ឯកូនមនុស្សក៏ដូច្នេះដែរ គឺមិនបានមកឲ្យគេបម្រើទេ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
១ ពេត្រុស 4:10 - Khmer Christian Bible ចូរបម្រើគ្នាទៅវិញទៅមកទៅតាមអំណោយទានដែលម្នាក់ៗបានទទួល ទុកជាអ្នកមើលការខុសត្រូវដ៏ល្អលើព្រះគុណផ្សេងៗរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ចូរឲ្យអ្នករាល់គ្នាម្នាក់ៗបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលខ្លួនបានទទួល ក្នុងនាមជាមេការដ៏ល្អនៃព្រះគុណផ្សេងៗរបស់ព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកព្រះអំណោយទាន គ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ អាល់គីតាប បងប្អូនម្នាក់ៗបានទទួលអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកអំណោយទាន គ្រប់បែបយ៉ាងរបស់អុលឡោះ។ |
ឯកូនមនុស្សក៏ដូច្នេះដែរ គឺមិនបានមកឲ្យគេបម្រើទេ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
ដំណឹងល្អអំពីនគរព្រះជាម្ចាស់នេះ នឹងត្រូវប្រកាសទូទាំងពិភពលោក ទុកជាទីបន្ទាល់មួយដល់ជនជាតិទាំងអស់ បន្ទាប់មកទៀត ទីបញ្ចប់ក៏មកដល់។
ពីព្រោះនៅពេលនោះ នឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីដើមកំណើតពិភពលោក រហូតមកដល់ពេលនេះ ហើយក៏នឹងមិនកើតឡើងទៀតដែរ
ដូច្នេះ តើអ្នកណាជាបាវបម្រើដ៏ស្មោះត្រង់ ហើយឆ្លាត ដែលចៅហ្វាយបានតែងតាំងឲ្យមើលខុសត្រូវលើបាវបម្រើនៅក្នុងផ្ទះ ដើម្បីចែកអាហារឲ្យពួកគេតាមពេលវេលា?
ពេលនោះ ពួកគេនឹងទូលតបដែរថា ព្រះអម្ចាស់អើយ! តើកាលយើងខ្ញុំឃើញព្រះអង្គឃ្លាន ឬស្រេក ជាអ្នកក្រៅ ឬនៅអាក្រាត ឈឺ ឬជាប់គុកនោះ យើងខ្ញុំមិនបានបម្រើព្រះអង្គពីកាលណា?
ដ្បិតសូម្បីតែកូនមនុស្ស ក៏មិនបានមកឲ្យគេបម្រើដែរ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង»។
ព្រះអម្ចាស់មានបន្ទូលតបថា៖ «ដូច្នេះតើអ្នកណាជាមេការដ៏ស្មោះត្រង់ ហើយឆ្លាតដែលចៅហ្វាយតែងតាំងឲ្យមើលខុសត្រូវលើពួកបាវបម្រើរបស់គាត់ដើម្បីចែកអាហារឲ្យតាមពេលវេលា?
កាលបានហៅបាវបម្រើទាំងដប់នាក់របស់គាត់មកហើយ គាត់ក៏ឲ្យបា្រក់ដល់ពួកគេដប់មីណា និងបានប្រាប់ថា ចូរប្រកបរបររកស៊ីរហូតដល់ខ្ញុំមកវិញ។
និងនាងយ៉ូអាណាន់ប្រពន្ធលោកឃូសាជាអ្នកបម្រើស្ដេចហេរ៉ូឌ នាងស៊ូសាន ព្រមទាំងពួកស្ដ្រីជាច្រើនទៀតដែលបានផ្គត់ផ្គង់ដល់ព្រះអង្គ និងពួកសាវកដោយទ្រព្យសម្បត្ដិរបស់ពួកគេ។
មែនហើយ ពួកគេពេញចិត្ដធ្វើដូច្នេះណាស់ ព្រោះពួកគេជំពាក់អ្នកទាំងនោះ ដ្បិតសាសន៍ដទៃបានទទួលចំណែកខាងវិញ្ញាណពីអ្នកទាំងនោះ បានជាសាសន៍ដទៃត្រូវផ្គត់ផ្គង់ចំណែកខាងសាច់ឈាមដល់អ្នកទាំងនោះវិញ
ប៉ុន្ដែដែលខ្ញុំបានត្រលប់ជាដូចសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ហើយព្រះគុណដែលព្រះអង្គបានផ្ដល់មកខ្ញុំ នោះមិនមែនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀត ប៉ុន្ដែមិនមែនខ្ញុំទេ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំវិញ។
ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានឲ្យខ្ញុំ ខ្ញុំបានចាក់គ្រឹះដូចជាជាងដ៏ចំណានម្នាក់ ហើយមានអ្នកផ្សេងទៀតសង់ពីលើនោះ ប៉ុន្ដែម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់លើគ្រឹះនោះ
ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកខុសប្លែកពីគេ? តើអ្នកមានអ្វី ដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអួតខ្លួន ដូចជាមិនបានទទួលដូច្នេះ?
ដោយយើងធ្វើការជាមួយព្រះជាម្ចាស់ យើងសូមដាស់តឿនអ្នករាល់គ្នាដែរថា កុំទទួលព្រះគុណរបស់ព្រះអង្គដោយឥតប្រយោជន៍ឡើយ
ចំពោះការឧបត្ថម្ភដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរប្រាប់អ្នករាល់គ្នាទេ
ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាអ្នកនាំព្រះបន្ទូល អ្នកខ្លះជាអ្នកប្រកាសដំណឹងល្អ អ្នកខ្លះទៀតជាគ្រូគង្វាល និងជាគ្រូបង្រៀន
សូមព្រះអម្ចាស់ប្រទានឲ្យគាត់ទទួលបានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់នៅថ្ងៃនោះ ហើយកាលនៅក្រុងអេភេសូរ អ្នកក៏ដឹងច្បាស់ជាងគេដែរថា គាត់បានបម្រើច្រើនយ៉ាងណា។
ក្នុងនាមជាអ្នកមើលការខុសត្រូវរបស់ព្រះជាម្ចាស់ អ្នកមើលការខុសត្រូវនោះត្រូវតែជាអ្នកដែលឥតបន្ទោសបាន មិនធ្វើតាមទំនើងចិត្ដ មិនរហ័សខឹង មិនចំណូលស្រា មិនឆេវឆាវ ឬលោភចង់បានដោយថោកទាបឡើយ
ដ្បិតព្រះជាម្ចាស់មិនមែនអយុត្តិធម៌ទេ ព្រះអង្គមិនភ្លេចកិច្ចការរបស់អ្នករាល់គ្នា ឬសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះព្រះនាមរបស់ព្រះអង្គឡើយ គឺការដែលអ្នករាល់គ្នាបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើតទៅទៀតនោះ។
បន្ទាប់ពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលកន្លងមក ព្រះជាម្ចាស់ដ៏មានព្រះគុណគ្រប់បែបយ៉ាងដែលបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ឲ្យមាំមួន ឲ្យមានកម្លាំង និងឲ្យអ្នករាល់គ្នារឹងមាំឡើង។
ខ្ញុំបានសរសេរខ្លីៗផ្ញើមកអ្នករាល់គ្នាតាមរយៈលោកស៊ីលវ៉ាន ដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ម្នាក់ គឺដើម្បីលើកទឹកចិត្ដអ្នករាល់គ្នា និងធ្វើបន្ទាល់ថា នេះជាព្រះគុណពិតប្រាកដរបស់ព្រះជាម្ចាស់ ដូច្នេះចូរឈរមាំមួននៅក្នុងព្រះគុណនេះចុះ។