Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដែល​សូម្បី​តែ​គេ​យក​កន្សែង ឬ​ក្រមាដែល​នៅ​ជាប់​នឹង​ខ្លួន​លោក ទៅ​ដាក់​លើ​អ្នក​ជំងឺ នោះ​ជំងឺ​ក៏​បាត់​ទៅ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពីគេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 រហូតដល់​សូម្បីតែ​កន្សែងដៃ ឬ​អៀមការពារប្រឡាក់ ក៏​គេ​យក​ចេញពី​ខ្លួន​ប៉ូល​ទៅ​ដាក់​លើ​ពួក​អ្នកជំងឺ នោះ​ជំងឺ​ក៏​បាត់​ពី​ពួកគេ ហើយ​វិញ្ញាណអាក្រក់​ក៏​ចេញទៅ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 សូម្បី​តែ​កន្សែងដៃ​ ឬ​ក្រមា​ដែល​យក​ចេញ​ពី​ខ្លួន​របស់​គាត់​ទៅ​គ្រប​លើ​ពួក​អ្នកជំងឺ​ នោះ​ពួកគេ​ក៏​បាន​ជា​ពី​ជំងឺ​ ហើយ​ពួក​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គឺ​បើ​គេ​គ្រាន់​តែ​យក​ក្រណាត់ ឬ​កន្សែង​ដែល​បាន​ប៉ះ​លោក​ប៉ូល មក​ដាក់​ពី​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​បាន​ជា ហើយ​វិញ្ញាណ​អាក្រក់​ក៏​នឹង​ចេញ​ពី​គេ​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដល់​ម៉្លេះ​បាន​ជា​គេ​គ្រាន់​តែ​យក​កន្សែង ឬ​ក្រមា ពី​ខ្លួន​គាត់ ទៅ​ដាក់​លើ​មនុស្ស​មាន​ជំងឺ នោះ​គេ​ក៏​បាន​ជា ហើយ​មាន​អារក្ស‌អសោចិ៍​ចេញ​ពី​មនុស្ស​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គឺ​បើ​គេ​គ្រាន់​តែ​យក​ក្រណាត់ ឬ​កន្សែង​ដែល​បាន​ប៉ះ​លោក​ប៉ូល មក​ដាក់​ពី​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​បាន​ជា ហើយ​អ៊ីព្លេស​ក៏​នឹង​ចេញ​ពី​គេ​ទៅ​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 19:12
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ឮ​សុស‌សាយ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​គេ​នាំ​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ មាន​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។


ទី​សម្គាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា ក្នុង​នាម​ខ្ញុំ គេ​នឹង​ដេញ​អារក្ស ហើយ​គេ​នឹង​និយាយ​ភាសា​ថ្មី។


ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្សដែល​មាន​ជំងឺ​ផ្សេងៗ មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែស្នែង លើកន្ទេល ដើម្បី​កាល​ណា​លោក​ពេត្រុស​ដើរ​កាត់ យ៉ាង​ហោច​ណាស់​ក៏​ស្រមោល​របស់​លោក បាំង​ទៅ​លើ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម