សាការី 12:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកនៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នឹងបានដូចជាដាវីឌ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅមុខពួកគេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកដែលរស់នៅយេរូសាឡិម បានជាអ្នកដែលទន់ខ្សោយក្នុងពួកគេនឹងបានដូចដាវីឌនៅថ្ងៃនោះ ហើយវង្សត្រកូលដាវីឌនឹងបានដូចព្រះ គឺដូចទូតសួគ៌របស់ព្រះយេហូវ៉ានៅចំពោះពួកគេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ព្រះអង្គនឹងធ្វើឲ្យគេមានកម្លាំងដូចព្រះបាទដាវីឌ ហើយពូជពង្សរបស់ព្រះបាទដាវីឌនឹងប្រៀបដូចជាព្រះ ឬដូចជាទេវតារបស់ព្រះអម្ចាស់ នៅមុខពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 នៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់នឹងការពារពួកអ្នក នៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នោះនឹងបានដូចជាដាវីឌវិញ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅចំពោះមុខគេ។ សូមមើលជំពូកអាល់គីតាប8 នៅថ្ងៃនោះ អុលឡោះតាអាឡានឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ទ្រង់នឹងធ្វើឲ្យគេមានកម្លាំងដូចស្តេចទត ហើយពូជពង្សរបស់ស្តេចទតនឹងគ្រប់គ្រងដោយយុត្តិធម៌ប្រៀបដូចអុលឡោះឬប្រៀបដូចជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា នៅមុខពួកគេ។ សូមមើលជំពូក |
ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
«មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដើម្បីរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលអ្នករាល់គ្នាចង់បាននោះ មើល៍! ព្រះអង្គនឹងយាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ តែវាមិនភ័យខ្លាច ដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ។