បងប្អូនអើយ ចង់ប្រាប់ថា គ្រូគង្វាលរបស់យើងក៏ជាមនុស្សដែរ ពួកគាត់ក៏ត្រូវតស៊ូជាមួយបញ្ហាផ្សេងៗក្នុងជីវិតដូចយើងដែរ។ យើងមិនមែនជាអ្នកដែលមានសិទ្ធិវិនិច្ឆ័យជីវិតរបស់ពួកគាត់ទេ ព្រះយេស៊ូគ្រីស្ទទ្រង់ជាអ្នកវិនិច្ឆ័យតែមួយគត់។ អ្វីដែលយើងអាចធ្វើបានគឺអធិស្ឋានសម្រាប់ពួកគាត់ សូមឲ្យព្រះវិញ្ញាណបរិសុទ្ធជួយពួកគាត់ក្នុងចំណុចខ្សោយ និងកុំឲ្យពួកគាត់ស្រពោន។
អារក្សសាតាំងតែងតែចង់វាយប្រហារគ្រូគង្វាល ព្រោះវាដឹងថាបើវាយប្រហារគ្រូគង្វាលបាន វាអាចបញ្ឈប់កិច្ចការរបស់ព្រះ បង្កការបែកបាក់ និងបំផ្លាញក្រុមជំនុំបាន។ ការស្រឡាញ់ពិតមិនមែនគ្រាន់តែនិយាយថាស្រឡាញ់ទេ តែត្រូវបង្ហាញតាមរយៈសកម្មភាព។ ចូរយើងក្លាយជាខែលការពារគ្រូគង្វាល ព្រោះពួកគាត់ក៏ជាមនុស្សធម្មតាដែលត្រូវការការជួយយើងដែរ។
បើចង់ជិតស្និទ្ធនឹងក្រុមបម្រើរបស់គ្រូគង្វាល ត្រូវចេះគ្រប់គ្រងចិត្ត និងមានចិត្តរាបទាប។ កុំរំពឹងថានឹងទទួលបានតំណែងណាមួយបើមិនទាន់អធិស្ឋានសម្រាប់ពួកគាត់នៅចំពោះព្រះយេស៊ូ កុំស្វែងរកការសរសើរពីមនុស្ស។ ចូរអធិស្ឋានដោយសុភាព យកបន្ទុកទៅឲ្យព្រះយេស៊ូ ហើយអធិស្ឋានតាមព្រះហឫទ័យទ្រង់។ សុំការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីឲ្យការអធិស្ឋានមានប្រសិទ្ធភាព និងឃើញផ្លែផ្កានៅពេលវេលាត្រឹមត្រូវ។
ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់ឲ្យក្លាយជាអ្នកអធិស្ឋានដ៏ល្អឥតខ្ចោះ អធិស្ឋានឥតឈប់ឈរសម្រាប់អ្នកដឹកនាំខាងវិញ្ញាណរបស់យើង ដូចដែលបានចែងនៅក្នុង ហេព្រើរ ១៣:៧។
ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាទ្វារចៀម
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ មិនមែនដោយប្រើអំណាចជិះជាន់អស់អ្នកដែលនៅជាមួយអ្នករាល់គ្នានោះទេ គឺធ្វើជាគំរូដល់ហ្វូងចៀមវិញ។ ពេលមេគង្វាលលេចមក អ្នករាល់គ្នានឹងទទួលមកុដដ៏រុងរឿង ដែលមិនចេះស្រពោន។
ចូរអ្នករាល់គ្នារក្សាខ្លួន ហើយរក្សាហ្វូងចៀម ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យមើលខុសត្រូវ ដើម្បីថែរក្សាក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានទិញដោយព្រះលោហិតនៃព្រះរាជបុត្រារបស់ព្រះអង្គផ្ទាល់។
ខ្ញុំនៅមានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ។ ដូច្នេះ នឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «យប់នេះ អ្នករាល់គ្នានឹងរវាតចិត្ត ដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ"
កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចចៀមគ្មានគង្វាល។
សូមជម្រាបសួរអ្នកដឹកនាំទាំងអស់របស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ អស់អ្នកដែលមកពីស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។
ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា គឺអស់អ្នកដែលប្រកាសព្រះបន្ទូលមកអ្នករាល់គ្នា។ ចូរពិចារណាមើលពីផលនៃជីវិតរបស់លោកទាំងនោះ ហើយត្រាប់តាមជំនឿរបស់ពួកលោកទៅ។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើង គឺយើងនេះហើយ នឹងស្វែងរកចៀមរបស់យើង ទាំងស៊ើបសួររកទាល់តែឃើញផង។ គង្វាលតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះយើងនឹងថែមើលហ្វូងចៀមរបស់យើង ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកម្ចាត់កម្ចាយនោះ នៅថ្ងៃដែលមេឃមីរស្រទំ ហើយងងឹតយ៉ាងនោះដែរ។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ មិនមែនដោយប្រើអំណាចជិះជាន់អស់អ្នកដែលនៅជាមួយអ្នករាល់គ្នានោះទេ គឺធ្វើជាគំរូដល់ហ្វូងចៀមវិញ។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង
ព្រះអង្គនឹងឃ្វាលហ្វូងរបស់ព្រះអង្គ ដូចជាគង្វាល ព្រះអង្គនឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។
ព្រះអង្គបានជ្រើសរើសដាវីឌ ជាអ្នកបម្រើព្រះអង្គ ហើយបានយកលោកចេញពីក្រោលចៀម ព្រះអង្គបានយកលោក ចេញពីការឃ្វាលមេចៀមដែលមានកូន ឲ្យធ្វើជាគង្វាលដល់ពួកយ៉ាកុប ជាប្រជារាស្ត្រព្រះអង្គ គឺពួកអ៊ីស្រាអែលដែលជាមត៌ករបស់ព្រះអង្គ។ លោកបានឃ្វាលពួកគេដោយចិត្តទៀងត្រង់ ហើយនាំផ្លូវគេដោយដៃដ៏ប៉ិនប្រសប់។
ដ្បិតពួកគង្វាល បានត្រឡប់ជាមនុស្សល្ងីល្ងើទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចម្រើន ហើយពួកគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ។
ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់ សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ។
ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «តើអ្នកណាជានាយតម្រួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីបើកអាហារឲ្យគេបរិភោគតាមត្រូវពេល?
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល ត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។
ប៉ុន្តែ ធ្វើដូចម្ដេចឲ្យគេអំពាវនាវរកព្រះអង្គបាន បើគេមិនជឿ? ធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះអង្គបាន បើគេមិនដែលឮ? ហើយធ្វើដូចម្ដេចឲ្យគេឮបាន បើគ្មានអ្នកណាប្រកាស?
ពាក្យនេះពិតប្រាកដមែន គឺថា ប្រសិនបើអ្នកណាចង់បានមុខងារជាអភិបាល អ្នកនោះប្រាថ្នាចង់បានកិច្ចការល្អប្រសើរហើយ។ ត្រូវសាកល្បងគេជាមុនសិន ហើយបើឃើញថារកកន្លែងបន្ទោសមិនបាន នោះចូរឲ្យគេធ្វើជាអ្នកជំនួយទៅចុះ។ ឯប្រពន្ធរបស់គេវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយដើមគេ មានចិត្តធ្ងន់ធ្ងរ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។ អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែមួយ ហើយចេះគ្រប់គ្រងកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនបានល្អ ដ្បិតអស់អ្នកដែលបំពេញមុខងារជាអ្នកជំនួយបានល្អ គេនឹងបានចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ហើយមានសេចក្តីក្លាហានជាខ្លាំងក្នុងជំនឿ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ខ្ញុំសង្ឃឹមថានឹងមកជួបអ្នកក្នុងពេលឆាប់ៗ ប៉ុន្តែ ខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមកអ្នក ដើម្បីក្រែងបើខ្ញុំក្រមកដល់ នោះអ្នកបានដឹងពីរបៀបដែលត្រូវប្រព្រឹត្តយ៉ាងណា នៅក្នុងដំណាក់របស់ព្រះ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។ ដូច្នេះ អ្នកអភិបាលត្រូវតែជាមនុស្សរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានចិត្តធ្ងន់ធ្ងរ ចេះគ្រប់គ្រងចិត្ត មានកិរិយាមារយាទល្អ ចេះរាក់ទាក់ ប្រសប់ក្នុងការបង្រៀន
ដ្បិតក្នុងឋានៈជាអ្នកមើលខុសត្រូវរបស់ព្រះ អ្នកអភិបាល ត្រូវតែជាមនុស្សដែលរកកន្លែងបន្ទោសមិនបាន មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ
៙ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាជាព្រះ គឺព្រះអង្គហើយដែលបានបង្កើតយើងមក ហើយយើងជារបស់ព្រះអង្គ យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។
ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះមិនខ្វះអ្វីដែលល្អឡើយ។
ខ្ញុំជាគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែរ គឺដូចជាព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះអង្គដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំដើម្បីចៀម។
រីឯព្រះអម្ចាស់វិញក៏បង្គាប់ដូចគ្នាថា អស់អ្នកដែលប្រកាសដំណឹងល្អ ត្រូវចិញ្ចឹមជីវិតដោយសារដំណឹងល្អ។
យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់ សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ
ឱសូមសម្ដែងព្រះហឫទ័យសប្បុរស ដល់អស់អ្នកដែលស្គាល់ព្រះអង្គតទៅ ហើយសម្ដែងសេចក្ដីសុចរិតរបស់ព្រះអង្គ ដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។
ខ្លួនយើងនឹងធ្វើជាគង្វាលដល់ហ្វូងចៀមរបស់យើង ហើយយើងនឹងឲ្យវាដេក នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មករកគង្វាល និងអ្នកថែរក្សាព្រលឹងអ្នករាល់គ្នាវិញហើយ។
«មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។
គេដូចជាចៀមដែលតម្រង់ទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់ សេចក្ដីស្លាប់នឹងធ្វើជាគង្វាលរបស់គេ ហើយមនុស្សទៀងត្រង់ នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបកាយរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ។
ទូលបង្គំប្រញាប់ប្រញាល់ ហើយមិនបង្អង់នឹង ប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឡើយ។
ចុះតើលោកអ័ប៉ុឡូសជាអ្វី? ហើយប៉ុលជាអ្វី? គឺគ្រាន់តែជាអ្នកបម្រើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមតែកិច្ចការដែលម្នាក់ៗបានទទួលពីព្រះអម្ចាស់មកប៉ុណ្ណោះ។ ខ្ញុំបានដាំ លោកអ័ប៉ុឡូសជាអ្នកស្រោចទឹក តែព្រះបានធ្វើឲ្យដុះ។ ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹក មិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់។ អ្នកដែលដាំ និងអ្នកដែលស្រោចទឹក មានគោលដៅតែមួយដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមការដែលខ្លួនបានធ្វើ។ ដ្បិតយើងជាអ្នករួមការងារជាមួយព្រះ ឯអ្នករាល់គ្នាជាស្រែរបស់ព្រះ ហើយជាអាគារដែលព្រះបានសង់។
ជាអ្នកលើកទឹកចិត្ត ចូរលើកទឹកចិត្ត ជាអ្នកចែកទាន ចូរចែកដោយចិត្តស្មោះ ជាអ្នកនាំមុខ ចូរធ្វើដោយឧស្សាហ៍ ជាអ្នកមានចិត្តមេត្តាករុណា ចូរធ្វើដោយរីករាយ។
ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។
ឯយើងខ្ញុំវិញ យើងខ្ញុំនឹងខំព្យាយាមក្នុងការអធិស្ឋាន និងការបម្រើព្រះបន្ទូលវិញ»។
ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ល្អណាស់ហ្ន៎ គឺជើងអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកព្រះអង្គសោយរាជ្យ។
៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រោសប្រណីអ្នកបម្រើព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ។
ឱបងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ជឿជាក់ថា អ្នករាល់គ្នាមានសេចក្តីល្អពោរពេញ និងមានពេញដោយចំណេះគ្រប់យ៉ាង ហើយអាចទូន្មានគ្នាទៅវិញទៅមកបាន។
កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។
ព្រះអង្គបានជ្រើសរើសមត៌កឲ្យយើង គឺជាទីមោទនភាពរបស់លោកយ៉ាកុប ជាអ្នកដែលព្រះអង្គស្រឡាញ់។ –បង្អង់
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
ដ្បិតព្រះអង្គជាព្រះនៃយើង ហើយយើងជាប្រជារាស្ត្រ នៅក្នុងវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ
សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមផ្លូវរបស់យើងដែរ។
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។ អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល ក៏លើកអស់អ្នកដែលត្រូវឱនចុះ ឲ្យងើបឡើងវិញ។
«តើអ្នករាល់គ្នាយល់យ៉ាងណា? ប្រសិនបើបុរសម្នាក់មានចៀមមួយរយ ហើយចៀមមួយវងេ្វងបាត់ តើអ្នកនោះមិនទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគាត់រកចៀមនោះឃើញ គាត់មុខជាអរសប្បាយចំពោះចៀមនោះ លើសជាងឃើញចៀមកៅសិបប្រាំបួន ដែលមិនបានវង្វេងបាត់នោះទៅទៀត។ ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ក៏ដូច្នោះដែរ ទ្រង់មិនសព្វព្រះហឫទ័យឲ្យអ្នកណាម្នាក់ ក្នុងចំណាមអ្នកតូចតាចទាំងនេះ ត្រូវវិនាសបាត់បង់ឡើយ»។
ឱព្រះអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ថ្លៃវិសេសយ៉ាងណាហ្ន៎! ពួកកូនមនុស្សលោក ជ្រកក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។ គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ព្រះអង្គ ហើយព្រះអង្គនឹងឲ្យគេផឹកពីទន្លេ នៃព្រះហឫទ័យរីករាយរបស់ព្រះអង្គ។
ក្នុងក្រុមជំនុំ ទីមួយ ព្រះបានតែងតាំងអ្នកខ្លះជាសាវក ទីពីរ ជាហោរា ទីបី ជាគ្រូបង្រៀន បន្ទាប់មក ជាអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អ្នកដែលមានអំណោយទានខាងការប្រោសឲ្យជា ខាងកិច្ចការជំនួយ ខាងការគ្រប់គ្រង ខាងនិយាយភាសាដទៃផ្សេងៗ។
ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីរៀបចំកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង
ឱព្រះយេហូវ៉ាអើយ កាលទូលបង្គំគិតថា «ជើងទូលបង្គំរអិលហើយ» នោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ជួយទ្រទូលបង្គំ។
អ្នករាល់គ្នាមិនបានចម្រើនកម្លាំង ដល់សត្វណាដែលអន់កម្លាំង ហើយសត្វណាដែលឈឺ មិនបានមើលឲ្យជាទេ ណាដែលបាក់ជើង អ្នកមិនបានរុំអប ណាដែលត្រូវកម្ចាត់កម្ចាយ អ្នកមិនបាននាំមកវិញ ហើយណាដែលវង្វេង ក៏មិនបានស្វែងរកដែរ។ អ្នករាល់គ្នាបានគ្រប់គ្រងលើវា ដោយកម្លាំង ហើយតឹងរ៉ឹងវិញ។
សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ជាគង្វាលដ៏ធំនៃហ្វូងចៀម ដោយសារព្រះលោហិតនៃសេចក្ដីសញ្ញា ប្រោសប្រទានឲ្យអ្នករាល់គ្នាមានគ្រប់ទាំងការល្អ ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដោយធ្វើការនៅក្នុងយើង ជាកិច្ចការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។ ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។
អ្នកណាដែលមានប្រាជ្ញា ត្រូវឲ្យអ្នកនោះយកចិត្តទុកដាក់ចំពោះ សេចក្ដីទាំងនេះ ត្រូវឲ្យគេពិចារណាពីព្រះហឫទ័យសប្បុរសរបស់ ព្រះយេហូវ៉ា។
ពាក្យសម្ដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាស ឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់។
ចំណែកឯពួកបរិសុទ្ធនៅលើទឹកដីនេះ គេជាមនុស្សដ៏ប្រសើរ ដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក។
«ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀមមួយរយ តែបាត់មួយ តើមិនទុកចៀមកៅសិបប្រាំបួនឲ្យនៅទីរហោស្ថាន រួចទៅតាមរកចៀមមួយដែលបាត់ ទាល់តែឃើញទេឬ? កាលរកឃើញហើយ នោះគាត់ក៏លើកចៀមដាក់លើស្មា ដោយអំណរ។ លុះពេលមកដល់ផ្ទះវិញ អ្នកនោះហៅមិត្តសម្លាញ់ និងពួកអ្នកជិតខាងរបស់ខ្លួនមក ប្រាប់ថា "ចូរអរសប្បាយជាមួយខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះខ្ញុំបានរកឃើញវិញហើយ"។ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្តីត្រេកអរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត ជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការប្រែចិត្ត»។
សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។
ខ្ញុំក៏អធិស្ឋានសូមការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចម្រើនកាន់តែច្រើនឡើង មានចំណេះដឹង និងយល់គ្រប់សព្វទាំងអស់
ទោះបើខ្ញុំជាអ្នកតូចជាងគេបំផុត ក្នុងចំណោមពួកបរិសុទ្ធទាំងអស់ក្តី ក៏ព្រះអង្គបានប្រទានព្រះគុណនេះមកខ្ញុំ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អ ជាសម្បត្តិដ៏បរិបូររបស់ព្រះគ្រីស្ទ ទៅប្រាប់ពួកសាសន៍ដទៃ
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។
និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
ទោះបើព្រះអម្ចាស់ឲ្យអ្នករាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកការជិះជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់អ្នកមិនត្រូវលាក់ពីអ្នកទៀត គឺភ្នែកអ្នកនឹងឃើញពួកគ្រូនោះ។ កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។
បងប្អូនអើយ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេទាន់ពេលកំពុងប្រព្រឹត្តអ្វីមួយខុស អ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរតម្រង់អ្នកនោះដោយចិត្តសុភាព។ ចូរប្រយ័ត្នខ្លួនឯងផង ក្រែងធ្លាក់ក្នុងការល្បួងដូចគេដែរ។
ព្រះយេហូវ៉ាប្រទានកម្លាំង ដល់ប្រជារាស្ត្រព្រះអង្គ ព្រះយេហូវ៉ាប្រោសប្រទានពរ ឲ្យប្រជារាស្ត្រព្រះអង្គមានសន្ដិភាព។
ព្រះអង្គល្អ ហើយធ្វើការល្អ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។
ពេលនោះ ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ។ ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។
ប្រាកដជា ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា នឹងតាមជាប់ជាមួយខ្ញុំ រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ជារៀងរហូត ។
មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។
រីឯដំបូន្មានរបស់ព្រះយេហូវ៉ាវិញ នៅស្ថិតស្ថេរជារៀងរហូត ហើយគម្រោងការក្នុងព្រះហឫទ័យព្រះអង្គ នៅជាប់ជាដរាប គ្រប់ជំនាន់តរៀងទៅ។
តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ!
ពេលនោះ ព្រះយេស៊ូវហៅសិស្សរបស់ព្រះអង្គទាំងដប់ពីរមក ហើយប្រទានឲ្យគេមានអំណាចដេញវិញ្ញាណអាក្រក់ និងប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។
ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅជិត ហើយបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតត្រង់។
ដ្បិតប្រសិនបើមនុស្សម្នាក់មិនចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួន ធ្វើដូចម្ដេចឲ្យគាត់អាចថែរក្សាក្រុមជំនុំរបស់ព្រះបាន?
មើល៍ នឹងមានស្តេចមួយអង្គសោយរាជ្យដោយសុចរិត ពួកចៅហ្វាយនឹងគ្រប់គ្រងដោយយុត្តិធម៌ ឱអ្នករាល់គ្នាដែលនៅព្រងើយអើយ នៅជាងមួយឆ្នាំទៀត នោះនឹងមានសេចក្ដីថប់ព្រួយវិញ ដ្បិតនឹងខានមានការបេះទំពាំងបាយជូរទៀត ហើយរដូវប្រមូលផលក៏មិនមកដល់ដែរ។ ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសម្លៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញ។ គេនឹងគក់ទ្រូងយំទួញនឹងចម្ការដែលគាប់ចិត្ត និងដើមទំពាំងបាយជូរដែលដុះដាល។ នៅក្នុងស្រុករបស់ប្រជារាស្ត្រយើង នឹងមានដុះសុទ្ធតែបន្លា និងអញ្ចាញ នៅក្នុងផ្ទះទាំងប៉ុន្មានដែលធ្លាប់អរសប្បាយនៅក្នុងទីក្រុង។ ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់ នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសម្រាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។ ដរាបដល់ព្រះវិញ្ញាណបានចាក់មក លើយើងរាល់គ្នា ពីស្ថានដ៏ខ្ពស់ ហើយទីរហោស្ថានបានត្រឡប់ជាចម្ការដុះដាល ហើយចម្ការដុះដាលបានរាប់ទុកជាព្រៃវិញ។ នៅគ្រានោះ សេចក្ដីយុត្តិធម៌ នឹងស្ថិតនៅក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងអាស្រ័យនៅក្នុងចម្ការដុះដាល។ ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត និងជាសេចក្ដីទុកចិត្តជារៀងរហូតតទៅ។ ឯប្រជារាស្ត្ររបស់យើង នឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ ក្នុងផ្ទះសំបែងមាំមួន ជាទីសម្រាកក្សេមក្សាន្ត។ ទោះបើព្រៃព្រឹក្សាត្រូវបំផ្លាញហិនហោច ហើយទីក្រុងត្រូវរលំអស់រលីងក៏ដោយ។ ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ និងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ
សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
ដ្បិតដោយព្រះគុណដែលបានប្រទានមកខ្ញុំ ខ្ញុំនិយាយទៅកាន់មនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នាថា មិនត្រូវគិតពីខ្លួនឯងឲ្យខ្ពស់ លើសជាងគំនិតដែលគួរគិតនោះឡើយ តែចូរគិតឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃជំនឿដែលព្រះបានចែកឲ្យរៀងខ្លួនវិញ។
សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ
ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។
បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យគោរពអស់អ្នកដែលខំធ្វើការនឿយហត់ ក្នុងចំណោមអ្នករាល់គ្នា និងអ្នកនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយទូន្មានអ្នករាល់គ្នា ចូររាប់អានអ្នកទាំងនោះឲ្យខ្ពស់ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះកិច្ចការរបស់គេ។ ចូរឲ្យបានសុខសាន្តជាមួយគ្នា។
ចាស់ទុំណាដែលនាំមុខបានល្អ ត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្តិយសទ្វេដង ជាពិសេសអស់អ្នកដែលនឿយហត់នឹងប្រកាសព្រះបន្ទូល និងបង្រៀន។
យើងនឹងឲ្យអ្នករាល់គ្នាមានអ្នកគ្រប់គ្រងដែលគាប់ចិត្តយើង ជាអ្នកដែលឃ្វាលអ្នករាល់គ្នាដោយតម្រិះ និងយោបល់»។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។