Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 1:12 - Khmer Christian Bible

12 មោទនភាព​របស់​យើង​គឺ​បែប​នេះ​ មនសិការ​របស់​យើង​ធ្វើ​បន្ទាល់​ថា​ យើង​មាន​អាកប្បកិរិយា​ក្នុង​ពិភពលោក​នេះ​ ដោយ​សេចក្ដី​សប្បុរស​ និង​សេចក្ដី​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ មិន​មែន​ដោយសារ​ប្រាជ្ញា​ខាង​សាច់ឈាម​ទេ​ ប៉ុន្ដែ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​វិញ​ ជា​ពិសេស​ចំពោះ​អ្នក​រាល់គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​អំនួត​របស់​យើង ជា​បន្ទាល់​ចេញ​ពី​មន‌សិការ​របស់​យើង បញ្ជាក់​ថា យើង​បាន​ប្រព្រឹត្ត​នៅ​ក្នុង​លោកីយ៍​នេះ ហើយ​ជា​ពិសេស​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​របស់​ព្រះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ដោយ​ចិត្ត​ស្មោះ​សរ និង​ដោយ​សុទ្ធ​ចិត្ត​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​សេចក្ដី​អំនួត​របស់​យើង​ខ្ញុំ នោះ​គឺ​ជា​សេចក្ដី​បន្ទាល់​របស់​បញ្ញា​ចិត្ត​យើង​ខ្ញុំ ដែល​សំដែង​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ក្នុង​លោកីយ​នេះ ហើយ​ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​បង​ប្អូន​ដោយ​ចិត្ដ​ស្មោះ​សរ និង​ដោយ​ចិត្ត​បរិសុទ្ធ​ចេញ​មក​ពី​អុលឡោះ។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ក្តី​មេត្តា​របស់​អុលឡោះ​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 1:12
40 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ប៉ូល​ក៏​សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​កំពូល​ រួច​និយាយ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​បាន​រស់នៅ​ចំពោះ​ព្រះជាម្ចាស់​រហូត​ដល់​ថ្ងៃ​នេះ​ ដោយ​មនសិការ​ល្អ​ទាំង​អស់»​


ដោយ​ហេតុ​នេះ​ហើយ​បានជា​ខ្ញុំ​ផ្ទាល់​តែងតែ​ខំប្រឹង​ឲ្យ​មាន​មនសិការ​ឥត​បន្ទោស​បាន​ ទាំង​នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​មនុស្ស​ទាំងឡាយ​ជានិច្ច​


ខ្ញុំ​និយាយ​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះគ្រិស្ដ​ ខ្ញុំ​មិន​កុហក​ទេ​ មនសិការ​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជាមួយ​ខ្ញុំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​


ដ្បិត​ព្រះគ្រិស្ដ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជទឹក​ទេ​ គឺ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​វិញ​ ហើយ​មិន​មែន​ដោយ​ពាក្យ​សំដី​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ទេ​ ក្រែងលោ​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​គ្មាន​ប្រយោជន៍។​


​គឺ​ម្នាក់​ទទួល​បាន​ពាក្យ​សំដី​ប្រកប​ដោយ​ប្រាជ្ញា​តាមរយៈ​ព្រះវិញ្ញាណ​ ម្នាក់​ទៀត​ទទួល​បាន​ពាក្យ​សំដី​ប្រកប​ដោយ​ចំណេះ​ដឹង​តាមរយៈ​ព្រះវិញ្ញាណ​ដដែល​


ប៉ុន្ដែ​ដែលខ្ញុំ​បាន​ត្រលប់​ជា​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ ហើយ​ព្រះគុណ​ដែល​ព្រះអង្គ​បាន​ផ្ដល់​មក​ខ្ញុំ​ នោះ​មិន​មែន​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ច្រើន​លើស​អ្នក​ទាំង​នោះទៅទៀត​ ប៉ុន្ដែ​មិន​មែន​ខ្ញុំ​ទេ​ គឺ​ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ‍។​


ហើយ​យើង​ក៏​និយាយ​អំពី​សេចក្ដី​ទាំង​នោះ​ដែរ​ គឺ​មិន​មែន​ដោយ​ពាក្យ​សំដី​ដែល​បាន​បង្រៀន​ដោយ​ប្រាជ្ញា​របស់​មនុស្ស​ទេ​ គឺ​ដោយ​ពាក្យ​សំដី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​វិញ​ ហើយ​ក៏​ប្រៀបធៀប​សេចក្ដី​ខាង​វិញ្ញាណ​ជាមួយ​សេចក្ដី​ខាង​វិញ្ញាណ​


ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា​ខ្ញុំ​គ្មាន​ខុស​អ្វី​ទេ​ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​នេះ​ឡើយ​ គឺ​ព្រះអម្ចាស់​ទេ​ជា​អ្នក​វិនិច្ឆ័យ​ខ្ញុំ​


ដូច្នេះ​ ចូរ​ឲ្យ​យើង​ធ្វើ​ពិធី​បុណ្យ​នេះ​ដោយ​នំប៉័ង​នៃ​ចិត្ដ​បរិសុទ្ធ​ និង​សេចក្ដី​ពិត​ដែល​គ្មាន​មេនំប៉័ង​ គឺ​មិន​មែន​ដោយ​មេនំប៉័ង​ចាស់​ ឬ​មេនំប៉័ង​នៃ​សេចក្ដី​អាក្រក់​ និង​សេចក្ដី​ព្យាបាទ​ឡើយ។​


ពេល​ខ្ញុំ​សម្រេចចិត្ដ​ដូច្នេះ​ តើ​ខ្ញុំ​ធ្វើ​ដោយ​ខ្ជីខ្ជា​ឬ?​ ឬ​មួយ​អ្វី​ដែល​ខ្ញុំ​សម្រេចចិត្ដ​ ខ្ញុំសម្រេចចិត្ដ​តាម​សាច់ឈាម​ បាន​ជា​ខ្ញុំ​ «បាទ»​ផង​ «ទេ‍»​ផង​ ដូច្នេះ?​


ប៉ុន្ដែ​ខ្ញុំ​ខ្លាច​ក្រែងលោ​គំនិត​របស់​អ្នក​រាល់គ្នា​ត្រូវ​បំផ្លាញ​ពី​ក្ដី​ស្មោះ​ស្ម័គ្រ​ និង​ក្ដី​បរិសុទ្ធ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដូចជា​សត្វ​ពស់​បញ្ឆោត​នាង​អេវ៉ា​ដោយ​ល្បិច​កល​របស់​វា។​


ដ្បិត​យើង​មិន​ដូចជា​មនុស្ស​ជាច្រើន​ដែល​រក​ចំណេញ​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​យើង​និយាយ​ដោយ​អស់​ពី​ចិត្ដ​នៅ​ក្នុងព្រះគ្រិស្ដ​នៅ​ចំពោះ​ព្រះជាម្ចាស់​ ​ដូចជា​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់ឲ្យ​មក។​


ប៉ុន្ដែ​យើង​លះបង់​អំពើ​លាក់កំបាំង​ទាំងឡាយ​ដែល​គួរ​ខ្មាស​ ហើយ​មិន​រស់នៅ​ដោយ​មាន​ល្បិចកល​ ឬ​បំភ្លៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ យើង​បង្ហាញ​ខ្លួន​យើង​ដល់​មនសិការ​របស់​មនុស្ស​គ្រប់​គ្នា​ ដោយ​បើកសំដែងអំពី​សេចក្ដី​ពិត​នៅ​ចំពោះ​ព្រះជាម្ចាស់​


ខ្ញុំ​មិន​មែន​និយាយ​បែប​បង្គាប់​ទេ​ ប៉ុន្ដែ​ដើម្បី​ពិសោធ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ តាមរយៈ​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​ដទៃ​វិញ។​


ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ម្នាក់ៗ​ពិសោធ​ការ​ប្រព្រឹត្តិ​របស់​ខ្លួន​ចុះ​ ពេល​នោះ​គេ​នឹង​មាន​អំនួត​ចំពោះ​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ មិន​មែន​ចំពោះ​អ្នក​ដទៃ​ទេ​


ដូច្នេះ​ ចូរ​ឈរ​ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​នឹង​ចង្កេះ​របស់​អ្នក​រាល់គ្នា​ ហើយ​ពាក់​សេចក្ដី​សុចរិត​ជា​អាវក្រោះ​


នោះ​អ្នក​រាល់គ្នា​ចេះ​សង្កេត​សេចក្ដី​ផ្សេងៗ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​


អ្នក​រាល់គ្នា​ និង​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​ជឿ​ គឺ​ប្រព្រឹត្ដ​ដោយ​បរិសុទ្ធ​ សុចរិត​ ហើយ​ឥត​បន្ទោស​បាន។​


គោល​បំណង​របស់​សេចក្ដី​បង្គាប់​នេះ​ គឺ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ចិត្ដ​បរិសុទ្ធ​ ពី​មនសិការ​ល្អ​ និង​ពី​ជំនឿ​ដ៏​ឥត​ពុត​ត្បុត​


ក្នុង​ការ​អ្វី​ក៏​ដោយ​ ចូរ​បង្ហាញ​ខ្លួន​អ្នក​ទុក​ជា​គំរូ​ពី​កិច្ចការ​ល្អ​ ហើយ​នៅ​ក្នុង​ការ​បង្រៀន​វិញ​ ចូរ​បង្ហាញ​ភាព​ស្អាតស្អំ​ សេចក្ដី​ថ្លៃថ្នូរ​


​សូម​អធិស្ឋាន​សម្រាប់​យើង​ផង​ ដ្បិត​យើង​ជឿ​ជាក់​ថា​ យើង​មាន​មនសិការ​ល្អ​ ហើយ​ចង់​ប្រព្រឹត្ត​ត្រឹមត្រូវ​ក្នុង​គ្រប់​ការ​ទាំង​អស់។


ប៉ុន្ដែ​ព្រះអង្គ​ផ្ដល់​ព្រះគុណ​កាន់​តែ​ខ្លាំង​ឡើង‍ៗ​ ហេតុ​នេះ​ហើយ​ បាន​ជា​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអង្គ​ប្រឆាំង​នឹង​មនុស្ស​អួតអាង​ ប៉ុន្ដែ​ផ្ដល់ព្រះគុណ​ដល់​មនុស្ស​បន្ទាបខ្លួន​វិញ​»។​


ប៉ុន្ដែ​ចូរ​ឆ្លើយ​ប្រាប់​គេ​ដោយ​ទន់ភ្លន់​ និង​ដោយ​គោរព​កោតខ្លាច​ ហើយ​ត្រូវ​មាន​មនសិការ​ល្អ ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ត្រង់​ចំណុច​ណា​មួយ​នោះ​ត្រូវ​អាម៉ាស់​មុខ​ គឺ​ពួកអ្នក​ដែល​និយាយ​បង្ខូច​អំពី​អាកប្ប​កិរិយា​ល្អ​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​


នេះ​ជា​គំរូ​អំពី​ពិធី​ជ្រមុជ​ដែល​បាន​សង្គ្រោះ​អ្នក​រាល់គ្នា​ឥឡូវ​នេះ​ដែរ​ ដោយសារ​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ មិន​មែនជា​ការ​លាង​សំអាត​ភាពស្មោក​គ្រោក​របស់​រូបកាយ​ទេ​ ផ្ទុយ​ទៅ​វិញ​ជា​ការ​ឆ្លើយតប​ចេញ​ពី​មនសិការ​ល្អ​ចំពោះ​ព្រះជាម្ចាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម