Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 15:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះរបស់​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ជា​ព្រះ​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ ទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​ខ្ញុំ ឯ​ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ទ្រង់ គឺ​ជា​ព្រះ​នៃ​ឪពុក​ខ្ញុំៗ​នឹង​ដំកើង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​សូម​ច្រៀង​ជូន​ទ្រង់ ទ្រង់​សង្គ្រោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​របស់​ខ្ញុំ ខ្ញុំ​សូម​សរសើរ​តម្កើង​ទ្រង់។ ទ្រង់​ជា​ម្ចាស់​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់។

សូមមើលជំពូក ចម្លង




និក្ខមនំ 15:2
64 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​អ្នក និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​គ្រប់​តំណ​របស់​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​នៅ​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​ដល់​អ្នក និង​ដល់​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​រង់‌ចាំ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។


ព្រះ‌អង្គ​ជា​ថ្មដា​នៃ​ទូល‌បង្គំ ទូលបង្គំ​នឹង​យក​ព្រះ‌អង្គ​ជា​ទី​ពឹង ព្រះ‌អង្គ​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ជម្រក​ដ៏​រឹង​មាំ និង​ជា​ទី​ជ្រក‌កោន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អង្គ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ថ្ម​ដា​នៃ​ទូល‌បង្គំ ហើយ​សូម​ឲ្យ​ព្រះ​ដ៏​ជា​ថ្មដា នៃ​សេចក្ដី​សង្គ្រោះ​ទូល‌បង្គំ បាន​លើក​ជា​ខ្ពស់​ឡើង


ព្រះ‌អង្គ​បាន​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ ដល់​ស្តេច​របស់​ព្រះ‌អង្គ ហើយ​ក៏​សម្ដែង​សេចក្ដី​សប្បុ‌រស​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង គឺ​ដល់​ដាវីឌ និង​ព្រះ‌រាជ‌វង្ស ជា​រៀង​ដរាប​ត​ទៅ។


ព្រះ‌អង្គ​ក៏​បាន​តាំង​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ជា​រៀង‌រហូត​ត​ទៅ ហើយ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ធ្វើ​ជា​ព្រះ​ដល់​គេ​ដែរ។


«ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​យើង​ថា "ព្រះ‌យេហូវ៉ា​បាន​សួរ​ដូច្នេះ តើ​ឯង​នឹង​ស្អាង​វិហារ​ឲ្យ​យើង​នៅ​ឬ?


ដូច្នេះ ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌ដំណាក់ ថ្វាយ​ព្រះ‌អង្គ​គង់​ទុក​ជា​ទី​លំនៅ​ឲ្យ​ព្រះ‌អង្គ​គង់ នៅ​អស់​កល្ប​ជា‌និច្ច»។


តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ប្រាកដ​ឬ? មើល៍ ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាល‌ម៉ាន​ទៅ​ទៀត


ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សេចក្ដី​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នៅ​ពេញ‌ពាស​លើ​ផែនដី


ឱ​ព្រះ​ដែល​ទូល‌បង្គំ​សរសើរ​តម្កើង​អើយ សូម​កុំ​នៅ​ស្ងៀម​ឡើយ!


ព្រះ‌យេហូវ៉ា ជា​កម្លាំង និង​ជា​បទចម្រៀង​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ការ​សង្គ្រោះ​របស់​ខ្ញុំ។


៙ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ឆ្លើយ​មក​ទូល‌បង្គំ ហើយ​បាន​ត្រឡប់​ជា​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ។


៙ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹងលើ​តម្កើង​ព្រះ‌អង្គ។


រហូត​ទាល់​តែ​ទូល‌បង្គំ​រក​បាន​ទី​កន្លែង​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ពន្លា​សម្រាប់​ព្រះ​ដ៏​ខ្លាំង​ពូកែ របស់​លោក​យ៉ាកុប»។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់នៃ​ទូល‌បង្គំអើយ ព្រះ‌អង្គ​ជា​កម្លាំង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​គ្រប​ក្បាល​ទូល‌បង្គំ នៅ​ថ្ងៃ​សឹក​សង្គ្រាម។


ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ហើយសូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។


៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដែល​ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ សូម​លើក​តម្កើង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ


ព្រះ‌អង្គ​ឃុំគ្រង​ទូល‌បង្គំ​តាំង​ពី​ផ្ទៃ​ម្ដាយ ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ តាំង​ពី​ម្ដាយសម្រាល​ទូល‌បង្គំ​មក។


ប៉ុន្តែ ឱ​ព្រះ​ដែលថ្កើង​ឡើង នៅ​លើ​ពាក្យ​សរសើរ​របស់ អ៊ីស្រាអែល​អើយ ព្រះ‌អង្គ​បរិសុទ្ធ។


ព្រះ‌យេហូវ៉ា​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ តើ​ខ្ញុំ​នឹង​ខ្លាច​អ្នក​ណា? ព្រះ‌យេហូវ៉ា​ជា​ទី​ជម្រក​យ៉ាង​មាំ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ញញើត​នឹង​អ្នក​ណា?


ព្រះ‌យេហូវ៉ា​ជា​កម្លាំង​នៃ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​លើក​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង ហើយពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ។


ឱ សូម​តម្កើង​ព្រះ‌យេហូវ៉ា​ជា​មួយ​ខ្ញុំ ចូរ​យើង​នាំ​គ្នា​លើក​តម្កើង ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា។


នេះ​ហើយ​ព្រះ គឺ​ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​នឹង​ធ្វើ​ជា​អ្នក​នាំ​មុខ​យើង ជា​រៀង​រហូត​តទៅ។


ឱព្រះដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ ដ្បិត ឱព្រះ​អើយ ព្រះ‌អង្គ​ជា​បន្ទាយរបស់​ទូល‌បង្គំ ជា​ព្រះ​ដែល​សម្ដែង​ព្រះ‌ហឫ‌ទ័យ សប្បុរស​ដល់​ទូល‌បង្គំ។


ព្រះ​នៃ​យើង គឺ​ជា​ព្រះ​នៃ​ការ​សង្គ្រោះ ហើយ​ការ​រំដោះ​ឲ្យ​រួច​ពី​ស្លាប់ ជា​របស់​ព្រះ គឺ​ព្រះ‌យេហូវ៉ា។


ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ហើយ​ថ្វាយ‌បង្គំ​នៅ​ទៀប​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បរិសុទ្ធ!


ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ហើយ​ថ្វាយ‌បង្គំ​នៅ​ឯ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​បរិសុទ្ធ។


ប៉ុន្ដែ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ខ្លាច​អី តាំង​ចិត្ត​ឲ្យ​មាំ​ឡើង ចាំ​មើល​ការ​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ដ្បិត​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ត​ទៅ​ទៀត​ហើយ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជា​ព្រះនៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប»។ លោក​ម៉ូសេ​ក៏​ខ្ទប់​មុខ ព្រោះ​លោក​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។


អ្នក​ត្រូវ​ប្រាប់​ផារ៉ោន​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ៊ីស្រា‌អែល​ជា​កូន​ច្បង​របស់​យើង


ពេល​នោះ មាន​ពពក​មក​គ្រប​លើ​ត្រសាល​ជំនុំ ហើយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​ពេញ​រោង​ឧបោ‌សថ។


យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ។


មើល៍! ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​កម្លាំង ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ខ្ញុំ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ។


តែ​ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​រួច ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្មាស ឬ​ជ្រប់​មុខ​ដរាប​ដល់​អស់​កល្ប​ត​រៀង​ទៅ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​លើក​អស់​ទាំង​កុល‌សម្ព័ន្ធ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បម្រុង​ទុក ក្នុង​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច​តួច​ពេក​ដល់​អ្នក យើង​នឹង​បន្ថែម​ការ​នេះ​ឲ្យ​អ្នក​បាន​ធ្វើ​ជា​ពន្លឺ ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​យើង រហូត​ដល់​ចុង​ផែនដី​បំផុត។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​យើង តើ​អ្នក​រាល់​គ្នា​នឹង​សង់​វិហារ​បែប​ណា​ឲ្យ​យើង? តើ​មាន​កន្លែង​ណា​ជា​ទី​សម្រាក​សម្រាប់​យើង?


ការ​ដែល​ទុក​ចិត្ត​សង្ឃឹម​ដល់​ភ្នំ​តូច និងដល់​ពួក​អ៊ឹក‌ធឹក​នៅ​លើ​ភ្នំ​ធំ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​ទទេ។ មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទេ ដែល​អាច​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល។


គឺ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ សេចក្ដី​សញ្ញា​ដែល​យើង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រា‌អែល ក្នុង​ពេល​ក្រោយ​គ្រា គឺ​យ៉ាង​ដូច្នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។


ព្រះ‌អង្គ​បាន​យាង​ចេញ​មក ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។ ព្រះ‌អង្គ​បាន​វាយ​អ្នក​កំពូល​លើ​វង្ស​មនុស្ស​អាក្រក់​ឲ្យ​របួស ក៏​បំផ្លាញ​ចាប់​តាំង​ពី​ជើង​រហូត​ដល់ក្បាល​ផង។ -បង្អង់-


ហើយ​យើង​នឹង​នាំ​មួយ​ភាគ​បី​នោះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​សម្រង់​គេ​ដូច​ជា​សម្រង់​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​រក​ឈ្មោះ​យើង ហើយ​យើង​នឹង​ស្តាប់​គេ យើង​នឹង​ថា គេ​ជា​រាស្ត្ររបស់​យើង ឯ​គេ​នឹង​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​យើង"»។


ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ស្គាល់​សេចក្តី​សង្គ្រោះ ដោយ​អត់​ទោស​ឲ្យ​គេ​រួច​ពី​បាប


ដ្បិត​ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ


អ្នក​រាល់​គ្នា​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​ថ្វាយ​បង្គំ​អ្វី​ទេ តែ​យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​ការ​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា។


ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​គោរព​ប្រតិបត្តិ​ព្រះ‌រាជ‌បុត្រា ដូច​ជា​គោរព​ប្រតិបត្តិ​ព្រះ‌វរបិតា​ដែរ។ អ្នក​ណា​ដែល​មិន​គោរព​ប្រតិបត្តិ​ព្រះ‌រាជ​បុត្រា អ្នក​នោះ​ក៏​មិន​គោរព​ប្រតិបត្តិ​ព្រះ‌វរបិតា ដែល​ចាត់​ព្រះ‌អង្គ​ឲ្យ​មក​ដែរ។


គ្មាន​ការ​សង្គ្រោះ​ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ទៀត​ដែល​ព្រះ​បាន​ប្រទាន​មក​មនុស្ស​លោក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ»។


គឺ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ព្រះ​កំពុង​ផ្សះ‌ផ្សា​មនុស្ស​លោក​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ទៀត ហើយ​ព្រះ‌អង្គ​បាន​ប្រគល់​ព្រះ‌បន្ទូល​នៃ​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង។


ហើយ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​បាន​សង់​ឡើង​ក្នុង​ព្រះ‌អង្គ​ដែរ សម្រាប់​ជា​ដំណាក់​របស់​ព្រះ ក្នុង​ព្រះ‌វិញ្ញាណ។


ព្រះ‌អង្គ​ជា​ទំនុក​សរសើរ ព្រះ‌អង្គ​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ធ្វើ​ការដ៏​ធំ គួរ​ស្ញែង‌ខ្លាច​ដើម្បី​អ្នក ជា​ការ​ដែល​ភ្នែក​របស់​អ្នក​បាន​ឃើញ​ស្រាប់។


ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ សម្រាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ជា​ព្រះ‌វរ‌បិតា។


ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។


ដ្បិត​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​ជា​រូប​រាង​នៅ​ក្នុង​ព្រះគ្រីស្ទ


គេ​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ និង​ទំនុក​របស់​កូន​ចៀម​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ កិច្ច‌ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ! ឱ​ស្តេច​នៃ​ជាតិ​សាសន៍​ទាំង​ឡាយ​អើយ ផ្លូវ​របស់​ព្រះ‌អង្គ​សុចរិត និង​ពិត​ត្រង់!


ក្រោយ​មក ខ្ញុំ​បាន​ឮ​ហាក់​ដូច​ជា​សំឡេង​យ៉ាង​ខ្លាំង​របស់​មនុស្ស​ច្រើន​កុះករ នៅ​ស្ថាន‌សួគ៌​ថា៖ «ហាលេ‌លូយ៉ា! ការ​សង្គ្រោះ សិរី‌ល្អ និង​ព្រះ‌ចេស្តា ជា​របស់​ព្រះ​នៃ​យើង


ស្ទឹង​គីសុន​បាន​ហូរ​គំហុក​នាំ​យក​គេ​ទៅ​បាត់ គឺ​ស្ទឹង​គីសុន​ដែល​ហូរ​គំហុក ជា​ស្ទឹង​ពី​ចាស់​បុរាណ។ ព្រលឹង​ខ្ញុំ​អើយ ចូរ​ជាន់​គេ​ដោយ​កម្លាំង​ដ៏​ខ្លាំង​ចុះ!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម