Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 48:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដី​នោះ​នឹង​ទុក​សម្រាប់​ពួក​សង្ឃ ជា​កូន​ចៅ​សាដុក ដែល​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ក៏​រក្សា​បញ្ញើ​របស់​យើង ឥត​វង្វេង​ចេញ ក្នុង​កាល​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង ដូច​ជា​ពួក​លេវី​បាន​វង្វេង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ដី​នេះ​ត្រូវ​បាន​ជា​កម្មសិទ្ធិ​កូន​ចៅ​របស់​លោក​សាដុក ដែល​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ។ អ្នក​ទាំង​នោះ​ប្ដូរ​ផ្ដាច់​បម្រើ​យើង គឺ​នៅ​គ្រា​ដែល ជន‌ជាតិ​អ៊ីស្រា‌អែល​វង្វេង​ឆ្ងាយ​ពី​យើង​បូជា‌ចារ្យ​ទាំង​នោះ​ពុំ​បាន​វង្វេង​ដូច​ពួក​លេវី​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដី​នោះ​នឹង​ទុក​សំរាប់​ពួក​សង្ឃ ជា​កូន​ចៅ​សាដុក ដែល​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ក៏​រក្សា​បញ្ញើ​របស់​អញ ឥត​វង្វេង​ចេញ ក្នុង​កាល​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​វង្វេង ដូច​ជា​ពួក​លេវី​បាន​វង្វេង​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ដី​នេះ​ត្រូវ​បាន​ជា​កម្មសិទ្ធិ​កូន​ចៅ​របស់​លោក​សាដុក ដែល​បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ។ អ្នក​ទាំង​នោះ​ប្ដូរ​ផ្ដាច់​បម្រើ​យើង គឺ​នៅ​គ្រា​ដែល ជន‌ជាតិ​អ៊ីស្រ‌អែល​វង្វេង​ឆ្ងាយ​ពី​យើង​អ៊ីមុាំ​ទាំង​នោះ​ពុំ​បាន​វង្វេង​ដូច​ពួក​លេវី​ទេ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 48:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​កុំ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​វង្វេង​ចេញ​ពី​យើង ឬ​នាំ​ឲ្យ​ខ្លួន​បាន​ស្មោក‌គ្រោក ដោយ​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទៀត​ឡើយ គឺ​ឲ្យ​គេ​បាន​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​វិញ ហើយ​ឲ្យ​យើង​បាន​ជា​ព្រះ​របស់​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


ហើយ​បន្ទប់​មួយ​ដែល​បែរមុខ​ទៅ​ទិស​ខាង​ជើង សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​អាស‌នា ឯ​ពួក​ទាំង​នោះ គឺ​ជា​កូន​ចៅ​របស់​សាដុក ក្នុង​ពួក​កូន​ចៅ​លេវី ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌អង្គ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ត្រូវ​ឲ្យ​គោ​ឈ្មោល​ស្ទាវ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង។


ប៉ុន្តែ ពួក​លេវី​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង ក្នុង​កាល​ដែល​ពួក​អ៊ីស្រា‌អែល​វង្វេង​ចេញ គឺ​ដែល​គេ​បាន​លះ​ចោល​យើង ទៅ​តាម​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន។


ដោយ​ព្រោះ​គេ​បាន​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​រូប​ព្រះ​របស់​គេ ហើយ​បាន​ត្រឡប់​ជា​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ចំពប់​ដួល បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​លើក​ដៃ​ទាស់​នឹង​គេ ហើយ​គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន។


នេះ​ជា​ចំណែក​ដី​ដែល​បរិសុទ្ធ ត្រូវ​ទុក​សម្រាប់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា ដី​នោះ​នឹង​ត្រូវ​ទុក​សម្រាប់​ជា​ទី​សង់​ផ្ទះ​របស់​គេ ហើយ​ជា​កន្លែង​បរិសុទ្ធ សម្រាប់​ទី​បរិសុទ្ធ


នេះ​នឹង​បាន​ជា​តង្វាយ​បរិសុទ្ធ​សម្រាប់​ពួក​សង្ឃ ជា​តង្វាយ​លើក​ចេញ​ពី​ចំណែក​ដី ដែល​គេ​បាន​ថ្វាយ​នោះ ទុក​ជា​របស់​បរិសុទ្ធ​បំផុត ជាប់​នឹង​ទឹក​ដី​របស់​ពួក​លេវី។


អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​គ្រប់​ប្រាំពីរ​យប់​ប្រាំពីរ​ថ្ងៃ ទាំង​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់​ឡើយ ដ្បិត​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ»។


ពេល​មេ​គង្វាល​លេច​មក អ្នក​រាល់​គ្នា​នឹង​ទទួល​មកុដ​ដ៏​រុង​រឿង ដែល​មិន​ចេះ​ស្រពោន។


កុំ​ខ្លាច​ការ​ដែល​អ្នក​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ឡើយ មើល៍! អារក្ស​វា​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទៅ​ក្នុង​គុក ដើម្បី​នឹង​ល្បង​ល ហើយ​អ្នក​នឹង​ត្រូវ​វេទនា​អស់​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម