Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 4:9 - Khmer Christian Bible

9 ចូរ​ចេះ​រាក់ទាក់​គ្នា​ទៅវិញ​ទៅមក​ដោយ​ឥត​ត្អូញត្អែរ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ចូរ​រាក់ទាក់​គ្នាទៅវិញទៅមក​ដោយគ្មាន​ការរអ៊ូរទាំ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដោយ​ឥត​ត្អូញ‌ត្អែរ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់‌ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្ដី​ចៅរ៉ៅ ឥត​មាន​ត្អូញ‌ត្អែរ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់​ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 4:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ផ្គត់ផ្គង់​ពួក​បរិសុទ្ធ​ដែល​មាន​សេចក្ដី​ត្រូវការ​ ហើយ​ត្រូវ​ចេះ​ទទួល​ភ្ញៀវ​ដោយ​រាក់ទាក់​ផង។​


លោក​កៃយ៉ូស​ជា​ម្ចាស់​ផ្ទះ​ដែល​ទទួល​ខ្ញុំ​ ព្រមទាំង​ក្រុមជំនុំ​ទាំង​អស់​បាន​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ ឯ​លោក​អេរ៉ាស្ទុស​ ជា​អ្នក​គ្រប់គ្រង​ឃ្លាំង​ប្រាក់​របស់​ក្រុង​ និង​លោក​ក្លើតុស​ជា​បងប្អូន​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​


ចូរ​ម្នាក់ៗ​ឲ្យ​តាម​ដែល​បាន​សម្រេចចិត្ដ​ចុះ​ មិន​មែន​ឲ្យ​ដោយ​ស្ដាយ​ ឬ​ដោយ​ការ​បង្ខិត​បង្ខំ​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​អំណរ។​


ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​មិន​រអ៊ូរទាំ​ និង​ប្រកែក​ឡើយ​


ដូច្នេះ​អ្នក​មើល​ការ​ខុសត្រូវ​ ត្រូវ​តែ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ គឺ​មាន​ប្រពន្ធ​តែ​ម្នាក់​ ចេះ​ទប់ចិត្ដ​ ដឹង​ខុសត្រូវ​ មាន​កិរិយា​មាយាទ​ល្អ​ ចេះ​រាក់ទាក់​ ប៉ិនប្រសប់​ក្នុង​ការ​បង្រៀន​


ផ្ទុយ​ទៅ​វិញ​ ត្រូវ​ចេះ​រាក់ទាក់​ ស្រឡាញ់​ការ​ល្អ​ ដឹង​ខុសត្រូវ​ សុចរិត​ បរិសុទ្ធ​ ចេះ​ទប់​ចិត្ត​


ប៉ុន្ដែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​ទេ​ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​អំពើ​ល្អ​ដោយ​បង្ខំ​ចិត្ដ​ឡើយ​ គឺ​ដោយ​ស្ម័គ្រចិត្ដ​វិញ‍។​


​កុំ​ភ្លេច​ប្រព្រឹត្ដ​ល្អ​ និង​បរិច្ចាក​ជួយ​គ្នា​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​យញ្ញបូជា​បែប​នេះ​ណាស់។


​កុំ​ភ្លេច​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់​ ដ្បិត​ដោយ​សារ​ការ​នេះ​ មាន​អ្នក​ខ្លះ​បាន​ទទួល​ពួក​ទេវតា​ឲ្យស្នាក់​នៅ​ទាំង​មិន​ដឹង​ខ្លួនផង។​


បងប្អូន​អើយ!​ ចូរ​កុំ​រអ៊ូរទាំ​ទាស់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​ ក្រែងលោ​ត្រូវ​ជាប់​ជំនុំជម្រះ​ មើល៍​ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម