ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយ ដើម្បីឲ្យអំណររបស់ខ្ញុំមានដល់អ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាបានពេញបរិបូរ។
២ យ៉ូហាន 1:12 - Khmer Christian Bible ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវសរសេរមកអ្នករាល់គ្នា ប៉ុន្ដែខ្ញុំមិនចង់សរសេរដោយក្រដាស និងទឹកខ្មៅនេះទេ ដ្បិតខ្ញុំសង្ឃឹមថា នឹងមកជួបអ្នករាល់គ្នា ហើយនិយាយដោយផ្ទាល់មាត់វិញ ដើម្បីឲ្យអំណររបស់យើងបានពេញបរិបូរ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំមានសេចក្ដីជាច្រើនទៀតដែលត្រូវសរសេរមកអ្នករាល់គ្នា ប៉ុន្តែខ្ញុំមិនចង់ប្រើក្រដាស និងទឹកខ្មៅទេ ផ្ទុយទៅវិញ ខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា ហើយនិយាយដោយផ្ទាល់មាត់ ដើម្បីឲ្យអំណររបស់យើងត្រូវបានបំពេញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមានសេចក្ដីជាច្រើនត្រូវសរសេរមកអ្នករាល់គ្នា តែខ្ញុំមិនចង់ប្រើក្រដាស និងទឹកខ្មៅនោះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា ហើយនិយាយទល់មុខវិញ ដើម្បីឲ្យអំណររបស់យើងបានចម្រើនពោរពេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជម្រាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និងទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា និយាយផ្ទាល់មាត់តែម្ដង ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមានសេចក្ដីជាច្រើននឹងសរសេរផ្ញើមកអ្នករាល់គ្នា តែមិនចង់សរសេរនៅក្រដាស ដោយទឹកខ្មៅនោះទេ ដ្បិតខ្ញុំសង្ឃឹមថា នឹងមកសួរអ្នករាល់គ្នា ហើយនឹងនិយាយផ្ទាល់មាត់វិញ ដើម្បីឲ្យសេចក្ដីអំណររបស់យើងរាល់គ្នា ចំរើនបានពោរពេញឡើង អាល់គីតាប ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជម្រាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និងទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា និយាយផ្ទាល់មាត់តែម្ដង ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។ |
ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយ ដើម្បីឲ្យអំណររបស់ខ្ញុំមានដល់អ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាបានពេញបរិបូរ។
ខ្ញុំមានសេចក្ដីជាច្រើនទៀតដែលត្រូវប្រាប់អ្នករាល់គ្នា ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាពុំអាចទទួលបានទេ។
រហូតមកដល់ពេលនេះអ្នករាល់គ្នាមិនដែលបានសូមអ្វីដោយនូវឈ្មោះខ្ញុំទេ! ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ហើយអំណររបស់អ្នករាល់គ្នានឹងបានពេញបរិបូរ។
ឥឡូវនេះ ខ្ញុំត្រូវទៅឯព្រះអង្គ ហើយខ្ញុំប្រកាសនៅក្នុងលោកិយនេះអំពីសេចក្ដីទាំងនេះ ដើម្បីឲ្យពួកគេមានអំណររបស់ខ្ញុំពេញបរិបូរនៅក្នុងពួកគេ។
អ្នកណារៀបការនឹងកូនក្រមុំ អ្នកនោះហើយជាកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្តាប់កូនកំលោះ នោះក៏ត្រេកអរជាខ្លាំងចំពោះសំឡេងរបស់កូនកំលោះដែរ ដូច្នេះ អំណររបស់ខ្ញុំបរិបូរហើយ
ហើយពេលណាខ្ញុំធ្វើដំណើរទៅស្រុកអេស្បាញ ខ្ញុំសង្ឃឹមថា នឹងជួបអ្នករាល់គ្នានៅពេលធ្វើដំណើរកាត់តាមនោះ ដើម្បីឲ្យអ្នករាល់គ្នាជួយខ្ញុំបន្តដំណើរពីស្រុកនោះទៀត បន្ទាប់ពីខ្ញុំបានកម្សាន្ដចិត្ដបន្ដិច ដោយបានស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ។
គឺនឹកចាំពីទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកខ្លាំងណាស់ ដើម្បីឲ្យខ្ញុំពេញដោយអំណរ។
ម្យ៉ាងទៀត សូមអ្នករៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ព្រោះខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ព្រះជាម្ចាស់នឹងប្រទានឲ្យខ្ញុំបានមកជួបអ្នកមិនខាន។
ជាពិសេស ខ្ញុំអង្វរអ្នករាល់គ្នាឲ្យធ្វើការនេះ ដើម្បីឲ្យខ្ញុំបានវិលត្រលប់មកឯអ្នករាល់គ្នាកាន់តែឆាប់។
សូមជ្រាបថា គេបានដោះលែងធីម៉ូថេជាបងប្អូនរបស់យើងហើយ បើគាត់មកដល់ឆាប់ៗនេះ ខ្ញុំនឹងមកជួបអ្នករាល់គ្នាជាមួយនឹងគាត់ដែរ។
ដូច្នេះ ពេលខ្ញុំមកដល់ ខ្ញុំនឹងរំលឹកពីការដែលគាត់ធ្វើ គាត់ចេះតែនិយាយអំពីយើងដោយពាក្យអាក្រក់ ហើយប៉ុណ្ណឹងមិនស្កប់ចិត្ដទេ គាត់ថែមទាំងមិនទទួលបងប្អូន ហើយហាមឃាត់អស់អ្នកដែលចង់ទទួល ទាំងបណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។