បងប្អូនអើយ សូម្បីតែអ្នកដ៏ថ្លៃថ្នូរបំផុតដែលធ្លាប់ដើរលើផែនដីនេះក៏បានជួបប្រទះនឹងការក្បត់ដ៏ធំធេងដែរ។ ព្រះយេស៊ូវនៃណាសារ៉ែត ដែលមានចិត្តបរិសុទ្ធ និងស្មោះត្រង់បំផុត ដែលគ្មានអំពើអាក្រក់អ្វីសោះ ទ្រង់បានបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ ទោះបីជាមនុស្សជាច្រើនបានបោះបង់ចោលទ្រង់ក៏ដោយ។ សូម្បីតែអ្នក និងខ្ញុំក៏ធ្លាប់បានក្បត់ទ្រង់ដែរ។
ប៉ុន្តែ គំរូរបស់ទ្រង់បានបង្រៀនយើងថា ការអភ័យទោសគឺជាថ្នាំព្យាបាលការឈឺចាប់ដែលបណ្ដាលមកពីការក្បត់។ ការដោះលែងចិត្តពីការស្អប់ និងការដើរតាមគន្លងដ៏ល្អរបស់ព្រះយេស៊ូវ នឹងនាំមកនូវរង្វាន់ពីព្រះវរបិតា។
ចូរអ្នកសុំជ្រកកោនក្នុងសេចក្ដីស្រឡាញ់ និងយញ្ញបូជារបស់ព្រះយេស៊ូវនៅលើឈើឆ្កាង នោះអ្នកនឹងជាសះស្បើយ ហើយញញឹមបានឆាប់ៗ ដូចជាថ្ងៃរះថ្មី។ ចូរទុកឲ្យព្រះធ្វើកិច្ចការរបស់ទ្រង់នៅក្នុងអ្នក។
តែព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើបមួយខ្សឺតដូច្នេះឬ?»
បងប្អូននឹងបញ្ជូនបងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូនលើកគ្នាទាស់នឹងឪពុកម្តាយ ព្រមទាំងប្រគល់ពួកគាត់ទៅឲ្យគេសម្លាប់
ប៉ុន្តែ ការទាំងអស់នេះបានកើតមក ដើម្បីឲ្យបានសម្រេចសេចក្ដីដែលពួកហោរាបានចែងទុកនៅក្នុងបទគម្ពីរ»។ ពេលនោះ ពួកសិស្សទាំងអស់ក៏រត់ចោលព្រះអង្គ ហើយគេចខ្លួនអស់ទៅ។
មនុស្សវៀចវេរ គេសាបព្រោះសេចក្ដីទាស់ទែងគ្នា ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្តសម្លាញ់ យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។
៙ មិនមែនជាខ្មាំងសត្រូវទេដែលបំបាក់មុខខ្ញុំ បើជាខ្មាំងសត្រូវមែន នោះខ្ញុំអាចទ្រាំទ្របាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំ ដែលលើកខ្លួនទាស់នឹងខ្ញុំដែរ បើជាអ្នកស្អប់ខ្ញុំមែន នោះខ្ញុំអាចពួនពីគេបាន។ ប៉ុន្ដែ គឺអ្នកឯងវិញទេតើ ជាមនុស្សស្មើនឹងខ្ញុំ ជាគូកន និងជាសម្លាញ់ស្និទ្ធស្នាលរបស់ខ្ញុំ។ យើងធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក្នុងដំណាក់ព្រះ យើងធ្លាប់ដើរជាមួយគ្នា ក្នុងចំណោមបណ្ដាជន។
អ្នកណាដែលដើរចុះឡើងនិយាយដើមគេ ជាអ្នកបើកសម្ដែងការលាក់កំបាំងហើយ ដូច្នេះ កុំភប់ប្រសព្វនឹងអ្នកណា ដែលមានមាត់ប៉ាចរហាចឡើយ។
សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយបានបរិភោគអាហាររបស់ទូលបង្គំ ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ ។
ពេលនោះ សិស្សម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ឈ្មោះយូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសង្គ្រាជ សួរថា៖ «តើអស់លោកឲ្យអ្វីខ្ញុំ បើខ្ញុំប្រគល់អ្នកនោះជូនអស់លោក?» គេក៏រាប់ប្រាក់កាក់ឲ្យគាត់សាមសិបស្លឹង ហើយចាប់ពីពេលនោះមក យូដាសចេះតែរកឱកាសដើម្បីប្រគល់ព្រះអង្គឲ្យពួកគេ។
ដ្បិតទោះទាំងពួកបងប្អូនអ្នក និងក្រុមគ្រួសាររបស់អ្នក ក៏បានក្បត់នឹងអ្នកដែរ គេបានស្រែកហៅយ៉ាងខ្លាំងតាមក្រោយអ្នក តែទោះបើនិយាយពាក្យស្រួលល្អក៏ដោយ ក៏មិនត្រូវជឿតាមគេឡើយ។
គ្រានោះ មនុស្សជាច្រើននឹងឃ្លាតចេញពីជំនឿ គេនឹងក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក
ការដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ នៅគ្រាលំបាក នោះធៀបដូចជាធ្មេញបាក់ និងជើងពិការ។
អ្នកគ្រាន់តែទទួលព្រមថា អ្នកមានអំពើទុច្ចរិតមែន ដោយបានរំលងនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយបានចែកអំពើគោរពរបស់អ្នក ឲ្យសុសសាយទៅដល់ព្រះដទៃទាំងប៉ុន្មាន នៅក្រោមដើមឈើខៀវខ្ចីផង តែព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាមិនបានស្តាប់តាមយើងសោះ»។
ពួកហោរារបស់គេសុទ្ធតែមានចិត្តសាវា ជាមនុស្សក្បត់ ឯពួកសង្ឃរបស់គេបានបង្អាប់ទីបរិសុទ្ធ គេបានប្រព្រឹត្តបំពានចំពោះក្រឹត្យវិន័យ។
«មើល៍ យើងឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេបញ្ជូនទៅឲ្យពួកសង្គ្រាជ និងពួកអាចារ្យ គេនឹងកាត់ទោសប្រហារជីវិតលោក រួចបញ្ជូនលោកទៅឲ្យពួកសាសន៍ដទៃ។ ពួកនោះនឹងចំអកឲ្យលោក ស្តោះទឹកមាត់ដាក់លោក វាយលោកនឹងរំពាត់ ហើយសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
ដ្បិតលោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ គាត់បានទៅក្រុងថែស្សាឡូនីចហើយ។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសក៏បានទៅស្រុកដាល់ម៉ាទាដែរ
ដ្បិតប្រជារាស្ត្ររបស់យើងបានប្រព្រឹត្ត អំពើអាក្រក់ពីរយ៉ាង គឺបានទាំងបោះបង់ចោលយើង ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។
រូបេន កូនជាកូនច្បង ជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ពុក កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។ គឺក្នុងល្អាងដែលនៅចម្ការម៉ាក់ពេឡា ទល់មុខនឹងម៉ាមរេ នៅស្រុកកាណាន ដែលលោកអ័ប្រាហាំបានទិញចម្ការនោះពីអេប្រុនជាសាសន៍ហេត ទុកសម្រាប់ជាទីបញ្ចុះសព។ នៅទីនោះ គេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកយាយសារ៉ាជាប្រពន្ធ ហើយនៅទីនោះ គេបានបញ្ចុះសពលោកអ៊ីសាក និងលោកយាយរេបិកាជាប្រពន្ធ ហើយនៅទីនោះ ពុកក៏បានបញ្ចុះសពលេអាដែរ។ ចម្ការ និងល្អាងនោះគឺបានទិញពីពួកកូនចៅហេតហើយ»។ កាលលោកយ៉ាកុបបានផ្ដែផ្តាំកូនៗចប់សព្វគ្រប់ហើយ លោកក៏លើកជើងដាក់លើគ្រែវិញ ហើយផុតដង្ហើមទៅ រួចក៏បានទៅជួបជុំជាមួយញាតិរបស់លោក។ កូនប្រៀបដូចជាទឹកដែលរំពើកចុះឡើង កូននឹងមិនអាចខ្ពង់ខ្ពស់បានទេ ព្រោះកូនបានឡើងទៅលើគ្រែរបស់ពុក ហើយបានធ្វើឲ្យគ្រែរបស់ឪពុកទៅជាអាស្រូវ គឺកូន ឡើងទៅដេកជាមួយប្រពន្ធរបស់ពុក។
រីឯអាប់សាឡុមបានបង្គាប់ដល់ពួកអ្នកបម្រើរបស់ទ្រង់ថា៖ «ចូរឯងឃ្លាំមើល កាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយយើងប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសម្លាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺយើងហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ»។ ពួកអ្នកបម្រើរបស់អាប់សាឡុមក៏ធ្វើដល់អាំណូនតាមបង្គាប់របស់ចៅហ្វាយខ្លួន រួចពួកបុត្រាស្តេចគ្រប់អង្គក៏ក្រោកឡើង ជិះលាកាត់រៀងអង្គរត់ទៅ។
គូកនរបស់ខ្ញុំបានលូកដៃ ទាស់នឹងមិត្តសម្លាញ់ខ្លួន គេបានក្បត់ពាក្យសន្យា របស់ខ្លួន។ សម្ដីរបស់គេរអិលជាងខ្លាញ់ តែចិត្តរបស់គេមានពេញដោយចម្បាំង ពាក្យរបស់គេទន់ភ្លន់ជាងប្រេង តែពាក្យទាំងនោះជាដាវដែលហូតជាស្រេច។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបង្កឲ្យមានការបាក់បែក ហើយរវាតចិត្ត ទាស់នឹងសេចក្តីបង្រៀនដែលអ្នករាល់គ្នាបានទទួល នោះត្រូវបែរចេញពីអ្នកទាំងនោះទៅ។ ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។
គេប្រព្រឹត្តអំពើអាក្រក់នឹងទូលបង្គំ ស្នងនឹងអំពើល្អ ហើយមានសេចក្ដីសម្អប់ ស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ។ ៙ គេពោលថា៖ «សូមតាំងមនុស្សអាក្រក់ម្នាក់ ឲ្យប្រឆាំងទាស់នឹងវា សូមឲ្យអ្នកចោទប្រកាន់ម្នាក់ ឈរនៅខាងស្តាំវា។ កាលណាវាត្រូវជំនុំជម្រះ សូមឲ្យវាជាប់មានទោស សូមឲ្យពាក្យអធិស្ឋានរបស់វា រាប់ជាអំពើបាបវិញ។ សូមឲ្យថ្ងៃអាយុរបស់វារួញខ្លី សូមឲ្យមានម្នាក់ទៀតយកតំណែងរបស់វា!
សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយ តែងតែពោលពាក្យភូតភរវិញ។
វេទនាដល់អ្នកដែលបំផ្លាញគេ ឥតដែលមានអ្នកណាបំផ្លាញអ្នក ហើយដែលក្បត់គេ ឥតមានអ្នកណាក្បត់នឹងអ្នកឡើយ កាលណាអ្នកបានលែងបំផ្លាញហើយ នោះអ្នកនឹងត្រូវបំផ្លាញវិញ កាលណាអ្នកបានសម្រេចការក្បត់ហើយ នោះនឹងមានគេក្បត់នឹងអ្នកដែរ។
ដោយព្រោះខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀល ជាពិសេស ចំពោះអ្នកជិតខាងរបស់ទូលបង្គំ ហើយជាហេតុគួរខ្លាចដល់ពួកអ្នក ដែលស្គាល់ទូលបង្គំ អស់អ្នកដែលឃើញទូលបង្គំនៅតាមផ្លូវ គេគេចមុខពីទូលបង្គំ។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
របួសដែលមិត្តសម្លាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្ដីបញ្ឆោតវិញ។
ប៉ុន្ដែ ត្រូវដឹងដូច្នេះថា នៅថ្ងៃចុងក្រោយបង្អស់នឹងមានគ្រាលំបាក ឥឡូវនេះ អ្នកបានស្គាល់សេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយារបស់ខ្ញុំ បំណងចិត្ត ជំនឿ ការអត់ធ្មត់ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ក៏ឃើញការដែលគេបៀតបៀនខ្ញុំ និងទុក្ខលំបាកដែលបានកើតមានដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា គឺការបៀតបៀនដែលខ្ញុំស៊ូទ្រាំ តែព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតពីគ្រប់ទាំងអស់។ អស់អ្នកដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេរបៀតបៀនដូច្នេះឯង រីឯមនុស្សអាក្រក់ និងពួកបោកប្រាស់ គេចេះតែប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ ទាំងនាំមនុស្សឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ តែឯអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយបានជឿយ៉ាងមាំនោះចុះ ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។ ដ្បិតមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតអាង មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនមានចិត្តបរិសុទ្ធ ជាមនុស្សគ្មានចិត្ត គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ត មានចិត្តសាហាវ ស្អប់អំពើល្អ ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត មានចិត្តធំ ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ បដិសេធមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលបានមកពីការគោរពប្រតិបត្តិនោះឡើយ។ ចូរចៀសចេញពីមនុស្សប្រភេទនោះទៅ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គជួយផង! ដ្បិតមនុស្សដែលកោតខ្លាចព្រះ គេកំពុងតែរួញថយទៅ ហើយមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សលោកដែរ។ គ្រប់គ្នាពោលតែពាក្យភូតភរ ដល់អ្នកជិតខាងរបស់ខ្លួន គេពោលដោយបបូរមាត់បញ្ចើចបញ្ចើ និងដោយមានចិត្តពីរ។
ដ្បិតបើដួល ម្នាក់ជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នាជួយជ្រោងឡើង។
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង! សូមប្រឈមមុខនឹងគេ សូមផ្ដួលគេ ហើយរំដោះជីវិតទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់ ដោយសារដាវរបស់ព្រះអង្គ ឲ្យរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សលោកីយ៍នេះ ដែលចំណែករបស់គេ មានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ។ ពោះគេបានឆ្អែតដោយសារទ្រព្យសម្បត្តិ របស់ព្រះអង្គ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយគេចែកទ្រព្យសម្បត្តិ ដល់កូនង៉ែតរបស់គេទៀតផង។
ចូរឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះអ្នកជិតខាងខ្លួន កុំទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្ដើមយក ប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាង នឹងដើរទៅមកនិយាយមួលបង្កាច់គេ។
ប៉ុន្តែ គេបានបំពានលើសេចក្ដីសញ្ញានៅក្រុងអ័ដាម គេបានក្បត់នឹងយើងក្នុងសេចក្ដីនោះឯង។
ទូលបង្គំមើលទៅមនុស្សក្បត់ដោយស្អប់ខ្ពើម ព្រោះគេមិនប្រតិបត្តិតាម ព្រះបន្ទូលរបស់ព្រះអង្គទេ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរអ្នករាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់អ្នក នោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញអ្នកទេ។
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «យប់នេះ អ្នករាល់គ្នានឹងរវាតចិត្ត ដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ" ប៉ុន្តែ ក្រោយពេលខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។
ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងសត្រូវរបស់ទូលបង្គំមាន គ្នាច្រើនណាស់! មនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំ
ដ្បិតពីនេះទៅមុខ នឹងមានប្រាំនាក់ក្នុងផ្ទះមួយបាក់បែកគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។ ឯឪពុក នឹងបាក់បែកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្តាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្តាយ ម្តាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេកដែរ»។
ប៉ុន្តែ ពេលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបានជំទាស់នឹងលោកនៅចំពោះមុខ ព្រោះលោកគួរឲ្យបន្ទោសបាន។ ដ្បិតមុនពេលលោកយ៉ាកុបចាត់អ្នកខ្លះឲ្យមក លោកបានបរិភោគជាមួយពួកសាសន៍ដទៃ តែពេលពួកគេមកដល់ហើយ លោកក៏ដកខ្លួនថយចេញដោយឡែក ដោយខ្លាចពួកកាត់ស្បែក។ សាសន៍យូដាឯទៀតក៏ប្រព្រឹត្តដោយលាក់ពុតជាមួយលោកដែរ ហើយសូម្បីតែលោកបាណាបាស ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។
ទូលបង្គំពោលថា «ឱ សូមឲ្យទូលបង្គំមានស្លាប ដូចជាព្រាបទៅអេះ! នោះទូលបង្គំនឹងហើរទៅឲ្យបាត់ ហើយឲ្យបានសម្រាក មែនហើយ ទូលបង្គំនឹងទៅឲ្យឆ្ងាយ ហើយទូលបង្គំនឹងស្នាក់នៅទីរហោស្ថានវិញ។ -បង្អង់ ទូលបង្គំនឹងប្រញាប់ស្វែងរកទីជ្រកកោន ឲ្យរួចផុតពីខ្យល់គំហុក និងព្យុះសង្ឃរា»។
ដ្បិតនៅក្នុងប្រជារាស្ត្រយើង ឃើញមានមនុស្សដែលប្រព្រឹត្តអាក្រក់ គេរំពៃចាំដូចជាអ្នកទាក់សត្វហើរពួនចាំដែរ គេដាក់អន្ទាក់ចាប់មនុស្ស។ ទ្រុងមានពេញដោយសត្វហើរយ៉ាងណា ផ្ទះគេក៏ពេញដោយការឆបោកយ៉ាងនោះដែរ ដូច្នេះ គេបានត្រឡប់ជាធំ ហើយជាអ្នកមានផង។ គេឡើងសាច់ធាត់ ហើយប៉ផូរ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្ដីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចម្រើនឡើងឡើយ ក៏មិនសម្រេចត្រឹមត្រូវដល់ពួកកម្សត់។
ដូច្នេះ ចូរលះបង់អស់ទាំងការអាក្រក់ កិច្ចកល ពុតត្បុត ចិត្តច្រណែន និងពាក្យនិយាយដើមគេទាំងប៉ុន្មានចេញទៅ។
ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សភូតភរឡើយ ក៏មិនបានសេពគប់ជាមួយមនុស្សមានពុតដែរ។ ទូលបង្គំស្អប់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយក៏មិនអង្គុយជាមួយមនុស្សពាលដែរ។
ហើយដោយព្រោះអំពើទុច្ចរិតចម្រើនឡើងជាច្រើន សេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ។
ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។
ម្ដេចបានជាទីក្រុងស្មោះត្រង់ ប្រែក្លាយជាខូចអាក្រក់ដូច្នេះ? គឺទីក្រុងដែលបានពេញដោយសេចក្ដីយុត្តិធម៌ ហើយមានសេចក្ដីសុចរិតអាស្រ័យនៅក្នុងនោះដែរ តែឥឡូវនេះ មានសុទ្ធតែពួកអ្នកកាប់សម្លាប់។
រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេង ទៅជាមានក្លិនស្អុយ ហើយសេចក្ដីចម្កួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញា និងកិត្តិយសដូច្នោះដែរ។
អស់អ្នកដែលបៀតបៀនទូលបង្គំ ដោយបំណងអាក្រក់ នាំគ្នាចូលមកជិត អ្នកទាំងនោះនៅឆ្ងាយពីក្រឹត្យវិន័យ របស់ព្រះអង្គ។
មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន?
ដែលមាត់របស់គេពោលតែពាក្យកុហក ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។
គេក៏មករកអ្នក ដូចជាបណ្ដាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខអ្នក ដូចជាប្រជារាស្ត្រយើង ក៏ស្តាប់អស់ទាំងពាក្យរបស់អ្នក តែមិនប្រព្រឹត្តតាមសោះ ដ្បិតបបូរមាត់គេសម្ដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញរកកម្រៃដល់ខ្លួនវិញ។
អ្នកណាដែលគ្របបាំងសេចក្ដីកំហុស របស់អ្នកដទៃ នោះជាអ្នកស្វែងរក សេចក្ដីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្តសម្លាញ់បាក់បែកគ្នាវិញ។
ប៉ុន្តែ ព្រះអង្គ ឱព្រះអើយ ព្រះអង្គនឹងធ្វើឲ្យគេចុះ ទៅក្នុងរណ្តៅនៃសេចក្ដីវិនាស ពួកមនុស្សកម្ចាយឈាម និងជនបោកប្រាស់ នឹងរស់នៅមិនបានពាក់កណ្ដាលអាយុឡើយ តែទូលបង្គំវិញ ទូលបង្គំនឹងទុកចិត្ត ដល់ព្រះអង្គ។
«ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអាក្រក់បែរចេញពីព្រះដ៏មានព្រះជន្មរស់។
៙ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
ប៉ុន្ដែ បើអ្នករាល់គ្នាប្រខាំគ្នា ហើយហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោអ្នករាល់គ្នាវិនាសអស់រលីងទៅ។
ប្រសិនបើឪពុកម្តាយ បានបោះបង់ចោលទូលបង្គំ ព្រះយេហូវ៉ានឹងទទួលទូលបង្គំទុក។
អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ ព្រះយេហូវ៉ាក៏ទតឃើញ ហើយយល់ឃើញថា នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។
ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ដល់អ្នកធំបំផុតក្នុងពួកគេ សុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ ហើយចាប់តាំងពីហោរាទៅដល់សង្ឃ គ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ។ គេបានមើលរបួសរបស់ប្រជារាស្ត្រយើង ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ។
គ្រានោះ មនុស្សជាច្រើននឹងឃ្លាតចេញពីជំនឿ គេនឹងក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក ក៏នឹងមានហោរាក្លែងក្លាយជាច្រើនលេចមក ហើយនាំឲ្យមនុស្សជាច្រើនវង្វេង ហើយដោយព្រោះអំពើទុច្ចរិតចម្រើនឡើងជាច្រើន សេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ។ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ចុងបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក ក៏គេចមិនរួចដែរ។
គម្រោងការរបស់គេ គឺដើម្បីធ្វើឲ្យអ្នកនោះ ធ្លាក់ពីតំណែងដ៏ខ្ពង់ខ្ពស់របស់ខ្លួនតែប៉ុណ្ណោះ គេចូលចិត្តនឹងសេចក្ដីភូតភរ មាត់របស់គេឲ្យពរ តែនៅក្នុងចិត្ត គេប្រទេចផ្ដាសាវិញ។ –បង្អង់
កំពុងដែលព្រះយេស៊ូវមានព្រះបន្ទូលនៅឡើយ នោះឃើញមានមនុស្សទាំងហ្វូងមក ហើយអ្នកដែលមានឈ្មោះយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ជាអ្នកនាំមុខគេ។ គាត់ចូលមកជិតព្រះយេស៊ូវ ដើម្បីថើបព្រះអង្គ តែព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើបមួយខ្សឺតដូច្នេះឬ?»
និយាយបង្កាច់បង្ខូច ស្អប់ព្រះ ព្រហើនឆ្មើងឆ្មៃ អួតអាង បង្កើតការអាក្រក់ មិនស្តាប់បង្គាប់ឪពុកម្តាយ
ដ្បិតក្រោយពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ហើយយើងនៅតែប្រព្រឹត្តអំពើបាបដោយស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណានឹងលោះបាបយើងទៀតឡើយ គឺមានតែរង់ចាំការជំនុំជម្រះក៏គួរឲ្យភ័យខ្លាច និងភ្លើងដ៏សហ័ស ដែលនឹងឆាបឆេះពួកទាស់ទទឹងប៉ុណ្ណោះ។
ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន ឥតប្រែប្រួលឡើយ ទោះជាត្រូវខាតបង់ក៏ដោយ។
បងប្អូនអើយ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេទាន់ពេលកំពុងប្រព្រឹត្តអ្វីមួយខុស អ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរតម្រង់អ្នកនោះដោយចិត្តសុភាព។ ចូរប្រយ័ត្នខ្លួនឯងផង ក្រែងធ្លាក់ក្នុងការល្បួងដូចគេដែរ។
គេបានឡោមព័ទ្ធទូលបង្គំជុំវិញ ដោយពាក្យសម្អប់ ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ។
ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ។
ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ចូរស្អប់អ្វីដែលអាក្រក់ ហើយប្រកាន់ខ្ជាប់អ្វីដែលល្អ
អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្ដីគួរស្អប់ខ្ពើមប្រាំពីរមុខ ទោះបើសេចក្ដីសម្អប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ គង់តែសេចក្ដីអាក្រក់របស់គេ នឹងសម្ដែងចេញឲ្យច្បាស់ នៅចំពោះមុខពួកជំនុំ។
៙ អ្នកណាដែលមួលបង្កាច់ អ្នកជិតខាងខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ។ ហើយអ្នកណាដែលមានឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ ទូលបង្គំនឹងទ្រាំមិនបានឡើយ។
ពេលនោះ យូដាស ជាអ្នកដែលក្បត់ព្រះអង្គទូលសួរថា៖ «រ៉ាប៊ី! តើខ្ញុំឬ?» ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។
មិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរអ្នករាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់អ្នក នោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញអ្នកទេ។ ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់អ្នក ដែលអ្នករាល់គ្នាប្រព្រឹត្តនោះ ហើយឲ្យខ្លួនមានចិត្តថ្មី និងវិញ្ញាណថ្មីចុះ ដ្បិតឱពូជពង្សពួកអ៊ីស្រាអែលអើយ អ្នករាល់គ្នាចង់ស្លាប់ធ្វើអី? ព្រោះយើងឥតមានអំណរចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរអ្នករាល់គ្នាវិលមក ដើម្បីឲ្យបានរស់នៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
តើពួកមេនៃសេចក្ដីអាក្រក់ គឺអស់អ្នកដែលបង្កើតរឿងប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់ អាចមានសម្ព័ន្ធមិត្តជាមួយព្រះអង្គបានឬ?
ដ្បិតអស់អ្នកដែលបានភ្លឺម្តងមកហើយ ហើយបានភ្លក់អំណោយទានពីស្ថានសួគ៌ ក៏មានចំណែកជាមួយព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងបានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះ និងព្រះចេស្ដាទាំងឡាយនៃបរលោក ហើយបន្ទាប់មក ប្រសិនបើគេធ្លាក់ចេញពីជំនឿ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតបានឡើយ ព្រោះគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះសាជាថ្មី ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់មុខជាសាធារណៈទៀតផង។
ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា ជាជាងទុកចិត្តដល់មនុស្ស។ ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា ជាជាងទុកចិត្តដល់ពួកអ្នកធំ។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។
តែដោយព្រោះពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក ជាអ្នកដែលបានលបចូលមកអង្កេតមើលសេរីភាព ដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រឡប់ជាទាសករវិញ
ខ្មាំងសត្រូវរបស់ទូលបង្គំ និយាយអាក្រក់ពីទូលបង្គំថា «តើពេលណាទើបវាស្លាប់ ហើយឈ្មោះវាត្រូវវិនាស?» កាលណាគេមកសួរសុខទុក្ខទូលបង្គំ គេពុតធ្វើជាស្និទ្ធស្នាលនឹងទូលបង្គំ ឯចិត្តគេវិញ គេគិតរកវិធីបំបាក់មុខទូលបង្គំ លុះគេចេញទៅក្រៅហើយ គេក៏និយាយបរិហារពីទូលបង្គំ។
«មិត្តសម្លាញ់ខ្ញុំអើយ ខ្ញុំសូមប្រាប់ថា កុំខ្លាចអ្នកណាដែលសម្លាប់បានតែរូបកាយ រួចក្រោយមក ពុំអាចធ្វើអ្វីទៀតបាននោះឡើយ។ ដូច្នេះ ចូរអ្នករាល់គ្នាបម្រុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត»។ ពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គមានព្រះបន្ទូលរឿងប្រៀបធៀបនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ?»។ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «តើអ្នកណាជានាយតម្រួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីបើកអាហារឲ្យគេបរិភោគតាមត្រូវពេល? បើកាលចៅហ្វាយមកដល់ ឃើញបាវបម្រើនោះកំពុងតែធ្វើដូច្នោះ នោះគាត់មានពរហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងតាំងអ្នកនោះ ឲ្យត្រួតត្រាលើរបស់ទ្រព្យលោកទាំងអស់។ ប៉ុន្តែ បើបាវបម្រើនោះគិតស្មានក្នុងចិត្តថា "ចៅហ្វាយអញក្រមក" ហើយក៏តាំងវាយពួកបាវបម្រើប្រុសស្រី ទាំងស៊ីផឹកស្រវឹង ដូច្នេះ ដល់ថ្ងៃដែលបាវបម្រើនោះមិនរង់ចាំ និងនៅវេលាណាដែលគាត់មិនដឹង នោះចៅហ្វាយនឹងមកដល់ ហើយលោកនឹងធ្វើទោសយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយពួកមនុស្សមិនជឿផង។ បាវបម្រើណាដែលស្គាល់ចិត្តចៅហ្វាយ តែមិនបានរៀបចំ ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ប៉ុន្ដែ អ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ អ្នកនោះនឹងត្រូវវាយតិច ហើយអស់អ្នកណាដែលគេប្រគល់ទុកឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង»។ «ខ្ញុំបានមក ដើម្បីបោះភ្លើងនៅលើផែនដី បើភ្លើងនោះឆេះហើយ តើខ្ញុំនៅចង់បានអ្វីទៀត? ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងថាត្រូវខ្លាចអ្នកណា គឺត្រូវឲ្យខ្លាចព្រះវិញ ដែលកាលណាព្រះអង្គសម្លាប់ នោះក៏មានអំណាចអាចបោះចោលទៅក្នុងនរកបានផង។ ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចព្រះអង្គចុះ។
ត្រូវឲ្យពាក្យរបស់អ្នក មែនគឺមែន ទេគឺទេ សេចក្តីណាដែលលើសពីនេះ សុទ្ធតែមកពីអាកំណាចទាំងអស់»។
ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្ដាតភូតភរ នោះជាចំហាយទឹកដែលផាត់ទៅមក និងជាអន្ទាក់នៃសេចក្ដីស្លាប់។
ដ្បិតទូលបង្គំមានចិត្តច្រណែន នឹងមនុស្សអួតអាង ដោយឃើញមនុស្សអាក្រក់បានចម្រុងចម្រើន។ ៙ ដ្បិតគេគ្មានឈឺចាប់អ្វីសោះរហូតដល់ស្លាប់ រូបកាយរបស់គេធាត់រលោង។
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស ដ្បិតគឺដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ហើយតយុទ្ធ ព្រោះយើងមានសង្ឃឹមដល់ព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់អស់អ្នកដែលជឿ។ ចូរបង្គាប់ ហើយបង្រៀនសេចក្ដីទាំងនេះចុះ។ កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។ ចូរឧស្សាហ៍អានគម្ពីរ ដាស់តឿន និងបង្រៀនពួកបងប្អូន ទម្រាំខ្ញុំមកដល់។ កុំធ្វេសប្រហែសនឹងអំណោយទានដែលនៅក្នុងអ្នក ជាអំណោយទានដែលអ្នកបានទទួលដោយសារទំនាយ កាលក្រុមប្រឹក្សាចាស់ទុំបានដាក់ដៃលើ។ ចូរយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយបំពេញមុខងារនេះចុះ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការរីកចម្រើនរបស់អ្នក។ ចូរប្រុងប្រយ័ត្ននឹងខ្លួនអ្នក ហើយប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់អ្នក ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្តាប់អ្នកផង។ ដោយសារពុតត្បុតរបស់ពួកមនុស្សកុហក ដែលមនសិការរបស់គេស្ពឹក
ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបសោះនោះទេ។
អ្នកណាដែលមិនព្រមទទួល សេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ស្អប់ខ្ពើមដល់ព្រលឹងខ្លួន តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះបានយោបល់វិញ។
គេលើកគ្នាទាស់នឹងជីវិតមនុស្សសុចរិត ហើយគេកាត់ទោសប្រហារជីវិត មនុស្សស្មោះត្រង់។ ប៉ុន្តែ ព្រះយេហូវ៉ាជាទីពឹងមាំមួននៃទូលបង្គំ ហើយព្រះនៃទូលបង្គំព្រះអង្គជាថ្មដា និងជាជម្រកនៃទូលបង្គំ។ ព្រះអង្គនឹងសងទៅគេវិញ តាមអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើអាក្រក់របស់គេ គឺព្រះយេហូវ៉ាជាព្រះនៃយើង នឹងធ្វើឲ្យគេវិនាសសូន្យទៅ។
មិនមែនដូច្នោះទេ! ទោះបីគ្រប់គ្នាជាមនុស្សភូតភរក្ដី ក៏ព្រះនៅតែពិតត្រង់ដែរ ដូចមានសេចក្តីចែងទុកមកថា «ដើម្បីឲ្យព្រះអង្គបានរាប់ជាសុចរិត ពេលព្រះអង្គមានព្រះបន្ទូល ហើយមានជ័យជម្នះ ពេលគេជំនុំជម្រះព្រះអង្គ» ។
ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។
ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ ហើយអំពើបាបរបស់អ្នករាល់គ្នា បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។
ព្រះអង្គនឹងសងទៅខ្មាំងសត្រូវរបស់ទូលបង្គំ តាមអំពើអាក្រក់របស់គេ ដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ សូមបំផ្លាញគេឲ្យវិនាសសូន្យទៅ។
មានប្រាំមួយមុខ ដែលព្រះយេហូវ៉ាស្អប់ មានប្រាំពីរផង ដែលព្រះអង្គខ្ពើមឆ្អើម គឺភ្នែកឆ្មើងឆ្មៃ អណ្ដាតភូតភរ ដៃដែលកម្ចាយឈាមមនុស្សឥតទោស ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់ និងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត ហើយមនុស្សដែលសាបព្រោះសេចក្ដី ទាស់ទែងគ្នាក្នុងពួកបងប្អូនមួយដែរ។