១ ពេត្រុស 4:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ហើយ «បើមនុស្សសុចរិតបានសង្រ្គោះទាំងពិបាកទៅហើយ តើមនុស្សទមិឡល្មើស និងមនុស្សបាប នោះនឹងទៅជាយ៉ាងណា?» សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 “ប្រសិនបើមនុស្សសុចរិតទទួលការសង្គ្រោះសឹងតែមិនបានទៅហើយ ចុះទម្រាំមនុស្សមិនគោរពព្រះ និងមនុស្សបាប តើនឹងទៅជាយ៉ាងណា? ”។ សូមមើលជំពូកKhmer Christian Bible18 បើមនុស្សសុចរិតទទួលបានសេចក្ដីសង្គ្រោះដោយពិបាកទៅហើយ តើពួកអ្នកមិនគោរពកោតខ្លាចព្រះជាម្ចាស់ និងពួកមនុស្សបាបនឹងលេចមកនៅកន្លែងណា? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 បើមនុស្សសុចរិត*រួចជីវិតទាំងពិបាកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើមនុស្សទុច្ចរិត និងមនុស្សបាបវិញ តើនឹងទៅជាយ៉ាងណា!។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 បើមនុស្សសុចរិតបានរួចដោយពិបាកផង នោះពួកទមិលល្មើស នឹងពួកមានបាបនឹងលេចមកនៅឯណា សូមមើលជំពូកអាល់គីតាប18 បើមនុស្សសុចរិតរួចជីវិតទាំងពិបាកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមនុស្សទុច្ចរិត និងមនុស្សបាបវិញ តើនឹងទៅជាយ៉ាងណា!។ សូមមើលជំពូក |
តែមនុស្សសុចរិត បើគេបែរចេញពីអំពីសុចរិតរបស់ខ្លួនទៅប្រព្រឹត្តទុច្ចរិត ហើយធ្វើគ្រប់ការគួរស្អប់ខ្ពើម ដែលមនុស្សទុច្ចរិតតែងប្រព្រឹត្ត នោះតើនឹងរស់នៅឬ? អំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើ នោះនឹងគ្មាននឹកចាំពីបទណាមួយឡើយ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្ត ហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ។