Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 កាល​ព្រះ‌យេស៊ូវ​ឃើញ​បណ្ដាជន​នាំ​គ្នា​រត់​មក ព្រះ‌អង្គ​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖ «នែ៎ វិញ្ញាណ​គ​ថ្លង់! យើង​បញ្ជា​ឲ្យ​ឯង​ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 នៅពេល​ឃើញ​ថា​ហ្វូងមនុស្ស​នាំគ្នារត់មក ព្រះយេស៊ូវ​ក៏​ស្ដីឲ្យ​វិញ្ញាណអសោច​នោះ​ថា​៖“វិញ្ញាណ​គ​ថ្លង់​! យើង​បញ្ជា​ឯង​ឲ្យ​ចេញ​ពី​ក្មេងនេះ​ទៅ កុំ​ចូល​វា​ទៀតឡើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ដោយ​ឃើញ​បណ្ដាជន​កំពុង​តែ​រត់​មក​ជួប​ជុំ​គ្នា​ ព្រះយេស៊ូ​មាន​បន្ទូល​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖​ «វិញ្ញាណ​ថ្លង់​គ​ យើង​បង្គាប់​ឯង​ ចេញ​ពី​ក្មេង​នេះ​ទៅ​ ហើយ​កុំ​ចូល​ក្មេង​នេះ​ទៀត»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ពេល​នោះ ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​រត់​មក ព្រះអង្គ​ក៏​គំរាម​វិញ្ញាណ​អាក្រក់​ដោយ​បញ្ជា​ថា៖ «នែ៎​វិញ្ញាណ​គ​ថ្លង់! យើង​សុំ​ប្រាប់​ថា ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 កាល​ព្រះ‌យេស៊ូវ​ឃើញ​មនុស្ស​សន្ធឹក​កំពុង​តែ​រត់​មក នោះ​ទ្រង់​កំហែង​ទៅ​អារក្ស‌អសោចិ៍​ថា នែ អារក្ស​គ​ថ្លង់​អើយ អញ​បង្គាប់​ឲ្យ​ឯង​ចេញ​ពី​វា​ទៅ កុំ​ឲ្យ​ចូល​វា​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ពេល​នោះ​អ៊ីសា​ឃើញ​បណ្ដា‌ជន​រត់​មក អ៊ីសា​ក៏​គំរាម​អ៊ីព្លេស​ដោយ​បញ្ជា​ថា៖ «នែ៎​អ៊ីព្លេស​គ​ថ្លង់! យើង​ដាក់​បញ្ជា​ថា ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:25
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​សាតាំង ថា៖ «ម្នាល​សាតាំង ព្រះ‌យេហូវ៉ា​បន្ទោស​អ្នក ព្រះ‌យេហូវ៉ា​ដែល​បាន​រើស​ក្រុង​យេរូ‌សាឡិម ស្ដី​បន្ទោស​ដល់​អ្នក តើ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ?»


បន្ទាប់​មក គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​ដែល​ខ្វាក់ ហើយ​គ មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គាត់​ឲ្យ​បាន​ជា។ ដូច្នេះ​បុរស​ដែល​គ​នោះ ក៏​និយាយ​បាន ហើយ​មើល​ឃើញ។


ព្រះ‌យេស៊ូវ​បាន​បន្ទោស​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា​ភ្លាម​មួយ​រំពេច។


កាល​បណ្តាជន​ឃើញ​ព្រះ‌អង្គ​ភ្លាម គេ​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង រួច​គេ​រត់​ទៅ​ទទួល​ព្រះ‌អង្គ។


ភ្លាម​នោះ ឪពុក​របស់​ក្មេង​នោះ​ក៏​ស្រែក​ឡើង​ថា៖ «ខ្ញុំ​ជឿ​ហើយ សូម​ជួយ​កុំ​ឲ្យ​ខ្ញុំ​សង្ស័យ​ផង!»


វា​ក៏​ស្រែក​ឡើង ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ជា​ខ្លាំង រួច​ចេញ​ទៅ ឯ​ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ហើយ​មនុស្ស​ជា​ច្រើន​និយាយ​ថា៖ «វា​ស្លាប់​ហើយ!»


គ្រា​នោះ ព្រះ‌អង្គ​កំពុង​តែ​ដេញ​អារក្ស​គ​ពី​មនុស្ស​ម្នាក់ ពេ​ល​វា​បាន​ចេញ​ទៅ​បាត់​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មហា‌ជន​មាន​សេចក្តី​អស្ចារ្យ


ព្រះ‌យេស៊ូវ​បន្ទោស​វា​ថា៖ «ចូរ​ស្ងៀម ហើយ​ចេញ​ពី​បុរស​នេះ​ទៅ!»។ កាល​អារក្ស​បាន​ផ្តួល​បុរស​នោះ​ក្នុង​ចំណោម​ពួកគេ វា​ក៏​ចេញ​ទៅ ឥត​មាន​ធ្វើ​ឲ្យ​គាត់​ឈឺ​អ្វី​ឡើយ។


មាន​អារក្ស​ក៏​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ!»។ ប៉ុន្តែ ព្រះ‌អង្គ​បន្ទោស​វា ហើយ​ហាម​មិន​ឲ្យ​វា​និយាយ​សោះ ព្រោះ​វា​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ។


ដ្បិត​ព្រះ‌អង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ឲ្យ​ចេញ​ពី​បុរស​នោះ (ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ។ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​បាន​នាំ​គាត់​ទៅ​ទី​រហោស្ថាន)។


ពេល​ក្មេង​នោះ​ដើរ​ចូល​មក អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់​ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​កំហែង​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ។


នាង​ចេះ​តែ​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ទាល់​តែ​លោក​ប៉ុល​មាន​ការ​រំខាន​ចិត្ត ហើយ​បែរ​ទៅ​បង្គាប់​វិញ្ញាណ​នោះ​ថា៖ «យើង​បញ្ជា​ឯង​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ចូរ​ចេញ​ពី​នាង​នេះ​ទៅ!» ហើយ​វា​ក៏​ចេញ​នៅ​វេលា​នោះ​ឯង។


ប៉ុន្តែ ពេល​មហា​ទេវតា​មីកែល​កំពុង​ជជែក​ជាមួយ​អារក្ស ហើយ​ឈ្លោះ​ប្រ‌កែក​អំពី​សព​របស់​លោក​ម៉ូសេ លោក​មិន​ហ៊ាន​ប្រើ​ពាក្យ​ប្រមាថ និង​ដាក់​ទោស​វា​ផង គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ឲ្យ​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម