Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

ការគាបសង្កត់អត្ថន័យនៃជីវិតយើងអំណោយទាននៃជំនឿសុភាសិតប្រកបដោយប្រាជ្ញាអំណោយទាននៃចំណេះដឹងវិទ្យាសាស្ត្រអំណោយទានពីការព្យាបាលអំណោយទានព្យាករណ៍វិញ្ញាណ​ស្គាល់​ច្បាស់អំណោយទានភាសាចម្រុះអំណោយទាននៃការបកប្រែភាសាស្វែងរកគោលបំណងជីវិតសារៈសំខាន់នៃព្រះបញ្ញត្តិទាំងដប់ថែរក្សារាងកាយដូចជាប្រាសាទការសោកស្តាយយ៉ាងស្មោះស្ម័គ្រសារៈសំខាន់នៃការអត់ធ្មត់ការបន្ធូរបន្ថយការឈឺចាប់ផ្លូវចិត្តការផ្លាស់ប្តូរជីវិតភាពងងឹតភាពមិនទាន់ពេញវ័យខាងវិញ្ញាណការបែងចែកការពិតនិងការក្លែងបន្លំផ្សះស្មារតីជាមួយព្រះអត្ថន័យនៃឈើឆ្កាងអំពីបាបកម្មនរកការល្បួងអ្នកដែលមានវិញ្ញាណអាក្រក់ចូលការសោយស្តាយអំពី​ស្មារតីសេរីភាពជ្រើសរើសការបំផុសគំនិតពីព្រះគម្ពីរអមតភាពនៃព្រលឹងអំណោយទានខាងវិញ្ញាណនិយាយភាសាផ្សេងៗឋាននរកភាពចាស់ទុំខាងវិញ្ញាណការអភិវឌ្ឍខ្លួនឯងអស់កម្លាំងសុបិន្តភាពសង្ស័យដាក់ដៃព្យាបាលសម្ព័ន្ធភាពជាមួយព្រះគ្រីស្ទអារក្សភាពរាំងស្ទះខាងវិញ្ញាណការអំពាវនាវភាពប្លែក

142 ខគម្ពីរពីព្រះគម្ពីរស្តីពីអំណូរព្យាបាល

142 ខគម្ពីរពីព្រះគម្ពីរស្តីពីអំណូរព្យាបាល
១ កូរិន‌ថូស 12:9

ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ​ដែល ឲ្យ​ម្នាក់​ទៀត​មាន​អំណោយ‌ទាន​នៃ​ការ​ប្រោស​ឲ្យ​ជា ដោយ​សារ​ព្រះ‌វិញ្ញាណ​តែ​មួយ

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 12:28

ក្នុង​ក្រុម​ជំនុំ ទី​មួយ ព្រះ​បាន​តែង​តាំង​អ្នក​ខ្លះ​ជា​សាវក ទី​ពីរ ជា​ហោរា ទី​បី ជា​គ្រូ​បង្រៀន បន្ទាប់​មក ជា​អ្នក​ធ្វើ​ការ​អស្ចារ្យ បន្ទាប់​មក​ទៀត អ្នក​ដែល​មាន​អំណោយ‌ទាន​ខាង​ការ​ប្រោស​ឲ្យ​ជា ខាង​កិច្ច‌ការ​ជំនួយ ខាង​ការ​គ្រប់​គ្រង ខាង​និយាយ​ភាសា​ដទៃ​ផ្សេងៗ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 5:14-15

ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ឈឺ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់​ទុំ​របស់​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ ព្រម​ទាំង​លាប​ប្រេង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង។ ពាក្យ​អធិស្ឋាន​ដែល​ចេញ​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ដែល​ឈឺ​នោះ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រោស​ឲ្យ​គាត់ក្រោក​ឡើង​វិញ។ ប្រសិន‌បើ​គាត់​បាន​ប្រ​ព្រឹត្ត​អំពើ​បាប នោះ​គាត់​នឹង​ទទួល​បាន​ការ​អត់​ទោស។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 10:1

ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​សិស្ស​របស់​ព្រះ‌អង្គ​ទាំង​ដប់​ពីរ​មក ហើយ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​វិញ្ញាណ​អាក្រក់ និង​ប្រោស​អស់​ទាំង​ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 16:17-18

ទី​សម្គាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា ក្នុង​នាម​ខ្ញុំ គេ​នឹង​ដេញ​អារក្ស ហើយ​គេ​នឹង​និយាយ​ភាសា​ថ្មី។ គេ​នឹង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​នឹង​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​គេ​ឡើយ គេ​នឹង​ដាក់​ដៃ​លើ​អ្នក​ជំងឺ ហើយ​អ្នក​ជំងឺ​នឹង​បាន​ជា​សះ​ស្បើយ»។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 4:30

ក្នុង​កាល​ដែល​ព្រះ‌អង្គ​លូក​ព្រះ‌ហស្ត​ប្រោស​ឲ្យ​បាន​ជា និង​ទី​សម្គាល់ ការ​អស្ចារ្យ​ដែល​បាន​កើត​ឡើង ដោយ​សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 3:6-8

ប៉ុន្ដែ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា៖ «ឯ​ប្រាក់ និង​មាស ខ្ញុំ​គ្មាន​ទេ តែអ្វី​ដែល​ខ្ញុំ​មាន ខ្ញុំ​សូម​ជូន​ដល់​អ្នក។ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ!»។ លោក​ក៏​ចាប់​ដៃ​ស្តាំ​គាត់ ហើយ​លើក​ឡើង។ រំពេច​នោះ ប្រអប់​ជើង និង​ភ្នែក​គោ​របស់​គាត់ក៏​មាន​កម្លាំង​ឡើង​ភ្លាម។ គាត់​ក៏​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ចាប់​ផ្ដើម​ដើរ​បាន។ គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ជា‌មួយ​អ្នក​ទាំង​ពីរ ទាំង​ដើរផង លោតផង ហើយ​សរសើរ​តម្កើង​ព្រះ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 5:15-16

ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្សដែល​មាន​ជំងឺ​ផ្សេងៗ មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែស្នែង លើកន្ទេល ដើម្បី​កាល​ណា​លោក​ពេត្រុស​ដើរ​កាត់ យ៉ាង​ហោច​ណាស់​ក៏​ស្រមោល​របស់​លោក បាំង​ទៅ​លើ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ដែរ។ មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ក្រុង​យេរូ‌សាឡិម បាន​នាំ​គ្នា​យក​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូលមក​ជាមួយ ហើយ​គេ​បាន​ជាទាំងអស់​គ្នា។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 19:11-12

ព្រះ​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ចម្លែកៗ តាម​រយៈ​ដៃ​របស់​លោក​ប៉ុល ដែល​សូម្បី​តែ​គេ​យក​កន្សែង ឬ​ក្រមាដែល​នៅ​ជាប់​នឹង​ខ្លួន​លោក ទៅ​ដាក់​លើ​អ្នក​ជំងឺ នោះ​ជំងឺ​ក៏​បាត់​ទៅ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពីគេ​ដែរ។

ជំពូក    |  កំណែ ចម្លង
លូកា 9:1-2

ពេល​នោះ ព្រះ‌យេស៊ូវ​បាន​ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​ក៏​ប្រទាន​ឲ្យ​គេ​មាន​ព្រះ‌ចេស្តា និង​អំណាច​លើ​អស់​ទាំង​អារក្ស ហើយ​អាច​មើល​ជំងឺ​ឲ្យ​ជា ពេល​ពួក​សាវក​បាន​ត្រឡប់​មក​វិញ រៀប​រាប់​រឿង​ទូល​ព្រះ‌យេស៊ូវ​ពី​ការ​ដែល​គេ​បាន​ធ្វើ​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​ក៏​នាំ​គេ​ទៅ​ទី​ស្ងាត់​ដោយ​ឡែក ជិត​ភូមិ​មួយ​ឈ្មោះ​បេតសៃដា។ កាល​មហា‌ជន​បាន​ដឹង គេ​ក៏​ទៅ​តាម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​រាក់​ទាក់​ទទួល​គេ ដោយ​មាន​ព្រះ‌បន្ទូល​ប្រាប់​អំពី​ព្រះរាជ្យ​របស់​ព្រះ ទាំង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​ការ​ឲ្យ​បាន​ជា​ផង។ លុះ​ដល់​ថ្ងៃ​កាន់​តែ​ទាប​ហើយ អ្នក​ទាំង​ដប់​ពីរ មក​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ឲ្យ​បណ្ដាជន​ទៅ​រក​កន្លែង​ស្នាក់​នៅ ទៅ​រក​ស្បៀង​អាហារ​នៅ​តាម​ភូមិ និង​ស្រុក​ស្រែ​ជុំ‌វិញ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិ‌ភោគ​ទៅ» ពួក​សិស្ស​ទូល​ថា៖ «យើង​ខ្ញុំ​មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ទេ មាន​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ថែម​ទៀត សម្រាប់​មនុស្ស​ទាំង​នេះ»។ នៅ​ទី​នោះ មាន​បុរស​ប្រាំ​ពាន់​នាក់ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ឲ្យ​គេ​អង្គុយ​ជា​ជួរ​ទៅ ក្នុង​មួយ​ជួរ​ហា‌សិប​នាក់»។ ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ ព្រះ‌អង្គ​បាន​យក​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ ងើប​ទត​ទៅ​លើ​មេឃ ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​ជន​បរិ‌ភោគ។ គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់ បាន​ដប់​ពីរ​កន្ត្រក។ ថ្ងៃ​មួយ ពេល​ព្រះ‌អង្គ​កំពុង​តែ​អធិស្ឋាន​ដោយ​ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ ព្រះ‌អង្គ​សួរ​គេ​ថា៖ «តើ​មហា‌ជន​ថា​ខ្ញុំ​ជា​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលី‌យ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ»។ ព្រះ‌អង្គ​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​អំពី​ព្រះរាជ្យ​របស់​ព្រះ ហើយ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 10:38

ពី​របៀប​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ព្រះ‌ចេស្តា ហើយ​ព្រះ‌អង្គ​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​អស់​អ្នកដែល​ត្រូវ​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ​គង់​ជា‌មួយ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 8:16-17

នៅ​ល្ងាច​នោះ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ទាំង​អស់​ឲ្យ​បាន​ជា​គ្រប់​គ្នា។ ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖ «ព្រះ‌អង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង ហើយ​ក៏​ផ្ទុក​ជំងឺ​របស់​យើង​ដែរ» ។

ជំពូក    |  កំណែ ចម្លង
លូកា 4:40

លុះ​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង‌ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ បាន​នាំ​អ្នក​ទាំង​នោះ​មក​រក​ព្រះ‌អង្គ។ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​បាន​ជា​សះ​ស្បើយ​គ្រប់ៗ​គ្នា។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 4:23-24

ព្រះ‌យេស៊ូវ​យាង​ទៅ​ពាស‌ពេញ​ក្នុង​ស្រុក​កាលីឡេ ព្រះ‌អង្គ​បង្រៀន​នៅ​តាម​សាលា​ប្រជុំ​របស់​ពួក​គេ ហើយ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ្យ ទាំង​ប្រោស​ជំងឺ​រោគា​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន​ឲ្យ​បាន​ជា។ ដូច្នេះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ឮ​សុស‌សាយ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​គេ​នាំ​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ មាន​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។

ជំពូក    |  កំណែ ចម្លង
លូកា 10:9

ទាំង​មើល​ពួក​អ្នក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា "ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ជិត​អ្នក​រាល់​គ្នា​ហើយ"

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 6:13

គេ​ដេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​អ្នក​ដែល​មាន​ជំងឺ​ជា​ច្រើន ដើម្បី​ប្រោស​គេ​ឲ្យ​បាន​ជា។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 15:26

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ព្រះ​សូរ‌សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ត្រឹម‌ត្រូវ​នៅ​ព្រះ​នេត្រ​ព្រះ‌អង្គ ព្រម​ទាំង​ផ្ទៀង​ត្រចៀក​ស្តាប់​តាម​បទ​បញ្ជា​ព្រះ‌អង្គ ក៏​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​មាន​ជំងឺ​រោគា​ណា​មួយ ដូច​យើង​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​សាសន៍​អេស៊ីព្ទ​ឡើយ ដ្បិត​យើង​ជា​យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​ជា»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:2-3

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​កុំ​ឲ្យ​ភ្លេចអស់​ទាំង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច! អស់​ទាំង​ពួក​ពល‌បរិវាររបស់​ព្រះ‌អង្គ ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! ដែល​ព្រះ‌អង្គ​អត់​ទោស គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ឯង ក៏​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​បាន​ជា

ជំពូក    |  កំណែ ចម្លង
យេរេមា 17:14

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង នោះ​ទូល‌បង្គំ​នឹង​បាន​ជា សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​រួច ដ្បិត​ព្រះ‌អង្គ​ជា​ទី​សរសើរ​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
អេសាយ 53:5

ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 8:7

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យ​ជា»។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 9:35

បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ទៅ​គ្រប់​ក្រុង គ្រប់​ភូមិ ទាំង​បង្រៀន​នៅ​តាម​សាលា​ប្រជុំ​របស់​គេ ព្រម​ទាំង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ្យ ហើយ​ប្រោស​អស់​ទាំង​ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:3

ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ឲ្យ​បាន​ជា ព្រះ‌អង្គ​រុំ​របួស​ឲ្យ​គេ។

ជំពូក    |  កំណែ ចម្លង
យេរេមា 30:17

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​មើល​អ្នក​ឲ្យ​ជា ហើយ​នឹង​ធ្វើ​ឲ្យ​របួស​អ្នក​បាន​សះ ពី​ព្រោះ​គេ​បាន​ហៅ​អ្នក​ជា​ពួក​បំបរ‌បង់ ដោយ​ពាក្យ​ថា នេះ​ជា​ក្រុង​ស៊ីយ៉ូន គ្មាន​អ្នក​ណា​រាប់​រក​សោះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:20-22

កូន​អើយ ចូរ​ប្រុង​ស្តាប់​អស់​ទាំង​ពាក្យ​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី ដែល​យើង​ពោល​ទាំង​អម្បាល‌ម៉ាន។ កុំ​ឲ្យ​សេចក្ដី​ទាំង​នោះ​ឃ្លាត​បាត់​ពី​ភ្នែក​ឯង​ឡើយ ត្រូវ​ឲ្យ​រក្សា​ទុក​នៅ​កណ្ដាល​ដួង​ចិត្ត​ឯង​វិញ។ ដ្បិត​សេចក្ដី​ទាំង​នោះ ជា​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ស្វែង​រក​បាន ក៏​ជា​សេចក្ដី​សុខ​ស្រួល ដល់​ខ្លួន​ប្រាណ​ទាំង​មូល​ផង។

ជំពូក    |  កំណែ ចម្លង
អេសាយ 58:8

ពេល​នោះ ទើប​ពន្លឺ​របស់​អ្នក នឹង​លេច​មក​ដូច​ជា​អរុណ​រស្មី ហើយ​សេចក្ដី​សុខ​ស្រួល​របស់​អ្នក នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់ ឯ​សេចក្ដី​សុចរិត​របស់​អ្នក នឹង​នាំ​មុខ​អ្នក ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​ការពារ​អ្នក។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 1:34

ព្រះ‌អង្គ​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស តែ​ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ព្រោះ​ពួក​វា​ស្គាល់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លូកា 6:19

មនុស្ស​ទាំង​អស់​ប្រជ្រៀត​គ្នា​ចង់​ពាល់​ព្រះ‌អង្គ ដ្បិត​មាន​ព្រះ‌ចេស្តា​ចេញ​ពី​ព្រះ‌អង្គ មក​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:12

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នឹង​ធ្វើ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​នេះ​ទៅ​ទៀត ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 10:8

ចូរ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​បាន​ជា​ស្អាត ហើយ​ដេញ​អារក្ស​ឲ្យ​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​ទទួល​មក​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ឲ្យ​ដោយ​ឥត​បង់​ថ្លៃ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 30:2

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​បាន​ស្រែក​រក​ព្រះ‌អង្គ ហើយព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា។

ជំពូក    |  កំណែ ចម្លង
អេសាយ 61:1

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:25

អ្នក​រាល់​គ្នា​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​យើង នឹង​ប្រទាន​ពរ​ដល់​អាហារ និង​ទឹក​របស់​អ្នក ហើយ​យើង​នឹង​ដក​ជំងឺ​រោគា​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
៣ យ៉ូហាន 1:2

ប្អូន​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យប្អូន​បាន​ចម្រើន​ឡើង​គ្រប់​ជំពូក ហើយ​ឲ្យ​ប្អូន​មាន​សុខ​ភាព​ល្អ ដូច​ព្រលឹង​របស់​ប្អូន​បាន​ចម្រើន​ឡើង​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 41:3

ព្រះ‌យេហូវ៉ា​ទ្រ‌ទ្រង់​អ្នក​នោះ ពេល​គេ​ឈឺ​នៅ​លើ​គ្រែ គឺ​ព្រះ‌អង្គ​ប្រោស​គេ ឲ្យ​ជា​សះ​ស្បើយ​ពី​គ្រប់​ជំងឺ​រោគា។

ជំពូក    |  កំណែ ចម្លង
អេសាយ 38:16-17

ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ដោយ​សេចក្ដី​ទាំង​នេះ​ហើយ ដែល​មនុស្ស​រស់​នៅ ហើយ​ជីវិត​នៃ​វិញ្ញាណ​ទូល‌បង្គំ ក៏​នៅ​ទាំង​មូល​ក្នុង​សេចក្ដី​ទាំង​នេះ ដូច្នេះ សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា ហើយ​ឲ្យ​ទូល‌បង្គំ​បាន​រស់​វិញ។ ទូល‌បង្គំ​មាន​សេចក្ដី​ជូរ​ចត់​យ៉ាង​ខ្លាំង នោះ​គឺ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​សុខ​ទេ ព្រះ‌អង្គ​បាន​ប្រោស ឲ្យ​ទូល‌បង្គំ​រួច​ពី​រណ្តៅ​នៃ​សេចក្ដី​ពុក​រលួយ ដោយ​សេចក្ដី​ស្រឡាញ់​ដល់​ព្រលឹង​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូល‌បង្គំ ទៅ​ក្រោយ​ព្រះ‌អង្គ​ហើយ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 20:5

«ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេ‌សេ‌គា ជា​មេ​លើ​ប្រជា‌រាស្ត្រ​របស់​យើង​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ដាវីឌ​បុព្វ‌បុរស​ឯង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​ឯង​ហើយ យើង​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា ដល់​ថ្ងៃ​ទី​បី ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:18-19

យើង​បាន​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ជា យើង​នឹង​នាំ​មុខ​គេ ព្រម​ទាំង​កម្សាន្ត​ចិត្ត​គេ ហើយ​ពួក​អ្នក​ដែល​កាន់​ទុក្ខ​នឹង​គេ ឲ្យ​បាន​ក្សាន្ត​ឡើងដែរ។ គឺ​យើង​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា សូម​សេចក្ដី​សុខ សេចក្ដី​សុខ ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង យើង​នឹង​ប្រោស​គេ​ឲ្យ​ជា។

ជំពូក    |  កំណែ ចម្លង
លូកា 8:50

ព្រះ‌យេស៊ូវ​ក៏​ឮ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​ជា»។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 5:8-9

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​កន្ទេល​របស់​អ្នក ហើយ​ដើរ​ទៅ»។ ស្រាប់​តែ​អ្នក​នោះ​បាន​ជា​ភ្លាម ហើយ​យក​កន្ទេល​របស់​ខ្លួន​ដើរ​ទៅ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 28:8-9

គាប់​ជួនជា​ឪពុក​របស់​ពូ‌ញ្លស​ដេក​គ្រុន ហើយ​មួល​ផង នោះ​លោក​ប៉ុល​ក៏​ចូល​ទៅ​ផ្ទះ​គាត់ ហើយ​អធិស្ឋានដាក់​ដៃ​លើ ដើម្បីឲ្យ​គាត់​បាន​ជា។ បន្ទាប់​ពី​ហេតុ‌ការណ៍​នេះ​បាន​កើត​ឡើង ប្រជា​ជនឯ​ទៀត​នៅ​លើកោះ​នោះដែល​មាន​ជំងឺ ក៏​បាន​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង‌អស់​គ្នា។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 9:6-7

ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​លើ​ផែនដី​នេះ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ទៅ​ផ្ទះ​ទៅ!» អ្នក​នោះ​ក៏​ក្រោក​ឡើង ហើយ​ដើរ​ទៅ​ផ្ទះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:19-20

គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា បាន​ប្រោស​លោះ ពោល​ដូច្នេះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រោស​លោះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា ក៏​រំដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 15:30

មាន​មហា‌ជន​ច្រើន​កុះករ​ចូល​មក​រក​ព្រះ‌អង្គ​នាំ​ទាំង​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ មនុស្ស​គ និង​អ្នក​ជំងឺ​ផ្សេង​ទៀត​ជា​ច្រើន​មក​ជា​មួយ។ គេ​ដាក់​អ្នក​ជំងឺ​ទាំង​នោះ​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 3:16

ដោយ​សារ​ជំនឿ​ដល់​ព្រះ‌នាមព្រះ‌អង្គ នោះ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​បុរស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ មាន​កម្លាំង​ឡើង​វិញ គឺជា​ជំនឿ​ដល់​ព្រះ‌យេស៊ូវនេះ​ហើយ ដែលបាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 8:7

ដ្បិត​មាន​វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ជា​ខ្លាំង ហើយ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង និង​មនុស្ស​ខ្វិន​ជា​ច្រើនបាន​ជា។

ជំពូក    |  កំណែ ចម្លង
លូកា 17:14-15

ពេល​ព្រះ‌អង្គ​ទត​ឃើញ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ»។ លុះ​កំពុង​តែ​ដើរ​ទៅ នោះ​គេ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ពេល​ឃើញ​ថា​ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរ​តម្កើង​ព្រះ​ដោយ​សំឡេង​ខ្លាំងៗ

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 12:9

តែ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា៖ «គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​ចេស្ដា​របស់​យើង​បាន​ពេញ​ខ្នាត នៅ​ក្នុង​ភាព​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​នឹង​អួត​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌ចេស្តា​របស់​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:29-31

ព្រះ‌អង្គ​រមែង​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ នោះ​ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ។ មាន​ឮ​សំឡេង​មួយ​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា៖ «ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។ ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់ ពួក​កំលោះ​ក៏​នឹង​ដួល​ដែរ។ តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 14:14

ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក ឃើញ​មហា‌ជន​ច្រើន​កុះករ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​ក្នុង​ចំណោម​ពួក​គេ​ឲ្យ​បាន​ជា។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 12:15

កាល​ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​នោះ ទ្រង់​ក៏​យាង​ថយ​ពី​ទី​នោះ ហើយ​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះ‌អង្គ។ ព្រះ‌អង្គ​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា

ជំពូក    |  កំណែ ចម្លង
លូកា 13:11-13

ពេលនោះ មាន​ស្ត្រី​ម្នាក់​ដែល​អារក្ស​ធ្វើ​ឲ្យ​ពិការ អស់​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ មាន​ខ្នង​កោង ងើប​ត្រង់​ពុំ​បាន​សោះ។ ពេល​ព្រះ‌យេស៊ូវ​បាន​ឃើញ​ស្ត្រី​នោះ ព្រះ‌អង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «នាង​អើយ នាង​បាន​រួច​ពី​ពិការ​ហើយ»។ ពេល​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​នាង នោះ​នាង​ក៏​ឈរ​ត្រង់​មួយ​រំពេច ហើយ​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 9:6-7

ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រួច​ហើយ ទ្រង់​ក៏​ស្តោះ​ទៅ​លើ​ដី ហើយ​យក​ទឹក​ព្រះ‌ឱស្ឋ​ធ្វើ​ជា​ភក់ ទៅ​លាប​ភ្នែក​មនុស្ស​ខ្វាក់​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ទៅ» (ស៊ីឡោម មាន​ន័យ​ថា ចាត់​ឲ្យ​ទៅ)។ ដូច្នេះ គាត់​ក៏​ទៅ​លាង ហើយ​ត្រឡប់​មក​វិញ​ទាំង​ភ្នែក​មើល​ឃើញ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 9:22

ព្រះ‌យេស៊ូវ​បែរ​ទៅ​ក្រោយ ហើយ​ឃើញ​នាង ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​សង្ឃឹម​ឡើង ជំនឿ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ»។ ស្ត្រី​នោះ​ក៏​បាន​ជា​សះ​ស្បើយ​ភ្លាម​មួយ​រំពេច។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 5:34

ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត ហើយ​ចូរ​ឲ្យ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​របស់​នាង​ចុះ!»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 6:2

ឱ​ព្រះ‌យេហូវ៉ា​អើយ សូមប្រណី​សន្ដោស​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ខ្សោយណាស់​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង ដ្បិត​ឆ្អឹងរបស់​ទូល‌បង្គំ​ញ័រ​រន្ធត់​ញាប់‌ញ័រ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:19

មនុស្ស​សុចរិត​រង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​រំដោះ​គេ​ឲ្យ​រួច ពី​ទុក្ខ​លំបាក​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 17:22

ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។

ជំពូក    |  កំណែ ចម្លង
អេសាយ 33:24

គ្មាន​អ្នក​ណា​ដែល​នៅ​ក្នុង​ក្រុង​និយាយ​ថា "ខ្ញុំ​មាន​ជំងឺ" ទៀត​ឡើយ ព្រះ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជាជន។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 11:4

ប៉ុន្តែ ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សម្រាប់​ជាសិរី​ល្អ​ដល់​ព្រះ ដើម្បី​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដោយ​សារ​ជំងឺ​នេះ​វិញ»។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 16:18

នាង​ចេះ​តែ​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ទាល់​តែ​លោក​ប៉ុល​មាន​ការ​រំខាន​ចិត្ត ហើយ​បែរ​ទៅ​បង្គាប់​វិញ្ញាណ​នោះ​ថា៖ «យើង​បញ្ជា​ឯង​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ចូរ​ចេញ​ពី​នាង​នេះ​ទៅ!» ហើយ​វា​ក៏​ចេញ​នៅ​វេលា​នោះ​ឯង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 8:3

ព្រះ‌អង្គ​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ!» រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​ភ្លាម។

ជំពូក    |  កំណែ ចម្លង
លូកា 8:47-48

កាល​ស្ត្រី​នោះ​ឃើញ​ថា នាង​មិន​អាច​លាក់​បាន នាង​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​បាន​ពាល់​ព្រះ‌អង្គ ហើយ​ពី​របៀប​ដែល​នាង​បាន​ជា​ភ្លាម​មួយ​រំពេច។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 1:41-42

ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម ចូរ​ឲ្យ​ជា​ស្អាត​ចុះ!» ភ្លាមនោះ​រោគ​ឃ្លង់​ក៏​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត។

ជំពូក    |  កំណែ ចម្លង
អេសាយ 30:26

មួយ​ទៀត​ពន្លឺ​នៃ​ព្រះ‌ចន្ទ​នឹង​បាន​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ពន្លឺ​នៃ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​មួយ​ជា​ប្រាំពី គឺ​ដូច​ជា​ពន្លឺ​នៃ​ថ្ងៃ​ប្រាំពីរ​រួម​មក​តែ​មួយ។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ។

ជំពូក    |  កំណែ ចម្លង
លូកា 5:17

ថ្ងៃ​មួយ កាល​ព្រះ‌អង្គ​កំពុង​តែ​បង្រៀន មាន​ពួក​ផារិស៊ី និង​ពួក​គ្រូ​វិន័យ​អង្គុយ​នៅ​ទីនោះ។ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ភូមិ​នៅ​ស្រុក​កាលីឡេ ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​នៅ​ជា​មួយ​ព្រះ‌អង្គ ដើម្បី​ប្រោស​ឲ្យ​ជា

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 14:36

រួច​អង្វរ​ព្រះ‌អង្គ សូម​ឲ្យ​គ្រាន់​តែ​អ្នក​ទាំង​នោះ​បាន​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​បាន​ពាល់​ទាំង​ប៉ុន្មាន បាន​ជា​សះ​ស្បើយ គ្រប់​គ្នា។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 8:13

បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​មេ​ទ័ព​នោះ​ថា៖ «ទៅ​ចុះ ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ អ្នក​បម្រើ​នោះ​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 7:14

នោះ​បើ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង បន្ទាប​ខ្លួន ហើយ​អធិ‌ស្ឋាន​រក​មុខ​យើង ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​យើង​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 9:28-30

ពេល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ក៏​ចូល​មក​ជិត​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ»។ ពេល​នោះ ព្រះ‌អង្គ​ក៏​ពាល់​ភ្នែក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ ពេល​នោះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ​ទេ​តើ!»។ ភ្នែក​របស់​គេ​ក៏​ភ្លឺ​ឡើង។ ព្រះ‌យេស៊ូវ​ហាម​ប្រាម​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 15:2

ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះរបស់​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ជា​ព្រះ​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:30

ឯ​ព្រះ ផ្លូវ​របស់​ព្រះ‌អង្គ​គ្រប់​លក្ខណ៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នោះ​ពិត​ហើយ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:3

ដ្បិត​ព្រះ‌អង្គ​នឹង​រំដោះ​អ្នក​ឲ្យ​រួចពី​អន្ទាក់ របស់​នាយ​ព្រាន និង​ពី​ជំងឺ​រាត​ត្បាត​ដែល​នាំ​ឲ្យ​អន្តរាយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:17

៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​ខ្ញុំនឹង​រស់​នៅ ហើយរៀប​រាប់​អំពី​ស្នាព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:20

ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា ក៏​រំដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 8:16

នៅ​ល្ងាច​នោះ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ទាំង​អស់​ឲ្យ​បាន​ជា​គ្រប់​គ្នា។

ជំពូក    |  កំណែ ចម្លង
លូកា 4:18

«ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​ក្រី‌ក្រ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រកាស​ពី​ការ​ដោះ​លែង​ដល់​ពួក​ឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​រំ​ដោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់​សង្កិត​ឲ្យ​រួច

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:13-14

ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​គ្រប់​យ៉ាង ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌វរបិតា​បាន​តម្កើង​ឡើង​ក្នុង​ព្រះ‌រាជ‌បុត្រា។ បើ​អ្នក​រាល់​គ្នា​សូម​អ្វី ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​នោះ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 35:5-6

គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:10

នោះ​នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា កើត​មាន​ដល់​អ្នក​ឡើយ ក៏​គ្មាន​គ្រោះ​កាច​ណា​មក​ជិត ទី​លំនៅ​របស់​អ្នក​ដែរ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 9:12-13

ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​មាន​សុខ‌ភាព​ល្អ មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អស់​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ​ទើប​ត្រូវ​ការ។ ចូរ​ទៅ​រៀន​ពី​ន័យ​របស់​ពាក្យ​នេះ​ថា "យើង​ចង់​បាន​សេចក្ដី​មេត្តា‌ករុណា មិន​មែន​យញ្ញបូជា​ទេ"។ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ តែ​មក​ហៅ​មនុស្ស​បាប​វិញ»។

ជំពូក    |  កំណែ ចម្លង
លូកា 5:31-32

ព្រះ‌យេស៊ូវ​តប​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ‌ពេទ្យ​ទេ មាន​តែ​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​បាប​ឲ្យ​ប្រែ​ចិត្ត​វិញ»។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 5:6

កាល​ព្រះ‌យេស៊ូវ​ទត​ឃើញ​គាត់​ដេក​នៅ​ទី​នោះ ហើយ​ជ្រាប​ថា គាត់​ឈឺ​ដូច្នោះ​យូរ​មក​ហើយ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?»

ជំពូក    |  កំណែ ចម្លង
លូកា 7:7

ហេតុ​នេះ​ហើយ​បាន​ជា​ទូល​បង្គំ​មិន​ហ៊ាន​មក​ជួប​ព្រះ‌អង្គ។ ប៉ុន្តែ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ​ចុះ នោះ​អ្នក​បម្រើ​របស់​ទូល​បង្គំ​នឹង​ជា​សះ​ស្បើយ​មិន​ខាន។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 16:20

រីឯ​ពួក​សិស្ស​ក៏​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​គ្រប់​ទី​កន្លែង ហើយ​ព្រះ‌អម្ចាស់​ក៏​ធ្វើ​ការ​ជា​មួយ​គេ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​ទី​សម្គាល់​ដែល​អម​ជា​មួយ។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង
លូកា 10:19

មើល៍! ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​នឹង​ដើរ​ជាន់​ទាំង​ពស់ និង​ខ្យាដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិ‌ឫទ្ធិ​របស់​ខ្មាំង​សត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 2:24

ព្រះ‌អង្គ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង ក្នុង​ព្រះ​កាយ​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​រស់​ខាង​ឯ​សេចក្តី​សុចរិត។ អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដោយ​សារ​ស្នាម​របួស​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 19:12

ដែល​សូម្បី​តែ​គេ​យក​កន្សែង ឬ​ក្រមាដែល​នៅ​ជាប់​នឹង​ខ្លួន​លោក ទៅ​ដាក់​លើ​អ្នក​ជំងឺ នោះ​ជំងឺ​ក៏​បាត់​ទៅ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពីគេ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 53:4-5

ព្រះ‌អង្គ​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ពិត ប៉ុន្តែ យើង​រាល់​គ្នា​បាន​រាប់​ព្រះ‌អង្គ​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា។ ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 4:46-53

បន្ទាប់​មក ព្រះ‌អង្គ​យាង​មក​ដល់​ភូមិ​កាណា ស្រុក​កាលី‌ឡេ​ម្តង​ទៀត ជា​កន្លែង​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ។ នៅ​ទី​នោះ មាន​នាម៉ឺន​ម្នាក់ មាន​កូន​ឈឺ​នៅ​ក្រុង​កាពើ‌ណិម។ កាល​លោក​បាន​ឮ​ថា ព្រះ‌យេស៊ូវ​បាន​យាង​ពី​ស្រុក​យូដា​មក​ដល់​ស្រុក​កាលី‌ឡេ លោក​ក៏​ទៅ​សូម​ព្រះ‌អង្គ ឲ្យ​យាង​ទៅ​ប្រោស​កូន​ឲ្យ​ជា ព្រោះ​កូន​នោះ​ជិត​ស្លាប់​ហើយ។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «បើ​អ្នក​មិន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ អ្នក​មិន​ជឿ​ទេ»។ នាម៉ឺន​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ សូម​អញ្ជើញ​មក ក្រែង​កូន​ខ្ញុំ​ប្របាទ​ស្លាប់»។ ដូច្នេះ ព្រះ‌អង្គ​បាន​យាង​មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សា‌ម៉ារី ឈ្មោះ ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​យ៉ូសែប ជា​កូន។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​របស់​លោក​រស់​ហើយ!» បុរស​នោះ​ក៏​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ ហើយ​ចេញ​ដំណើរ​ទៅ។ ពេល​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ ពួក​បាវ​បម្រើ​របស់​លោក​មក​ជម្រាប​ថា កូន​របស់​លោក​ជា​ហើយ។ ដូច្នេះ លោក​ក៏​សួរ​គេ​ពី​កូន​របស់​លោក​បាន​ធូរ​ស្បើយ​នៅ​ពេល​ណា រួច​គេ​ជម្រាប​ថា «កូន​របស់​លោក​បាត់​គ្រុន កាល​ពី​ម៉ោង​មួយ​រសៀល​ម្សិល​មិញ»។ ឪពុក​ដឹង​ថា ពេល​នោះ​ឯង​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​របស់​លោក​រស់​ហើយ» ហើយ​លោក​ក៏​ជឿ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់​គ្នា​ផង។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 2:11-12

«ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​ទៅ!» គាត់​ក៏​ក្រោក​ឡើង​ភា្លម យក​គ្រែ​ស្នែង​ដើរ​ចេញ​ទៅ​នៅ​មុខ​មនុស្ស​ទាំង​អស់ ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​មាន​សេចក្តី​អស្ចារ្យ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពោល​ថា៖ «យើង​មិន​ដែល​បាន​ឃើញ​អ្វី​ដូច្នេះ​សោះ!»

ជំពូក    |  កំណែ ចម្លង
លូកា 9:6

ពួក​គេ​ក៏​បាន​ចាក​ចេញ ទៅ​សព្វ​ភូមិ​ទាំង​អស់ ព្រម​ទាំង​ផ្សាយ​ដំណឹង​ល្អ ហើយ​មើល​អ្នក​ជំងឺ​ឲ្យ​ជា​នៅ​គ្រប់​កន្លែង​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 11:25-26

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ។ តើ​នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ?»

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 30:10-12

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ធ្វើ​ជា​អ្នក​ជំនួយ​ដល់​ទូល‌បង្គំ​ផង!» ព្រះ‌អង្គ​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូល‌បង្គំ ឲ្យ​ទៅ​ជា​ការ​លោត​កញ្ឆេង ព្រះ‌អង្គ​បានយក​សម្លៀក​បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​បំពាក់​ឲ្យ​ទូល‌បង្គំ​ដោយចិត្ត​ត្រេក​អរ​វិញ ដើម្បី​ឲ្យ​ព្រលឹង ទូល‌បង្គំ បាន​ច្រៀង​សរសើរតម្កើង​ព្រះ‌អង្គ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណព្រះ‌អង្គ​ជា​រៀង​រហូត។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 5:14

ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង តាម​ពាក្យ​អ្នក​សំណព្វ​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង ហើយ​លោក​បាន​ជា​ស្អាត។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 12:22

បន្ទាប់​មក គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​ដែល​ខ្វាក់ ហើយ​គ មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គាត់​ឲ្យ​បាន​ជា។ ដូច្នេះ​បុរស​ដែល​គ​នោះ ក៏​និយាយ​បាន ហើយ​មើល​ឃើញ។

ជំពូក    |  កំណែ ចម្លង
លូកា 9:2

ព្រះ‌អង្គ​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​អំពី​ព្រះរាជ្យ​របស់​ព្រះ ហើយ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 6:2

មាន​បណ្តា​ជន​ជា​ច្រើន​តាម​ព្រះ‌អង្គ​ទៅ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់ ដែល​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 6:5

នៅ​ទី​នោះ ព្រះ‌អង្គ​ពុំ​អាច​ធ្វើ​ការ​អស្ចារ្យ​បាន​ទេ ព្រះ‌អង្គ​គ្រាន់​តែ​ដាក់​ព្រះ‌ហស្ត ប្រោស​អ្នក​ជំងឺ​ខ្លះ​ឲ្យ​បាន​ជា​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 20:34

ដោយ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត ព្រះ‌យេស៊ូវ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ​គេ​មើល​ឃើញ​ភ្លាម ហើយ​ក៏​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

ជំពូក    |  កំណែ ចម្លង
លូកា 18:42-43

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូ​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ចុះ ជំនឿ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ហើយ»។ ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម ហើយ​គាត់​ដើរ​តាម​ព្រះ‌អង្គ ទាំង​ពណ៌នា​សរសើរ​តម្កើង​ព្រះ ឯ​មនុស្ស​ទាំង​អស់​ដែល​ឃើញ ក៏​សរសើរ​តម្កើង​ព្រះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:15-16

កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។ យើង​នឹង​ឲ្យ​គេ​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​យូរ ហើយ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ ការ​សង្គ្រោះ​របស់​យើង»។

ជំពូក    |  កំណែ ចម្លង
យេរេមា 33:6

មើល៍! យើង​នឹង​នាំ​សុខ​ភាព និង​ការ​ប្រោស​ឲ្យ​ជា​ដល់​ស្រុក​នោះ យើង​នឹង​ប្រោស​គេ ហើយ​បង្ហាញ​សេចក្ដីចម្រុង​ចម្រើន និង​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 73:26

សាច់​ឈាម និង​ចិត្ត​ទូល‌បង្គំ អាច​នឹង​សាប​សូន្យ​ទៅ ប៉ុន្តែ ព្រះ​ជា​កម្លាំង នៃ​ចិត្ត និង​ជា​ចំណែក​របស់​ទូល‌បង្គំ​រហូត​តទៅ។

ជំពូក    |  កំណែ ចម្លង
លូកា 7:22

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​ការ​ដែល​អ្នក​បាន​ឃើញ និង​បាន​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡីង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 21:14

ពួក​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​បាន​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ក៏​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា។

ជំពូក    |  កំណែ ចម្លង
លូកា 13:10-13

កាល​ព្រះ‌យេស៊ូវ​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​មួយ នៅ​ថ្ងៃ​សប្ប័ទ។ ពេលនោះ មាន​ស្ត្រី​ម្នាក់​ដែល​អារក្ស​ធ្វើ​ឲ្យ​ពិការ អស់​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ មាន​ខ្នង​កោង ងើប​ត្រង់​ពុំ​បាន​សោះ។ ពេល​ព្រះ‌យេស៊ូវ​បាន​ឃើញ​ស្ត្រី​នោះ ព្រះ‌អង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «នាង​អើយ នាង​បាន​រួច​ពី​ពិការ​ហើយ»។ ពេល​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​នាង នោះ​នាង​ក៏​ឈរ​ត្រង់​មួយ​រំពេច ហើយ​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 9:3

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក‌ម្តាយ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប​ទេ គាត់​កើត​មក​ខ្វាក់​ដូច្នេះ គឺ​ដើម្បី​ឲ្យ​ព្រះ​បាន​បង្ហាញ​កិច្ច‌ការ​របស់​ព្រះ​នៅ​ក្នុង​គាត់​វិញ។

ជំពូក    |  កំណែ ចម្លង
លូកា 6:17-19

ព្រះ‌អង្គ​បាន​យាង​ចុះ​មក​វិញ​ជា​មួយ​ពួក​គេ ហើយ​ឈរ​នៅ​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទីនោះ មាន​សិស្ស​របស់​ព្រះ‌អង្គ​ជា​ច្រើន និង​មហា‌ជន​ជា​ច្រើន​មក​ពី​គ្រប់​កន្លែង​នៅ​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​ទីរ៉ុស និង​ស្រុក​ស៊ីដូន។ គេ​នាំ​គ្នា​ស្តាប់​ព្រះ‌អង្គ ហើយ​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​គេ ឯ​អស់​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​ក៏​បាន​ជា​ដែរ។ មនុស្ស​ទាំង​អស់​ប្រជ្រៀត​គ្នា​ចង់​ពាល់​ព្រះ‌អង្គ ដ្បិត​មាន​ព្រះ‌ចេស្តា​ចេញ​ពី​ព្រះ‌អង្គ មក​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 9:27-31

ពេល​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ដើរ​តាម​ព្រះ‌អង្គ​ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង»។ ពេល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ក៏​ចូល​មក​ជិត​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ»។ ពេល​នោះ ព្រះ‌អង្គ​ក៏​ពាល់​ភ្នែក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ ពេល​នោះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ​ទេ​តើ!»។ ភ្នែក​របស់​គេ​ក៏​ភ្លឺ​ឡើង។ ព្រះ‌យេស៊ូវ​ហាម​ប្រាម​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឡើយ»។ ប៉ុន្តែ គេ​ចេញ​ទៅ ហើយ​ផ្សព្វ‌ផ្សាយ​ឲ្យ​គេ​ដឹង​អំពី​ព្រះ‌អង្គ​ពាស‌ពេញ​ស្រុក​នោះ​ទាំង​មូល។

ជំពូក    |  កំណែ ចម្លង
លូកា 8:41-42

នៅ​ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេ​សាលា​ប្រជុំ ក្រាប​ចុះ​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ហើយ​អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ផ្ទះ​គាត់ ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ អាយុ​ប្រហែល​ដប់​ពីរ​ឆ្នាំ កំពុង​ឈឺ​ជិត​ស្លាប់។ កាល​ព្រះ‌អង្គ​យាង​ទៅ មហា‌ជន​ប្រជ្រៀត​គ្នា​ជុំ​វិញ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លូកា 17:12-19

កំពុង​តែ​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ នោះ​មាន​មនុស្ស​ឃ្លង់​ដប់​នាក់​បាន​ជួប​ព្រះ‌អង្គ។ គេ​ឈរ​ពី​ចម្ងាយ ស្រែក​ទូល​ថា៖ «ឱ​ព្រះ‌យេស៊ូវ ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង»។ ពេល​ព្រះ‌អង្គ​ទត​ឃើញ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ»។ លុះ​កំពុង​តែ​ដើរ​ទៅ នោះ​គេ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ពេល​ឃើញ​ថា​ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរ​តម្កើង​ព្រះ​ដោយ​សំឡេង​ខ្លាំងៗ ហើយ​គាត់​ក្រាប​ចុះ​មុខ​ដល់​ដី នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ។ អ្នក​នោះ​ជា​សាសន៍​សាម៉ារី។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​មិន​បាន​ជា​ស្អាត​ទាំង​ដប់​នាក់​ទេ​ឬ? ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា? តើ​មាន​តែ​សាសន៍​ដទៃ​ម្នាក់​នេះ​ទេ​ឬ ដែល​វិ​ល​មក​សរសើរ​តម្កើង​ព្រះ»? រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ចុះ ជំនឿ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ហើយ»។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 10:46-52

ពួក​គេ​បាន​មក​ដល់​ក្រុង​យេរី‌ខូរ។ ពេល​ព្រះ‌អង្គ និង​ពួក​សិស្ស ព្រម​ទាំង​បណ្ដាជន​ច្រើន​កុះ​ករ ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទី‌មេ ជា​កូន​របស់​លោក​ទី​មេ កំពុង​អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។ កាល​គាត់​ឮ​ថា នោះ​ជា​ព្រះ‌យេស៊ូវ​អ្នក​ស្រុក​ណាសា‌រ៉ែត គាត់​ក៏​ស្រែក​ឡើង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ​វង្ស​ព្រះ​បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង»។ មនុស្ស​ជា​ច្រើន​គំរាម​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង!» ព្រះ‌យេស៊ូវ​ឈប់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ហៅ​គាត់​មក»។ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​មក ដោយ​ពោល​ទៅ​គាត់​ថា៖ «ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​អ្នក»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «លោក​បាន​ចែង​បទ‌បញ្ជា​ដូច្នេះ​សម្រាប់​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​រូស។ គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង ហើយ​មក​រក​ព្រះ‌យេស៊ូវ។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» បុរស​ខ្វាក់​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! សូម​ប្រោស​ភ្នែក​ទូល​បង្គំ​ឲ្យ​បាន​ភ្លឺ​ផង!» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ហើយ»។ រំពេច​នោះ គាត់​មើល​ឃើញ​ភា្លម រួច​ដើរ​តាម​ពី​ក្រោយ​ព្រះ‌អង្គ​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:3

ព្រះ‌អង្គ​កែ​ព្រលឹង ខ្ញុំ​ឡើង​វិញ ព្រះ‌អង្គ​នាំ​ខ្ញុំ​តាម​ផ្លូវ​ដ៏​សុចរិត ដោយ​យល់​ដល់​ព្រះ‌នាមព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 1:6

ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ គឺ​មាន​សុទ្ធ​តែ​របួស និង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី ឥត​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 2:6

សេចក្ដី​ស្លាប់ និង​ជីវិត គឺ​ស្រេច​លើ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នាំ​ចុះ​ទៅ​ដល់ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​នាំ​ឡើង​មក​វិញ​បាន​ដែរ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 4:16

ហេតុ​នេះ យើង​មិន​រសាយ​ចិត្ត​ឡើយ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ដោយ តែ​មនុស្ស​ខាង​ក្នុង​កំពុង​តែ​កែ​ឡើង​ជា​ថ្មី ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 8:2-3

ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​ចូល​មក ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រោស​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ជា​ស្អាត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សម្បុក​របស់​វា​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ មាន​សិស្ស​របស់​ព្រះ‌អង្គ​ម្នាក់​ទៀត​ទូល​ថា៖ «ព្រះ‌អម្ចាស់ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កប់​ខ្មោច​ឪពុក​របស់​ទូល‌បង្គំ​សិន»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ហើយ​ទុក​ឲ្យ​មនុស្ស​ស្លាប់​កប់​ខ្មោច​គ្នា​គេ​ចុះ»។ កាល​ព្រះ‌អង្គ​យាង​ចុះ​ទូក ពួក​សិស្ស​ក៏​ទៅ​តាម​ព្រះ‌អង្គ។ ពេល​នោះ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​រលក​ឡើង​ជះ​មក​គ្រប​លើ​ទូក ប៉ុន្តែ ព្រះ‌អង្គ​ផ្ទំ​លក់។ ពេល​នោះ ពួក​សិស្ស​ចូល​ទៅ​ដាស់​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​សង្គ្រោះ​ពួក​យើង​ផង! យើង​វិនាស​ឥឡូវ​ហើយ!» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ដូច្នេះ?» រួច​ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ហើយ​បន្ទោស​ខ្យល់ និង​សមុទ្រ នោះ​សមុទ្រ​ក៏​ស្ងប់​ឈឹង។ អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​ជា​មនុស្ស​បែប​ណា​ហ្ន៎! ដែល​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?» ពេល​ព្រះ‌អង្គ​បាន​មក​ដល់​ត្រើយ​ម្ខាង នៅ​ស្រុក​គេរ៉ាស៊ីន មាន​បុរស​ពីរ​នាក់​ដែល​អារក្ស​ចូល ចេញ​ពី​ផ្នូរ​ខ្មោច​មក​រក​ព្រះ‌អង្គ។ អ្នក​ទាំង​ពីរ​នោះ​សាហាវ​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​កាត់​តាម​ផ្លូវ​នោះ​ទេ។ រំពេច​នោះ បុរស​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​យើង​មុន​ពេល​កំណត់​ឬ?» ព្រះ‌អង្គ​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ!» រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​ភ្លាម។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:25-26

អ្នក​រាល់​គ្នា​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​យើង នឹង​ប្រទាន​ពរ​ដល់​អាហារ និង​ទឹក​របស់​អ្នក ហើយ​យើង​នឹង​ដក​ជំងឺ​រោគា​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។ នៅ​ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ។

ជំពូក    |  កំណែ ចម្លង
លូកា 8:43-48

ពេល​នោះ​ដែរ មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​ដប់​ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​ទៅ​លើ​គ្រូ‌ពេទ្យ តែ​គ្មាន​គ្រូ​ពេទ្យ​ណា​មួយ​អាច​មើល​នាង​ជា​បាន​ឡើយ។ នាង​ចូល​ពី​ក្រោយ​ព្រះ‌អង្គ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ ស្រាប់​តែ​ឈាម​ក៏​ឈប់​ធ្លាក់​មួយ​រំពេច។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «អ្នក​ណា​ពាល់​ខ្ញុំ?»។ កាល​គ្រប់​គ្នា​ប្រ‌កែក ពេត្រុស​ទូល​ថា៖ «លោក​គ្រូ បណ្តា‌ជន​កំពុង​ប្រជ្រៀត​គ្នា​ជុំ​វិញ​លោក​គ្រូ!»។ ប៉ុន្ដែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ម្នាក់​ពាល់​ខ្ញុំ ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ចេស្ដា​ចេញ​ពី​ខ្ញុំ​ទៅ»។ កាល​ស្ត្រី​នោះ​ឃើញ​ថា នាង​មិន​អាច​លាក់​បាន នាង​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​បាន​ពាល់​ព្រះ‌អង្គ ហើយ​ពី​របៀប​ដែល​នាង​បាន​ជា​ភ្លាម​មួយ​រំពេច។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 138:7

៙ នៅ​ពេល​ទូល‌បង្គំ​ដើរ​នៅ​កណ្ដាល​ទុក្ខ​វេទនា ព្រះ‌អង្គ​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ត​ឡើង ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ របស់​ខ្មាំង​សត្រូវ​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គរំដោះ​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:11

ប្រសិន‌បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់ ទ្រង់​ក៏​នឹង​ប្រោស​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ដែល​តែង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត តាម​រយៈ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:7-8

កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចៀស​ចេញ​ពី​ការ​អាក្រក់​ទៅ ។ នោះ​នឹង​បាន​ជា​សេចក្ដី​សុខ​ស្រួល ដល់​សរសៃ​ឯង ហើយ​ជា​ធាតុ​សើម​ដល់​ឆ្អឹង​ឯង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 41:4

៙ ឯ​ខ្ញុំ​វិញ ខ្ញុំ​ទូល​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​ប្រោស​ព្រលឹង​ទូល‌បង្គំ​ឲ្យ​បាន​ជា ដ្បិត​ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាប ទាស់​នឹងព្រះ‌អង្គ​ហើយ»។

ជំពូក    |  កំណែ ចម្លង
លូកា 5:12-13

ពេល​មួយ កាល​ព្រះ‌យេស៊ូវ​គង់​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​បាន​ចូល​មក។ ពេល​គាត់​ឃើញ​ព្រះ‌អង្គ គាត់​ក្រាប​ចុះ​មុខ​ដល់​ដី ទូល​អង្វរ​ថា៖ «ព្រះ‌អម្ចាស់​អើយ ប្រ‌សិនបើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ​ជា​ស្អាត​បាន»។ ព្រះ‌យេស៊ូវ​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ចង់ ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ»។ រំពេច​នោះ ឃ្លង់​ចេញ​ពី​គាត់​ភ្លាម។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 4:10

នោះ​សូម​អស់​លោក និង​ប្រ‌ជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ជ្រាប​ថា ដែល​បុរស​នេះ​បាន​ជា ហើយ​ឈរ​នៅ​មុខ​អស់​លោក គឺ​ដោយ​សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​អស់​លោក​បាន​ឆ្កាង តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពីស្លាប់​ឡើង​វិញ។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 6:56

កន្លែង​ណា​ដែល​ព្រះ‌អង្គ​យាង​ទៅ ទោះ​នៅ​ក្នុង​ភូមិ ក្នុង​ទី​ក្រុង ឬ​ស្រុក​ស្រែ​ក្តី គេ​ដាក់​អ្នក​ជំងឺ​នៅ​ទី​ប្រជុំ​ជន រួច​ទូល​អង្វរ​ព្រះ‌អង្គ​សុំ​ឲ្យ​គេ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​បាន​ពាល់​ព្រះ‌អង្គ បាន​ជា​សះ​ស្បើយ​គ្រប់​គ្នា ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 5:16

មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ក្រុង​យេរូ‌សាឡិម បាន​នាំ​គ្នា​យក​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូលមក​ជាមួយ ហើយ​គេ​បាន​ជាទាំងអស់​គ្នា។

ជំពូក    |  កំណែ ចម្លង
លូកា 7:21

នៅ​វេលា​នោះ ព្រះ‌អង្គ​កំពុង​ប្រោស​មនុស្ស​មាន​ជំងឺ មនុស្ស​វេទនា និង​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 15:28

ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​ខ្លាំង​មែន! ចូរ​ឲ្យ​បាន​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ»។ រំពេច​នោះ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​ភ្លាម។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 9:2

ពេល​នោះ មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​រក​ព្រះ‌អង្គ។ ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ «កូន​អើយ! ចូរ​សង្ឃឹម​ឡើង កូន​បាន​ទទួល​ការ​អត់​ទោស​ពី​បាប​ហើយ»។

ជំពូក    |  កំណែ ចម្លង
លូកា 8:39

«ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ ហើយ​ប្រកាស​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក»។ គាត់​ក៏​ចេញ​ទៅ ហើយ​ប្រកាស​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​គាត់។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 10:7-8

ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ ចូរ​ប្រកាស​ថា "ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ជិត​បង្កើយ"។ ចូរ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​បាន​ជា​ស្អាត ហើយ​ដេញ​អារក្ស​ឲ្យ​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​ទទួល​មក​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ឲ្យ​ដោយ​ឥត​បង់​ថ្លៃ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 42:11

ឱ​ព្រលឹងខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 9:23

ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន‌បើ​អាច​ដូច្នេះ​ឬ? គ្រប់​ការ​ទាំង​អស់​អាច​សម្រេច​បាន​ដល់​អ្នក​ណា​ដែល​ជឿ»។

ជំពូក    |  កំណែ ចម្លង
លូកា 17:14

ពេល​ព្រះ‌អង្គ​ទត​ឃើញ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ»។ លុះ​កំពុង​តែ​ដើរ​ទៅ នោះ​គេ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 21:21-22

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ប្រសិន‌បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ ហើយ​មិន​សង្ស័យ អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន មិន​ត្រឹម​តែ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ដើម​ល្វា​ប៉ុណ្ណោះ តែ​ទោះ​បើ​អ្នក​និយាយ​ទៅ​ភ្នំ​នេះ​ថា "ចូរ​រើ​ចេញ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ" នោះ​នឹង​បាន​សម្រេច​ដូច្នោះ​មិន​ខាន។ អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល»។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:26

នៅ​ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 5:6-9

កាល​ព្រះ‌យេស៊ូវ​ទត​ឃើញ​គាត់​ដេក​នៅ​ទី​នោះ ហើយ​ជ្រាប​ថា គាត់​ឈឺ​ដូច្នោះ​យូរ​មក​ហើយ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?» អ្នក​ជំងឺ​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ ពេល​ណា​ដែល​ទឹក​កម្រើក​ឡើង គ្មាន​អ្នក​ណា​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ​ទេ ហើយ​ពេល​ខ្ញុំ​កំពុង​ចុះ នោះ​មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​រហូត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​កន្ទេល​របស់​អ្នក ហើយ​ដើរ​ទៅ»។ ស្រាប់​តែ​អ្នក​នោះ​បាន​ជា​ភ្លាម ហើយ​យក​កន្ទេល​របស់​ខ្លួន​ដើរ​ទៅ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 9:25

កាល​ព្រះ‌យេស៊ូវ​ឃើញ​បណ្ដាជន​នាំ​គ្នា​រត់​មក ព្រះ‌អង្គ​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖ «នែ៎ វិញ្ញាណ​គ​ថ្លង់! យើង​បញ្ជា​ឲ្យ​ឯង​ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

ការគាបសង្កត់អត្ថន័យនៃជីវិតយើងអំណោយទាននៃជំនឿសុភាសិតប្រកបដោយប្រាជ្ញាអំណោយទាននៃចំណេះដឹងវិទ្យាសាស្ត្រអំណោយទានពីការព្យាបាលអំណោយទានព្យាករណ៍វិញ្ញាណ​ស្គាល់​ច្បាស់អំណោយទានភាសាចម្រុះអំណោយទាននៃការបកប្រែភាសាស្វែងរកគោលបំណងជីវិតសារៈសំខាន់នៃព្រះបញ្ញត្តិទាំងដប់ថែរក្សារាងកាយដូចជាប្រាសាទការសោកស្តាយយ៉ាងស្មោះស្ម័គ្រសារៈសំខាន់នៃការអត់ធ្មត់ការបន្ធូរបន្ថយការឈឺចាប់ផ្លូវចិត្តការផ្លាស់ប្តូរជីវិតភាពងងឹតភាពមិនទាន់ពេញវ័យខាងវិញ្ញាណការបែងចែកការពិតនិងការក្លែងបន្លំផ្សះស្មារតីជាមួយព្រះអត្ថន័យនៃឈើឆ្កាងអំពីបាបកម្មនរកការល្បួងអ្នកដែលមានវិញ្ញាណអាក្រក់ចូលការសោយស្តាយអំពី​ស្មារតីសេរីភាពជ្រើសរើសការបំផុសគំនិតពីព្រះគម្ពីរអមតភាពនៃព្រលឹងអំណោយទានខាងវិញ្ញាណនិយាយភាសាផ្សេងៗឋាននរកភាពចាស់ទុំខាងវិញ្ញាណការអភិវឌ្ឍខ្លួនឯងអស់កម្លាំងសុបិន្តភាពសង្ស័យដាក់ដៃព្យាបាលសម្ព័ន្ធភាពជាមួយព្រះគ្រីស្ទអារក្សភាពរាំងស្ទះខាងវិញ្ញាណការអំពាវនាវភាពប្លែក
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម