៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។
តើទេវតាទាំងនោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់ឲ្យមកបម្រើ សម្រាប់អស់អ្នកដែលត្រូវទទួលការសង្គ្រោះជាមត៌កទេឬ?
ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។
មើល៍ យើងចាត់ទេវតាមួយរូបឲ្យនាំមុខអ្នក ដើម្បីការពារអ្នកតាមផ្លូវ និងនាំអ្នកទៅដល់ទីកន្លែងដែលយើងបានរៀបចំទុកឲ្យ។
ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ ទេវតារបស់ពួកគេឃើញព្រះភក្ត្រព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌ជានិច្ច។
ព្រះរបស់ទូលបង្គំបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមកបិទមាត់សិង្ហ មិនឲ្យវាធ្វើបាបទូលបង្គំទេ ព្រោះនៅចំពោះព្រះអង្គ មិនឃើញថាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះព្រះករុណា ក៏ទូលបង្គំមិនបានប្រព្រឹត្តអ្វីខុសដែរ»។
លោកយ៉ាកុបបានធ្វើដំណើរទៅមុខទៀត ហើយមានពួកទេវតារបស់ព្រះមកជួបលោក។ ទូលបង្គំមិនសមឲ្យបានព្រះហឫទ័យសប្បុរស និងអស់ទាំងព្រះហឫទ័យស្មោះត្រង់ដែលព្រះអង្គបានផ្តល់មកទូលបង្គំ ជាអ្នកបម្រើព្រះអង្គឡើយ ដ្បិតកាលទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះទៅ មានតែដំបងមួយប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំមានគ្នារហូតដល់ទៅពីរជំរំហើយ។ សូមព្រះអង្គប្រោសឲ្យទូលបង្គំបានរួចពីកណ្ដាប់ដៃអេសាវ គឺពីបងរបស់ទូលបង្គំផង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយប្រហារទូលបង្គំ ទាំងម្តាយ ទាំងកូន។ ក៏ប៉ុន្ដែ ព្រះអង្គបានមានព្រះបន្ទូលថា "យើងនឹងប្រោសសេចក្ដីល្អដល់អ្នកជាប្រាកដ ហើយធ្វើឲ្យពូជពង្សរបស់អ្នកបានគ្នាច្រើនឥតគណនា ដូចខ្សាច់នៅសមុទ្រ"»។ យប់នោះ លោកស្នាក់នៅទីនោះ រួចក៏យករបស់ទ្រព្យខ្លះដែលលោកមានជាជំនូនជូនដល់លោកអេសាវជាបង គឺពពែញីពីររយក្បាល ពពែឈ្មោលម្ភៃក្បាល ចៀមញីពីររយក្បាល ចៀមឈ្មោលម្ភៃក្បាល អូដ្ឋញីដែលបំបៅកូនសាមសិបក្បាល ព្រមទាំងកូនរបស់វា គោញីសែសិបក្បាល គោឈ្មោលដប់ក្បាល លាញីម្ភៃក្បាល និងកូនលាដប់ក្បាល។ លោកប្រគល់សត្វទាំងនោះ ទៅក្នុងដៃពួកអ្នកបម្រើរបស់លោក ដោយហ្វូងៗ ហើយប្រាប់ពួកអ្នកបម្រើទាំងនោះថា៖ «ចូរឆ្លងទៅមុនខ្ញុំ ហើយដើរឲ្យដាច់ពីគ្នា ដោយពួកៗ»។ លោកបង្គាប់ទៅអ្នកដែលដើរមុនគេថា៖ «កាលណាលោកអេសាវជាបងរបស់ខ្ញុំមកជួបអ្នក ហើយសួរអ្នកថា "អ្នករាល់គ្នាជាមនុស្សរបស់អ្នកណា? តើអ្នករាល់គ្នាទៅឯណា? តើហ្វូងសត្វនៅមុខអ្នករាល់គ្នាទាំងនេះជារបស់អ្នកណា?" នោះត្រូវជម្រាបថា "សត្វទាំងនេះជារបស់យ៉ាកុប ជាអ្នកបម្រើរបស់លោក គឺជាជំនូនផ្ញើមកជូនលោកអេសាវជាម្ចាស់របស់ខ្ញុំ ហើយមើល៍ លោកក៏អញ្ជើញមកតាមក្រោយយើងខ្ញុំដែរ"»។ លោកបង្គាប់ទៅអ្នកទីពីរ ព្រមទាំងអ្នកទីបី និងអស់អ្នកដែលដើរតាមហ្វូងសត្វទាំងអស់ដូចៗគ្នាថា៖ «កាលណាជួបលោកអេសាវ ត្រូវនិយាយតាមពាក្យនេះដូចគ្នា កាលលោកយ៉ាកុបបានឃើញទេវតាទាំងនោះ លោកពោលថា៖ «នេះពិតជាជំរំរបស់ព្រះហើយ!»។ លោកក៏ហៅកន្លែងនោះថា "ម៉ាហាណែម" ។
រំពេចនោះ មានទេវតារបស់ព្រះអម្ចាស់ឈរក្បែរលោក ហើយមានពន្លឺមួយភ្លឺជះចូលទៅក្នុងគុក។ ទេវតានោះក៏គោះលោកពីចំហៀង ហើយដាស់លោកថា៖ «សូមក្រោកឡើងជាប្រញាប់!» នោះច្រវាក់ក៏របូតធ្លាក់ពីដៃលោក។
លោកឆ្លើយតបថា៖ «កុំខ្លាចអី ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។ ពេលនោះ អេលីសេក៏អធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកគេបានមើលឃើញ» ព្រះយេហូវ៉ាក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចម្បាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ។
ពេលនោះ អារក្សក៏ថយចេញពីព្រះអង្គទៅ ហើយរំពេចនោះ ស្រាប់តែមានពួកទេវតាចូលមកបម្រើព្រះអង្គ។
ប៉ុន្តែ នៅវេលាយប់នោះ មានទេវតាមួយរូបរបស់ព្រះអម្ចាស់បានមកបើកទ្វារគុក នាំពួកលោកចេញ ហើយប្រាប់ថា៖
សូមឲ្យគេបានដូចជាចំបើងដែលត្រូវខ្យល់ផាត់ ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា បណ្ដេញគេចេញ! សូមឲ្យផ្លូវរបស់គេងងឹតសូន្យសុង ហើយរអិល ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា ដេញតាមគេផង!
ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច! អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះ មានទេវតាមកដាស់លោកប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគសិន»។ លោកឃើញមាននំដុតឆ្អិនទៅលើធ្យូងភ្លើង នៅលើក្បាលដំណេក ហើយមានទឹកមួយក្អមផង លោកក៏បរិភោគនំ និងទឹកនោះ រួចដេកទៅវិញ។ ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកម្លាំងឯងណាស់»។
លោកយល់សប្តិឃើញថា មានជណ្តើរមួយបញ្ឈរនៅលើដី មានចុងទល់ផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ។
ទេវតារបស់ព្រះយេហូវ៉ាបានបង្ហាញខ្លួនឲ្យលោកឃើញ ហើយប្រាប់ថា៖ «នែ៎ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាគង់ជាមួយអ្នក»។
ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការថា៖ «សូមឲ្យព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ ដែលទុកចិត្តដល់ព្រះអង្គ។ គេមិនបានធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តប្រថុយខ្លួន ជាជាងគោរពបម្រើ ឬថ្វាយបង្គំព្រះណាផ្សេង ក្រៅពីព្រះរបស់ខ្លួនឡើយ។
ពេលនោះ មានទេវតាលេចមកពីស្ថានសួគ៌ ឲ្យព្រះអង្គឃើញ ហើយចម្រើនកម្លាំងថ្វាយព្រះអង្គ។
ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកខ្ញុំចេញពីក្រុមគ្រួសារឪពុករបស់ខ្ញុំ និងពីស្រុកកំណើតរបស់ខ្ញុំមក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ ហើយស្បថនឹងខ្ញុំថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ព្រះអង្គនោះនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកបានដណ្ដឹងប្រពន្ធពីស្រុកនោះ មកឲ្យកូនប្រុសរបស់ខ្ញុំ។
ជាទេវតាដែលបានរំដោះ ឲ្យពុករួចពីគ្រប់សេចក្ដីអាក្រក់ សូមព្រះអង្គប្រទានពរក្មេងទាំងពីរនេះ ហើយឲ្យគេបានរក្សាឈ្មោះពុក ឈ្មោះរបស់លោកអ័ប្រាហាំ និងលោកអ៊ីសាកជាជីតារបស់គេ សូមឲ្យអ្នកទាំងពីរបានចម្រើនឡើង មានគ្នាសន្ធឹកនៅលើផែនដី»។
តើអ្នកស្មានថា ខ្ញុំមិនអាចសូមដល់ព្រះវរបិតាខ្ញុំ ហើយព្រះអង្គនឹងចាត់ទេវតាលើសជាងដប់ពីរកង មកជួយខ្ញុំបានភ្លាមទេឬ?
ដូច្នេះ មនុស្សដែលឈរនៅកណ្ដាលដើមយីថោ ក៏ឆ្លើយឡើងថា៖ «ទាំងអស់នេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរចុះឡើងនៅផែនដី»។ ពួកនោះក៏តបទៅទេវតារបស់ព្រះយេហូវ៉ា ដែលឈរកណ្ដាលដើមយីថោថា៖ «យើងខ្ញុំរាល់គ្នាបានដើរចុះឡើងនៅផែនដី ហើយក៏ឃើញថា ផែនដីទាំងមូលនៅស្ងប់ស្ងាត់ ហើយស្រាកស្រាន្ត»។
ពេលនោះ ទេវតារបស់ព្រះដែលនាំមុខពួកអ៊ីស្រាអែល ក៏ត្រឡប់ទៅនៅខាងក្រោយពួកគេវិញ ហើយបង្គោលពពកក៏ចេញពីមុខពួកគេ ទៅនៅខាងក្រោយដែរ។
រាជរថរបស់ព្រះមានចំនួនរាប់លានរាប់កោដិ ព្រះអម្ចាស់គង់នៅកណ្ដាល គឺព្រះនៃភ្នំស៊ីណាយ ព្រះអង្គគង់ក្នុងទីបរិសុទ្ធ។
ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។
តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ឮសំឡេងយើងខ្ញុំ ហើយចាត់ទេវតាមួយមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ មើល៍ យើងខ្ញុំនៅកាដេស ជាក្រុងមួយនៅជាប់នឹងដែនដីរបស់ព្រះកុរណា។
ប៉ុន្តែ ម្ចាស់នៃនគរពើស៊ីបានតទល់នឹងខ្ញុំអស់ម្ភៃមួយថ្ងៃ តែមីកែល ជាមហាទេវតាដ៏សំខាន់មួយរូប បានមកជួយខ្ញុំ ហើយខ្ញុំក៏ឲ្យលោកនៅទីនោះជាមួយស្តេចពើស៊ី
អើ កាលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ នោះលោកដែលនាម កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងនិមិត្តពីមុន ហោះយ៉ាងលឿន ចូលមករកខ្ញុំ ចំពេលថ្វាយតង្វាយល្ងាច។
ទេវតានៃព្រះយេហូវ៉ាបានលេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា៖ «មើល៍ នាងជាស្ត្រីអារ គ្មានកូនសោះ តែនាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ ដូច្នេះ ចូរប្រយ័ត្ន កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ ដ្បិតមើល៍ នាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ មិនត្រូវយកកាំបិតកោរសក់វាឡើយ ព្រោះកូននោះនឹងធ្វើជាពួកណាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយ ហើយកូននោះនឹងចាប់ផ្ដើមសង្គ្រោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ស្ត្រីនោះក៏ទៅប្រាប់ប្តីថា៖ «មានអ្នកសំណព្វរបស់ព្រះម្នាក់បានមកជួបខ្ញុំ លោកមានភិនភាគមើលទៅដូចជាទេវតារបស់ព្រះ គួរឲ្យស្ញែងខ្លាចណាស់ ខ្ញុំមិនបានសួរថាលោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះខ្ញុំដែរ
ព្រះអង្គនឹងប្រោសព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត ដ្បិតមានមនុស្សជាច្រើនលើកគ្នាទាស់ខ្ញុំ។
ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបលេចឲ្យលោកឃើញ ឈរខាងស្តាំអាសនាគ្រឿងក្រអូប។ ពេលសាការីឃើញទេវតា លោកក៏ភាន់ភាំង ហើយមានចិត្តភ័យខ្លាច។ ប៉ុន្តែ ទេវតាពោលទៅគាត់ថា៖ «កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធរបស់លោកនឹងបង្កើតកូនប្រុសមួយឲ្យលោក ហើយលោកត្រូវដាក់ឈ្មោះកូននោះថា "យ៉ូហាន"។
ប្រាំមួយខែក្រោយមក ព្រះបានចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅភូមិមួយឈ្មោះណាសារ៉ែត ក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីព្រហ្មចារីម្នាក់ ដែលជាគូដណ្តឹងរបស់បុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជព្រះបាទដាវីឌ ហើយស្ត្រីព្រហ្មចារីនោះឈ្មោះម៉ារា។ ទេវតាក៏ចូលមកជួបនាង ពោលថា៖ «ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង»។
ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡិម ទៅក្រុងកាសាទៅ»។ នេះជាផ្លូវមួយស្ងាត់!។
នេះជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គបានឃើញពីអស់ទាំងហេតុការណ៍ ដែលបន្តិចទៀតត្រូវកើតមាន ទ្រង់ក៏បានសម្តែងឲ្យឃើញ ដោយចាត់ទេវតារបស់ព្រះអង្គមកជួបយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ។
បន្ទាប់មក ខ្ញុំបានឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងសត្វមានជីវិត និងពួកចាស់ទុំផង ហើយចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ច្រើនអនេកអនន្ត។ គ្រប់គ្នាក៏បន្លឺសំឡេងថា៖ «កូនចៀមដែលគេបានសម្លាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ»។
នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។
ព្រះបាទដាវីឌងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរនៅកណ្ដាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ
ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណានឹងធ្វើឲ្យខ្ញុំម្ចាស់បានស្ងប់ ដ្បិតព្រះរាជារបស់ខ្ញុំម្ចាស់ ប្រៀបដូចជាទេវតារបស់ព្រះ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ាជាព្រះរបស់ព្រះករុណា ក៏គង់ជាមួយព្រះករុណាដែរ»។
ថ្ងៃមួយ ពេលរសៀលប្រហែលជាម៉ោងបី លោកបានឃើញនិមិត្តមួយយ៉ាងច្បាស់ គឺបានឃើញទេវតារបស់ព្រះចូលមក ហើយពោលមកកាន់លោកថា៖ «កូនេលាសអើយ!» លោកកូនេលាសឆ្លើយថា៖ «បួនថ្ងៃមុន ពេលថ្មើនេះ កាលខ្ញុំកំពុងអធិស្ឋាននៅក្នុងផ្ទះរបស់ខ្ញុំ នៅវេលាម៉ោងបីរសៀល ឃើញមានបុរសម្នាក់ឈរនៅមុខខ្ញុំ ទាំងមានសម្លៀកបំពាក់ភ្លឺចិញ្ចាច ហើយពោលថា៖ "កូនេលាសអើយ ព្រះទ្រង់សណ្ដាប់សេចក្ដីអធិស្ឋានរបស់លោកហើយ ឯការធ្វើទានរបស់លោក ក៏បានជាសេចក្ដីរំឭកនៅចំពោះព្រះដែរ។ ឥឡូវនេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េ អញ្ជើញស៊ីម៉ូន ដែលហៅថាពេត្រុសមក គាត់កំពុងស្នាក់នៅផ្ទះរបស់ជាងសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ"។ ដូច្នេះ ខ្ញុំក៏បានចាត់គេឲ្យទៅរកលោកភ្លាម ហើយលោកក៏អញ្ជើញមកយ៉ាងប្រពៃ។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នានៅទីនេះនៅចំពោះព្រះ រង់ចាំស្តាប់គ្រប់ទាំងសេចក្តីដែលព្រះបានបង្គាប់មកលោក»។ ពេលនោះ លោកពេត្រុសក៏ចាប់ផ្តើមមានប្រសាសន៍ថា៖ «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺគ្រប់ទាំងសាសន៍ អ្នកណាដែលគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តសេចក្តីសុចរិត ព្រះអង្គទទួលអ្នកនោះ។ ព្រះបន្ទូល ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជនអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្ត តាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គជាព្រះអម្ចាស់លើទាំងអស់) អ្នករាល់គ្នាជ្រាបពីអ្វីដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ដោយចាប់ផ្ដើមពីស្រុកកាលីឡេ ក្រោយពីពិធីជ្រមុជទឹកដែលលោកយ៉ូហានបានប្រកាស ពីរបៀបដែលព្រះបានចាក់ប្រេងតាំងព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយព្រះចេស្តា ហើយព្រះអង្គបានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសអស់អ្នកដែលត្រូវអារក្សសង្កត់សង្កិនឲ្យបានជា ដ្បិតព្រះគង់ជាមួយព្រះអង្គ។ យើងជាបន្ទាល់អំពីការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ទាំងនៅស្រុករបស់ពួកសាសន៍យូដា និងនៅក្រុងយេរូសាឡិម។ ពួកគេបានធ្វើគុតព្រះអង្គ ដោយព្យួរព្រះអង្គនៅលើឈើ លោកក៏សម្លឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា៖ «ព្រះអម្ចាស់អើយ តើមានការអ្វី?» ទេវតាប្រាប់ថា៖ «ការអធិស្ឋាន និងការធ្វើទានរបស់លោក បានឡើងទុកជាការរំឭកនៅចំពោះព្រះហើយ។
កាលបានបានដើរផុតអ្នកយាមទីមួយ និងអ្នកយាមទីពីរហើយ នោះក៏បានមកដល់ទ្វារដែក ដែលត្រូវចេញទៅទីក្រុង។ ទ្វារនោះបានបើកឲ្យអ្នកទាំងពីរឯងៗ ហើយគេក៏ចេញទៅតាមផ្លូវមួយ រំពេចនោះ ទេវតាក៏ឃ្លាតចេញពីលោកបាត់ទៅ។ ពេលនោះ លោកពេត្រុសដឹងខ្លួន ហើយពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចហេរ៉ូឌ និងពីបំណងទាំងប៉ុន្មានរបស់សាសន៍យូដាហើយ»។
គេបានបរិភោគនំប៉័ងរបស់ពួកទេវតា ព្រះអង្គប្រទានឲ្យគេមានអាហារជាបរិបូរ។
ប្រសិនបើមានទេវតាមួយអង្គនៅជាមួយគេ ដើម្បីថ្លែងការ គឺមួយក្នុងមួយពាន់ សម្រាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ ផ្លូវដែលត្រូវប្រព្រឹត្ត ព្រះអង្គប្រោសមេត្តាដល់គេ ដោយព្រះបន្ទូលថា "ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្តៅឡើយ ដ្បិតយើងរកបានថ្លៃលោះគេហើយ"។
ក្នុងគ្រប់សេចក្ដីទុក្ខវេទនារបស់គេ នោះព្រះអង្គក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះព្រះអង្គបានសង្គ្រោះគេ ព្រះអង្គបានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ព្រះអង្គបានគាំទ្រគេរាល់ថ្ងៃតាំងពីដើមរៀងមក។
ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតាមួយរូបរបស់ព្រះអម្ចាស់ ចុះពីស្ថានសួគ៌ មកប្រមៀលថ្មចេញពីផ្នូរ ហើយអង្គុយលើថ្មនោះ។ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚ សណ្ឋានរបស់ទេវតានោះភ្លឺដូចផ្លេកបន្ទោរ ហើយសម្លៀកបំពាក់សដូចហិមៈ។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីត្រេកអរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត»។
ខ្ញុំក៏ឃើញទេវតាមួយទៀត កំពុងហោះកាត់លំហអាកាស ទាំងមានដំណឹងល្អដែលនៅអស់កល្បជានិច្ច សម្រាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅលើផែនដី គឺដល់គ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជន។
សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាកន្លែងដែលទូលបង្គំ ចូលមករកថ្មដានេះជានិច្ច ព្រះអង្គបានចេញបញ្ជាឲ្យសង្គ្រោះទូលបង្គំ ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ។
ពេលនោះ មានចម្បាំងកើតឡើងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ និងទេវតារបស់វាក៏ច្បាំងតបវិញ តែមិនបានឈ្នះទេ ក៏គ្មានកន្លែងណាឲ្យវានៅស្ថានសួគ៌ទៀតដែរ។ នាគធំនោះត្រូវបានបោះទម្លាក់ចុះមក គឺពស់ពីបុរាណ ដែលហៅថាអារក្ស និងសាតាំង ជាមេបោកបញ្ឆោតពិភពលោកទាំងមូល វាត្រូវបានបោះទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានបោះទម្លាក់ចុះមកជាមួយវាដែរ។
ទេវតារបស់ព្រះយេហូវ៉ាឃើញនាងនៅទីរហោស្ថាន ជិតក្បាលទឹកមួយ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅស្រុកស៊ើរ។
លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះ មានទេវតាមកដាស់លោកប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគសិន»។ លោកឃើញមាននំដុតឆ្អិនទៅលើធ្យូងភ្លើង នៅលើក្បាលដំណេក ហើយមានទឹកមួយក្អមផង លោកក៏បរិភោគនំ និងទឹកនោះ រួចដេកទៅវិញ។ ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកម្លាំងឯងណាស់»។ លោកក៏ក្រោកឡើង បរិភោគទៅ ហើយដោយសារកម្លាំងដែលបានពីអាហារនោះ លោកក៏ដើរទៅអស់សែសិបថ្ងៃសែសិបយប់ បានទៅដល់ភ្នំហោរែប ជាភ្នំនៃព្រះ។
នៅពីលើព្រះអង្គមានពួកសេរភីម គ្រប់គ្នាមានស្លាបប្រាំមួយ ក៏បាំងមុខដោយស្លាបពីរ បាំងជើងដោយស្លាបពីរ ហើយប្រើពីរសម្រាប់ហើរ។ មួយបន្លឺទៅកាន់មួយថា៖ «បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ា នៃពួកពលបរិវារព្រះអង្គបរិសុទ្ធ ផែនដីទាំងមូលមានពេញ ដោយសិរីល្អរបស់ព្រះអង្គ»។
មានទន្លេជាភ្លើងហូរចេញពីចំពោះព្រះអង្គ មានមនុស្សរាប់ពាន់រាប់ម៉ឺនគោរពបម្រើព្រះអង្គ ហើយរាប់លានរាប់កោដិឈរនៅចំពោះព្រះអង្គ។ ការវិនិច្ឆ័យបានរៀបចំជាស្រេច ហើយបញ្ជីទាំងប៉ុន្មានក៏បើកឡើងដែរ។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកនៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នឹងបានដូចជាដាវីឌ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅមុខពួកគេ។
ខ្ញុំ យ៉ូហាន ជាអ្នកដែលបានឮ និងបានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងឃើញដូច្នោះ ខ្ញុំក៏ក្រាបចុះថ្វាយបង្គំ នៅទៀបជើងទេវតា ដែលបង្ហាញឲ្យខ្ញុំឃើញហេតុការណ៍ទាំងនោះ តែទេវតាពោលមកខ្ញុំថា៖ «មិនត្រូវធ្វើដូច្នេះឡើយ! ខ្ញុំក៏ជាអ្នកបម្រើជាមួយអ្នក ហើយជាមួយពួកហោរា ជាបងប្អូនរបស់អ្នក និងជាមួយអស់អ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះដែរ។ ចូរថ្វាយបង្គំព្រះវិញ!»។
កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។
៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។ ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបចុះពីស្ថានសួគ៌ ទាំងកាន់កូនសោជង្ហុកធំ និងច្រវាក់មួយយ៉ាងធំនៅដៃ។
ដ្បិតទេវតារបស់យើងនឹងទៅមុនអ្នក ហើយនាំអ្នកទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយយើងនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ
អស់ទាំងទេវតាដែលឈរនៅជុំវិញបល្ល័ង្ក ពួកចាស់ទុំ និងសត្វមានជីវិតទាំងបួន ក៏ក្រាបចុះនៅមុខបល្ល័ង្ក ថ្វាយបង្គំព្រះ
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ប៉ុន្តែ ខ្ញុំនឹងប្រាប់លោកអំពីសេចក្ដីដែលចែងទុកក្នុងក្រាំងនៃសេចក្ដីពិត។ គ្មានអ្នកណាជួយខ្ញុំតទល់នឹងពួកទាំងនោះឡើយ មានតែមីកែល ជាទេវតារបស់លោកប៉ុណ្ណោះ»។
នៅទីនោះ ទេវតារបស់ព្រះយេហូវ៉ាលេចមកឲ្យលោកឃើញក្នុងអណ្ដាតភ្លើង ចេញពីកណ្ដាលគុម្ពបន្លា លោកមើលទៅ ឃើញភ្លើងឆេះគុម្ពបន្លា តែគុម្ពបន្លាមិនបានសុសទេ។
ពេលនោះ ព្រះយេហូវ៉ាបើកភ្នែកបាឡាម ហើយគាត់ក៏ឃើញទេវតារបស់ព្រះយេហូវ៉ាឈររាំងផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅដៃ រួចគាត់ក៏ក្រាបចុះមុខដល់ដី។
នៅពេលល្ងាច ទេវតាទាំងពីរបានទៅដល់ក្រុងសូដុម ហើយឡុតអង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួល ហើយក្រាបចុះឱនមុខដល់ដី។ ប៉ុន្ដែ ទេវតាទាំងពីរលូកដៃទៅចាប់ឡុត ទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត។ ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារខ្វាក់ភ្នែកទាំងអស់គ្នា ទាំងតូចទាំងធំ ដូច្នេះ គេក៏អស់ចិត្តលែងរាវរកមាត់ទ្វារទៀត។ បន្ទាប់មក ទេវតាពោលទៅឡុតថា៖ «តើមានអ្នកណាទៀតនៅទីនេះឬទេ? បើមានកូនប្រសា កូនប្រុស កូនស្រី ឬបងប្អូនណារបស់អ្នកដែលនៅក្នុងក្រុងនេះ ចូរនាំគ្នាចេញពីកន្លែងនេះទៅ។ ដ្បិតយើងនឹងបំផ្លាញទីនេះ ព្រោះសម្រែកទាស់នឹងប្រជាជនរបស់ក្រុងនេះ បានលាន់ឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ ហើយព្រះយេហូវ៉ាបានចាត់ឲ្យយើងមកបំផ្លាញទីក្រុងនេះចោល»។ ដូច្នេះ ឡុតក៏ចេញទៅប្រាប់កូនប្រសា ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះយេហូវ៉ាបម្រុងនឹងបំផ្លាញទីក្រុងនេះហើយ»។ ប៉ុន្ដែ កូនប្រសារបស់គាត់ស្មានថាគាត់និយាយលេង។ លុះព្រលឹមស្រាងៗ ទេវតាក៏បង្ខំឡុតថា៖ «ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកចេញទៅ ក្រែងអ្នកត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ»។ ប៉ុន្ដែ ដោយសារគាត់នៅបង្អែបង្អង់ ទេវតាក៏ចាប់ដៃគាត់ ប្រពន្ធគាត់ ហើយកូនស្រីគាត់ទាំងពីរ នាំចេញទៅទុកឲ្យនៅក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាអាណិតអាសូរដល់គាត់។ កាលបាននាំពួកគេមកខាងក្រៅហើយ ទេវតា ប្រាប់ថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលមកក្រោយ ក៏កុំឈប់នៅស្រុកវាលណាមួយឲ្យសោះ! ចូររត់គេចទៅឯភ្នំទៅ ក្រែងអ្នកត្រូវវិនាស»។ ប៉ុន្ដែ ឡុតប្រកែកថា៖ «ទេ លោកម្ចាស់ខ្ញុំអើយ មើល៍ ឥឡូវនេះ លោកបានផ្តល់ព្រះគុណមកខ្ញុំជាអ្នកបម្រើលោក ហើយបានចម្រើនសេចក្ដីមេត្តាករុណារបស់លោកឲ្យខ្ញុំឃើញ ដោយការពារជីវិតខ្ញុំ តែខ្ញុំរត់ទៅភ្នំមិនបានទេ ក្រែងមហន្តរាយនេះតាមខ្ញុំទាន់ ហើយខ្ញុំត្រូវស្លាប់។ គាត់ជម្រាបថា៖ «លោកម្ចាស់ខ្ញុំអើយ សូមអញ្ជើញចូលផ្ទះខ្ញុំប្របាទជាអ្នកបម្រើរបស់លោក ដើម្បីលាងជើង និងស្នាក់នៅមួយយប់សិន រួចសឹមភ្ញាក់ឡើងពីព្រលឹម ហើយបន្ដដំណើរទៅមុខទៀត»។ ទេវតាតបថា៖ «ទេ យប់នេះ យើងនឹងសម្រាកនៅតាមទីធ្លាក្រុងវិញ»។
ទោះបើអំណត់បីឆ្នាំ ឬឲ្យពួកខ្មាំងសត្រូវបំផ្លាញក្នុងរវាងបីខែ កំពុងដែលដាវរបស់ពួកខ្មាំងតាមឯងទាន់ ឬជាដាវនៃព្រះយេហូវ៉ា នៅរវាងបីថ្ងៃវិញ គឺជាជំងឺអាសន្នរោគកើតឡើងក្នុងស្រុក និងទេវតានៃព្រះយេហូវ៉ា បំផ្លាញទួទៅអស់ទាំងដែនស្រុកអ៊ីស្រាអែល"។ ឥឡូវនេះ ចូរពិចារណាឥឡូវ តើចង់ឲ្យទូលបង្គំឆ្លើយ ដល់ព្រះដែលចាត់ឲ្យទូលបង្គំមកជាយ៉ាងណា»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាដថា៖ «យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ព្រះអង្គធំណាស់ កុំឲ្យយើងធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃមនុស្សឡើយ»។ ដូច្នេះ ព្រះយេហូវ៉ាបណ្ដាលឲ្យមានជំងឺអាសន្នរោគកើតឡើង ក្នុងពួកអ៊ីស្រាអែល ហើយពួកអ៊ីស្រាអែលក៏ដួលស្លាប់អស់ប្រាំពីរម៉ឺននាក់។ ព្រះក៏ចាត់ទេវតាមួយទៅបំផ្លាញក្រុងយេរូសាឡិម តែកាលទេវតានោះហៀបនឹងបំផ្លាញ នោះព្រះយេហូវ៉ាទតឃើញ ក៏មានព្រះហឫទ័យរំជួល ថយចេញពីការអាក្រក់នោះ ហើយមានព្រះបន្ទូលទៅទេវតាដែលបំផ្លាញថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណៈនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែឈរ នៅជិតលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស។ ព្រះបាទដាវីឌងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរនៅកណ្ដាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ
ប៉ុន្តែ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតាមួយរូបរបស់ព្រះអម្ចាស់បានលេចមកប្រាប់លោកក្នុងយល់សប្តិថា៖ «យ៉ូសែប ជាពូជពង្សព្រះបាទដាវីឌអើយ កុំខ្លាចនឹងយកនាងម៉ារាមកធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។
ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។ ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។
ដ្បិតមានសេចក្តីចែងទុកមកថា "ព្រះអង្គនឹងបង្គាប់ពួកទេវតារបស់ព្រះអង្គពីដំណើរអ្នក ដើម្បីថែរក្សាអ្នក ហើយទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម"» ។
ហើយប្រោសប្រទានឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខនោះ បានសម្រាកជាមួយយើងវិញ នៅពេលព្រះអម្ចាស់យេស៊ូវលេចមកពីស្ថានសួគ៌ ជាមួយពួកទេវតាដ៏មានឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
កំពុងដែលមានការងឿងឆ្ងល់អំពីការនោះ ស្រាប់តែឃើញមានពីរនាក់ស្លៀកពាក់ភ្លឺចែងចាំង ឈរនៅជិតគេ។ ពេលព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទព្រះអង្គឲ្យគេឃើញ។ កាលពួកគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានអំណរ និងសេចក្តីអស្ចារ្យ នោះព្រះអង្គមានព្រះបន្ទូលថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?» គេក៏យកត្រីអាំងមួយដុំ និងសំណុំឃ្មុំមកថ្វាយព្រះអង្គ ហើយព្រះអង្គទទួលយកមកសោយនៅមុខពួកគេ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសម្រេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកតម្កើងក្តី»។ ពេលនោះ ព្រះអង្គក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទីបី ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត និងការប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ក្នុងព្រះនាមព្រះអង្គ ចាប់តាំងពីក្រុងយេរូសាឡិមទៅ។ អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ ហើយមើល៍! ខ្ញុំនឹងឲ្យសេចក្តីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា។ ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម រហូតដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា»។ គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខដល់ដី តែបុរសទាំងពីរនាក់នោះនិយាយមកគេថា៖ «ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ?
ព្រះអង្គបានធ្វើឲ្យគេទាបជាងពួកទេវតាតែមួយរយៈទេ ក៏បានប្រទានសិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ
នៅពេលយប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ចេញទៅប្រហារទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សម្លាប់មនុស្សអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់ ពេលគេក្រោកឡើងនៅពេលព្រឹក ឃើញសុទ្ធតែខ្មោចស្លាប់ទាំងអស់។
ពេលនោះ ទេវតាប្រាប់មកខ្ញុំថា៖ «នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់យើង។ ឱភ្នំធំអើយ តើអ្នកជាអ្វី អ្នកនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងយកថ្ម ជាកំពូលចេញមក ដោយមានសម្រែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ»។
មានទេវតាមួយទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីថ្វាយជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ នៅលើអាសនាមាសដែលស្ថិតនៅមុខបល្ល័ង្ក ហើយផ្សែងនៃគ្រឿងក្រអូបក៏ភាយក្លិនឡើង ជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញពីដៃទេវតានៅចំពោះព្រះ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ដ្បិតព្រះអង្គឈរនៅខាងស្តាំមនុស្សកម្សត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីអស់អ្នក ដែលចង់កាត់ទោសដល់ព្រលឹងគេ។
ប៉ុន្តែ ពេលមហាទេវតាមីកែលកំពុងជជែកជាមួយអារក្ស ហើយឈ្លោះប្រកែកអំពីសពរបស់លោកម៉ូសេ លោកមិនហ៊ានប្រើពាក្យប្រមាថ និងដាក់ទោសវាផង គឺលោកគ្រាន់តែពោលថា «សូមឲ្យព្រះអម្ចាស់ដាក់ទោសឯងចុះ»។
ព្រះយេហូវ៉ាការពារអស់អ្នក ដែលស្រឡាញ់ព្រះអង្គ តែព្រះអង្គនឹងបំផ្លាញ អស់ទាំងមនុស្សអាក្រក់វិញ។
លោកនឹងចាត់ពួកទេវតារបស់លោកឲ្យចេញទៅ ទាំងមានសំឡេងត្រែឮរំពង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។
ម្យ៉ាងទៀត ពេលព្រះប្រទានព្រះរាជបុត្រាមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឲ្យទេវតារបស់ព្រះទាំងអស់ថ្វាយបង្គំព្រះរាជបុត្រា» ។
ប្រសិនបើអ្នកយកចិត្តទុកដាក់ស្តាប់បង្គាប់ ហើយប្រព្រឹត្តតាមសេចក្ដីដែលយើងប្រាប់ទាំងប៉ុន្មាន នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងពួកសត្រូវរបស់អ្នក ហើយជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នក។
ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
ទេវតាក៏ឆ្លើយទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល ហេតុនេះ បុត្រដែលនឹងប្រសូតមកនោះ ជាបុត្របរិសុទ្ធ គេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះ"។ មើល៍! អេលីសាបិត ជាញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលនាងមានវ័យចាស់ហើយដែរ នាងមានផ្ទៃពោះប្រាំមួយខែហើយ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ។ ដ្បិតគ្មានការអ្វីដែលព្រះធ្វើពុំបាននោះឡើយ»។
ពេលនោះ មានដៃមួយពាល់ខ្ញុំ ធ្វើឲ្យខ្ញុំងើបឡើងទាំងញ័រ ដោយលុតជង្គង់ ហើយច្រត់ដៃ។ លោកពោលមកខ្ញុំថា៖ «ឱដានីយ៉ែល ជាអ្នកសំណព្វយ៉ាងសំខាន់អើយ ចូរយល់ពាក្យដែលខ្ញុំថ្លែងប្រាប់លោក ហើយឈរឡើងឲ្យត្រង់ចុះ ដ្បិតព្រះចាត់ខ្ញុំឲ្យមកជួបលោក»។ កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ ខ្ញុំក៏ក្រោកឈរទាំងញាប់ញ័រ។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។
ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន? ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ហើយព្រះអង្គជាជំនួយរបស់ខ្ញុំ ខ្ញុំនឹងឃើញជ័យជម្នះឈ្នះលើ អស់អ្នកដែលស្អប់ខ្ញុំ។
លុះព្រលឹមស្រាងៗ ទេវតាក៏បង្ខំឡុតថា៖ «ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកចេញទៅ ក្រែងអ្នកត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ»។ ប៉ុន្ដែ ដោយសារគាត់នៅបង្អែបង្អង់ ទេវតាក៏ចាប់ដៃគាត់ ប្រពន្ធគាត់ ហើយកូនស្រីគាត់ទាំងពីរ នាំចេញទៅទុកឲ្យនៅក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាអាណិតអាសូរដល់គាត់។
តែឥឡូវនេះ ខ្ញុំសុំដាស់តឿនអ្នករាល់គ្នាឲ្យមានទឹកចិត្តឡើង ដ្បិតក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ត្រូវបាត់បង់ជីវិតឡើយ គឺខូចខាតតែសំពៅប៉ុណ្ណោះ។ ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។
អ្នកនឹងមិនភ័យខ្លាចគ្រោះថ្នាក់ ដែលគួរឲ្យតក់ស្លុតនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ ឬជំងឺរាតត្បាតដែលកើតមាននៅទីងងឹត ឬមហន្តរាយដែលបំផ្លាញ នៅពេលថ្ងៃត្រង់ឡើយ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។ មើល៍ ព្រះអង្គដែលរក្សាអ៊ីស្រាអែល ព្រះអង្គនឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ។
ព្រះទ្រង់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គ ធ្វើជាខ្យល់ ហើយពួកអ្នកបម្រើព្រះអង្គធ្វើជាអណ្តាតភ្លើង» ។
ឱក្រុងយេរូសាឡិមអើយ យើងបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃ អ្នករាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំនៅស្ងៀមឡើយ
នៅពេលថ្ងៃ ព្រះយេហូវ៉ាតែងយាងនៅមុខគេក្នុងបង្គោលពពក ហើយនៅពេលយប់ ព្រះអង្គយាងក្នុងបង្គោលភ្លើង ដើម្បីបំភ្លឺគេ ដើម្បីឲ្យគេអាចធ្វើដំណើរបានទាំងថ្ងៃទាំងយប់។ ឯបង្គោលពពកនៅពេលថ្ងៃ និងបង្គោលភ្លើងនៅពេលយប់ នោះមិនដែលចាកចេញពីពួកគេឡើយ។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។ ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។ ទូលបង្គំនឹងថ្វាយព្រះពរព្រះអង្គជារៀងរាល់ថ្ងៃ ហើយសរសើរតម្កើងព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ ព្រះយេហូវ៉ាការពារអស់អ្នក ដែលស្រឡាញ់ព្រះអង្គ តែព្រះអង្គនឹងបំផ្លាញ អស់ទាំងមនុស្សអាក្រក់វិញ។
ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ
ឱសូមរក្សាព្រលឹងទូលបង្គំ ហើយរំដោះទូលបង្គំផង សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំពឹងជ្រកក្នុងព្រះអង្គ។ សូមឲ្យសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ រក្សាទូលបង្គំ ដ្បិតទូលបង្គំសង្ឃឹម រង់ចាំព្រះអង្គហើយ។
ក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតាយកគាត់ទៅនៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ទៅដែរ ហើយគេយកទៅកប់។
យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង ដើម្បីឲ្យយើងបានដាំផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ហើយពោលទៅកាន់ក្រុងស៊ីយ៉ូនថា អ្នកជាប្រជារាស្ត្ររបស់យើង។
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
នេះហើយព្រះ គឺព្រះអង្គជាព្រះរបស់យើង អស់កល្បជានិច្ច ព្រះអង្គនឹងធ្វើជាអ្នកនាំមុខយើង ជារៀងរហូតតទៅ។
ដើម្បីនឹងលើកមនុស្សទាបថោកដាក់នៅទីខ្ពស់វិញ ហើយតម្កើងមនុស្សដែលក្រំក្នុងចិត្តឲ្យបានសុខ។
អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែលោកពោលមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាបងប្អូនអ្នក ដែលមានបន្ទាល់របស់ព្រះយេស៊ូវដែរ។ ចូរថ្វាយបង្គំព្រះវិញ»។ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ គឺជាវិញ្ញាណនៃសេចក្ដីទំនាយ។
មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា ព្រះយេហូវ៉ាក៏គង់នៅព័ទ្ធជុំវិញ ប្រជារាស្ត្ររបស់ព្រះអង្គ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ យ៉ាងនោះដែរ។
ដ្បិតអ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ព្រោះព្រះយេហូវ៉ានឹងយាងនាំមុខអ្នក ហើយព្រះនៃសាសន៍អ៊ីស្រាអែលនឹងការពារអ្នក។
តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ និងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬ ព្រះអង្គបានប្រទានពរដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្តិគាត់ក៏បានចម្រើនឡើងនៅលើផែនដី
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។
ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះអង្គដែលបានរំដោះយើងឲ្យរួចពីការស្លាប់យ៉ាងសម្បើមនោះ ទ្រង់នឹងនៅតែរំដោះយើងតទៅទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន
ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
យ៉ាងនោះគេនឹងកោតខ្លាច ដល់ព្រះនាមនៃព្រះយេហូវ៉ាចាប់តាំងពីទិសខាងលិច ហើយដល់សិរីល្អនៃព្រះអង្គ ចាប់តាំងពីទិសខាងថ្ងៃរះ កាលណាខ្មាំងចូលមកដូចជាទឹកជន់ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងលើកទង់ជ័យឡើងទាស់នឹងវា។
ដ្បិតព្រះអង្គនឹងរំដោះអ្នកឲ្យរួចពីអន្ទាក់ របស់នាយព្រាន និងពីជំងឺរាតត្បាតដែលនាំឲ្យអន្តរាយ។
អ្នករាល់គ្នាមានព្រះចេស្តារបស់ព្រះកំពុងថែរក្សា តាមរយៈជំនឿ ដើម្បីទទួលការសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅគ្រាចុងក្រោយបង្អស់។
រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!
ពេលនោះ ទើបពន្លឺរបស់អ្នក នឹងលេចមកដូចជាអរុណរស្មី ហើយសេចក្ដីសុខស្រួលរបស់អ្នក នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់អ្នក នឹងនាំមុខអ្នក ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារអ្នក។
ព្រះអង្គជាទីពួនជ្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំ ឲ្យរួចពីទុក្ខលំបាក ព្រះអង្គហ៊ុមព័ទ្ធទូលបង្គំ ដោយចម្រៀងជ័យជម្នះ។ –បង្អង់
«ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាច ឬស្រយុតចិត្ត ដោយព្រោះស្តេចអាសស៊ើរ និងពួកពលទាំងហ្វូងដែលមកជាមួយនោះឡើយ ដ្បិតនៅខាងយើង មានមួយអង្គដែលពូកែជាងពួកគេទៅទៀត។ ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា សម្រាប់នឹងជួយ ហើយធ្វើចម្បាំងជំនួសយើង»។ ពួកបណ្ដាជនក៏ផ្អែកចិត្តទៅលើរាជឱង្ការនៃព្រះបាទហេសេគា ជាស្តេចយូដា។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយឲ្យអ្នករួច»។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
ប៉ុន្តែ ព្រះយេហូវ៉ាជាទីពឹងមាំមួននៃទូលបង្គំ ហើយព្រះនៃទូលបង្គំព្រះអង្គជាថ្មដា និងជាជម្រកនៃទូលបង្គំ។
ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមកលើមនុស្សសុចរិត ហើយទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់គេ ប៉ុន្តែ ព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់ទទឹងនឹងអស់អ្នកដែលប្រព្រឹត្តអាក្រក់» ។
កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យ កើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ ដ្បិតព្រះយេហូវ៉ានឹងបានជាទីទុកចិត្តដល់ឯង ព្រះអង្គនឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។
ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជា សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួច ដ្បិតព្រះអង្គជាទីសរសើររបស់ទូលបង្គំ។
សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។
កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។
៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។