Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 50:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ខ្ញុំ​បាន​ប្រគល់​ខ្នង​ទៅ​ឲ្យ​ពួក​អ្នក​ដែល​វាយ ហើយ​ថ្ពាល់​ខ្ញុំ​ទៅ​ឲ្យ​ពួក​ដែល​បោច​ពុក​ចង្កា ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស ឬ​ពី​ការ​ស្តោះ​ទឹក​មាត់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ខ្ញុំ​បាន​ប្រគល់​ខ្នង​ខ្ញុំ​ទៅឲ្យ​ពួកអ្នកដែល​វាយ ក៏​បាន​ប្រគល់​ថ្ពាល់​ខ្ញុំ​ទៅឲ្យ​ពួកអ្នកដែល​បោចពុកចង្កា​; ខ្ញុំ​មិន​បាន​គេច​មុខ​ពី​ភាពអាប់យស និង​ការស្ដោះទឹកមាត់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​ឲ្យ​អ្នក​ដែល​ចង់​វាយ​ខ្ញុំ ខ្ញុំ​បាន​បែរ​មុខ​ទៅ​ឲ្យ​អ្នក​ដែល​ចង់ បោច​ពុក​ចង្កា​របស់​ខ្ញុំ ពេល​គេ​ប្រមាថ​មើល‌ងាយ និង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ ខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ខ្ញុំ​បាន​ប្រគល់​ខ្នង​ទៅ​ឲ្យ​ពួក​អ្នក​ដែល​វាយ ហើយ​ថ្ពាល់​ខ្ញុំ​ទៅ​ឲ្យ​ពួក​ដែល​បោច​ពុក‌ចង្កា ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស ឬ​ពី​ការ​ស្តោះ​ទឹក​មាត់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​ឲ្យ​អ្នក​ដែល​ចង់​វាយ​ខ្ញុំ ខ្ញុំ​បាន​បែរ​មុខ​ទៅ​ឲ្យ​អ្នក​ដែល​ចង់ បោច​ពុក​ចង្កា​របស់​ខ្ញុំ ពេល​គេ​ប្រមាថ​មើល‌ងាយ និង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ ខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 50:6
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ស្ដី​បន្ទោស​ពួក​គេ ដាក់​បណ្ដា‌សា​ពួក​គេ ហើយ​វាយ​ពួក​គេ​ខ្លះ ក៏​បោច​សក់​ពួក​គេ​ទៀត​ផង។ ខ្ញុំ​ចាប់​ឲ្យ​គេ​ស្បថ ក្នុង​ព្រះ‌នាម​របស់​ព្រះ ហើយ​ហាម​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​លើក​កូន​ស្រី ទៅ​ឲ្យ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រី​របស់​គេ មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន ឬ​សម្រាប់​ខ្លួន​ឡើយ។


ពួក​គេ​បាន​ហា​មាត់​គំរាម​ខ្ញុំ គេ​បាន​ទះ​កំផ្លៀង​បង្អៀន​ខ្ញុំ ហើយ​ប្រមូល​គ្នា​ទាស់​នឹង​ខ្ញុំ។


គេ​ខ្ពើម​ឆ្អើម​ខ្ញុំ ក៏​ឈរ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ក៏​ស្តោះ​ដាក់​មុខ​ខ្ញុំ​ឥត​ទប់​មាត់​ឡើយ។


ពួក​អ្នក​ភ្ជួរ​បាន​ភ្ជួរ​លើ​ខ្នង​ខ្ញុំ គេ​បាន​ធ្វើ​គន្លងរបស់​គេ​ឲ្យ​វែង។


ដ្បិត​គឺ​ដោយ​យល់​ដល់​ព្រះ‌អង្គ​ហើយ បាន​ជា​ទូល‌បង្គំ​ទ្រាំ​ទ្រ​ពាក្យ​ដំណៀល ហើយ​សេចក្ដី​អាម៉ាស់​បាន​គ្រប​មុខ​ទូល‌បង្គំ។


ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ ចំពោះ​បង​ប្អូន​ទូល‌បង្គំ គឺ​ដូច​ជា​សាសន៍​ក្រៅ​ចំពោះ​បង​ប្អូន​ពោះ​មួយ របស់​ទូល‌បង្គំ។


ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។


ព្រះ‌អង្គ​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ព្រះ‌អង្គ​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សម្លាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ព្រះ‌អង្គ​ក៏​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ។


ក៏​នឹង​បែរ​កំផ្លៀង​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ទះ​ខ្លួន ហើយ​នឹង​ទ្រាំ​ឲ្យ​បាន​ពេញ ដោយ​សេចក្ដី​ត្មះ‌តិះ​ដៀល។


ឥឡូវ​នេះ ខ្មាំង​សត្រូវ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​អ្នក គេ​ឡោម​ព័ទ្ធ​ច្បាំង​នឹង​យើង​ហើយ គេ​យក​ដំបង​វាយ​ថ្ពាល់​មេដឹក​នាំ​របស់​អ៊ីស្រា‌អែល។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​លោក​ម៉ូសេ​ថា៖ «ប្រសិន‌បើ​ឪពុក​នាង​ស្តោះ​ទឹក​មាត់​ដាក់​មុខ​នាង តើ​នាង​មិន​ត្រូវ​រង​សេចក្ដី​ខ្មាស​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទេ​ឬ? ដូច្នេះ ចូរ​បង្ខាំង​នាង​ឲ្យ​នៅ​ខាង​ក្រៅ​ជំរំ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទៅ បន្ទាប់​មក សឹម​នាំ​នាង​មក​វិញ»។


ពេល​នោះ គេ​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ វាយ​តប់​ព្រះ‌អង្គ ហើយ​អ្នក​ខ្លះ​ទះកំផ្លៀង​ព្រះ‌អង្គ


ពេល​នោះ លោក​ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ដល់​គេ ហើយ​បញ្ជា​ឲ្យ​គេ​វាយ​ព្រះ‌យេស៊ូវ​នឹង​រំពាត់ រួច​ប្រគល់​ព្រះ‌អង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។


គេ​ស្តោះ​ដាក់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ព្រះ‌អង្គ។


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​អាក្រក់​ឡើយ ប្រសិន‌បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ


អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ គ្រប​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ ហើយ​វាយ​ព្រះ‌អង្គ ទាំង​ពោល​ទៅ​ព្រះ‌អង្គ​ថា៖ «ទាយ​មើល៍!» កង​រក្សា​ព្រះ​វិហារ​ក៏​យក​ព្រះ‌អង្គ​មក​ទះ​កំផ្លៀង។


គេ​យក​ដើម​ត្រែង​វាយ​ព្រះ‌សិរ​ព្រះ‌អង្គ ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ ហើយ​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះ‌អង្គ។


កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ កង​រក្សា​ព្រះវិហារ​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ ក៏​ទះ​កំផ្លៀង​ព្រះ‌យេស៊ូវ ហើយ​និយាយ​ថា៖ «តើ​អ្នក​ឯង​ឆ្លើយ​ទៅ​សម្តេច​សង្ឃ​បែប​នេះ​ឬ?»


ទាំង​សម្លឹង​មើល​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូ​ទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះតែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម