉ាង គេធ្វើដូច្នេះដើម្បីឲ្យបានទទួលភួងជ័យដែលនឹងពុករលួយ តែយើងវិញ យើងបានភួងជ័យដែលមិនចេះពុករលួយ។ ដូច្នេះ ខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនរត់ដោយឥតគោលដៅទេ ហើយខ្ញុំក៏មិនប្រដាល់ ដូចជាដាល់ខ្យល់នោះដែរ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
ទូលបង្គំបានពោលទាំងភ័យស្លន់ថា «ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្រ របស់ព្រះអង្គហើយ»។ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំ។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។
ប្រសិនបើយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបជាមួយព្រះអង្គ តែដើរក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
ត្រូវឲ្យអ្នកនោះដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យងាកចេញពីផ្លូវដែលគេវង្វេងនោះមកវិញ នោះឈ្មោះថា បានសង្គ្រោះព្រលឹងអ្នកនោះឲ្យរួចពីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្ត ។:៚
ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺដំបូងដល់សាសន៍យូដា និងដល់សាសន៍ក្រិកផង។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ព្រះនៃយើង គឺជាព្រះនៃការសង្គ្រោះ ហើយការរំដោះឲ្យរួចពីស្លាប់ ជារបស់ព្រះ គឺព្រះយេហូវ៉ា។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។ ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់! ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។ ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។ ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។ ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។ ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលចំពោះប្តីរបស់ខ្លួន ព្រោះជាការត្រឹមត្រូវនៅក្នុងព្រះអម្ចាស់។ ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ ចូរគិតពីអ្វីៗដែលនៅខាងលើ កុំគិតពីអ្វីៗដែលនៅផែនដីឡើយ
ចូរធ្វើដូចជាកូនដែលស្តាប់បង្គាប់ គឺមិនត្រូវត្រាប់តាមសេចក្តីប៉ងប្រាថ្នា ដែលពីដើមអ្នករាល់គ្នានៅល្ងង់នោះឡើយ ផ្ទុយទៅវិញ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់បរិសុទ្ធយ៉ាងណា ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់យ៉ាងនោះដែរ។ ដ្បិតមានចែងទុកមកថា៖ «អ្នករាល់គ្នាត្រូវបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ» ។
ប៉ុន្ដែ ខ្ញុំសូមជម្រាបថា ចូរដើរដោយព្រះវិញ្ញាណ មិនត្រូវបំពេញសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ ដ្បិតសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម តែងតែទាស់នឹងព្រះវិញ្ញាណ ហើយសេចក្ដីប៉ងប្រាថ្នារបស់ព្រះវិញ្ញាណ ក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ក៏រាំងរាអ្នករាល់គ្នាមិនឲ្យធ្វើការ ដែលអ្នករាល់គ្នាចង់ធ្វើទៅកើត។ ប៉ុន្ដែ ប្រសិនបើព្រះវិញ្ញាណដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រឹត្យវិន័យទៀតឡើយ។
ដ្បិតដោយមិនយល់សេចក្តីសុចរិតដែលមកពីព្រះ ហើយខំប្រឹងតាំងសេចក្តីសុចរិតដោយខ្លួនឯង នោះគេមិនបានចុះចូលតាមសេចក្តីសុចរិតរបស់ព្រះឡើយ។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
ដូច្នេះ សព្វថ្ងៃនេះក៏មានសំណល់មនុស្ស ដែលព្រះអង្គបានជ្រើសរើសដោយព្រះគុណដែរ។ ប៉ុន្តែ ប្រសិនបើព្រះអង្គជ្រើសរើសដោយសារព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្តទៀតឡើយ ពុំនោះទេ ព្រះគុណលែងជាព្រះគុណទៀតហើយ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។
៙ គេមិនបានបំផ្លាញប្រជាជនទាំងប៉ុន្មាន ដូចព្រះយេហូវ៉ាបានបង្គាប់ទេ តែគេបែរជាប្រព្រឹត្តច្របូកច្របល់ ជាមួយជាតិសាសន៍ដទៃ ហើយរៀនប្រព្រឹត្តដូចជាសាសន៍ ទាំងនោះទៅវិញ។
ចូរតស៊ូនឹងវា ដោយមានជំនឿមាំមួន ទាំងដឹងថា បងប្អូនរួមជំនឿរបស់អ្នករាល់គ្នា នៅក្នុងពិភពទាំងមូល ក៏កំពុងរងទុក្ខលំបាកដូចអ្នករាល់គ្នាដែរ។
ពេលអ្នកណាម្នាក់ជួបសេចក្ដីល្បួង មិនត្រូវពោលថា «ព្រះទ្រង់ល្បួងខ្ញុំ»ឡើយ ដ្បិតអំពើអាក្រក់ពុំអាចនឹងល្បួងព្រះបានឡើយ ហើយព្រះអង្គក៏មិនដែលល្បួងអ្នកណាដែរ។ ប៉ុន្ដែ ដែលគ្រប់គ្នាជួបសេចក្ដីល្បួង នោះគឺដោយសារតែបំណងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមប៉ុណ្ណោះ រួចកាលណាបំណងប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាអំពើបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។
ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។
ហើយដោយព្រោះអំពើទុច្ចរិតចម្រើនឡើងជាច្រើន សេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ។ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ចុងបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
ដ្បិតនៅក្នុងភ្នែកគេ គេបញ្ជោរខ្លួនឯងថា អំពើទុច្ចរិតរបស់គេ មិនអាចមានអ្នកណា ឃើញ ឬស្អប់ឡើយ។
សប្បាយហើយ អ្នកណាដែលមានចិត្ត កោតខ្លាចជានិច្ច តែអ្នកណាដែលតាំងចិត្តរឹងទទឹង នោះនឹងធ្លាក់ទៅក្នុងសេចក្ដីអន្តរាយវិញ។
ប៉ុន្ដែ បើអ្នកណាដែលគ្មានគុណសម្បត្តិទាំងនេះ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនឆ្ងាយទេ ទាំងភ្លេចថា ព្រះបានសម្អាតអំពើបាបរបស់ខ្លួនកាលពីដើមទៀតផង។
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។ មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។ ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងពិភពលោករួចទៅហើយ តែពេលមិនទាន់មានក្រឹត្យវិន័យ បាបមិនទាន់រាប់ជាមានទោសទេ។ ប៉ុន្តែ ចាប់តាំងពីលោកអ័ដាម រហូតមកដល់លោកម៉ូសេ សេចក្តីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ សូម្បីតែពួកអ្នកដែលមិនបានធ្វើបាប ដូចជាអំពើរំលងរបស់លោកអ័ដាមក៏ដោយ ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក។ ប៉ុន្តែ អំណោយទានមិនដូចជាអំពើរំលងទេ ដ្បិតបើមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ទៅហើយ នោះចំណង់បើព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណនេះ ដែលមកដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ប្រាកដជានឹងបានចម្រើនដល់មនុស្សជាច្រើន លើលជាងទៅទៀតមិនខាន។ ឯអំណោយទាននោះ ក៏មិនដូចជាលទ្ធផលនៃអំពើបាបរបស់មនុស្សម្នាក់នោះដែរ ដ្បិតការជំនុំជម្រះ ដែលកើតមកដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យជាប់ទោស តែអំណោយទាន ដែលកើតមកដោយព្រោះអំពើរំលងជាច្រើន នោះនាំឲ្យបានសុចរិតវិញ។ បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។ ដូច្នេះ ដូចដែលអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យមនុស្សទាំងអស់ត្រូវទោសយ៉ាងណា នោះអំពើសុចរិតរបស់មនុស្សម្នាក់ ក៏នាំឲ្យមនុស្សទាំងអស់បានសុចរិត និងបានជីវិតយ៉ាងនោះដែរ។ ដ្បិត ដូចដែលមនុស្សជាច្រើនបានត្រឡប់ជាមានបាប ដោយសារការមិនស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារការស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងនោះដែរ។ តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនលើសពីសេចក្តីសុចរិតរបស់ពួកអាចារ្យ និងពួកផារិស៊ីទេ នោះអ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌បានឡើយ»។
ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គហើយ ដោយការជ្រមុជទៅក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អរបស់ព្រះវរបិតាដែរ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា វិន័យរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយថា ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គទេ។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។