Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 25:44 - Khmer Christian Bible

44 ពេល​នោះ​ ពួកគេ​នឹង​ទូល​តប​ដែរ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​កាល​យើង​ខ្ញុំឃើញ​ព្រះអង្គ​ឃ្លាន​ ឬ​ស្រេក​ ជា​អ្នក​ក្រៅ​ ឬ​នៅ​អាក្រាត​ ឈឺ​ ឬ​ជាប់​គុក​នោះ​ យើង​ខ្ញុំ​មិន​បាន​បម្រើ​ព្រះអង្គ​ពី​កាល​ណា?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

44 “ពេលនោះ ពួកគេ​នឹង​ទូល​តប​ដែរ​ថា​: ‘ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​ឃ្លាន ឬ​ស្រេក ឬ​ជា​ជនមិនស្គាល់ ឬ​នៅ​ខ្លួនទទេ ឬ​ឈឺ ឬ​ជាប់គុក ហើយ​មិន​បាន​បម្រើ​ព្រះអង្គ​ពីអង្កាល់​?’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 ពេល​នោះ គេ​ក៏​ទូល​សួរ​ព្រះ‌អង្គ​ថា "ព្រះ‌អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​បាន​ឃើញ​ព្រះ‌អង្គ​ឃ្លាន ឬ​ស្រេក ជា​អ្នក​ដទៃ ឬ​នៅ​អាក្រាត ឈឺ ឬ​ជាប់​គុក ហើយ​មិន​បាន​ទៅ​បម្រើ​ព្រះ‌អង្គ​ពី​អង្កាល់?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 ពួក​នោះ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​មាន​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ឃើញ​ព្រះអង្គ​ស្រេក ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ឃើញ​ព្រះអង្គ​គ្មាន​សម្លៀក‌បំពាក់ ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​យើង​ខ្ញុំ​មិន​ដែល​ជួយ​ព្រះអង្គ​សោះ​ពី​អង្កាល់?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 រួច​គេ​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឃ្លាន ឬ​ស្រេក ឬ​ជា​អ្នក​ដទៃ ឬ​នៅ​អាក្រាត ឬ​ឈឺ ឬ​ជាប់​គុក ហើយ​មិន​បាន​ទៅ​ជួយ​ទ្រង់​នោះ​ពី​កាល​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

44 ពួក​នោះ​នាំ​គ្នា​សួរ​ស្តេច​ថា “អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​បាន​ឃើញ​ស្តេច​ឃ្លាន ឃើញ​ស្តេច​ស្រេក ឃើញ​ស្តេច​ជា​ជន​បរទេស ឃើញ​ស្តេច​គ្មាន​សម្លៀក‌បំពាក់ ឃើញ​ស្តេច​ឈឺ ឬ​ជាប់​ឃុំ‌ឃាំង ហើយ​យើង​ខ្ញុំ​មិន​ដែល​ជួយ​សោះ​ពី​អង្កាល់?”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 25:44
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកណា​ដែល​ទទួល​អ្នក​នាំ​ព្រះបន្ទូល​ដោយ​ឈ្មោះ​អ្នក​នាំ​ព្រះបន្ទូល​ នឹង​ទទួល​បាន​រង្វាន់​របស់​អ្នក​នាំ​ព្រះបន្ទូល។​ អ្នកណា​ដែល​ទទួល​មនុស្ស​សុចរិត​ដោយ​ឈ្មោះ​មនុស្ស​សុចរិត​ នឹង​ទទួល​បាន​រង្វាន់​របស់​មនុស្ស​សុចរិត។​


កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​ អ្នក​រាល់គ្នា​មិន​បាន​ស្វាគមន៍​ខ្ញុំ​ កាល​ខ្ញុំ​នៅ​អាក្រាត​ អ្នក​រាល់គ្នា​មិន​បាន​ស្លៀក​ពាក់​ឲ្យ​ខ្ញុំ​ ហើយ​កាល​ខ្ញុំ​ឈឺ​ និង​ជាប់​គុក​ អ្នក​រាល់គ្នា​មិន​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ទេ​


ព្រះអង្គ​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​មិន​បាន​ធ្វើ​ដូច្នេះ​សម្រាប់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ​ នោះ​ក៏​មិន​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ដែរ​


មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។​


នៅ​ថ្ងៃ​នោះ​ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​ ព្រះអម្ចាស់​ ព្រះអម្ចាស់!​ តើ​យើង​ខ្ញុំ​មិន​បាន​ថ្លែង​ព្រះបន្ទូល​ បណ្ដេញ​អារក្ស​ និង​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​ជា​ច្រើន​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ទេឬ?​


ប៉ុន្ដែ​ដោយ​ចង់​បញ្ជាក់​ថា​ខ្លួន​គាត់​សុចរិត​ គាត់​ក៏​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នកណា​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម