Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 27:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប្រសិន‌បើ​ឪពុក​ម្តាយ បានបោះ​បង់​ចោល​ទូល‌បង្គំ ព្រះ‌យេហូវ៉ា​នឹង​ទទួល​ទូល‌បង្គំ​ទុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ទោះបីជា​ឪពុក និង​ម្ដាយ​របស់ទូលបង្គំ​បោះបង់​ទូលបង្គំ​ចោល​ក៏ដោយ ក៏​ព្រះយេហូវ៉ា​នឹង​ទទួល​ទូលបង្គំ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទោះ​បី​ឪពុក‌ម្ដាយ​របស់​ទូលបង្គំ បាន​បោះ​បង់​ទូលបង្គំ​ចោល​ក៏​ដោយ ក៏​ព្រះ‌អម្ចាស់​នៅ​តែ​ទទួល​ទូលបង្គំ​ជានិច្ច!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 បើ​កាល​ណា​ឪពុក​ម្តាយ​លះ​ចោល​ទូលបង្គំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូលបង្គំ​ទុក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ទោះ​បី​ឪពុក‌ម្ដាយ​របស់​ខ្ញុំ បាន​បោះ​បង់​ខ្ញុំ​ចោល​ក៏​ដោយ ក៏​អុលឡោះ‌តាអាឡា​នៅ​តែ​ទទួល​ខ្ញុំ​ជា‌និច្ច!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 27:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ័ប៊ី‌សាយ និង​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​ថា៖ «មើល៍ អំបាល​តែ​កូន​ដែល​ខ្លួន​យើង​បង្កើត ម៉េច​វា​រក​ជីវិត​យើង​ទៅ​ហើយ ចំណង់​បើ​ពូជ​ពួក​បេនយ៉ាមីន​នេះ តើ​នឹង​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត កុំ​ធ្វើ​វា ឲ្យ​វា​ជេរ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​វា​មក​ហើយ។


ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ ចំពោះ​បង​ប្អូន​ទូល‌បង្គំ គឺ​ដូច​ជា​សាសន៍​ក្រៅ​ចំពោះ​បង​ប្អូន​ពោះ​មួយ របស់​ទូល‌បង្គំ។


ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។


តើ​ស្ត្រី​អាច​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ? គេ​នឹង​ភ្លេច​បាន ប៉ុន្តែ យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ។


ហើយ​សត្រូវ​របស់​អ្នក​នោះ គឺ​ជា​សមាជិក​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​នោះ​ឯង។


មើល៍! ពេល​វេលា​នោះ​មក​ដល់​ហើយ គឺ​ពិត​ជា​មក​ដល់​មែន ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​រៀងៗ​ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរបិតា​គង់​នៅ​ជា​មួយ​ខ្ញុំ។


ព្រះ‌យេស៊ូវ​ឮ​ថា គេ​បាន​បណ្តេញ​គាត់ ហើយ​ពេល​ព្រះ‌អង្គ​បាន​ជួប​គាត់ ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​ជឿ​ដល់កូន​មនុស្ស​ឬ​ទេ?»។


ពេល​ខ្ញុំ​ឆ្លើយ​ការ​ពារ​ខ្លួន​លើក​ដំបូង គ្មាន​អ្នក​ណា​ម្នាក់​ឈរ​ខាង​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ​កុំ​ប្រកាន់​ទោស​គេ​ឡើយ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម