Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 5:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ចាស់​ទុំ​ណា​ដែល​នាំ​មុខ​បាន​ល្អ ត្រូវ​រាប់​ជា​ស័ក្ដិ​សម​នឹងទទួល​កិត្តិយស​ទ្វេ​ដង ជា​ពិសេស​អស់​អ្នក​ដែល​នឿយ​ហត់​នឹង​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ចំពោះ​ចាស់ទុំ​ដែល​គ្រប់គ្រង​បាន​ល្អ ត្រូវ​រាប់​អ្នកនោះ​ថាស័ក្ដិសម​នឹង​កិត្តិយស​ទ្វេដង ជាពិសេស​ចាស់ទុំ​ដែល​ធ្វើការនឿយហត់​ក្នុង​ការប្រកាសព្រះបន្ទូល និង​ការបង្រៀន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ចាស់ទុំ​ទាំងឡាយ​ណា​ដែល​ដឹកនាំ​បាន​ល្អ​ នោះ​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​កិត្ដិយស​ទ្វេដង​ ជា​ពិសេស​ពួក​ចាស់ទុំ​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​ និង​ការ​បង្រៀន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រឹទ្ធា‌ចារ្យ*​ទាំង‌ឡាយ​ណា​នាំ​មុខ​ក្រុម‌ជំនុំ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្តិយស​គាត់​មួយ​ទ្វេ​ជា​ពីរ ជា​ពិសេស​ចំពោះ​ព្រឹទ្ធា‌ចារ្យ​ណា​ដែល​នឿយ‌ហត់​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អ្នក​ចាស់‌ទុំ​ណា ដែល​ជា​អ្នក​នាំ​មុខ​យ៉ាង​ល្អ នោះ​ត្រូវ​រាប់​ជា​គួរ​នឹង​គោរព​ប្រតិ‌បត្តិ​ជា​ទ្វេ​គុណ​ឡើង គឺ​មាន​ពួក​ដែល​ខំ​ផ្សាយ​ព្រះ‌បន្ទូល ហើយ​នឹង​ពួក​ដែល​បង្រៀន​ជា​ដើម

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អះលី‌ជំអះ​ទាំង‌ឡាយ​ណា​នាំ​មុខ​ក្រុម‌ជំអះ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្ដិយស​គាត់​មួយ​ទ្វេ​ជា​ពីរ ជា​ពិសេស​ចំពោះ​អះលី‌ជំអះ​ណា​ដែល​នឿយ‌ហត់​ប្រកាស​បន្ទូល​នៃ​អុលឡោះ និង​បង្រៀន​គេ

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 5:17
41 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឆ្លង​ទៅ​ផុត​ហើយ លោក​អេលីយ៉ា​បាន​ប្រាប់​អេលី‌សេ​ថា៖ «ចូរ​អ្នក​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​សម្រាប់​អ្នក មុន​ពេល​ដែល​ព្រះ​លើក​ខ្ញុំ​ឡើង​ទៅ»។ អេលី‌សេ​ឆ្លើយ​ថា៖ «សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ មួយ​ទ្វេ​ជា​ពីរ​ដង!»។


ចូរ​លួង‌លោម​ចិត្ត​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​ស្រែក​ប្រាប់​ក្រុង​នោះ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បានចប់​សព្វ​គ្រប់​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​ទទួល​បានការ​អត់​ទោស ហើយ​គេ​បាន​ទទួល​មួយ​ជា​ពីរ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ស្នង​នឹង​អំពើ​បាប​របស់​គេ​ដែរ»។


ប៉ុន្តែ មុន​ដំបូង យើង​នឹង​សង​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ​មួយ​ជា​ពីរ ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​យើង​ទៅ​ជា​ស្មោក‌គ្រោក ដោយ​សាក‌សព​នៃ​រូប​ព្រះ​គួរ​ខ្ពើម ហើយ​ធ្វើ​ឲ្យ​ស្រុក​ជា​មត៌ក​របស់​យើង មាន​ពេញ​ដោយ​របស់​គួរ​ខ្ពើម​ឆ្អើម​របស់​គេ។


សូម​ឲ្យ​ពួក​អ្នក​ដែល​បៀត‌បៀន ដល់​ទូល‌បង្គំ​ត្រូវ​អៀន​ខ្មាស តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ឲ្យ​គេ​ត្រូវ​ស្រយុត​ចិត្ត​ទៅ តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ស្រយុត​ចិត្តអី សូម​នាំ​ថ្ងៃ​អាក្រក់​នោះ​ឲ្យ​មក​លើ​គេ ហើយ​បំផ្លាញ​គេ ដោយ​ការ​បំផ្លាញ​ទ្វេដង​ទៅ។


ឱ​ពួក​អ្នក​ជាប់​គុក ដែល​មាន​សង្ឃឹម​អើយ ចូរ​វិល​មក​ឯ​ទី​មាំ‌មួន​ចុះ នៅ​ថ្ងៃ​នេះ យើង​ប្រកាស​ថា យើង​នឹង​សង​អ្នក​មួយ​ជា​ពីរ។


អ្នក​រាល់​គ្នា រួម​ជា‌មួយ​គ្រួសារ​របស់​អ្នក​រាល់​គ្នា អាច​បរិ‌ភោគ​ភោគ​ផល​ទាំង​នោះ​នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ភោគ​ផល​ទាំង​នេះ ជា​កម្រៃ​សម្រាប់​ការ‌ងារ​ដែល​អ្នក​រាល់​គ្នា​បាន​បម្រើ​ក្នុង​ត្រសាល​ជំនុំ។


មើល៍ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន​ហើយ


ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិ‌ភោគ​របស់​អ្វីៗ​ដែល​គេ​ឲ្យ​ចុះ ព្រោះ​អ្នក​ដែល​ធ្វើ​ការ គួរ​នឹង​បាន​ប្រាក់​ឈ្នួល។ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​អ្នក​ណា​ជា​នាយ​តម្រួត​ការ​ដែល​ស្មោះ​ត្រង់ មាន​មារ‌យាទ​ល្អ ដែល​ចៅហ្វាយ​នឹង​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក ដើម្បី​បើក​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ត្រូវ​ពេល?


ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត​ចម្រូត ដែល​អ្នក​រាល់​គ្នា​មិន​បាន​នឿយ​ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​នឿយ​ហត់ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​ផល​ពី​ការ​នឿយ​ហត់​របស់​គេ»។


គេ​ក៏​បាន​ធ្វើ​ដូច្នោះ​មែន ដោយ​ផ្ញើ​ជំនួយ​នោះ​ទៅ​ពួក​ចាស់​ទុំ ដោយ​សារ​ដៃលោក​បា‌ណា‌បាស និង​លោក​សុល។


ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ ខ្ញុំ​តែង​តែ​បង្ហាញ​អ្នក​រាល់​គ្នា​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ​ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​អ្នក​ទន់​ខ្សោយ ហើយ​ត្រូវ​នឹក​ចាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ "ដែល​ឲ្យ នោះ​បាន​ពរ​ជាង​ទទួល"»។


គេ​គោរព​រាប់​អាន​យើង​យ៉ាង​ខ្លាំង ហើយ​ពេល​យើងបម្រុង​នឹង​ចេញ​ដំណើរ គេ​បាន​ជួយ​ឧបត្ថម្ភ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ។


ជា​អ្នក​លើក​ទឹក​ចិត្ត ចូរ​លើក​ទឹក​ចិត្ត ជា​អ្នក​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ជា​អ្នក​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ជា​អ្នក​មាន​ចិត្ត​មេត្តា‌ករុណា ចូរ​ធ្វើ​ដោយ​រីក‌រាយ។


គេ​ពេញ​ចិត្ត​ធ្វើ​ការ​នេះ ហើយ​គេ​ជំពាក់​ដល់​អ្នក​ទាំង​នោះ​ពិត​មែន ដ្បិត​បើ​ពួក​សាសន៍​ដទៃ​បាន​ទទួល​ចំណែក​ជា​ព្រះពរ​ខាង​វិញ្ញាណ​ពី​ពួកគេ នោះ​គេ​គួរ​តែ​ជួយ​អ្នក​ទាំង​នោះ​ជា​របស់​ខាង​សាច់​ឈាម​វិញ​ដែរ។


សូម​ជម្រាប​សួរ​នាង​ទ្រីភេន និង​នាង​ទ្រីផូស ដែល​បាន​នឿយ​ហត់​ក្នុង​ព្រះ‌អម្ចាស់។ សូម​ជម្រាប​សួរ​នាង​ពើ‌ស៊ីស ជា​ស្ងួន‌ភ្ងា ដែល​បាន​នឿយ​ហត់​ជា​ច្រើន​ក្នុង​ព្រះ‌អម្ចាស់។


ប៉ុន្តែ ដែល​ខ្ញុំ​ជា​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារព្រះ‌គុណ​របស់​ព្រះ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​ចំពោះ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ គឺ​ព្រះ‌គុណ​របស់​ព្រះ ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ។


ដូច្នេះ ខ្ញុំ​សូម​ដាស់​តឿន​ឲ្យ​អ្នក​រាល់​គ្នា​ចុះ​ចូល​នឹង​មនុស្ស​បែប​នេះ​ចុះ ព្រម​ទាំង‌អស់​អ្នក​ដែល​ធ្វើ​ការ​នឿ​យ​ហ​ត់ រួម​ជាមួយ​បង‌ប្អូន​ទាំង​នោះ​ផង។


ដ្បិត​យើង​ជា​អ្នក​រួមការ​ងារ​ជាមួយ​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​របស់​ព្រះ ហើយ​ជា​អាគារ​ដែល​ព្រះ​បាន​សង់។


ដោយ​យើង​ធ្វើ​ការ​ជា​មួយ​ព្រះ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ទទួល​ព្រះ‌គុណ​របស់​ព្រះ ជា​អសា​ឥត​ការ​ឡើយ។


អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង។


គាត់​នឹង​មាន​ចំណែក​អាហារ​បរិ‌ភោគ​ស្មើ​គ្នា ក្រៅ​ពី​តម្លៃ​កេរ‌អាករ​របស់​ឪពុក​ដែល​គាត់​លក់​បាន»។


ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​មាន​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ឥត​ប្រយោជន៍​ឡើយ។


ចូរ​ទទួល​គាត់​ក្នុង​ព្រះ‌អម្ចាស់ ដោយ​អំណរ​គ្រប់​ជំពូក ហើយ​រាប់​អាន​មនុស្ស​យ៉ាង​នេះ​ចុះ


ហើយ​ខ្ញុំ​ក៏​សូម​ដល់​អ្នក ឱ​គូ​កន​ស្មោះ​ត្រង់​របស់​ខ្ញុំ​អើយ សូម​ជួយ​ស្ត្រី​ទាំង​ពីរ​នោះ ដែល​បាន​តតាំង​ជា​មួយ​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង ហើយ​លោក​ក្លេ‌មេន និង​គូ​កន​ខ្ញុំ​ផ្សេង​ទៀត ដែល​គេ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​ដែរ។


ដ្បិត​ប្រសិន‌បើ​មនុស្ស​ម្នាក់​មិន​ចេះ​គ្រប់​គ្រង​ក្រុម​គ្រួសារ​របស់​ខ្លួន ធ្វើ​ដូច​ម្ដេចឲ្យ​គាត់​អាច​ថែ​រក្សា​ក្រុម​ជំនុំ​របស់​ព្រះ​បាន?


ដ្បិត​គឺ​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ការ​នឿយ​ហត់ ហើយ​តយុទ្ធ ព្រោះ​យើង​មាន​សង្ឃឹម​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​ទាំង‌អស់ ជា​ពិសេស​របស់​អស់​អ្នក​ដែល​ជឿ។


កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ‌ទាន​ដែល​នៅ​ក្នុង​អ្នក ជា​អំណោយ​ទាន​ដែល​អ្នក​បាន​ទទួលដោយ​សារ​ទំនាយ កាល​ក្រុម‌ប្រឹក្សា​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ។


ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំងពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។


ប្រសិន‌បើ​អ្នក​បង្ហាញ​សេចក្ដី​ទាំង​នេះ ឲ្យ​ពួក​បង‌ប្អូន​ស្គាល់ នោះ​អ្នក​នឹង​ធ្វើ​ជា​អ្នក​បម្រើដ៏​ល្អ​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ព្រះ‌បន្ទូល​នៃ​ជំនឿ និង​សេចក្ដី​បង្រៀនដ៏​ត្រឹម​ត្រូវ​បាន​ចិញ្ចឹម​អ្នក ដោយ​អ្នក​បាន​កាន់​តាម។


កុំទទួល​ពាក្យ​ចោទ​ប្រកាន់ទាស់​នឹង​ចាស់​ទុំ​ណា​ម្នាក់​ឡើយ លើក​លែង​តែ​មាន​ស្មរ​បន្ទាល់​ពីរ ឬ​បី​នាក់។


ត្រូវ​គោរព​ស្ត្រី​មេម៉ាយ ដែល​ពិត​ជាស្ត្រី​មេម៉ាយ មែន


កសិករដែល​ធ្វើ​ការ​នឿយ​ហត់ ជា​អ្នកដែល​ត្រូវ​ទទួល​ផល​មុន​គេ។


ចូរ​ប្រកាស​ព្រះ‌បន្ទូល ហើយ​ជំរុញ​ជានិច្ច ទោះ​ត្រូវ​ពេលក្ដី ខុស​ពេល​ក្តី ត្រូវ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន បន្ទោស ហើយ​ដាស់​តឿន ដោយ​ចិត្ត​អត់‌ធ្មត់ និង​បង្រៀន​គ្រប់​បែប​យ៉ាង។


ចូរ​ស្តាប់​បង្គាប់​ពួក​អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា ហើយ​ចុះ​ចូល​ចំពោះ​អ្នក​ទាំង​នោះ​ទៅ ដ្បិតអ្នក​ទាំង​នោះ​មើល​ថែ​ព្រលឹង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ។ ចូរ​ឲ្យ​អ្នក​ទាំង​នោះ​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ។


សូម​ជម្រាប​សួរ​អ្នក​ដឹក​នាំ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​ផង។ អស់​អ្នក​ដែល​មក​ពី​ស្រុក​អ៊ីតា‌លី ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។


ចូរ​នឹក​ចាំ​ពីពួក​អ្នក​ដឹក​នាំរបស់​អ្នក​រាល់​គ្នា គឺ​អស់​អ្នក​ដែល​ប្រកាស​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា។ ចូរ​ពិចារណា​មើល​ពី​ផល​នៃ​ជីវិត​របស់​លោក​ទាំង​នោះ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួក​លោក​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម