Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:24 - Khmer Christian Bible

24 ហើយ​ពេលណា​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស្បាញ​ ខ្ញុំ​សង្ឃឹម​ថា​ នឹង​ជួប​អ្នក​រាល់គ្នា​នៅ​ពេល​ធ្វើ​ដំណើរ​កាត់​តាម​នោះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ពី​ស្រុក​នោះ​ទៀត​ បន្ទាប់ពី​ខ្ញុំ​បាន​កម្សាន្ដ​ចិត្ដ​បន្ដិច​ ដោយ​បាន​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់គ្នា​មួយរយៈ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ពោលគឺ កាលណា​ខ្ញុំ​ធ្វើដំណើរ​ទៅ​អេស្ប៉ាញ ខ្ញុំ​សង្ឃឹម​នឹង​ជួប​អ្នករាល់គ្នា​នៅ​តាមផ្លូវ ហើយ​ឲ្យ​អ្នករាល់គ្នា​ជូនដំណើរ​ខ្ញុំ​ពី​ទីនោះ​ទៅមុខទៀត ក្រោយពី​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ខ្ញុំ​សប្បាយចិត្ត​បន្តិច​សិន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នោះ​ខ្ញុំ​សង្ឃឹម​ថា ពេល​ខ្ញុំ​ទៅ​ស្រុក​អេស្ប៉ាញ ខ្ញុំ​នឹង​ឆៀង​ចូល​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ក្រោយ​ពី​ខ្ញុំ​បាន​សប្បាយ​ចិត្ត​ជា​មួយ​អ្នក​រាល់​គ្នា​បន្តិច​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 នៅ​ពេល​ណា​ខ្ញុំ​ទៅ​ស្រុក​អេស្ប៉ាញ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ឆៀង​ចូល​មក​ជួប​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​នោះ ក្រោយ​ពី​ខ្ញុំ​បាន​សប្បាយ​ចិត្ត ស្នាក់​នៅ​ជា​មួយ​បងប្អូន​បន្តិច​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 បាន​ជា​កាល​ណា​ខ្ញុំ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ នោះ​ខ្ញុំ​នឹង​ចូល​មក​សួរ​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​ឃើញ​អ្នក​រាល់​គ្នា​តាម​ផ្លូវ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ​ទៅ​មុខ​ទៀត គឺ​ក្នុង​គ្រា​ក្រោយ​ដែល​បាន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​បន្តិច

សូមមើលជំពូក ចម្លង

អាល់គីតាប

24 នៅ​ពេល​ណា​ខ្ញុំ​ទៅ​ស្រុក​អេស៉្បាញ។ ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ឆៀង​ចូល​មក​ជួប​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​ជួយ​ខ្ញុំ​បន្ដ​ដំណើរ​ទៅ​ស្រុក​នោះ ក្រោយ​ពី​ខ្ញុំ​បាន​សប្បាយ​ចិត្ដ ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​បន្ដិច​មក។

សូមមើលជំពូក ចម្លង




រ៉ូម 15:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​ពួកគាត់​ រួច​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភេនីស​ និង​ស្រុក​សាម៉ារី​ ហើយ​បាន​រៀបរាប់​យ៉ាង​ល្អិតល្អន់​អំពី​ការ​ប្រែចិត្ដ​ជឿ​របស់​សាសន៍​ដទៃ​ ដូច្នេះ​ធ្វើ​ឲ្យ​បងប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។​


ក្រោយ​ហេតុការណ៍​ទាំង​នេះ​ ព្រះវិញ្ញាណ​បាន​នាំ​ឲ្យ​លោក​ប៉ូល​សម្រេចចិត្ដ​ទៅ​ក្រុង​យេរូសាឡិម​ ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ។​ គាត់​បាន​និយាយ​ថា៖​ «ក្រោយ​ពេល​ខ្ញុំ​ទៅ​ដល់​ទី​នោះ​ហើយ​ ខ្ញុំ​ត្រូវ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»​


ប៉ុន្ដែ​កាល​គ្រប់​ប្រាំពីរ​ថ្ងៃ​ហើយ​ យើង​ក៏​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។​ ពួកគេ​ និង​ប្រពន្ធ​កូន​របស់​ពួកគេ​ទាំង​អស់​ បាន​ជូន​ដំណើរ​យើង​ទៅ​ក្រៅ​ក្រុង​ ហើយ​យើង​បាន​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​សមុទ្រ​


គឺ​ឲ្យ​យើង​បាន​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក​ ពេល​នៅ​ជាមួយ​គ្នា​ តាមរយៈ​ជំនឿ​របស់​យើង​ម្នាក់ៗ​ គឺ​ទាំង​ជំនឿ​របស់​អ្នក​រាល់គ្នា​ និង​របស់​ខ្ញុំ។​


ដូច្នេះ​ពេលណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់​សព្វគ្រប់​ គឺ​ប្រគល់​ជំនួយ​ដល់​អ្នក​ទាំង​នោះ​រួចហើយ​ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស្បាញ​ដោយ​ឆៀង​ចូល​ជួប​អ្នក​រាល់គ្នា​


ហើយ​ទៅ​ស្រុក​ម៉ាសេដូន​ដោយ​ឆ្លង​កាត់​អ្នក​រាល់គ្នា​ រួច​សឹម​ត្រលប់​ពី​ស្រុក​ម៉ាសេដូន​មក​ជួប​អ្នក​រាល់គ្នា​ម្ដង​ទៀត​ ហើយ​ឲ្យ​អ្នក​រាល់គ្នា​ជូន​ដំណើរ​ខ្ញុំ​បន្ដ​ទៅ​ស្រុកយូដា។​


ហើយ​ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​នៅ​ចំពោះ​មុខ​ក្រុមជំនុំ។ ពេល​អ្នក​ជូន​ដំណើរ​ពួកគេ​បន្ដ​ទៀត​តាម​បែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់​ នោះ​អ្នក​ធ្វើ​ល្អ​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម