ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយបាវបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅមេគ្រួសារថា អារក្សបេលសេប៊ូលទៅហើយ ចុះទម្រាំបើសមាជិកគ្រួសារវិញ គេហៅលើសនោះអម្បាលមានទៅទៀត។
១ ពេត្រុស 2:12 - Khmer Christian Bible ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាត្រូវមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃ ធ្វើដូច្នេះទោះបីជាគេមួលបង្កាច់អ្នករាល់គ្នាដូចជាមនុស្សធ្វើអាក្រក់ក៏ដោយ ក៏គេនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះ នៅថ្ងៃនៃការយាងមក ដោយសារបានឃើញអំពើល្អរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវកាន់កិរិយាមារយាទឲ្យថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បងប្អូនប្រព្រឹត្តអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលព្រះជាម្ចាស់យាងមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។ អាល់គីតាប ត្រូវកាន់កិរិយាមារយាទឲ្យបានថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បងប្អូនប្រព្រឹត្ដអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលអុលឡោះមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ថែមទៀតផង។ |
ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយបាវបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅមេគ្រួសារថា អារក្សបេលសេប៊ូលទៅហើយ ចុះទម្រាំបើសមាជិកគ្រួសារវិញ គេហៅលើសនោះអម្បាលមានទៅទៀត។
អ្នករាល់គ្នាមានពរហើយ ក្នុងកាលដែលគេជេរ បៀតបៀន និយាយអាក្រក់បង្ខូចអ្នករាល់គ្នាគ្រប់បែបយ៉ាងដោយព្រោះខ្ញុំ។
ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
កាលបណ្ដាជនឃើញការនេះ ក៏កោតខ្លាច ហើយសរសើរតម្កើងព្រះជាម្ចាស់ដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
«សូមឲ្យព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែលប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានមកមើល និងធ្វើឲ្យសេចក្ដីប្រោសលោះសម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គបានសម្រេច
ពួកគេនឹងកម្ទេចអ្នករាបដល់ដី ព្រមជាមួយនឹងកូនចៅរបស់អ្នកដែលនៅក្នុងអ្នកផង ពួកគេក៏មិនទុកឲ្យថ្មមួយដុំត្រួតលើគ្នានៅក្នុងអ្នកដែរ ព្រោះអ្នកពុំបានដឹងពីពេលវេលានៃការយាងមកប្រោសអ្នកសោះ»។
អ្នករាល់គ្នាមានពរហើយ នៅពេលមនុស្សស្អប់អ្នករាល់គ្នា លែងរាប់អានអ្នករាល់គ្នា ជេរអ្នករាល់គ្នា និងបង្ខូចឈ្មោះរបស់អ្នករាល់គ្នាឲ្យអាក្រក់ដោយព្រោះកូនមនុស្ស
ពេលគាត់ចេញផុតទៅ ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឥឡូវនេះ កូនមនុស្សបានតម្កើងឡើងហើយ ឯព្រះជាម្ចាស់ក៏បានតម្កើងឡើងតាមរយៈកូនមនុស្សដែរ
លោកស៊ីម៉ូនបានប្រាប់រួចហើយអំពីរបៀបដែលតាំងពីដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយពីក្នុងចំណោមសាសន៍ដទៃសម្រាប់ព្រះនាមរបស់ព្រះអង្គ
ពួកគេក៏មិនអាចបង្ហាញភស្ដុតាងដល់លោកអំពីករណីដែលពួកគេកំពុងចោទប្រកាន់ខ្ញុំនៅពេលនេះបានដែរ
ពេលលោកប៉ូលមកដល់ ពួកជនជាតិយូដាដែលមកពីក្រុងយេរូសាឡិម ក៏ឈរព័ទ្ធជុំវិញលោកប៉ូល ទាំងធ្វើការចោទប្រកាន់ធ្ងន់ៗច្រើនករណីទាស់នឹងគាត់ ដែលពួកគេមិនអាចបង្ហាញភស្ដុតាងបានឡើយ
ដូច្នេះ យើងចង់ស្ដាប់ចេញពីអ្នកផ្ទាល់អំពីអ្វីដែលអ្នកគិត ដ្បិតយើងដឹងថា គេនិយាយប្រឆាំងគណៈនេះគ្រប់ទីកន្លែង»
ចូរកុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ ត្រូវតាំងចិត្ដធ្វើការល្អនៅចំពោះមនុស្សទាំងអស់
ចូរយើងរស់នៅតាមបែបត្រឹមត្រូវប្រៀបដូចជាដើរនៅពេលថ្ងៃ គឺមិនប្រមឹក មិនស៊ីផឹកអ៊ូអែ មិនប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ល្មោភកាម ឈ្លោះប្រកែក ឬច្រណែនគ្នាឡើយ
ព្រោះអ្នកដែលបម្រើព្រះគ្រិស្ដតាមរបៀបនេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់ណាស់ ហើយមនុស្សទាំងឡាយក៏ទទួលស្គាល់អ្នកនោះដែរ។
និងឲ្យសាសន៍ដទៃថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះអង្គ ដូចមានសេចក្ដីចែងទុកថា៖ «ដោយហេតុនេះបានជាខ្ញុំសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងចំណោមសាសន៍ដទៃ ហើយខ្ញុំច្រៀងសរសើរព្រះនាមព្រះអង្គ»។
នោះអាថ៌កំបាំងក្នុងចិត្តរបស់គេនឹងបង្ហាញចេញមក គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា ព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នករាល់គ្នាពិតមែន!
មោទនភាពរបស់យើងគឺបែបនេះ មនសិការរបស់យើងធ្វើបន្ទាល់ថា យើងមានអាកប្បកិរិយាក្នុងពិភពលោកនេះ ដោយសេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់ មិនមែនដោយសារប្រាជ្ញាខាងសាច់ឈាមទេ ប៉ុន្ដែដោយសារព្រះគុណរបស់ព្រះជាម្ចាស់វិញ ជាពិសេសចំពោះអ្នករាល់គ្នា។
ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើអាក្រក់ណាមួយឡើយ នេះមិនមែនដើម្បីបង្ហាញឲ្យឃើញថា យើងត្រូវបានទទួលស្គាល់នោះទេ គឺដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើល្អប៉ុណ្ណោះ ទោះបីមើលទៅ យើងដូចជាត្រូវបានបដិសេធចោលក៏ដោយ
ដ្បិតយើងតាំងចិត្ដធ្វើការល្អ មិនមែនតែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេ គឺនៅចំពោះមុខមនុស្សដែរ។
កាលពីមុនយើងទាំងអស់គ្នាក៏ធ្លាប់រស់នៅតាមចំណង់តណ្ហាសាច់ឈាមរបស់យើងក្នុងចំណោមពួកគេដែរ ទាំងបានប្រព្រឹត្ដតាមបំណង និងគំនិតខាងសាច់ឈាម ហើយយើងជាកូននៃសេចក្ដីក្រោធពីកំណើតដូចជាអ្នកដទៃទៀតដែរ
គឺឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ចោល ជាកិរិយាកាលពីមុន ដែលត្រូវបំផ្លាញដោយចំណង់តណ្ហាបោកបញ្ឆោត
អ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្ដិសមនឹងដំណឹងល្អរបស់ព្រះគ្រិស្ដចុះ នោះទោះបីខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយក្ដី ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំមួនដោយមានវិញ្ញាណតែមួយ និងតស៊ូជាមួយគ្នាដោយមានគំនិតតែមួយដើម្បីជំនឿលើដំណឹងល្អ
នៅទីបញ្ចប់នេះ បងប្អូនអើយ! សេចក្ដីណាដែលពិត សេចក្ដីណាដែលគួរគោរព សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានកេរ្តិ៍ឈ្មោះល្អ បើមានសេចក្ដីល្អ ឬសេចក្ដីគួរសរសើរណាមួយ ចូរពិចារណាអំពីសេចក្ដីទាំងនោះចុះ
ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តដោយត្រឹមត្រូវចំពោះអ្នកក្រៅ ហើយឥតត្រូវការអ្វីឡើយ។
គឺទាំងសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់គ្នាផង ដើម្បីឲ្យយើងរស់នៅបានសុខសាន្ដ ហើយស្ងប់ស្ងាត់ ដោយគោរពកោតខ្លាចព្រះជាម្ចាស់ និងដោយថ្លៃថ្នូរគ្រប់យ៉ាង
កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿខាងឯពាក្យសំដី ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ។
ហើយគាត់មានកេរ្តិ៍ឈ្មោះល្អដោយព្រោះអំពើល្អទាំងឡាយ គឺបានចិញ្ចឹមកូន បានទទួលអ្នកដទៃដោយរាក់ទាក់ បានលាងជើងឲ្យពួកបរិសុទ្ធ បានជួយអ្នករងទុក្ខលំបាក និងបានខំប្រព្រឹត្ដល្អគ្រប់បែបយ៉ាង។
សូមអធិស្ឋានសម្រាប់យើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ ហើយចង់ប្រព្រឹត្តត្រឹមត្រូវក្នុងគ្រប់ការទាំងអស់។
ចូរកុំរស់នៅដោយការស្រឡាញ់លុយឡើយ ចូរស្កប់ចិត្តនឹងអ្វីដែលមាននៅពេលនេះចុះ ដ្បិតព្រះអង្គមានបន្ទូលថា៖ «យើងមិនចាកចេញពីអ្នក ហើយក៏មិនបោះបង់អ្នកចោលជាដាច់ខាត»។
ក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកណាម្នាក់មានប្រាជ្ញា និងចំណេះដឹង ចូរឲ្យអ្នកនោះបង្ហាញការប្រព្រឹត្ដិរបស់ខ្លួនតាមរយៈកិរិយាល្អដោយចិត្ដស្លូតបូតប្រកបដោយប្រាជ្ញាចុះ
ប៉ុន្ដែចូរឆ្លើយប្រាប់គេដោយទន់ភ្លន់ និងដោយគោរពកោតខ្លាច ហើយត្រូវមានមនសិការល្អ ដើម្បីឲ្យពួកអ្នកដែលនិយាយមួលបង្កាច់អ្នករាល់គ្នាត្រង់ចំណុចណាមួយនោះត្រូវអាម៉ាស់មុខ គឺពួកអ្នកដែលនិយាយបង្ខូចអំពីអាកប្បកិរិយាល្អរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដ
បើអ្នកណានិយាយ ចូរនិយាយដូចជាកំពុងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើអ្នកណាបម្រើ ចូរបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ផ្គត់ផ្គង់ឲ្យ ដើម្បីឲ្យព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ សូមឲ្យព្រះអង្គមានសិរីរុងរឿង និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។
បើអ្វីៗទាំងនេះនឹងត្រូវបំផ្លាញបែបនេះទៅហើយ តើអ្នករាល់គ្នាត្រូវរស់នៅបែបណា គឺអ្នករាល់គ្នាត្រូវតែមានកិរិយាបរិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់